ព័ត៌មាន

យុទ្ធ​នារី​កង​យោធ​ពល​ខេមរ​ភូមិន្ទ​​បាន​រួម​ចំ​ណែក​ធំធេង​ ក្នុង​បុព្វ​ហេតុជា​តិ​ មាតុ​ភូមិ ​និង​ប្រជាជន​
នាយកដ្ឋានព័ត៌មាន(៣)
184
1791 យុទ្ធ​នារី​កង​យោធ​ពល​ខេមរ​ភូមិន្ទ​​បាន​រួម​ចំ​ណែក​ធំធេង​ ក្នុង​បុព្វ​ហេតុជា​តិ​ មាតុ​ភូមិ ​និង​ប្រជាជន​

      ឧត្តម​សេនីយ៍​ឯក​ ចាប​ វ៉ាន្នី ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក ​បាន​កោត​សរសើរ​ និង​បាន​ថ្លែង​អំណរ​គុណ​ចំពោះប​ង ​ប្អូន​យុទ្ធនារី ​នៃ​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​ទាំង​អ​ស់ ដែល​បាន​បំពេញ​បេសក​កម្ម​យ៉ាង​ធំ​ធេង​ ក្នុង​បុព្វ​ហេតុជា​តិ​ មាតុ​ភូមិ។

ឧត្តម​សេនីយ៍​ឯក​ ចាប​ វ៉ាន្នី ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក ​


       ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​​ជា​មួយ​យោធិន​នារី​​ចូល​សោធន៏​និវត្តន៏​ និង​ពិការ​ នៃ​បញ្ជាកា​រ​ដ្ឋាន​កង​ទ័​ព​ជើង​គោក​ ដែល​ត្រូវ​ផ្ទេរ​ចេញ​ពី​ក្រប​ខ័ណ្ធ​ក្រសួង​ការ​ពារ​ជាតិ​ របស់​កង​ទ័ព​ជើង​គោក​ នៅ​ព្រឹកថ្ងៃ​ទី​១៣ ​ខែ​មេសា ​ឆ្នាំ​២០២០ ​ក្នុង​នាម​ឯកឧត្តម​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ឧត្តម​សេនីយ៍​ឯក​ ចាប ​វ៉ាន្នី​ ក៏​បាន​រំលឹក​ឡើង​វិញ​នូវ​គុណ​តំលៃ ​ស្នា​ដៃ ​និង​គុណ​សម្បត្តិ​ របស់​យុទ្ទនារី​យើង​ ដែល​បាន​ចូល​រួម​ និង​​ការ​ថែរ​រក្សា​សន្តិសុខ ​សណ្តាប់​ធ្នា​ប់​សង្គម​ និង​ការ​អភិវឌ្ឍន៏​ប្រទេស​ជាតិ​ជា​មួយ​រាជរដ្ឋា​ភិបាល​ជា​បន្ត​បន្ទាប់​រ ហូតដ​ល់​បច្ចុប្បន្ន ​។ ការ​បន្សល់​ស្នាដៃ​ធំធេង​នេះ ​គឺ​ជា​គំរូវីរភាព​ និង​ជា​ប្រវត្តិសាស្ត្រ សម្រាប់អ្ន​ក​ជំនាន់​ក្រោយ​ មិន​អាច​បំភ្លេចបាន ​និង​ដក់​ជា​ប់​ក្នុង​ក្រអៅ​បេះដូង​យើង​គ្រប់​ៗ​រូប ​ហើយ​ក៏​ជាគំរូ​វីរភាព​ដ៏​ប្រសើរ​ សម្រាប់​អ្ន​កបន្ត​វេន​​ជំនាន់ក្រោយ​ៗ​ទៀត​។ ឯកឧត្តម ចាប វ៉ាន្នី បានប​ន្តទៀត​ថា​៖ ការដាក់យោ​ធិន​អាជីព​ទាំង​ពីរ​ភេទ​ ដល់​អាយុឲ្យ​ចូល​សោធន៏និ​វត្ត​ន៍ មិន​មែន​មាន​តែយុ​ទ្ធនារី​នោះទេ​ គឺ​មាន​ជា​បន្ត​បន្ទាប់​ដោយ​អនុវត្តន៏​​តា​មច្បាប់​សោធន៍​ របស់​កង​យោធ​ពលខេមរ​ភូមិន្ទ បាន​កំណត់​ ហើយ​ការ​ដាក់​អោយ​យោធិន​នារី​កង​ទ័ព​ជើង​គោក​ចូល​និវត្ត​ន៍​នា​ពេលនេះ​ ក៏​ជា​លើក​ទី២ ​ផង​ដែរ​។ ​ដោយ​ឡែក​យោធិន​នារី​ដែល​ជា​សមាជិក​ នៃ​សមាគមន៏​យេន​ឌ័រ​កង​ទ័ព​ជើង ​គោក​ ទោះបី​ក្លាយ​ជា​ជនស៊ីវិល​ក៏​ដោយ​ ក៏​សមាគមន៏​នៅ​តែផ្តល់​លទ្ធភាព​បន្ត​ជា​សមាជិក​ នៃ​សមាគមន៏​នេះ​បន្ត​ទៀត ​ដោយ​គ្រាន់​បំពេញ​លក្ខ័ណ្ឌ​រប​ស់សមាគមន៏​បាន​កំណត់​។

      ឯកឧត្តម​ ចាប ​វ៉ាន្នី ​បាន​ពាំនាំ​បណ្តាំ​ផ្ញើរ​សាក​សួរ​សុខទុ​ក្ខពី​សំណាក់ ​ឧត្ត​មសេនីយ៏​ឯ​ក ហ៊ុន ​ម៉ាណែ ​និង​លោក​ជំទាវ​ ជូន​ចំពោះប​ង​ប្អូន​យោធិន​នារី​សោធន៏វ​ត្តន៏​ និង​ពិការ​ទាំង​អស់​នា​ពេល​នេះ ​ព្រម​ទាំង​បាន​សំណូមពរ​ និ​ង​ផ្តាំផ្ញើរ​ដល់​យោធិន​ចូល​និវត្តន៏​ពេល​វិល​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​ជីវភាព​ជា​ជនស៊ីវិល​វិញ​ ត្រូវ​បន្តរក្សា​នូវ​គុណ​តំលៃដ៏​ល្អ​នេះបន្តទៀ​ត ​និង​ខិតខំ​រក្សា​ឲ្យបាន​នូវ​តំលៃ​សុខ​សន្តិភាព​ ដែល​មាន​សព្វ​ថ្ងៃនេះ​ឲ្យ​បាន​គង់​វង្ស​ជា​រៀង​រហូត​។​ នៅក្នុង​ឱកាស​នោះ ​ឯកឧត្តម​ ចាប​ វ៉ាន្នី ​ក៏​បាន​នាំ​យក​អំណោយ​របស់​ ឯកឧត្ត​ម ហ៊ុន ម៉ា​ណែត​ និង​លោក​ជំទា​វ ជូន​ដល់​យោធិន​នារី​សោធន​និវត្តន៍​ ចំនួន​ ២​៤នា​ក់ ដែល​ម្នាក់ៗ​ទទួល​បាន​អង្ក ២៥​គីឡូ​ក្រាម ​ទឹក​ក្រូច​១​កេស ​ទឹក​សុទ្ធ​១​កេស ​សារ៉ុង​ចំនួន​១ ក្រម៉ា​ចំនួន​១ និង​ថវិការ​ចំនួន​១០​ម៉ឺន​រៀល​។

      សូម​បញ្ជាក់​ថា​៖ រាជ​រដ្ឋាភិបាល​ដែល​​មា​ន​ សម្តេ​ចអគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ ជា​ប្រមុខ​ដឹ​កនាំ​ បាន​នាំម​កនូវ​សុខសន្តិភាព​ពេញ​លេញ ​និង​បាន​បញ្ចប់​សង្ក្រា​មផ្ទៃ​ក្នុ​ង ក្រោម​នយោ​បាយ​ ឈ្នះ ឈ្នះ ​ព្រ​ម​ទាំង​បាន​ដាក់​ចេញ​នូវការ​អនុវត្ត​កំ​ណែទ​ម្រង់ ​កងយោ​ធ​ពលខេមរ​ភូមិន្ទ ​រួម​ទាំង​គោល​នយោ​បាយ​ជាតិ​សំខាន់ៗ ​ក្នុង​នោះ​ការ​អនុវត្ត​ន៍គោល​នយោ​បាយ​របប​សន្តិសុខ​សង្គម​ ចំពោះ​យោធិន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ក៏ដូច​ជា​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្តន៏​ នូវ​គោល​នយោបាយ​ចំពោះ​យោធិន​ពលី​ ពិការ​ មរណៈ​ បាត់​បង់​សមត្ថភាព​ការ​ងារ​ យោធិន​និវត្តន៍​ អតីត​យុទ្ធជន ​និង​គ្រូសារ ដោយ​បាន​គោរព​ និង​ដឹងគុណ​ចំពោះ​គុណូបការៈដ៏​ថ្លៃថ្​លារប​ស់ប​ងប្អូន​ចំពោះជា​តិ មាតុភូមិ ​និង​ប្រជាជន​ ជាមួយ​នឹ​ងការ​យក​ចិត្តទុក​ដាក់​ដោះ​ស្រាយជីវភាព​រ​ស់​នៅ ​ទាំង​ស្មារ​តី សម្ភារៈ ថវិការ​​ជា​បន្ត​បន្ទាប់​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ