ព័ត៌មាន

ពិធី​ប្រកាស​តែង​តាំង​​មេប​ញ្ជាការ​ និង​នាយ​សេនា​ធិការ​ថ្មី​ នៅ​កង​ពលតូច​ថ្មើរ​ជើង​លេខ​៥១​
នាយកដ្ឋានព័ត៌មាន(៣)
100
1825 ពិធី​ប្រកាស​តែង​តាំង​​មេប​ញ្ជាការ​ និង​នាយ​សេនា​ធិការ​ថ្មី​ នៅ​កង​ពលតូច​ថ្មើរ​ជើង​លេខ​៥១​

      នៅ​កង​ពល​តូច​ថ្មើរ​ជើង​លេខ ​៥១​ យោធភូ​មិ​ភាគ​ទី៥​ ​នៅ​ព្រឹ​កថ្ងៃ​ទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ នេះ​បាន​ប្រារព្ធ​​ពិធី​ប្រកាស​តែង​តាំង​ផ្លាស់​ប្ដូរ​មុខ​តំ​ណែង​ ជូន​នាយ​ទាហាន​ក្នុងកង​ពល​តូច​ថ្មើរ​ជើង​លេខ ​៥១​ ដែល​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភា​ព ​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​។​

       ក្នុង​ឱកាស​នោះ ​លោក​ឧត្តមសេនីយ៍​ត្រី​ ជុំ ​សេដ្ឋា ​មេ​បញ្ជាការ​កង​ពល​តូច​លេខ ​៥១​ បាន​បញ្ជាក់​ឲ្យ​ដឹ​ង​ថា​៖ កង​ពល​តូច​ថ្មើរ​ជើង​លេខ​ ៥១​ បាន​ប្រកាស​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០០២​ ដោយ​បាន​បូក​បញ្ចូល​គ្នា​ចំនួន ​៣​កង​ពល​ មាន​​កង​ពល​ថ្មើរជើ​ង​លេខ​៧​ លេខ​១២ និង​លេខ​២១ ​ដែល​រហូត​ដល់​បច្ចុប្បន្ន​មាន​អតីត​មេ​បញ្ជាការ​ដឹក​នាំ​ចំនួន​ ៤រូប​ រួច​មក​ហើយ​។ លោក​ឧត្តម​សេនីយ៍​ត្រី​ បាន​បញ្ជាក់​ថា៖ ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​ ៥​១ មាន​ភារកិច្ច​ចល័ត​អន្តរាគមន៍​​ និង​សហការ​ជា​មួយ​កង​ការ​ពារ​ព្រំ​ដែន​កង​ទ័ព​ស្រួច​ យោធា​តំបន់​កម្លាំង​ប្រដាប់​អាវុធ​មូល​ដ្ឋាន​ដទៃ​ទៀត​ អង្គភាព​បាន​ចាត់​តាំង​កំលាំង​ ត្រៀម​ប្រយុទ្ធ​ និង​ប្រយុទ្ធ ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ ថែ​រក្សា​សុខ​សន្តិភាព​ ស្ថេរភាព​សន្តិ​សុខ​សង្គម​ និង​ចូល​រួម​កសាង​អភិវឌ្ឍន៍​ពង្រឹង​មូល​ដ្ឋាន​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ផង​ដែរ​។

      នៅក្នុង​ឱកាស​នោះ ​លោក​ឧត្តម​សេនីយ៍​ត្រី​ ឈឹម​ លីន​ នាយ​ការិយាល័យ​ទី​១​ កង​ទ័ព​ជើង​គោក បាន​ឡើង​អាន​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​ពារ​ជាតិ​ ស្តី​ពី​ការ​តែង​តាំង​ផ្លាស់​ប្ដូរ​មុខ​តំ​ណែង​នាយ​ទាហាន​ ដែល​ក្នុងសេចក្តី​ប្រកាស​ បាន​តែង​តាំង ​លោក​វរសេនីយ៍​ឯក​ សឹង ​ទុំ ​ពី​មុន​ជា​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនាធិ​ការ​កង​ពល​តូច​ថ្មើរ​ជើង​លេខ ​៥១​ បច្ចុប្បន្ន​ជា​មេ​បញ្ជាការ​កង​ពល​តូច​ថ្មើរ​ជើង​លេខ ​៥១​ និង​តែង​តាំង​ លោក​ឧត្តម​សេនីយ៍​ត្រី​ ជុំ​ ​សេដ្ឋា​ ពី​​មុន​ជា​មេ​បញ្ជាការ​រង​ កង​ពល​តូច​ថ្មើរ​ជើង​លេខ​ ៥១​ បច្ចុប្បន្ន​ជា​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥១។ ក្នុង​ឱកាស​នៅ​ដែរ ​ឯកឧត្តម ​ហ៊ុន​ ម៉ា​ណែត​ ក៏​បាន​ឡើង​ប្រគល់​សេចក្ដី​ប្រកាស​ និង​ប្រគល់​ត្រា​សិទ្ធិ​ជូន​ដល់ ​មេ​បញ្ជាការ​កង​ពល​តូច​ថ្មើរជើង​លេខ ៥១​ ដែល​បាន​តែង​តាំង​ថ្មី​ផង​ដែរ​។

​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​


       ក្នុង​ពិធី​តែង​តាំង​មេ​បញ្ជាការ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​ ៥១ ​ថ្មី ​នា​ឱកាស​នោះ ​ឯកឧត្តម ​ហ៊ុន ​ម៉ា​ណែត ​បាន​កោត​សរសើរ​ដល់​មេ​បញ្ជាការ​ មេ​បញ្ជាការ​រង​ នាយ​ទាហាន ​ពល​ទាហាន ​ក្នុង​កង​ពល ​៥១​ ដែល​បាន​ខិតខំ​កសាង​អង្គភាព​ចាប់​តាំងពី​ឆ្នាំ ​២០០២ ​មក​ដល់​ពេ​ល​នេះ​មាន​រយៈ​ពេល​ជាង ​១៨ ​ឆ្នាំ ​ដោយ​ឆ្លង​កាត់​មេបញ្ជាការ​បាន ​៤ ​ជំនា​ន់​មក​ហើយ​។​ ឯកឧត្តម ​ក៏បា​ន​សំ​ដែង​ការ​អបអរសាទរ​ចំពោះ​ លោក​វរសេនីយ៍​ឯក​ សឹង ​ទុំ ​ដែល​បាន​ទទួលកា​រគាំ​ទ្រ​ពី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​អគ្គបញ្ជាការ​ កង​ទ័ព​ជើង​គោក ​ក្នុង​ការ​តែង​តាំង​មុខ​ងារ​ជា​មេ​បញ្ជាការ​កង​ពល​តូច​ថ្មើរ​ជើង​លេខ ៥១ ថ្មី​ នា​ពេល​នេះ ​ព្រម​ទាំង​ លោកឧត្តម​សេនីយ៍​ត្រី​ ជុំ ​សេដ្ឋា ​ក្នុង​តំណែង​ជា​​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ ​កង​ពល​តូច​ថ្មើរ​ជើង​លេខ ៥១​ ដែល​បាន​ប្រកាស​នាពេល​នេះ​ គឺ​សក្កិសម​សមត្ថភាព​លក្ខណៈ​សម្បត្តិ​ គុណ​បំណាច់ និង​ស្នាដៃ​ដែ​ល​បាន​ខិត​ខំ​ប្រឹងប្រែង​បំពេញ​ជូនជាតិ​មាតុ​ភូមិ​ប្រក​បដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​នា​​រយៈ​ពេល​កន្លង​មក​។ ​ឯកឧត្តម ​ហ៊ុន ​ម៉ា​ណែត ​បាន​បញ្ជាក់​ថា៖​ កា​រ​តែងតាំង​មុខ​តំ​ណែង​ថ្មី​ ដែល​បាន​ធ្វើ​ឡើង​នេះ​ គឺ​ជា​ការ​សម្រេច​ដោយ​ឈរ​លើការ​ពិនិត្យ​ និង​វាយ​តម្លៃ​ក៏​ដូច​ជា​ការ​ពិគ្រោះ​យោបល់​យ៉ាង​ល្អិត​ល្អន់​របស់​ថ្នាក់​ដឹក​នាំ​ នៃ​ក​ងយោធព​ល​ខេមរ​ភូមិន្ទ​តាម​ឋានានុ​ក្រម​ច្បាស់​លាស់​ ស្រ​បជាមួយ​នឹង​គោល​ការណ៍​ជា​ធរ​មាន​ ធ្វើ​ឱ្យ​មាន​តម្លាភាព​។

        ឯកឧត្តម ហ៊ុន​ ម៉ា​ណែត​ បាន​បញ្ជាក់​ថា​៖ បេក្ខភាព​មាន​ច្រើ​ន​ហើយ​សុទ្ធ​តែ​មា​ន​គុណស​ម្បត្ដិ​ទាំង​អស់​។ ដូច្នេះ​ការ​ជ្រើស​រើស​ គឺ​ឈរ​លើ​មូល​ដ្ឋាន​រួម​ផ្សំ​ជា​មួយ​នឹង​ឆន្ទៈ​សមត្ថភាព​​ ជា​អ្នក​ដឹកនាំ​ការ​ទទួល​ខុស​ត្រូវ​លើ​អតីតភាព​ អង្គភាព​ផ្ទាល់​ គួប​ផ្សំ​ចំណេះ​ដឹង​ និង​បទ​ពិសោធន៍ ​សីលធម៍ ​សុខ​ភាពកា​រ​តស៊ូ​អំណត់​ព្យាយាម​ក៏ដូច​ជា​លទ្ធផល​ នៃ​ការ​ជំរុញ​និរន្ត​ភាព​នៅ​ក្នុង​ការ​ងារ​អង្គភាព​។​ ឯកឧត្តម​បាន​ផ្ដាំផ្ញើ ​នូវ​ភារកិច្ច​៣ ​ចំពោះ​មេបញ្ជាការ ​និង​នាយ​សេនា​ធិការ ​ដែល​បាន​តែង​តាំង​ថ្មី​នៅ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​ ៥១​ ទី​១៖ ត្រូវ​តែ​រក្សា​សមិទ្ធ​ផល​ដែល​ថ្នាក់​ដឹក​នាំ​អង្គភាព​ពី​មុន​បាន​កសាង​ ទី២៖ កសាង​អង្គភា​ពពង្រឹង​បន្ថែម​លើ​គ្រប់​វិស័យ​ និងទី៣៖  បន្ត​សមិទ្ធផល​ទាំង​នេះ​​​ ដើម្បីរៀប​ចំ​ជា​មូលដ្ឋាន​ទុក​អោយ​នាយ​ទាហាន​ជំនាន់​ក្រោយ​។ ឯកឧត្តម​សង្ឃឹ​ម​ថា​៖​  នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ នៅ​ក្នុង​កង​ពល​តូច​ថ្មើរ​ជើង​លេខ ៥១​ ទាំង​អស់​ និង​រួម​គ្នា​ជាធ្លុង​មួយ​ ក្នុង​ការ​សាមគ្គី​ឯកភាព​ផ្ទៃ​ក្នុង​ល្អ​ បន្ត​ការ​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​ឲ្យ​បាន​កាន់​តែ​សកម្ម និង​ខ្លាំង​ក្លា​ ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ថ្មីៗ​កាន់​តែ​ប្រសើរ​ឡើង​ថែមទៀត​ ជា​ពិសេស​ធានា​ឱ្យ​បាន​នូវ​និរន្តរភាព ​នៃ​ការ​រីក​ចំរើន​របស់​អង្គភាព​បន្ត​ទៅ​មុខ​ទៀត​ ដើម្បី​ទុក​ជា​មូលដ្ឋាន​សម្រាប់​អ្នក​​បន្ត​វេន​ជំនាន់​ក្រោយ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ