ព័ត៌មាន

ឯកឧត្តម​ ចាយ ​សាំង​យុន ​បើក​កិច្ច​ប្រជុំ​​ពិភាក្សា​​គណៈ​កម្មការ​រៀប​ចំ​ចុះ​បញ្ជី​ដី​រដ្ឋ ​និង​ធ្វើ​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ ​របស់​កង​យោធ​ពលខេមរ​ភូមិន្ទ
នាយកដ្ឋានព័ត៌មាន(៣)
116
1818 ឯកឧត្តម​ ចាយ ​សាំង​យុន ​បើក​កិច្ច​ប្រជុំ​​ពិភាក្សា​​គណៈ​កម្មការ​រៀប​ចំ​ចុះ​បញ្ជី​ដី​រដ្ឋ ​និង​ធ្វើ​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ ​របស់​កង​យោធ​ពលខេមរ​ភូមិន្ទ

      ព្រឹក​ថ្ងៃទី​០៧ ​ខែក​ញ្ញា ​ឆ្នាំ​២០២០​ នៅ​សាល​ប្រជុំ​ក្រសួង​ការ​ពារ​ជាតិ ​ក្នុង​អាគារ​មិត្តភាព ​នា​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ​មាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​គណៈ​កម្មការ​រៀប​ចំ​ចុះ​បញ្ជី​ដី​រដ្ឋ ​និង​ធ្វើ​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ ​របស់​កង​យោធ​ពលខេមរ​ភូមិន្ទ​ ក្រោម​អធិបតី​ភា ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ចាយ​ សាំង​យុន ​រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​សំណាក់​ ឯកឧត្ត​ម​ អស់​លោក​ ជា​ថ្នាក់​ដឹក​នាំ​ អគ្គ​មេបញ្ជា​ការ​ នាយ​សេនា​ធិការ​ចម្រុះ ​អគ្គ​មេ​បញ្ជាការរ​ង ​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ បញ្ជាការ​ដ្ឋាន​អង្គរក្ស​ និង​ថ្នាក់​ដឹក​នាំ​នៃ​ស្ថាប័ន​ជំនាញ​​ មក​ពី​អង្គភាព​កង​ទ័ព​ជើង​គោក​ កង​ទ័ព​ជើង​ទឹក​ និង​កង​ទ័ព​ជើង​អាកាស​ ចំណុះ​ឱ្យក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជាការ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​ច្រើន​រូប​។​ 

ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯ​ក ប៉ែន ​ផល​ពិសិដ្ឋ ​អគ្គលេខា​ធិការ​រង​ នៃ​អគ្គលេខា​ធិការ​ដ្ឋាន​ ក្រសួង​ការ​ពារ​ជាតិ


       នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ​ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯ​ក ប៉ែន ​ផល​ពិសិដ្ឋ ​អគ្គលេខា​ធិការ​រង​ នៃ​អគ្គលេខា​ធិការ​ដ្ឋាន​ ក្រសួង​ការ​ពារ​ជាតិ​ បាន​អាន​នូវ​សេចក្តី​សម្រេច​របស់​ក្រសួង​ការ​ពារ​ជាតិ ​ស្ដី​ពី​ការ​បង្កើត​គណៈ​កម្មការ ​អនុ​គណៈ​កម្មការ​ និង​ក្រុម​ការ​ងារ​ប្រតិបត្តិ​ រៀប​ចំ​ចុះបញ្ជីដី​រដ្ឋ​ និង​ធើ្វ​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ដែល​ក្នុង​នោះ​សេចក្តី​សម្រេច​របស់​ក្រសួង​ការ​ពារ​ជាតិ​ បាន​សម្រេច​បង្កើត​គណៈ​កម្មការ​រៀប​ចំ​ចុះ​បញ្ជី​ដី​រដ្ឋ​ និង​ធ្វើ​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​មាន​ ឯកឧត្តម​​ នាយ​ឧត្តម​សេនីយ៍​ ចាយ​ សាំង​យុន ​រដ្ឋលេខាធិការ​ក្រសួង​ការ​ពារ​ជាតិ​ ជា​ប្រធាន​គណៈ​កម្មការ​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនាធិការ​ចម្រុះ​ នៃ​​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ​ជា​អនុ​ប្រធាន ​រួម​ជា​មួយ​ឯកឧត្តម​ អស់​លោក​ ជា​មេ​បញ្ជាការ ​មេ​បញ្ជាការ​រង​ កង​ទ័ពជើង​គោក​ កង​ទ័ព​ជើង​ទឹ​ក កង​ទ័ព​ជើង​អាកាស​ មេ​បញ្ជាការ​បញ្ជាការ​ដ្ឋាន​វិស្វកម្ម​ មេ​បញ្ជាការ​ស្ថាប័ន​បញ្ជាការ​ដ្ឋាន​អង្គរក្ស​ នាយក​ដ្ឋាន​វិស្វកម្ម​ក្រសួង​ការ​ពារ​ជាតិ​ ស្ថាប័ន​អគ្គលេខា​ធិការ​ដ្ឋាន​ ក្រសួង​ការ​ពារ​ជាតិ ​អគ្គនាយក​ដ្ឋាន​ភស្តុភា​ហិរញ្ញវត្ថុ ​អគ្គ​នាយក​ដ្ឋាន​នយោបាយ ​និង​កិច្ចការ​បរទេស ​ទីចាត់​ការ​អធិការ​កិច្ច​ អគ្គ​បញ្ជា​ការ​ លេខា​ធិការដ្ឋាន​សេនា​ធិការ​ចម្រុះ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ​១៤ ​រូប​ផ្សេង​ទៀត​ជា​សមាជិក។ គណៈ​កម្មា​ធិការ​នេះ ​មាន​ភារកិច្ច​ធ្វើ​ជា​សេនា​ធិ​ការ​ ជូន​ក្រសួង​ការ​ពារ​ជាតិ​ លើ​ការងា​ររៀប​ចំ​ចុះ​បញ្ជីដី​រដ្ឋ​ នឹង​ធ្វើវិញាបន​បត្រ​សំគាល់​ម្ចាស់​អចលន​វត្ថុ​ របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ត្រូវ​សហការ​ជា​មួយ​ក្រសួង ​ស្ថាប័ន​ពាក់​ព័ន្ធ​ និង​គណៈកម្មការ​អន្តរ​ក្រសួង ​ដើម្បី​ចុះ​ពិនិត្យ​កំណត់​ទីតាំ​ង ​ទំហំ​ដី ​ដែល​កំពុង​កាន់​កាប់​ជាក់​ស្ដែង ​របស់​កងឯក​ភាព​កង​ទ័ព​នីមួយៗ​ ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។​ សេចក្តី​សម្រេច​ក៏​បាន​លម្អិត​ផង​ដែរ​ សម្រាប់​គណៈ​កម្មាធិការ​នេះ​ មាន​សិទ្ធិ​បង្កើត​ក្រុម​ការ​ងារ​បច្ចេក​ទេស​មួយ​ចំ​នួន​បន្ថែម​ទៀត ​ផ្អែក​តាម​តម្រូវ​ការចាំ​បាច់​ និង​ជាក់​ស្ដែង​។ ​គណៈកម្មការ​នេះ មាន​សិទ្ធិ​ប្រើ​ប្រា​ស់​ត្រា​ និង​កញ្ចប់​ថវិកា​របស់​ក្រសួង​ការ​ពារ​ជាតិ​ ដើម្បី​ចាត់​តាំង​អនុវត្ត​ដំណើរ​ការ​ការ​ងារ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​។​ ក្នុង​គណៈកម្មការ​នេះ​ផង​ដែ​រ ក៏​មាន​លេខា​ធិការ​ដ្ឋាន​មួយ​ ដើម្បី​ធ្វើ​ជា​សេនា​ធិការ​ឱ្យ​ដល់​គណៈកម្មាធិការ​ ដែល​មាន​ ឯកឧត្តម ឧត្តម​សេនីយ៍​ឯក​ ង៉ែត ​នរិន្ទ្រ ​អគ្គនាយក​រង​ អគ្គនាយក​ដ្ឋាន​ភស្តុភារ​ហិរញ្ញវត្ថុ ​និងជា​នាយក​នាយក​ដ្ឋាន​វិស្វកម្ម​ ជា​ប្រធាន​ ឯកឧត្តម​ឧត្តមសេនីយ៍​ឯក​ អ៊ុច​ វ៉ាន់​ថា​ មេ​បញ្ជាការ​រង​ បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​វិស្វកម្ម​ ជា​អនុ​ប្រធាន​ រួម​ជា​មួយ​សមាជិក​ចំនួន ​១៣​ រូប​ផ្សេង​ទៀត ម​ក​ពី​គ្រប់​ស្ថាប័ន​ជំនាញ​ពាក់​ព័ន្ធ​ក្នុង​កង​យោធ​ពលខេមរ​ភូមិន្ទ ​ដើម្បី​សម្រប​សម្រួល​ការ​ងារ​បច្ចេក​ទេស​ លើ​ការ​អនុវត្តន៍​ការ​ងារ​ជំនាញ ​ធ្វើការ​ងារ​រដ្ឋបាល ​ត្រួត​ពិនិត្យ​ឯកសារ​ លិខិត​ស្នាម​ បូក​សរុប​របាយ​ការណ៍​ ដើម្បី​រាយ​ការណ៍​ជូន​គណៈកម្មាធិការ​។​

       ក្នុង​កិច្ច​ប្រជុំ​នោះ​ដែ​​រ​ប្រធាន​ អនុ​ប្រធាន​ រួមនឹ​ង​សមាជិក​ បាន​ធ្វើការ​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់​ កែ​តម្រូ​វ ​លើ​ចំណុច​ នៃ​​សេចក្តី​ព្រាង​ច្បាប់​ និង​អនុក្រឹត្យ​ទាំង​ឡាយ​ ដែល​ពាក់​ព័ន្ធ​ដល់​ការ​រៀបចំ​ចុះប​ញ្ជីដីរដ្ឋ​ និង​ធ្វើវិញ្ញាបន​បត្រ​សំគាល់​ម្ចាស់​អចលន​វត្ថុ​ របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​យ៉ាង​ល្អិត​ល្អ​ន់ ដើម្បី​គ្រប់​គ្រង​ឱ្យ​បាន​គត់​មត់​នៅ​អចលនវត្ថុ​ របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដើម្បី​បំរើអោយ​វិស័យ​ការ​ពារ​ជាតិ របស់​កម្ពុជា​ មាន​ប្រសិទ្ធ​ភាព​ខ្ព​ស់ ជៀស​វាង​ការ​រំលោភ​បំពាន​ពី​សំណាក់​ជន​ខិល​ខូច​ទន្ទ្រា​នកា​ន់កាប់​ដី​រដ្ឋ​ របស់​កង​យោធ​ពលខេមរ​ភូមិន្ទ​បន្ត​ទៀត​។

 ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ចាយ​ សាំង​យុន ​រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ 


      មាន​ប្រសាសន៍​បូក​សរុប​កិច្ច​ប្រជុំ​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ចាយ ​សាំង​យុន ​ជំនួស​មុខ​ឱ្យ​ ​សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជា​តិ បាន​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ការ​ងារ​ជំនាញ​របស់​ឯកឧត្តម​ អស់​លោក​ ដែល​ជា​ក្រុម​ការងារ​របស់​គណៈកម្មការ ​និង​អនុគណៈកម្មការ​រៀប​ចំ​ចុះ​បញ្ជី​ដី​រដ្ឋ​ និង​ធ្វើវិញ្ញាបន​បត្រ​សំគាល់​ម្ចាស់​អចលន​វត្ថុ ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែលក្នុង​រយៈ​ពេល​កន្ល​ង​មក​នេះ​ បើ​ទោះបី​​គណៈកម្មកា​រ​នេះ​ទើប​តែប​ង្កើត​ក៏​ដោ​យ ក៏​ប៉ុន្តែជា​លទ្ធផល​ក្រុម​ការងារយើង​បាន​ធ្វើ​ការ​ប្រកប​ដោយ​ជោគ​ជ័​យ មួ​យ​ជំហ៊ាន​រួច​ម​កហើយ​។ ឯកឧត្តម​ ចាយ ​សាំង​យុន ​បាន​ធ្វើការ​ណែនាំ​ដល់​ក្រុម​ការងារ​របស់​គណៈ​កម្មការ​រៀប​ចំ​ចុះ​បញ្ជីដីរដ្ឋ​ និង​​ធ្វើវិញ្ញា​បន​បត្រ​សំគាល់​ម្ចាស់​អចលន​វត្ថុ​ របស់​កង​យោធពល​ខេមរ​ភូមិន្ទ​ ត្រូវ​បន្ត​ទំនាក់​ទំនង​សហការ​ឱ្យបាន​ជិត​ស្និទ្ធ​ ​ជាមួយក្រុម​ការងារ​បច្ចេក​ទេស​ សាម៉ីក្រសួង​ដែនដី​នគរូប្ប​នីយកម្ម ​និងសំ​ណង់​ និងក្រសួង​សេដ្ឋកិច្ចហិរញ្ញវត្ថុ​ ដើម្បី​សិក្សា​បន្ថែម​អំពី​ច្បាប់​ទម្លាប់ ​ក្នុង​ការ​គ្រ​ប់គ្រង​ ចុះ​បញ្ជីដី​រដ្ឋ​ និង​ធ្វើវិញាបនបត្រ​សំគាល់​ម្ចា​ស់​អចលន​វត្ថុ​ របស់​កង​យោធ​ពលខេម​រ​ភូមិន្ទ​ ឲ្យកាន់​តែ​មា​នភាព​សុក្រឹត​។ ​ជា​មួយ​គ្នា​នេះ​ដែរ ​ឯកឧត្តម​ ចាយ ​សាំង​យុន​ ក៏​បាន​ស្នើ​ដល់​សមាជិក​ក្រុម​ការងារ​ទាំង​អស់​ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​អំពី​សមាសភាព​រប​ស់គណៈ​កម្មការ ​អនុគណៈ​កម្មការ ​និង​ក្រុម​ការ​ងារ​បច្ចេក​ទេស​ ចាប់​តាំង​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម ​ក្នុងការ​កំណត់​ និងពិ​និត្យមើល​ទីតាំង​ និងទិ​ន្នន័យ​ដី​រដ្ឋនិង​អចលនវត្ថុ របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ឲ្យបាន​ត្រឹមត្រូ​វ​ និងពិត​ប្រាកដ។ ​ជា​ទី​បញ្ចប់​ឯកឧត្តម​សង្ឃឹម​ថា​៖ ក្រុម​ការងារ​បច្ចេកទេស​រៀប​ចំ​ចុះបញ្ជី​ដី​រដ្ឋ​ និ​ងអចលន​វត្ថុ​ របស់​កង​យោធ​ពលខេ​មរ​ភូមិន្ទ​ នៃ​គណៈ​កម្មាការ​នេះ ​នឹង​ធ្វើ​ការ​ងារ​ប្រកប​ដោយ​ជោគ​ជ័យ​​ ​៕