ព័ត៌មាន

ពិធី​ប្រកួត​ពាន​រង្វាន់​មាន់​អាំង​ឆ្ងាញ់​នៅ​ខេត្ត​សៀម​រាប​
នាយកដ្ឋានព័ត៌មាន(៣)
174
1795 ពិធី​ប្រកួត​ពាន​រង្វាន់​មាន់​អាំង​ឆ្ងាញ់​នៅ​ខេត្ត​សៀម​រាប​

      ដើមី្ប​បង្ហាញ​ជូន​ដល់​ភ្ញៀវ​ជាតិ​ អន្តរ​ជាតិ​ អំពី​វិធី​ចម្អិន​ម្ហូប​របស់​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​ ក្នុង​ឱកាស​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ សង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ របស់​រាជ​រដ្ឋាភិបាល ​ក្នុង​រយៈ​ពេល​៥​ថ្ងៃ​នេះ​ រដ្ឋបាល​ខេត្ត​សៀម​រា​ប សហការ​ជា​មួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុ​ជាខេត្ត​ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ទីរ​ អង្គ​ភាព​ និង​អាជ្ញាធ​រក្រុង​ ស្រុក​ទាំង​១២​ បាន​រៀបចំ​នូវ​ព្រឹត្តិ​ការណ៍​ សម្រាក​សៀម​រាប​ ដោយ​មាន​បង្កើត​នូវ​កម្ម​វិធី​ជា​ច្រើន​ទៀត​ផង​។ នៅ​រសៀល​ថ្ងៃទី​១៩​ ខែ​សីហា ​ឆ្នាំ​២០២​០នេះ ​ព្រឹត្តិការណ៍​សម្រាក​សៀម​រាប​ បាន​ធ្វើការ​រៀប​ចំ​នូវ​កម្មវិធី ​ធ្វើការ​ចម្អិ​ន​ម្ហូម ​ដោយមាន​ធ្វើពិធី​ប្រកួត​ពាន​រង្វាន់ ​មាន់​អាំង​ឆ្ងាញ់ ​ខេត្ត​សៀម​រាប ​ដោយ​មាន​បេក្ខជន​ម​កពី​ក្រុង​ ស្រុក​ទាំង​១២​ បាន​ធ្វើការ​បញ្ជេញ​នូវ​សមត្ថភាព​ ស្នាដៃ​តាម​ក្រុង ​ស្រុក ដើមី្ប​ដណ្តើម​​យក​ភាព​ល្បី​ល្បាញ​ មាន់​អាំ​ងឆ្ងាញ់​នៅ​ខេត្ត​ប្រវត្តិ​សាស្ត្រ​មួយ​នេះ​ ដែល​រៀបចំ​ឡើង​ដោយ​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​ សហការ​ជា​មួយ​សមាគមន៍​ចុង​ភៅ​កម្ពុជា​។ ក្នុង​ព្រឹត្តិការណ៍​​​ ការប្រកួត​ពាន​រង្វាន់​មាន់​អាំង​ឆ្ងាញ់​នេះ ​ក្រោម​អធិបតី​ភាព​របស់​ សម្តេច​ពិជ័យ​ ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​រាជ​រដ្ឋា​ភិបាល ​ចុះជួយ​មូល​ដ្ឋាន​ខេត្ត​សៀម​រា​ប និង​ឯកឧត្តម​ អ៊ឹង ​ហឿន ​ប្រធា​នក្រុម​ប្រឹក្សា​ខេត្ត​ ឯកឧត្តម​ ទៀ ​សីហា ​អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត ​និង​លោក​ជំទាវ ​ដោយ​មាន​ការ​អញ្ជើញ ​ចូល​រួមពី​ឯកឧត្តម​ លោក​ឧកញ៉ា ​លោក​ជំទាវ​ សមាជិកសមាជិកា​ក្រុម​ប្រឹក្សា​ខេត្ត​ គណៈអ​ភិបាល​ខេត្ត ​ថ្នាក់​ដឹ​កនាំ​មន្ទីរ​ អង្គភាព សមាជិក​សហភាព​សហព័ន្ធ​យុវជ​នកម្ពុជា ​អាជ្ញាធរ​ក្រុង​ ស្រុក​ មន្ត្រី​រាជការ​ កង​កម្លាំង​ទាំង​បី និង​ ប​ងប្អូ​នប្រជាពលរដ្ឋ​ ចូល​រួមយ៉ាង​ច្រើន​កុះករ​ នៅ​បរិវេណ​សួន​ច្បា​រ​ព្រះ​រាជ​ដំណាក់សៀ​មរាបផ​ង​ដែរ​។

      តាម​សេចក្តីរា​យ​ការណ៍​របស់​ លោក ​ភឿន ​គឹ​មលី​ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ បាន​ឲ្យដឹង​អំពី​លក្ខន្ត័​ នៃការ​ប្រកួត​មាន់​អាំង​នេះ​ ដោយមា​ន​រៀបចំ​គណៈកម្មការ​ត្រួត​ពិនិត្យ​ ដាក់​ពិន្ទុ ​និង​ភ្លក់​រស់ជាតិ​ផង​ដែរ​។ នៅក្នុង​លក្ខ័ន្ត​ប្រកួត​នោះ​ ដោយ​បាន​ពិនិត្យ​ទៅ​សោភណ្ឌ​ភាព​ អនាម័យ ​របៀបផ្សំ​គ្រឿង​ ប្រភព​នៃ​មាន់​ (មាន់​ស្រែ ​ឬ​កសិកម្ម​) និង​រស់ជាតិ​ទៀត​ផង​។

      កម្មវិ​ធីសម្រាក​សៀម​រាប​នា​ពេល​នេះ​ ជា​ការផ្តល់​ឱកាស​ក្នុង​ការ​លើកក​ម្ពស់​ និង​ជម្រុញ​នូវ​ផលិត​ផល​ក្នុង​ស្រុក ​ក៏​ដូច​ជាកា​រ ជម្រុញ​ជីវភាព​រស់នៅ​របស់​ប្រជាពល​រដ្ឋ​នៅ​ក្នុង​ខេត្ត​សៀម​រាប​។ ម៉្យាង​ទៀត​គោល​បំណង​ នៃការ​រៀបចំ​កម្មវិធី​ «សម្រាកសៀមរាប» នេះ​ឡើង ​គឺ​ដើម្បី​បង្ហាញ​អំពី​សក្តានុពល​ទេស​ចរណ៍​ខេត្ត​សៀម​រាប​ និង​លើក​កម្ពស់​វប្បធម៌ដ៏​ល្អ​ផូរផង់​ របស់​បុព្វ​បុរស​ខ្មែរ​ ឲ្យបា​នគង់​វង្សស្ថិ​តស្ថេរ​​​ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ ​។ ក្នុង​កម្មវិធី​ប្រកួត​ពាន​រង្វាន់​មាន់​អាំង​ឆ្ងាញ់​ជា​ង​គេនៅ​ក្នុង​ខេត្ត​សៀមរាប ដែលរៀប​ចំ​ឡើង ​ដោយ​សមាគម​ចុង​ភៅក​ម្ពុជា​ខេត្ត​សៀម​រា​ប ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ប្រកួត​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​បង​ប្អូន​ប្រជាពល​រដ្ឋ ​ក៏​ដូចជា​ចុង​ភៅចំ​ណានៗ​ ជា​ច្រើន​រូប​ផ​ងដែ​រ​។ មាន់​អាំង​ គឺ​ជា​មុខម្ហូប​សាមញ្ញ​មួយ​ប្រភេទ ​ដែល​មាន​រស់ជាតិ​ឆ្ងាញ់ ​និង​ជា​មុខ​ម្ហូប ​ដែល​ពេញ​និយម​របស់​ប្រជាជន​កម្ពុជា​ ក៏​ដូច​ជា​ប្រជាជន​នៅ​ក្នុង​ខេត្ត​សៀម​រាប​នេះ​ផង​ដែរ​។ ដោយ​ឡែកស​ម្រាប់​ខេត្ត​សៀម​រាប​ ប្រជាពល​រដ្ឋ​មួយ​ចំនួន​ប្រកប​របប​អាំង​មាន់​លក់​ជា​ច្រើន​កន្លែង​ ដូច​ជា​នៅ​ស្រុក​ពួក ​ឃុំ​សសរ​ស្តម្ភ​ និង​ស្រុក​ប្រាសាទ​បាគង​ ឃុំបា​គង​ ដែល​មាន​ការ​គាំទ្រ​ពី​អ្នក​ធ្វើ​ដំណើរ​ចេញ​ចូល​ ឆ្លង​កាត់​តាម​ផ្លូវ​ស្រុក​ទាំង​ពីរ​នេះ​។ ជាមួយ​គ្នា​នេះ​ផង​ដែរ​ ការ​រៀបចំ​កម្ម​វិធី​ប្រកួត​ ពាន​រង្វាន់​មាន់​អាំងឆ្ងាញ់​ជា​ងគេ​ខេត្ត​សៀមរាប​ នា​ពេល​នេះ ​រៀបចំ​ឡើងក្នុង​គោល​បំណង​ បង្ហាញ​នូវ​ស្នាដៃ​ នៃ​ការ​អាំងមា​ន់ របស់​ចុង​ភៅ​គ្រប់​តំបន់ ​ក៏ដូច​ជា​រូបមន្ត​ពិសេស​ខុសៗ​គ្នា​ជា​ច្រើន​ទៀត​ ព្រម​ទាំង​បាន​ដាក់​តាំ​ងបង្ហាញ​ សម្រាប់​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​ បាន​ចូល​រួម​ទស្សនា​ និង​ភ្លក់​នូវរស់ជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ពិសា ​នូវ​មាន់​អាំង​​ពី​គ្រប់​តំបន់​ក្នុ​ង​ខេត្ត​សៀម​រាប​​។​

       ឆ្ល​ងតាម​គណៈកម្មការ​ត្រួត​ពិនិត្យ​ និង​ធ្វើការ​ដាក់​ពិន្ទុ​ ដល់​បង​ប្អូន​ជា​បេក្ខជន​មាន​អាជីព​អ្នក​អាំង​មាន់លក់ ​មក​ពី​បណ្តា​ក្រុង​ ស្រុកទាំង​១២​ លទ្ធផល​នៃ​ការ​ប្រកួត​មាន់​អាំង​ឆ្ងាញ់​នៅ​ខេត្ត​សៀម​រា​ប ទទួល​បាន​ជ័យ​លាភី​លេខ​១​ ទៅ​ស្រុក​បន្ទាយ​ស្រី​, ជ័យ​លាភី​លេខ​២ ​បាន​ទៅ​ស្រុក​សូទ្រ​និគម​ និង​ជ័យ​លាភីលេខ​៣​ បាន​ទៅ​ក្រុង​សៀម​រាប ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ