ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​សំណេះ​សំណាល ​ជា​មួយ​កង​កំលាំង​អាវុធ​ហត្ថ​លេខ ​១៨៦ ​ត្រៀម​ទៅ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​ នៅ​ប្រទេ​ស​ស៊ូដង់​ខាង​ត្បូង​
នាយកដ្ឋានព័ត៌មាន(៣)
180
1796 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​សំណេះ​សំណាល ​ជា​មួយ​កង​កំលាំង​អាវុធ​ហត្ថ​លេខ ​១៨៦ ​ត្រៀម​ទៅ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​ នៅ​ប្រទេ​ស​ស៊ូដង់​ខាង​ត្បូង​

      កម្ពុជា​​ត្រៀម​បញ្ជូន​កង​រាជ​អាវុធ​ហត្ថ​ ៧៣​នាក់​ ទៅ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​ នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​។​ នៅ​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០២០​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួ​ងការ​ពារ​ជាតិ​ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ ជា​មួយ​កង​កំលាំង ​កង​អនុសេនាធំ​កង​រាជ​អាវុធ​ហត្ថ​លេខ ​១៨៦ ​ដែល​ត្រៀម​ទៅ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​ នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង ​ដែល​ពិធី​សំណេះ​សំណាល​នេះ​បាន​ប្រារព្ធ​ធ្វើ​នៅ​វិទ្យាស្ថាន​ហ្វឹក​ហ្វឺន​ បណ្តុះ​បណ្តាល​កង​កម្លាំង​រក្សា​សន្តិភាព​ បោស​សំអាត​មីន​ និង​កាក​សំណល់​សង្រ្គា​ម នៅ​ក្នុង​ស្រុក​ឧដុង្គ ​ខេត្ត​កំពង់​ស្ពឺ​។​

នាយ​ឧត្តម​សេនីយ៍ ​សែម​ សុវណ្ណ​នី ​អគ្គ​នាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រ​ង កង​កម្លាំង​រក្សា​សន្តិភាព ​បោស​សម្អា​ត​មីន​ និង​កាក​សំណល់​សង្គ្រាម​ 


       នាយ​ឧត្តម​សេនីយ៍ ​សែម​ សុវណ្ណ​នី ​អគ្គ​នាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រ​ង កង​កម្លាំង​រក្សា​សន្តិភាព ​បោស​សម្អា​ត​មីន​ និង​កាក​សំណល់​សង្គ្រាម​ បាន​ឱ្យ​ដឹង​ថា៖ ​ទន្ទឹម​នឹង​ការ​ចេញ​ដំណើរ​របស់​កង​រាជ​អាវុធ​ហត្ថ​លេខ​១៨៦​ កង​វិស្វកម្ម​ព្រលាន​យន្ត​ហោះ​លេខ ​៩៧២ ​និង​កង​កម្ទេច​គ្រឿង​ផ្ទុះ​លេខ​៨៨២ ​នឹង​ធ្វើ​យុទ្ធ​ដំណើរ​ទៅ​កាន់​បេសក​​កម្ម​នៅ​សាធា​រណ​រដ្ឋ​ម៉ាលី​ នា​ខែ​កញ្ញា​ ឆ្នាំ​២០២០​ ខាង​មុខ​ផង​ដែរ​។​ ឯកឧត្តម​ បាន​បន្ត​ថា​៖ ​ដើម្បី​ចូល​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-​១៩ ​មជ្ឈមណ្ឌល​ជាតិ​បាន​កែ​សម្រួល​អគារ​ធ្វើ​ចត្តា​ឡីស័ក​ នៅ​ក្នុង​សាលា​បណ្តុះ​បណ្តាល​កង​កម្លាំង​រក្សា​សន្តិភាព​ ពហុជាតិ ​និង​វិទ្យា​ស្ថាន​ឧត្តុង្គ​ ដោយ​អនុញ្ញាត​កង​កម្លាំង​មួក​ខៀវ​ស្នាក់​នៅ​ក្នុង​១​បន្ទប់​ មា​ន​៣​នាក់​ នៅ​សាលា​បណ្តុះ​បណ្តាល​កង​កម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ​និង​១​បន្ទប់​ ៤​នាក់ ​នៅ​វិទ្យាស្ថាន​ឧត្តុង្គ ​សរុប ២៦៨​នាក់​។​ ឯកឧត្តម ​បាន​បញ្ជា​ក់​ថា៖ គិត​ចាប់​ពី​ឆ្នាំ​២០០៦ ​រហូត​ដល់​បច្ចុប្បន្ន ​មជ្ឈមណ្ឌល ​ក្នុង​ប្រទេស​ចំនួន​០​៩​រួម​មាន​៖​ សាធារណ​រដ្ឋ​ស៊ូ​ដង់​,​ ប្រទេស​ស៊ូ​ដង់​ខាង​ត្បូង, ប្រទេស​ឆាដ,​ អាហ្វ្រិក​កណ្ដាល,​ ប្រទេស​លី​បង់​,​ ប្រទេស​ម៉ាលី​,​ ប្រទេស​ស៊ីរី,​ ប្រទេស​សាយ​ប៊ឺស​ និង​យេ​មែន​ លើជំនាញ​បោស​សំអាត​មីន​ វិស្វកម្ម​សំណង់​ផ្ដេក​-​សំណង់​បញ្ឈរ ​អាវុធ​ហត្ថ​ មន្ទីរពេទ្យ​ កម្រិ​ត២​ វិស្វកម្ម​ព្រលាន​យន្ត​ហោះ ​កម្ទេច​គ្រឿង​ផ្ទុះ ​នាយ​ទាហាន​សេនាធិការ​ និ​ងសង្កេត​ការ​ណ៍​យោធា។​

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួ​ងការ​ពារ​ជាតិ


       ថ្លែង​ទៅ​កាន់​ កង​កំលាំង ​កង​អនុសេនាធំ​កង​រាជ​អាវុធ​ហត្ថ​លេខ​ ១៨៦​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ បាន​បញ្ជាក់​ថា៖​ បើ​ទោះ​បី​ពិភព​លោក ​ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ កំពុងតែ​ជួប​ប្រទះ​នូវ​វិបត្តិរាត​ត្បាត​ជំងឺ​កូវីដ​-​១៩ ​ក្តី ​ក៏​កម្ពុជា ​មិន​រារែក​ក្នុង​ការ​បញ្ជូន​កង​កម្លាំង​របស់​ខ្លួន​ទៅ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​ ក្រោម​ឆ័ត្រ​អង្គការ​សហ​ប្រជាជាតិ​ ខណៈ​កង​អនុសេនាធំ​កង​រាជ​អាវុធ​ហត្ថ​លេខ១​៨៦​ ចំនួន​៧៣​នាក់​ នឹង​ត្រៀម​ទៅ​បំពេញ​បេសក​កម្ម​ នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ឆាប់ៗ​នេះ​។​ សម្តេច​ពិជ័​យសេនា ​ទៀ ​បាញ់ ​បាន​បញ្ជាក់​ទៀត​ថា៖ ​«អីឡូវ​មិន​ទាន់​ទៅ​ទេ ​កម្លាំង​ដែល​យើង​ (កម្ពុជា) ត្រៀម​មាន​កម្លាំង​ចំនួន​៧៣​នាក់​ ដែល​ជា​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ អ្វី​ៗ​យើង​ត្រៀម​គ្រប់​លក្ខណៈ​សម្ប​ត្តិ​ទាំង​អស់ ​ទាំង​មធ្យោ​បាយ​ និង​តាម​និយាម​របស់​អង្គការ​សហប្រជា​ជាតិ​ គឺ​ដ​ល់​ពេល​វេលា​ កម្លាំង​ហ្នឹង​​ត្រូ​វប្តូរ​ គឺ​យើង​នឹ​ង​បំពេញ​ការ​ងារ​ ប្រហែល​ខែ​ក្រោយ​ យើង​កំពុង​ពិនិត្យ​មើល»​​​។​ ជា​មួយ​គ្នា​នេះ​ដែរ​ សម្តេច​ពិជ័យ​សេនា​ បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖​ សម្រាប់​កង​កម្លាំង​ទ័ព​ខៀវ​កម្ពុជា​ទាំង​អស់​ដែល​ត្រូវ​ទៅ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​ គឺ​ត្រូវ​តែ​អនុវត្ត​តាម​វិធាន​សុខា​ភិបាល​ ក៏​ដូច​ជា​ការ​តាម​ការ​ណែនាំ​របស់​អង្គការ​សហប្រជា​ជាតិ ​ដែល​បាន​កំណត់​ដើម្បី​ការ​ពារ​ទប់​ស្កាត់ ​ការ​ឆ្លង​ជំងឺ​កូវីដ-​១៩​។ សម្តេច​ពិជ័យ​សេនា ​បាន​បន្ថែម​ថា៖ ​មិន​មែន​មាន​តែ​ប្រទេស​កម្ពុជា​តែ​មួយ​នោះ​ទេ​ ដែល​បាន​បញ្ជូន​ និង​បញ្ចប់​បេសក​កម្ម​របស់​កង​ទ័ព​ខ្លួន ​ហើយ​ចំពោះ​ការ​ផ្លាស់​ប្តូរ​កង​ទ័ព​ថ្មី​ទៅ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភា​ពនេះ ​នៅ​ក្នុង​​វិបត្តិ​​ រាត​ត្បាត​ជា​សកល​ជំងឺ​កូវីដ​-​១៩​នេះ​ គឺ​មាន​ប្រទេស​ជា​ច្រើន​បាន​បញ្ជូន​កង​កម្លាំង​របស់​ខ្លួន​ឱ្យ​ចូល​រួម​ផង​ដែរ​។​

        សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​បន្ត​ថា​៖ រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ត្រៀម​រួចជា​ស្រេច​នូវ​ទីតាំង​សម្រាប់​ដាក់​កង​ទ័ព​មួក​ខៀវ ​ដែល​នឹ​ងបញ្ចប់​បេសកកម្ម​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ដែល​វិល​ចូល​មាតុ​ភូមិ ​ដើម្បី​ធ្វើ ​ចត្តា​ឡីស័ក​រយៈ​ពេល​ ១៤​ថ្ងៃ ​តាម​វិធាន​សុខាភិបាល​កំណត់​ជា​ដើម ​ខណៈ​កង​ទ័ព​មួក​ខៀវ​ដែល​នឹង​ធ្វើ​មាតុ​ភូមិ​និវត្ត​ន៍សម្រាប់​ឆ្នាំ​២០២០​ មក​ពី​ប្រទេស​ម៉ាលី ​ប្រទេស​ស៊ូដង់​ខាង​ត្បូង ​និង​អាហ្វ្រិក​កណ្តាល​ មាន​ចំនួន​សរុបចំនួន ​៤៦៣​នាក់​ ដែល​ត្រូវ​និវត្តន៍​ជា​តំណាក់​កាល​បន្ត​បន្ទាប់​ ចាប់​ពី​ខែ​កញ្ញា ​ខាង​មុខ​នេះ​ផង​ដែរ ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ