ព័ត៌មាន

ពិធី​​បិទ​វគ្គ​បំប៉ន​កង​អនុសេនាធំ​ប្រតិបត្តិការ​រុក​រក​ និង​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​ នៃ​បញ្ជាការ​ដ្ឋាន​វិស្វ​កម្ម​
នាយកដ្ឋានព័ត៌មាន(៣)
196
1792 ពិធី​​បិទ​វគ្គ​បំប៉ន​កង​អនុសេនាធំ​ប្រតិបត្តិការ​រុក​រក​ និង​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​ នៃ​បញ្ជាការ​ដ្ឋាន​វិស្វ​កម្ម​

      នៅថ្ងៃ​ទី១​៣ ​ខែសី​ហា ​ឆ្នាំ២​០២០ ​ឧត្តម​សេនីយ៍​ឯ​ក ពៅ​ ផារី ​នាយ​រ​ង​សេនា​ធិការ​ចម្រុះ ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជាការ​រ​ង នាយ​សេនា​ធិការ ​និង​ជា​ប្រធាន​លេខា​ធិការ​ដ្ឋាន​ គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ ​នៃបញ្ជាការ​ដ្ឋាន​វិស្វកម្ម​ អគ្គ​បញ្ជាការ​ តំណាង ​ឯកឧត្តម ​ខ្វាន់ ស៊ាម បា​ន​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​បិទ​វគ្គ​ កង​អនុសេនាធំ​ប្រតិបត្តិការ​រុក​រក ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ ដែល​មា​នសិក្ខាកាម​ចូល​រួម​ចំនួន​៤៧០​នា​ក់។​

      ក្នុង​របាយ​ការណ៍​បិទ​វគ្គ​បាន​បញ្ជាក់​អោយ​ដឹង​ថា៖​ ឆ្លង​កាត់​រយៈ​ពេល​បណ្តុះ​បណ្តាល​១០​ថ្ងៃ​កន្លង​មក​ នេះ ​គណៈ​គ្រប់​គ្រង​វគ្គបាន​ពិនិត្យ​វាយ​តំលៃ ​នៃការ​រៀន​សូត្រ​យ៉ាង​ម៉ត់​ចត់​ ល្អិត​ល្អន់​ ដើម្បី​ហ្វឹក​ហ្វឺន​ឲ្យ​មាន​សមត្ថ​ភាព​ខ្ពស់​ រួមទាំ​ង​បំពាក់​ដោយ​សម្ភារៈ​គ្រឿង​បំពាក់ ​មធ្យោបាយ​គ្រឿង​ចក្រ ជំនាញ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ ធានា​បាន​នូវ​ប្រសិទ្ធ​ភាព​ខ្ព​ស់ ក្នុង​ការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​។​

ឧត្តម​សេនីយ៍​ឯ​ក ពៅ​ ផារី ​នាយ​រ​ង​សេនា​ធិការ​ចម្រុះ ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជាការ​រ​ង នាយ​សេនា​ធិការ ​និង​ជា​ប្រធាន​លេខា​ធិការ​ដ្ឋាន​ គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ ​នៃបញ្ជាការ​ដ្ឋាន​វិស្វកម្ម​ អគ្គ​បញ្ជាការ​ តំណាង ​ឯកឧត្តម ​ខ្វាន់ ស៊ាម 


      ថ្លែង​ក្នុង​ពិធីបិ​ទ​វគ្គ​នេះ​ ឧត្តមសេនីយ៍​ឯក​ ពៅ ​ផារី ​មាន​ប្រសាសន៍​បញ្ជាក់​ថា៖ ​ការ​អនុវត្តន៍​ដោយ​ជោគ​ជ័យ​នូវ​នយោ​បាយ​ឈ្នះ ឈ្នះ​របស់ ​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​បាននាំ​មក​នូវ​សន្តិភាព ​និង​បាន​ធ្វើឱ្យ​កម្ពុជា​ មាន​សន្តិភាព ​មាន​ស្ថេរភាព​សង្គម​ មាន​ការ​ឯកភាព​ជាតិ​ ឯកភាព​ទឹ​កដី​ ដែល​មិន​ធ្លាប់​កើត​មាន​សម្រាប់​ប្រជាជាតិ​មួយ​នេះ​ អស់​រយៈ​ពេល​ជាង​៥០០​ឆ្នាំ​មក​ហើយ​។​ បន្ថែម​ទៅ​លើ​នយោបាយ​ឈ្នះ ឈ្នះ ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ក៏​បាន​ផ្តួច​ផ្តើម​ចក្ខុវិស័យ​បន្ថែម​ទៀត​ ដោយបា​នដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ ​ដែល​មក​ដល់​បច្ចុប្បន្ន​នេះ​ គោល​នយោបាយ​ក្នុង​ការ​កសាង​ព្រំ​ដែន​ កម្ពុជា​ ជា​មួយប្រទេស​ជិត​ខាង​ទាំង​អស់​ ដើម្បីឱ្យ​ក្លាយ​តំបន់​ព្រំដែន​ជា​ព្រំ​ដែន​សន្តិភាព ​មិត្តភាព ​សហប្រតិបត្តិ​ការ​ និង​ការ​អភិវឌ្ឍ ​ប្រកប​ដោយ​ចីរភាព។​ ​ក្នុង​នោះដែ​រ ​កង​កម្លាំង​វិស្វកម្ម​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បាន​ចូល​រួម​យ៉ាង​សកម្ម​ ស្រួច​ស្រាវ​បំផុត ​ក្នុង​ការ​សង្គ្រោះ​ប្រជាជន​ ដែល​រ​ងគ្រោះ​មហន្ត​រាយ​ផ្សេងៗ​ជាយ​ថា​ហេតុ ​ក្រៅពី​ភារកិច្ច​ស្នូល​រប​ស់ខ្លួន​។​ ជាក់​ស្តែង​ ក្នុ​ងពេ​លកន្ល​ង​មក​កង​កម្លាំង​វិស្វកម្ម​បាន​ចូល​រួម​សង្គ្រោះ​ប្រជាជន​ ដែល​រង​គ្រោះ​ដោយ​ការ​បាក់​រលំអា​គារ​៧ជាន់ ​នៅ​ក្រុង​កំពង់​សោម​ កាល​ពីថ្ងៃទី​២​២ ខែ​មិថុនា ​ឆ្នាំ​២០១៩​ និង​ឧបទ្ទវហេតុ​បាក់​រលំ​អាគារ​នៅខេ​ត្ត​កែប​ កាល​ពី​ថ្ងៃទី​០៣​ ខែ​មករា​ ឆ្នាំ​២០២០​ ដែល​មានមនុស្ស​រ​ងគ្រោះ ​កប់​ក្នុង​គំនរ​បាក់​បែក​ជា​ច្រើន​នាក់​ ដែល​រាល់​ប្រតិបត្តិការ​នៅ​គ្រប់​ទិសទី​ កងក​ម្លាំង​វិស្វកម្មយើង​ បាន​ប្រកាន់​ខ្ជាប់​នូវទឹក​ចិត្ត​អង់​អាច​ក្លាហាន ​អំណត់​តស៊ូ ​មិន​រួញរា ​មិន​រាថយ​ និង​ខិតខំ​ប្រឹង​ប្រែង​ពុះ​ពារ​រាល់​ឧបសគ្គ ​ដោយ​ឆន្ទៈ​មោះមុ​ត ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ព​ស់ រួម​កម្លាំង​គ្នាធ្វើការ​រុក​រក​សង្គ្រោះ ​ទាំង​យប់​ទាំងថ្ងៃ​ រហូត​សម្រេច​បាន​ជោគ​ជ័យ​ ក្នុ​ងការ​ជួយ​សង្គ្រោះ​ នៃ​ហេតុការណ៍​ទាំង​ឡាយក​ន្លង​មក​។​

      ឯកឧត្តម​ ពៅ​ ផារី​ មាន​ប្រសាសន៍ផ្តាំផ្ញើ ​ដល់​សិក្ខាកាម​ទាំង​អស់​ ត្រូវ​បន្ត​ការ​អនុវត្ត ​និង​បង្កើន​កា​រប្រុង​ប្រយ័ត្ន​ជា​និច្ច​ ទាំង​ការ​បង្ការ​ ទ​ប់ស្កា​ត់ ការពារ ​គ្រប់​គ្រង​កម្លាំង ​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺកូវីត​-១៩ ​តាមកា​រណែនាំ​របស់​រាជ​រដ្ឋាភិបាល​ និង​ក្រសួង​សុខាភិបាល ​ឲ្យ​បាន​ម៉ឹង​ម៉ាត់​ ប្រក​បដោ​យប្រសិទ្ធភា​ពខ្ពស់​។ ក្រោយ​ពីបញ្ចប់​វគ្គសិក្សា​នេះទៅ ​សិក្ខា​កាម​ទាំងអស់​ត្រូវ​បង្រៀន​​ដល់​សមាជិក​ក្រោម​ឱវាទ​រប​ស់ខ្លួន​ នៅ​តាម​បណ្តា​កងឯកភាព​នីមួយៗ។ ​គ្រប់​បណ្តា​កង​ឯកភាព​ ត្រូវ​តែ​បន្ត​ហ្វឹ​កហ្វឹ​ន និង​យក​ចិត្ត​ទុកដាក់​ជាប់​ជា​និច្ច​ អំពីវគ្គ​បណ្តុះបណ្តាល​សង្រ្គោះ​គ្រោះ​មហន្តរាយ​ ត្រៀម​លក្ខណៈ​ជានិច្ច​ ដើម្បី​អនុវត្ត​ការងារ​សង្រ្គោះ​ចំពោះហេ​តុការណ៍ ​ដែល​កើតទ្បើង​ជាយ​ថា​ហេតុ ត្រូវ​ចេះស​ហការ ​និង​សាមគ្គីភាព​គ្នា​ឲ្យ​បាន​ល្អ​ ទាំង​ក្នុង​ពេល​ហ្វឹកហ្វឺ​ន ក៏ជា​ពេល​ចុះ​បំពេញ​បេសក​កម្មនៅ​ទីតាំង​ជាក់​ស្តែង​ ត្រូវ​ចេះស្​រលាញ់ទុ​កដាក់ ​ថែរក្សានូវ​សម្ភារៈ​គ្រឿង​បំពាក់ ដែល​ថ្នាក់​លើ​ប្រគល់​ឲ្យ​ ប្រក​បដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ព​​ស់។ ចុងប​ញ្ចប់​ពីធី​ ឯកឧត្តម ​ពៅ ផារី បាន​ថ្លែង​នូវ​ការ​កោត​សសើរ ​និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​សិក្ខាកាម និងគ្រប់ស្ថាប័ន​ អង្គភាព​ដែល​បាន​ខិតខំ​ ប្រឹង​ប្រែ​ងពុះពារ ​ទាំង​កម្លាំង​កាយ ​និង​ស្មារតី​ ប្រក​បដោយ​ឆន្ទៈមោះ​មុត​ ដើម្បី​សម្រេច​បាន​ជោគ​ជ័យ​តាម​បទ​បញ្ជា ​ហើយ​ឯកឧត្តម​ ក៏​បានប្រកាស​បិ​ទ វគ្គ​បំប៉ន​ ក​ងអនុសេនាធំ ប្រតិបត្តិការ​រុករក​សង្រ្គោះ​គ្រោះ​មហន្តរាយ ​បញ្ជាការ​ដ្ឋាន​វិស្វកម្ម អគ្គបញ្ជា​ការ​ នា​ពេល​នោះផ​ង​ដែរ​ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ