ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍​ ណឹម​ សុវត្តិ​ អញ្ជើញ​ចុះ​មក​ពិនិត្យ ​ការ​ងារ​ប្រវត្តិ​សាស្រ្ត​យោធា​
នាយកដ្ឋានព័ត៌មាន(៣)
135
1800 នាយ​ឧត្តម​សេនីយ៍​ ណឹម​ សុវត្តិ​ អញ្ជើញ​ចុះ​មក​ពិនិត្យ ​ការ​ងារ​ប្រវត្តិ​សាស្រ្ត​យោធា​

      ក្នុង​គោល​បំណង​ជំរុញ​ការ​ងារ​ប្រវត្តិ​សាស្ត្រ​យោធា​អោយ​បាន​ដំណើរ​ការ​ទៅ​មុខ​កាន់​តែ​សកម្ម​ និង​ទទួលលទ្ធផលល្អ​បន្ថែម​ទៀត កាលពីថ្ងៃទី​២២ ទី​២៣ ខែ​សីហា ​ឆ្នាំ២០២០​កន្លង​ទៅ​នេះ នាយ​ឧត្តម​សេនីយ៍ ​ណឹម ​សុវត្ថិ ទី​ប្រឹក្សា​ពិសេស ​សម្តេច​ពិជ័យ​សេនា​ អគ្គនាយក ​អគ្គនាយក​ដ្ឋាន​​នយោបា​យ​ និង​កិច្ចការបរទេស​ ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការងារ​ប្រវត្តិ​សាស្រ្ត​យោធា ​រួម​ជា​មួយ​ក្រុម​ការ​ងារ​ប្រវត្តិ​សាស្ត្រ​យោធា ​យោធភូមិ​ភាគ​ទី​៤ បានអញ្អើញចុះ​ទៅ​ ចុះមក​ពិនិត្យ​ការងារ​ រៀបចំតំ​បន់ប្រវត្តិសាស្រ្ត​យោធា​ស្ថិត​នៅ​ទីតាំង​ភ្នំស្រួច ក្បែរច្រក​អូ​ស្មាច់ ក្នុងខេត្ត​ឧត្តរ​មាន​ជ័យ ដែលទីតាំងតំបន់​ប្រវត្តិសាស្ត្រ​យោធា​ភ្នំ​ស្រួច​នេះ ​បាន​បន្សល់​ទុក​នូវ ​ដាន ប្រវត្តិ​សាស្រ្ត​យោធា ​ពី​អតីត​កាល​ជា​ច្រើន ​ហើយ​ក៏​ជាទីតាំង​ដែល​មាន​លក្ខណៈ​ភូមិ​សាស្រ្ត​ផ្ត​ល់ នូវ​យុទ្ធ​សាស្រ្តការ​ពារ​ជាតិ​ បម្រើ​ឲ្យ​ប្រៀប​លើ​សម​រភូមិផង​ដែរ​។​ ទីតាំង​ប្រវត្តិ​សាស្រ្ត​យោធា​ភ្នំ​ស្រួច​ បច្ចុប្បន្ន​ត្រូវ​បាន​គ្រប់​គ្រង​ និង មើល​ថែទាំ​ដោយ​កង​ការពារ​ព្រំ​ដែន​លេខ ​៤០២​ យោធ​ភូមិភាគ​ទី​៤​។

       សូម​បញ្ជាក់​ថា៖ ក្នុងរយៈពេល​កន្លងមកនេះ ដោយមាន​ការ​ដឹកនាំ ​ចង្អុលបង្ហាញពី សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ​ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​មានការចុះ​ជាប់​ជា​ប្រចាំ ​ពីក្រុម​ការងារ​សិក្សាស្រាវជ្រាវ​ប្រវត្តិ​សាស្ត្រេ​យោធា បច្ចុប្បន្នទីតាំង​ភ្នំស្រួ​ចនេះ ​បានកំពុងដំណើរការ​សាង​សង់​ទីស្នាក់ការ​ប្រវត្តិសាស្រ្តយោធា ​និង​បាន​ប្រមូលផ្តុំនូ​វ​តឹក​តាង​ ប្រវត្តិសាស្រ្ត​នានា ​មក​តម្កល់​ទុក​នៅ​ទីស្នាក់​ការ​ប្រវត្តិសាស្រ្ត​នេះ​ដើម្បី​ឈាន​ទៅ​ស្រាវ​ជ្រា​វ​ទី​កន្លែង​ផ្សេង​ទៀត ​នៅលើ​ភ្នំ​ដង​រែក​ ដើម្បី ​ប្រមូលផ្តុំ​បាន​នូវ​គោល​គំនិត​ សំខាន់ៗជា​ច្រើនទៀត​ពី​គ្រប់ម​ជ្ឈដ្ឋាន​សំរាប់​ចង​ក្រង​ឯកសារ​ទុក ​សិក្សា​រៀន​សូត្រ​។

       បន្ទាប់​ពី​បានចុះ​ពិនិត្យ​ការងារ​រៀបចំ​តំបន់​ប្រវត្តិសាស្រ្ត​យោធា​ស្ថិត​នៅទីតាំង​ភ្នំស្រួច​រួច​ម​ក ឯកឧត្តម ណឹម សុវត្ថិ និងក្រុមកាងារ បានបន្តទៅត្រួត​ពិនិត្យ ការងារ​ប្រវត្តិសាស្រ្ត​យោធា នៅតំបន់​ប្រវត្តិយោធា​តេជោបុស្ប​​ ស្បូវ-ជាំតែ ស្ថិតនៅ​ខេត្ត​ព្រះវិហារ​បន្ត​ទៀត​។ នៅតំបន់​ប្រវត្តិយោធា​តេជោ ​បុស្ស ស្បូវ - ជាំតែ ក្រុម​ការងារត្រូវបាន​ទទួលការស្វាគមន៍​ពី​ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្ត្រា មេបញ្ជាការ​តំបន់ប្រតិបត្តិការ​សឹក​រងព្រះ​វិហារ​ ព្រ​មទាំ​ងនាយ​ទាហាន​ នាយទាហាន​រង​ នៅ​ក្នុង​តំបន់ប្រតិបត្តិការ​សឹក​រ​ងព្រះវិហារ​ ជា​ច្រើន​រូប​ទៀតដែល​ប្រចាំ​ការ​នៅ​តំបន់​ប្រវត្តិ​យោធា​ តេជោ ​បុស្ស ស្បូវជាំតែ​។ តឹកតាង​ប្រវត្តិសាស្រ្ត​ ដែល​បាន​បន្សល់​ទុកនៅទីនោះ​មាន​ដូច​ជា​៖​ ផ្ទះ​តា​ម៉ុក​​, លេណដ្ឋាន​បញ្ជា ផ្ទះពេទ្យ ឃ្លាំងចាស់ អាងទឹក អណ្តូងទឹក ដែល​ទីកន្លែងប្រវត្តិសាស្ត្រ​នេះ​ ក៍បានផ្ដល់​នូវ​គំនិត​សំខាន់ៗ​បន្ថែ​មទៀត​ក្នុង​ការ​សិក្សា​ស្រាវជ្រា​វ​ សំរាប់​ឈាន​ទៅ​សិក្សា​តំបន់​ដទែ​ទៀត​ផង​ដែរ​។ នៅតំបន់​ប្រវត្តិយោធា​តេជោ ​បុស្ស ស្បូវ-ជាំតែ ​លើខ្នង​ភ្នំ​ដង​រែក​ បាន​តភ្ជាប់​ជាមួយ​រម្មណីយ​ដ្ឋា​នទឹក​ធ្លាក់ បុស្សស្បូវ សំរាប់​ប្រជាពលរដ្ឋ​មក​លេង​​កំសាន្ត​​ថ្ងៃឈប់​សំរាក​ និង​បន្ត​​ទស្សនា​​​ទៅ​​តំបន់ប្រវត្តិ​​យោធា​​ តេជោ ​​បុស្សស្បូវ-ជាំតែ ​ដែល​ជាទីតាំង​​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​នេះ។​

       សូមបញ្ជាក់ថា៖ បន្ទាប់ពីទទួល​បាន​​អនុសាសន៍​ណែនាំ ក្នុង​អង្គសិក្ខា​សាលា​​ស្ដីពី​​ការ​រៀ​ប​ចំ​​តំបន់​​ប្រវត្តិសាស្រ្ត​យោធា​ ដែល​បាន​ប្រារព្ធ​ធ្វើ​កាល​ពី​ខែ​កក្កដា ​កន្លង​ទៅ​នេះ ​ក្រុមការងា​រប្រវត្តិ​សាស្ត្រ​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះ​វិហារ ប្រជុំដាក់​ផែន​ការ​ និង​រៀប​ចំ​​ទីតាំង​តំបន់​ប្រវត្តសាស្ត្រ​យោធា​តេជោ ​បុស្សស្បូ​វ​-​ជាំតែ ​ក្នុងនោះ​បាន​ធ្វើ​ខ្លោង​ទ្វា ​និង​បោះ​បង្គោល ​របង​តាម​ដង​ផ្លូវ​ចូល​ផង​ដែរ​។ ទីតាំង​តំបន់​ប្រវត្តសាស្ត្រ​យោធា​តេជោ នៅ​បុស្ស​ស្បូវ-ជាំតែ ជា​ទីតាំង​ដែល​បាន​បន្សល់​ទុក​តឹកតាង​ប្រវត្តិ​សាស្ត្រ​ ចាប់​តាំង​ពី​ទសវត្សន៍​ឆ្នាំ​១៩៨០​។

       បន្ទាប់​មក​ក្រុម​ការងារ​បាន​បន្តដំណើរ​ទៅ​បំពេញ​ការងារ ​នៅ​កំពង់​ស្រឡៅ ​ស្រុក​ឆែប​ ខេត្ត​ព្រះវិហារ​ ដែលជាព្រំ​ដែន​រវាង​កម្ពុជា-ឡាវ ​ដោយ​បាន​ចុះ​ពិនិត្យ​ទីតាំង​ប្រវត្តិ​សាស្ត្រ​ក្នុង​តំបន់​ប្រវត្តិ​សាស្រ្ត​យោធា​១៩០​ តេជោកំពង់​ស្រឡៅ​បន្ត​ទៀត​។ ទីតាំង​ប្រវត្តិសាស្រ្តយោធា​១៩០​ តេជោ​កំពង់​ស្រឡៅ ជា​ទីតាំង​មួយដ៏សំខាន់​មួយ សម្រាប់​ជាតិ​ ដែល​ស្ថិត​នៅលើ​ភ្នំ​កំពស់​ ១៥០ម៉ែត្រ ជាប់មាត់​ទន្លេព្រំ​ដែន​កម្ពុជា-ឡាវ។

       សូមបញ្ចាក់ថា៖ ​ដើម្បីថែរក្សា ការពារទីតាំង​ប្រវត្តិសាស្ត្រ​យោធា​១៩០​ តេជោ​កំព​ង់​ស្រឡៅ​នេះ ​កាល​ពីថ្ងៃទី​១៣​ ខែ​សីហា ​ឆ្នាំ​២០២០​ កន្លង​មក​ ក្រុម​ការងារ​ប្រវត្តិសាស្ត្រ​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រ​ងព្រះ​វិហារ​ បាន​ដាំបង្គោល ​ធ្វើ​របង​តឿ ​តាម​ដង​ផ្លូវចូល ​និង​លើកផ្លាក​សញ្ញា​សំគាល់​តំបន់​ប្រវត្តិសាស្ត្រ​យោធា ​១៩០​ តេជោ ​កំពង់ស្រឡៅ ​ដើម្បីធ្វើការ​គ្រប់​គ្រង​ និង​ថែរក្សា​។

       ក្នុង​ឱកាស​អញ្ជើញ​ចុះមក​ពិនិត្យ​ ការងារប្រវត្តិសាស្រ្ត​យោធា​នៅ​យោធ​ភូមិ​ភាគ​ទី​៤ នា​ពេល​នោះ ​នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បាន​បញ្ជាក់​ថា៖ ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​ ដែល​បាន​រៀបចំ​ឡើង​វិញ​នេះ ​បាន​ដើរតួនាទី ​និង​រួម​ចំ​ណែក​ក្នុង​ការ​ការពារ​អធិបតេយ្យ ​បូរណភាព​ទឹក​ដី​ ផង​ដែ​រ នៅ​តាម​បណ្ដោយ​ព្រំដែន​។ ​ហើយតំបន់​មួយ​ចំនួន​ទៀត​ ដូច​ជា​កំពង់​ស្រឡៅ ដែ​ល​មាន​តឹកតាង​បន្សល់​ទុក​កាល​ពី​សម័យ​មុន​ ហើយ​បច្ចុប្បន្ន​ត្រូវបាន​ធ្វើការ​កសាង​តឹក​តាង​ ថ្មី​បន្ថែម​ទៀត ​នៅ​សម័យ​តេជោ ​សែន ​ដើម្បីឲ្យស្ថិត​នៅ​សម្រាប់​​តកូន ​តចៅ ​នៅតាម ​ព្រំដែន កម្ពុជា-​ឡាវ ក៏​ដូចជា​នៅ​អូរស្វាយ​នៅ​ពេល​ខាង​មុខ​ និងក​សាង​បន្ថែម​ទៀត​។ ដោយ​ឡែកនៅតំបន់​ខ្លះ​ទៀត ​ដែល​បាន​រៀបចំ​តឹក​តាង​ ប្រវត្តិ​សាស្ត្រ​យោធា​នេះ ​​មាន​សារៈ​សំខាន់​បាន​ទាក់​ទាញ​ទេសចរ​ និង ​ប្រជា​ជន​ទៅ​ទស្សនា​ ដើម្បីទៅ​សិក្សា​រៀនសូត្រ​ផង​ដែរ​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ