ព័ត៌មាន

កិច្ច​ប្រជុំ​ត្រៀម​លក្ខណៈ​ចូល​រួម​សម​យុទ្ធ​ ជួយ​សង្រ្គោះ​គ្រោះ​មហន្តរាយ​
នាយកដ្ឋានព័ត៌មាន(៣)
98
1819 កិច្ច​ប្រជុំ​ត្រៀម​លក្ខណៈ​ចូល​រួម​សម​យុទ្ធ​ ជួយ​សង្រ្គោះ​គ្រោះ​មហន្តរាយ​

       ដោយ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការ​ពារ​ជាតិ​ឡាវ ​មក​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ក្នុង​ការ​ប្រុង​ប្រៀប​រៀប​ចំ​ធ្វើ​សម​យុទ្ធ​រួម​គ្នា​ ក្នុង​កិច្ច​ការ​ជួយ​សង្រ្គោះ​គ្រោះ​មហន្តរាយ​ ​កាល​ពីរ​សៀល​ថ្ងៃទី​០៧​ ខែ​កញ្ញា​  ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ ​នាយ​ឧត្តម​សេនីយ៍​ ម៉ឹង ​សំផន ​រដ្ឋលេខាធិការ​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណកម្មការ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ ក្រសួង​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ដើម្បី​ត្រៀម​លក្ខណៈ ​កម្លាំង​ជំនាញ​ទាំ​ងបី​ប្រភេទ​ទ័ព​ ព្រម​ទាំង​ឧបករណ៍ ​សម្ភារៈ​ និង​មធ្យោបាយ​ផ្សេងៗ​ទៀត ​ដែល​ក្រសួង​ការ​ពារ​ជាតិ​មាន ​ក្នុងកា​រ​ធ្វើ​សម​យុទ្ធ ​សង្រោះ គ្រោះ​មហន្តរាយ​ រួម​គ្នា​ដែល​មាន​សមាស​ភាព​ចូល​រួមពី​កង​ទ័ព​ ៣​ប្រទេស ​កម្ពុជា ​កង​ទ័ព​ឡាវ ​និង​កង​ទ័ព​វៀត​ណាម​ ដែល​គ្រោង​ធ្វើ​នា​ពេល​ខាង​មុខ​នេះ​​។

 ​នាយ​ឧត្តម​សេនីយ៍​ ម៉ឹង ​សំផន ​រដ្ឋលេខាធិការ​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណកម្មការ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ ក្រសួង​ការ​ពារ​ជាតិ​


      ឆ្លៀត​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែ​រ ឯកឧត្តម ម៉ឹង សំផន ក៏បាន​ភ្ជាប់​ការ​ងារ​របស់​គណកម្មការ​សង្គ្រោះ​ គ្រោះ​មហន្ត​រាយ​ ក្រសួង​ការ​ពារ​ជា​តិ ដែល​ស្រប​ពេល​រដូវ​វស្សា​ផង​នោះ ​តាម​បណ្តាល​អង្គភា​ព​ជំនាញ​ត្រូវ​ត្រៀម ​គ្រប់​លក្ខណៈ ​ដើម្បី​ចុះជួយ​ប្រជាពលរដ្ឋ​ឱ្យ​ទាន់​ពេល​វេលា ​នៅពេ​ល​មាន​គ្រោះ​មហន្ត​រាយ​កើត​​ឡើង​ ជាយ​ថា​ហេតុ​នៅក្នុង​រដូវ​វស្សា​ឆ្នាំ​២០២០​នេះ។​ ឯកឧត្តម ​ម៉ឹង ​សំ​ផន​ បាន​សង្កត់​ធ្ងន់​ថា៖​ ជានិច្ចកាល​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន សម្តេ​ច​តេជោ ​ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ តែងតែ​បាន​យក​ចិត្តទុក​ដាក់​ចំពោះ​សុខទុក្ខ ​និង​ការ​លំបាក​របស់​ប្រជា​ពល​រដ្ឋ​ និង​បាន​ត្រៀម​លក្ខណៈ​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​ពី​គ្រោះ​ធម្មជាតិ​នានា​ គ្រប់​ពេល​វេលា​។

       សូម​បញ្ជាក់​ផង​ដែរ​ នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ​ក៏​មានការ​អញ្ជើញ​ចូល​រួម​ពី​បណ្តា​អង្គភាព​ជំនាញ​ទ័ព​​ជើង​គោក​ ទ័ព​ជើង​ទឹក​  ជើង​អាកាស​ អង្គភាព​ការងារ​ធានា ​ភស្តុភាហិ​​រញ្ញវត្ថុ ​និង​បណ្តា​អង្គភាព​ជំនាញ​បន្ថែ​ម​ទៀត​ រួម​មាន​៖​ ក​ងព​លតូច​លេខ​៧០​ បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​​ អតីត​កង​ពល​តូច​ទ័ព​ពិសេស​​ឆត្រ័​យោង​៩១១​ កង​រាជអាវុធ​ហត្ថ ​និង​កង​ពល​ដឹក​ជញ្ជូន​លេខ​៩៩​ ដែល​ជា​អង្គភាព​ជំនាញ​ធ្លាប់​​បាន​ចូល​រួម​សង្គ្រោះ​គ្រោះម​ហន្តរាយ​ ជួយ​ដល់​ប្រជាពល​រដ្ឋ​នាពេ​ល​កន្លង​មក​។​

      ក្នុ​ង​ឱកាស​នោះដែ​រ ឯកឧត្តម ម៉ឹង សំផន បាន​ក្រើនរំលឹក​គ្រប់​បណ្តា​អង្គភាព​ពាក់​ព័ន្ធ ​កម្លាំង​ជំនាញ​ទាំងអស់ ​ត្រូវត្រៀម​លក្ខណៈ​ទាំង​កម្លាំង ​ឧបករណ៍ ​មធ្យោបាយ ​សម្ភារៈ​គ្រប់​ប្រភេទ​រួម​មាន​៖​ ឧទ្ធម្ភាគ​ចក្រ​ នាវា ​អូប៊័រ ​រថយន្ត​ដឹក​ជញ្ជូន​ រថយន្ត​សង្គ្រោះ និង​មធ្យោបាយ​ផ្សេងៗ​ទៀត​ ដើម្បី​ប្រតិបត្តិការ​ការ​ ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​ឱ្យ​បាន​ទា​ន់​ពេល​វេលា​ និងធានា​បាន​សុខ​សុវត្តិ​ភាព​ ចំពោះអា​យុ​ជីវិត​ ក៏ដូ​ច​ជា​ទ្រព្យ​សម្បត្តិ​ប្រជា​ពល​រដ្ឋ នៅ​ពេល​ដែល​មាន​គ្រោះមហន្តរាយ​កើត​ឡើង​ជាយ​ថា​ហេតុ ​ក្នុង​រដូវវស្សាឆ្នាំ​នេះ ៕​​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ