ព័ត៌មាន

នាយ​ឧត្ដ​ម​នាវី​​ ទៀ ​​វិញ​ ​អញ្ជើញ​ជាអ​ធិបតី ​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​សង្រ្គោះ​គ្រោះ​មហន្ត​រាយ​ ឆ្នាំ​២០២០​
នាយកដ្ឋានព័ត៌មាន(៣)
81
1826 នាយ​ឧត្ដ​ម​នាវី​​ ទៀ ​​វិញ​ ​អញ្ជើញ​ជាអ​ធិបតី ​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​សង្រ្គោះ​គ្រោះ​មហន្ត​រាយ​ ឆ្នាំ​២០២០​

      ដើម្បី​ឆ្លើយ​តប​ចំពោះ​គ្រោះម​ហន្តរា​យ ដែល​តែង​តែកើ​ត​ឡើងជា​រៀងរា​ល់​ឆ្នាំ​ នៅ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​ ជ្រោយ​ចង្វារ​ រា​ជធានី​ភ្នំពេញ​ បាន​ដំណើរ​កា​របិ​ទ​វ​គ្គ​ហ្វឹក​ហ្វឺន​ បំប៉ន​ជំនាញ​សង្រ្គោះ​គ្រោះ​មហន្ត​រាយ ​ឆ្នាំ​២០២០​ របស់​ខ្លួន ​រយៈ​ពេល ​៦១​ថ្ងៃ ​គិត​ចាប់​ពីថ្ងៃ​ទី​១៣​ ខែ​កក្ដដា ​ឆ្នាំ​២០២០​ រហូត​ដល់​ថ្ងៃ​ទី​១០​ ខែ​កញ្ញា ឆ្នាំ​២០២០​ ក្រោម​អធិបតី​ភាព ​ឯកឧត្ដម ​នាយ​ឧត្ដ​ម​នាវី ​ទៀ ​វិញ​ អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ​ មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​ និង​ជា​អគ្គលេខា​ធិការ ​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុ​ខលម្ហ​សមុទ្រ។

        មុននឹងចូល​ដល់​កម្មវិធីបិទ​វគ្គហ្វឹកហ្វឺ​ន​បំប៉ន​ជំនា​ញ​សង្រ្គោះ គ្រោះ​មហន្តរាយ​ឆ្នាំ២​០២០​ គណៈ​អធិបតីបាន​ទស្សនា​ការ​​សម្ដែង​នូវ​ការ​ដំឡើង​តង់​ចល័ត ​បច្ចេក​ទេសទប់​ទឹក​ ការ​អនុវត្ត​លំហាត់​យុទ្ធដំណើរ​កង​នាវា និង​ អូប័រ ​លំហាត់​ដោយ​ក្រុមបោះពោង​សង្រ្គោះ ​លំហាត់​ក្រុមសង្រ្គោះ​ដោយ​ឯកសណ្ឋាន​(យោធា)​ លំហាត់ ក្រុមសង្រ្គោះ​ដោយ​ដៃ​ និងបោះពោង​ខ្សែ ​លំហាត់ក្រុមសង្រ្គោះ​ដោយ​ឧបករណ៍​មុជទឹក ស្គីនដាយវីន សម្រាប់រាវរកសម្ភារៈ​ដែល​បាត់​បង់​ និង​ជន​រងគ្រោះលិច​ក្នុង​ទឹក​។ ការប្រើ​ប្រាស់​នាវា​ និង​អូប័រចេញ​សង្រ្គោះ​មនុស្ស សត្វពាហនៈ និង​សម្ភារៈផ្សេងៗ​ក្នុង​តំបន់​លិច​លុង​ មក​ទី​ទួល​កន្លែង​សុវត្ថិភាព ​ការ​សង្រ្គោះ​ដោយ​ក្រុម​សុ​ខា​ភិបាល (មាន​ជម្ងឺ​រាក​រូស​ ពស់​ចឹក​ គ្រុន​ក្ដៅ​ និង​ជម្ងឺ​ផ្សេង​ៗ​)​។

        ក្នុងសុន្ទរកថា​ស្វាគមន៍​ និង​អាន​របាយការ​ណ៍​បូក​សរុប​លទ្ធផល​ វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​សង្រ្គោះ​គ្រោះមហន្ត​រាយ​ ឆ្នាំ​២០២០​ ដោយ​ លោក​វរនាវីឯ​ក​ កែវ​ ផាន្នី ​នាយ​ការិយា​ល័យ​ហ្វឹក​ហ្វឺន​ បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​ ជ្រោយ​ចង្វារ​ បាន​គូស​បញ្ជាក់​ថា​៖ វគ្គហ្វឹក​ហ្វឺន​នេះ ​មាន​រយៈ​ពេល ​៦១​ថ្ងៃ ​សិក្សាតាម​លំហាត់​មេរៀន​រួម​មាន៖ ហ្វឹក​ហ្វឺន​ប្រព័ន្ធ​ចាត់​តាំង​បញ្ជាការងារ​ផ្គត់​ផ្គង់​ វិធី​ហែល​ និង​មុជទឹក​ចូល​សង្រ្គោះ ​រាវ​រកសម្ភារៈ​ជន​រង​គ្រោះ បច្ចេក​ទេស​បើក​បរ​នាវា​ និង​អូប័រ​សង្រ្គោះ ​បច្ចេក​ទេស​បើក​បរ​រថយន្ត​សង្រ្គោះ ​វិធី​សង្រ្គោះ​ជំនាញ​សុខាភិបាល ​អប់រំ​ចិត្ត​សាស្រ្ត សរុប​អ្នក​ចូល​រួមចំនួន ​២១៥​នាក់​ គ្រូបង្វឹ​ក​ចំនួន ​១៥​នាក់​ សិក្ខាកាម​ចំនួន ​២០០​នាក់​ ការហ្វឹក​ហ្វឺន​ រៀន​សូត្រ ​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត ​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ និង​ការ​អនុវត្ត​ជាក់​ស្ដែង​ តាម​ជំនាញនិមួយ​ៗ ​សិក្ខា​កាម​ទទួល​បាន​និទ្ទេស​ល្អ​ចំនួន១​២១​នាក់​ សិក្ខា​កាម​ទទួល​បាន​និទ្ទេស​ល្អ​បង្គួរ​ ចំនួន​៥៩​នាក់ សិក្ខា​កា​មទទួល​បាន​និទ្ទេស​មធ្យម​ចំនួន ​២០​នាក់​។

       ក្នុង​ពិធី​បិ​ទវគ្គហ្វឹកហ្វឺ​ន​បំប៉ន​ជំនាញ​សង្រ្គោះ គ្រោះ​មហន្តរាយ​ឆ្នាំ​២០២០​ នេះ​យើង​បាន​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន​ ៣២៩​នាក់​ មធ្យោ​បាយ​សរុប ​ចំនួន​៤៤​គ្រឿង​ ​​នា​វា​៩​គ្រឿង​ អូប័រ ​៣២​គ្រឿង ​រថយន្ត ចំនួន​១០​​គ្រឿង​ និង​ឧបករណ៍ប្រើ​ប្រាស់​រួម​មាន៖ ឧបករណ៍​មុជទឹ​ក ​មាន​ចំនួន ​១០​ឈុត ​អាវពោង​ចំនួន​៣១៤​ពោង ​ពោង​កង​(នាវា)​ចំនួន​៦​ពោង ​ពោង​កង់​ឡានចំ​នួន ​៦០​ពោង ​ខ្សែចោល​ចំនួន​៥​ខ្សែ ​បង្គី​ចំនួន​៤០គូរ ​ចប ចំនួន​២០​ ប៉ែល​ចំនួន​២០​ បាវ​ខ្សាច់​ចំនួន​៥០០ ​តង់​ចំនួន​៤២​។

       ថ្លែង​ទៅកា​ន់​ពិធី​បិទ​វគ្គ​ ឯកឧត្ដម​ ទៀ ​វិញ ​បាន​ក្រើន​រំលឹក​ដល់​សិក្ខា​កាម​ ក៏​ដូច​ជា​នាយ​នាវី ​ពល​នាវិក​កង​ទ័ព​ជើង​ទឹក​ ត្រូវ​បន្តចូល​រួម​ការ​ពារ​ឲ្យបាន​រឹងមាំនូវ​បូរណភាព​ទឹក​ដី ​គោរព​អោយ​បាន​ម៉ឺង​ម៉ាត់​រាល់​បទ ​បញ្ជា​របស់​រាជរដ្ឋាភិបាល ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គបញ្ជាការ​ដ្ឋាន ​នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ ​និង​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹ​ក បាន​ដាក់​ចុះ​។​ ត្រូវ​យក​ចិត្តទុក​ដាក់​បន្ត​តាម​ដាន​ និង​គ្រប់​គ្រង់​សភាព​ការណ៍​ទូទៅ ​អោយ​បាន​ហ្មត់​ចត់​ ដើម្បី​មាន​វិធាន​ការ​ទប់​ស្កាត់​ និង​ដោះ​ស្រាយ​បាន​ទាន់​ពេល​វេលា​។​ បន្ត​ត្រៀម​លក្ខណៈ​ប្រមូល​ផ្ដុំ​កំលាំង ​និង​សំភារៈ ​មធ្យោបាយ ​សំរាប់​ធ្វើ​សកម្មភាព​ជួយ​សង្រ្គោះ ​ប្រជាពល​រដ្ឋ​នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​ ដោយ​ទឹក​ជំនន់​ និង​គ្រោះ​មហន្ត​រាយ​ដោយ​ធម្មជាតិ​ផ្សេង​ៗ​។​ ត្រូ​វយក​ចិត្ត​ទុក​ដាក់គោរព​វិន័យ​ កងឯកភាព​អោយ​បាន​ម៉ឺង​ម៉ាត់ ​ពង្រឹង​ការ​សាគ្គីភាព​ផ្ទៃ​ក្នុង​អោយបា​ន​រឹងមាំ​ ត្រូវ​បន្ត​អនុវត្ត​កិច្ចសហការ​គ្នា​ដ៏​ល្អ​ប្រសើរ ​ជា​មួយ​អាជ្ញាធរ​ដែន​ដី​ គ្រប់​លំដាប់​ថ្នាក់​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ រួម​ជា​មួយ​ប្រជាជន​នៅ​តាម​តំបន់​នីមួយៗ ​ក្នុង​គោល​ដៅ​ពង្រឹង​ សាមគ្គី​ភាព​ជាតិ​ ដើម្បី​ទប់​ស្កាត់​អោយ​បាន​ទាន់​ពេល​វេលា​ នូវ​រាល់​បទ​ល្មើស​នានា ​ដែលធ្វើ​អោយមា​ន អស្ថេរភាព​សង្គម​ជាតិ​។ ត្រូវ​បង្កើន​វិធាន​ការ​គ្រប់​គ្រង​ និង​ថែរក្សា​សំភារៈ​បច្ចេកទេស ​បរិក្ខា​សឹក​នាវា​ គ្រឿងសព្វាវុធ និងគ្រឿង​បំពាក់​ផ្សេងៗ​អោយ​បាន​ត្រឹម​ត្រូវ​ និង​តាម​លក្ខណៈ​បច្ចេក​ទេស​ផង​ដែរ​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ