ព័ត៌មាន

គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​ ចុះ​សួរ​សុខ​ទុក្ខ​បង​ប្អូន​យោធិន​ពិការ​ គូលែន ​៣១៧​ សៀម​រាប​
នាយកដ្ឋានព័ត៌មាន(៣)
80
1824 គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​ ចុះ​សួរ​សុខ​ទុក្ខ​បង​ប្អូន​យោធិន​ពិការ​ គូលែន ​៣១៧​ សៀម​រាប​

      ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ឃឹម​ ប៊ុន​សុង ​រដ្ឋ​លេខា​ធិការ ​ក្រសួង​ការ​ពារ​ជាតិ​ តំណាង​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​ដឹក​នាំ​ប្រតិភូ ​អញ្ជើញ​ចុះ​មក​សាក​សួរ​សុខ​ទុក្ខ​បង​ប្អូន​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន ​ក្នុង​ឱកាស​ដែល​ប្រជាពល​រដ្ឋ​ខ្មែរ ​កាន់​សាសនាព្រះ​ពុទ្ធ ​ប្រារព្វ​ធ្វើ​ពិធី​បុណ្យភ្ជំបិណ្ឌ ប្រពៃ​ណី​ខ្មែរ ​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍ ​យោធិន​ពិការ​ សម្ដេច​តេជោ ​ហ៊ុន ​សែន ​គូលែន​៣១៧​ ខេត្ត​សៀម​រាប​ ចំនួន​៣០៤ ​គ្រួសារ ​នា​ព្រឹក​ថ្ងៃទី១០​ ខែ​កញ្ញា ​ឆ្នាំ​២០២០​នេះ​។

 ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ឃឹម​ ប៊ុន​សុង ​រដ្ឋ​លេខា​ធិការ ​ក្រសួង​ការ​ពារ​ជាតិ​ តំណាង​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ 


      ក្នុង​សេចក្តី​រាយ​ការណ៍​របស់​​ ឯកឧត្តម​ ឧត្ត​ម​សេនីយ៍​ឯក​ ពៅ​ ស៊ា​ នាយក​មជ្ឈមណ្ឌល​អភិវឌ្ឍ​យោធិន​ពិការ ​សម្ដេច​តេជោ ​ហ៊ុន ​សែន​ គូលែន​៣១៧​ សៀម​រាប​ បាន​បញ្ជាក់​ពី​លទ្ធផ​លការ​ងារ​របស់​យោធិន​ពិការ ​នៅ​ក្នុង​មណ្ឌល ​និង​កង្វះ​ខាត​មួយ​ចំនួន​រួច​មក​ មាន​ប្រសាសន៍​សំណេះ​សំណាល​នា​ឱកាស​នោះ ​ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ឃឹម ​ប៊ុន​សុង ​ក៏បា​នពាំ​នាំនូវ​ការ​ផ្តាំផ្ញើរ​ សាក​សួរ​សុខ​ទុក្ខ​ ពី​សំណាក់​ សម្តេច​នាយក​រដ្ឋ​មន្ត្រី ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន ​និង​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិ ​និង​លោក​ជំទា​វ ដែល​ជា​និច្ចកាល​ សម្តេច​តែង​តែ​គិត​គូរ​ពី​សុខ​ទុក្ខ ​និង​ជីវភាព​រស់​នៅ​របស់​យោធិន ​នាយទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ រួម​ទាំង​បង​ប្អូន​យោធិន​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍ​យោធិន​ពិការ​ សម្ដេ​ច​តេជោ ​ហ៊ុន ​សែន​ គូលែន​៣១៧​ ខេត្ត​សៀម​រាប​ នៅ​ពេល​រដូវ​បុណ្យ​ទាន​ប្រពៃ​ណី​ជាតិ​ ក៏​ដូច​ពិធី​បុណ្យ​ជាតិ​។ គណៈ​ប្រតិភូ​ក្រសួង​ការពារ​ជាតិ​ និង​អាជ្ញាធ​រគ្រ​ប់លំដាប់​ថ្នា​ក់ តែង​តែចុះ​មក​សាក​សួរ​សុខ​ទុក្ខ​ដល់​បង​ប្អូន​យោធិន​ពិកា​រ បាត់​បង់​សុពល​ភាព​ការងារ​ និង​យោធិន​និវត្តន៍​នៅ​តាមមជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ក៏​ដូច​នៅ​តាម​បណ្តា​កង​ពល​ និង​អង្គភាព​ផង​ដែរ​។ ឯកឧត្តម​រដ្ឋ​លេខា​ធិការ ​ក៏បា​នធ្វើការ​កោត​សរសើរ​ចំពោះ​វីរភាព ​ក្នុង​ស្មារតី​ដ៏​មុះមុត​របស់​បង​ប្អូន​យោធិន​ពិការ​ទាំង​អស់​ ដែល​បាន​ចូល​រួម​បូជាសាច់​ស្រ​ស់ ឈាម​ស្រស់​ ការពារ​បូរណភាព​ដែន​ដី​ និង​រ​ក​សុខសន្តិភា​ពជូន​ជាតិ​មាតុ​ភូមិ​រហូត​ធ្លាក់​ខ្លួន​ពិការ​​។​ ដោយ​មាន​នយោបា​យ ឈ្នះ ឈ្នះ​ របស់​ សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​ បាន​បង្រួបបង្រួម​ជាតិ​ សាមគ្គី​ជាតិ ​ឯកភាព​ផ្ទៃ​ក្នុង​ បាន​បញ្ចប់​សង្គ្រា​មនៅ​កម្ពុជា​ ទាំង​ស្រុង​ក្នុ​ងឆ្នាំ​១៩៩៨​ ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​កាន់​តែ​ប្រសើរ​ឡើង​ និង​ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​។

       ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឃឹម​ ប៊ុន​សុង​ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​បង​ប្អូន​ជា​គ្រួសារ​ជន​ពិកា​រ ដែល​បាន​លះ​បង់​ប្តី​សី​ ក្នុ​ងបុព្វហេតុ​ការ​ពារ​ជាតិ​មាតុភូមិ ​ហើយ​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​ តែង​តែ​ដឹង​គុណ​ជា​និច្ច​ចំពោះ​វីរភាព ​ដ៏​អង់​អាច​ក្លាហាន ​របស់​បង​ប្អូន​យោធិ​ន​ពិការ​ ដែល​បាន​លះ​បង់​សាច់​ឈាម​ ដើម្បី​បុព្វ​ហេតុ​ជាតិ ​និង​មាតុ​ភូមិ​ ដោយ​គុណ​បំណាច់​ទាំង​នេះ​ហើយ​ សម្ដេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​ បាន​ផ្ដល់​នូវអ្វីៗ​ទាំងអស់​គ្រប់​បែប​យ៉ាង​ ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​បង​ប្អូន ​ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​យោធិន​ពិការ អោយ​កាន់​តែ​ល្អ​ប្រសើរ​ពី​មួយ​ថ្ងៃ ​ទៅ​មួយ​ថ្ងៃ​។ ឯកឧត្តម​រដ្ឋ​លេខា​ធិការ​ ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​បង​ប្អូន​យោធិន​ពិការ​ទាំង​អស់​ ត្រូវ​ខិត​ខំ​ថែ​រក្សា​សុខភាព ​និង​សំខាន់​ចូល​រួម​ក្នុង​ការ​បង្កា​រទប់​ស្កា​ត់ជម្ងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​ (COVID-19) ដែល​បង្ក​ឡើង​ដោយ​វីរុសកូរ៉ូណា​ប្រភេទ​ថ្មី​ និង​គ្រុន​ឈីក​ សូម​ឲ្យបងប្អូន​ចេះធ្វើ​អនាម័យ​ឲ្យ​បាន​ជា​ប្រចាំ ​នៅ​ក្នុង​ក្រុម​គ្រួសារ ​គឺ​ត្រូវ​គោរព​តាម​ការណែនាំ​របស់​ក្រសួង​សុខា​ភិបាល​ ដោយ​លាង​សម្អា​ត​ដៃ​នឹង​ទឹក​សាប៊ូ អា​ល់កុល​ឬ​ជែ​ល ​និង​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹម​ត្រូវ​។ ​ឯកឧត្តម​ ក៏​បាន​ថ្លែង​អំណរ​គុណ ​និង​កោត​សសើរ​ ចំពោះ​មេ​បញ្ជាការ ​មេ​បញ្ជាការ​រង​  អង្គភាព​ នាយ​ទាហាន​ និង​ពល​ទាហាន​ យោធិន​ពិការ​គូ​លែន​៣១៧​សៀម​រាប​ ដែល​រក្សា​បាន​នូវ​ប្រពៃណី ​សីលធម៌ ​អត្តចរិក​ និង​វិន័យ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដោយ​កន្លង​មក​ពុំ​ដែល​ ធ្វើ​អំពើ​អ្វី​មិន​សមរម្យ​ បង្ក​ការ​លំបាក​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​នោះ​ឡើយ​។

      ក្នុង​នោះ​ ឯកឧត្តម​ នាយ​ឧត្ត​ម​សេនីយ៍ ​ឃឹម ​ប៊ុន​សុង​ បាន​នាំ​យក​អំណោយស ​ម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ប្រគល់​ជូន​ថវិកា​ ចំនួន​៣​លាន​រៀល​ សម្រាប់​ប្រើប្រា​ស់ក្នុ​ងមជ្ឈមណ្ឌ​លអភិវឌ្ឍ ​យោធិន​ពិការ​ សម្ដេច​តេជោ ហ៊ុន​ សែន​ គូលែន​៣១៧​សៀម​រាប​ និង​គ្រួសារ​យោធិន​ពិការ​ទាំង​៣០​៤​គ្រួសារ​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន ​ត្រីខ​, ​មី​,​ ស្ករស, ទឹក​ដោះគោ ​និង​ថវិកា​៣​ម៉ីន​រៀល ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ