ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ជួប​សន្ទនា​ជា​មួយ ​ឯកឧត្តម​ ង៉ូ ​ស៊ុន​លិច្ស​ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​វៀត​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
225
1821 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ជួប​សន្ទនា​ជា​មួយ ​ឯកឧត្តម​ ង៉ូ ​ស៊ុន​លិច្ស​ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​វៀត​ណាម​

      នៅ​ថ្ងៃ​ទី០៨​ ខែ​កញ្ញា​ ឆ្នាំ​២០២០ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​រួម​ជា​មួយ​នាយ​ទាហាន​ជាន់​ខ្ពស់​កម្ពុជា​ ជា​ច្រើន​រូប​ទៀត​ បាន​ធ្វើ​កិច្ច​សន្ទនា​តាម​​ប្រព័ន្ធ​​ទូរ​គមនាគមន៏​​ជា​មួយ​ នាយ​ឧត្តម​សេនីយ៏ ​ង៉ូ ​ស៊ុន​លិច្ស​ រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​វៀត​ណាម​ ស្តី​ពី​​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​​ រវាង​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ប្រទេស​ទាំង​២ ​កម្ពុជា-វៀត​ណាម​។

      លើក​ឡើង​ក្នុង​កិច្ច​សន្ទនា ​សម្តេ​ច​ពិជ័យ​សេនា ​ទៀ បា​ញ់ ​សម្ដែង​នូវ​ការ​កោត​សរសើរ​ចំពោះ ​រដ្ឋា​ភិបាល​វៀត​ណាម​ ដែល​កន្លង​ម​ក មាន​វិធាន​ការ​គ្រប់​គ្រង​ជំងឺ​កូវីដ​១៩ យ៉ាង​មាន​ប្រសិទ្ធ​ភាព​។ សម្ដេច ​ក៏បា​នថ្លែង​អំណរគុណ​ ចំពោះ​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​ ដែល​បាន​ផ្ដល់​ម៉ាស​​ អាកុល ​និង​ម៉ាស៊ីន​វាស់​កំដៅ​ ជូន​ដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​កន្លង​មក​ និង​បាន​ជួយ​សម្រ​ប​សម្រួល​ដល់​សិក្ខាកាម​កម្ពុជា​ ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​វៀត​ណាម​ ឲ្យ​វិ​លត្រឡប់​មក​មាតុ​ភូមិ​កម្ពុជា​ ប្រកប​​ដោយ​សុវត្ថិភាព​ និង​គ្មាន​សិក្ខា​កាម​ណា​ម្នាក់​ឆ្លង​ជំងឺ​កូវីដ​១៩​ ឡើយ​។ ចំពោះ​កិច្ចសហប្រតិបត្តិ​ការ​ឆ្នាំ២០២០​ រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​រយៈ​ពេល​០៨ ខែ​កន្លង​មក​នេះ​ ដោយ​ជួប​នូវ​បញ្ហាវិបត្តិ​ជំងឺ​កូវីដ ​សម្ដេច​ពិជ័យ​សេនា​ បាន​លើក​ឡើងថា​៖​ យើង​បាន​ជួប​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​នឹង​មាន​ភាព​រអាក់​រអួល​ ដែល​នាំ​ឲ្យ​ការ​អនុវត្ត ​កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័​ពទាំ​ង​ពីរ​ មិន​បា​នគ្រប់​ជ្រុង​ជ្រោយ​ ​​ទៅតាម​ផែន​​កា​រការ​ងារ​ ​ដែ​លបាន​គ្រោង​ទុក​។ ​ឆ្លៀត​ក្នុង​ឱកាស​នោះ ​​សម្ដេច​ពិជ័យ​សេនា​ ​ទៀ បាញ់​​ ក៏​បាន​ថ្លែង​​អំណរគុណ​ដល់​​ ឯកឧត្តម​រដ្ឋមន្ត្រី​​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​ ដែល​បានអនុញ្ញាត​​ឱ្យ​ប្រតិភូ​​ក្រសួង​​ការពារ ​ប្រទេស​​វៀតណាម​​ បាន​មក​ចូល​រួម​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤៣​ ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះ​​ទៅ​ការ​ផ្ដួល​រំលំ​​រប​ប​ប្រល័យ​​​​ពូ​ជ​សាសន៍ ​ប៉ុល​ ពត​ នៅ​តំបន់​​ប្រវត្តិសាស្រ្ត​កោះថ្ម​​​នាពេល​កន្លង​មក​។​​ សម្ដេច​​ពិជ័​យសេនា ​បាន​បញ្ជាក់​ទៀត​ថា​៖ ទោះ​បី​យើង​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​​ក្តី​ ​ប៉ុន្តែ​ក​ងទ័ព​​នៃ​ប្រទេស​​ទាំ​ងពីរ​ នៅ​​​តែ​បន្ត​ពូន​ជ្រុំ​កិច្ច​សហប្រតិបត្តិ​ការ​គ្នា​ ឱ្យ​កាន់​តែ​ល្អ​ថែម​ទៀត ​ហើយ​កម្ពុ​ជា​ ​និ​ងមាន​ជំនឿ​ថា​ ​​នៅពេល​ខាង​​មុខ​ មាន​ការ​រៀបចំ​ធ្វើជា​ម្ចាស់​ផ្ទះ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​​អាស៊ាន​ ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ ​ដែល​រៀបចំ​​ដោ​យប្រទេស​វៀត​ណាម​ នឹង​ទទួល​បាន​ជោគ​ជ័យ​​។

      ជាកិច្ច​ឆ្លើយ​តប​ក្នុង​ឱកាស​នោះ ​ ឯកឧត្តម​ ង៉ូ ​ស៊ុន​លិច្ស​ រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​វៀត​ណាម​ ​បាន​​លើក​ឡើង​ថា៖​ ឆ្នាំ២០២០​ ពិភព​លោក​យើង​បាន​ទទួល​ការ​រីក​រាល​ដាល​ឆ្លង​ជំងឺ ​covid-19 ​ទាំង​នេះ​​ ហើយ​​ដែល​នាំ​ឱ្យ​កើត​មាន​វិបត្តិ​សេដ្ឋកិច្ច​, ​នយោ​បាយ​,​ វប្បធម៌ ​និង​មាន​​បញ្ហា​ប្រឈម​ជា​ច្រើន ​ដូចជា​​សន្តិសុខ​មិន​ប្រពៃណី ​មាន​ទឹក​ជំនន់ ​គ្រោះ​មហន្តរាយ​ធម្មជាតិ ​ដោយ​កា​រប្រែ​ប្រួល​អាកាស​ធាតុ ហើ​យ​​បើ​យើង​​មិ​នរួម​គ្នា​ការពា​រ​ទេ ​នោះ​យើង​ហ្នឹង​ទទួល​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​ជា​មិន​ខា​ន។ មូល​ហេតុ​ខាង​​លើ​​នេះ​ហើយ​ ដែលនាំ​ឲ្យ​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​ ​បាន​ត្រៀម​លក្ខណៈ​គ្រប់​គ្រាន់​ ដើម្បី​ជួយ​ដ​ល់​កង​ទ័ព​ ​​នៃប្រទេស​ទាំង​ពីរ​ ដើម្បី​ទប់​ស្កាត់​ នៃ​ការរីក​រាល​ដាល​ នៃ​ជំងឺ​កូវីដ​១៩​​នេះ។​ ដោយឡែក​ចំពោះ​​ផែន​​កា​រកិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​ទាំង​ពីរ​ក្នុង​ឆ្នាំ២០២០​នេះ ​ឯកឧត្តម​ រដ្ឋមន្ត្រី​ក៏​បាន​ឯកភាព ​ទៅ​តាម​ការ​លើក​ឡើង​របស់​ សម្ដេច​ពិជ័យ​សេនា ​ដោយ​ឯកឧត្តម​​ក៏​បាន​សំណូមពរ​ឲ្យ​ជំនាញ​នីមួយៗ​ ខិត​ខំ​​ធ្វើការ​​ទំនាក់​ទំនង​ទៅ​តាម​លទ្ធភាព ​ដើម្បីឲ្យ​សម្រេច​ទៅ​តាម​ផែន​ការ ​ហើយ​បើសិ​ន​ជានៅ​សល់​យើង​ នឹង​បន្ត​អនុវត្តនៅ​ឆ្នាំ២០២១​ ខាង​មុខ​បន្ត​ទៀត​។​ ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏​បាន​សំណូមពរ​ធ្វើ​យ៉ាង​ណា ​ពន្លឿន​នូវ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ តាម​បណ្ដោយ​ព្រំ​ដែន​ នៃ​ប្រទេស​យើង​ទាំង​ពីរ​ឲ្យ​បាន​ឆាប់​រហ័ស ​ដើម្បី​អនុវត្ត​ អោយ​មាន​ប្រសិទ្ធភាព​ រវាង​កម្លាំង​ការ​ពារ​ព្រំ​ដែន​​ ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​នានា​ ​និ​ងជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​ទាន់​ពេល​វេលា​ នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង ​៕​