ព័ត៌មាន

ឯកឧត្តម​ ណុប ​រ័ត្ន​​និមល​ ដង្ហែ​រ​អង្គ​ផ្កា​ប្រាក់​វត្ត​ក្រាំង​គម្ពី ​ឃុំ​ស្រង់​ កំពង់​ស្ពឺ​
នាយកដ្ឋានព័ត៌មាន(៣)
137
1790 ឯកឧត្តម​ ណុប ​រ័ត្ន​​និមល​ ដង្ហែ​រ​អង្គ​ផ្កា​ប្រាក់​វត្ត​ក្រាំង​គម្ពី ​ឃុំ​ស្រង់​ កំពង់​ស្ពឺ

       អង្គ​ផ្កា​ប្រាក់​ ដែល​ផ្តួច​ផ្តើម​ដោយ​ នាយ​ឧត្តម​សេនីយ៍ ​កិត្តិ​បណ្ឌិត​ ហ៊ីង ​ប៊ុន​ហៀង ​និង​លោក​ជំទាវ​ ប៉ែន ​ចាន្នី ​ត្រូវ​បាន ឧត្តម​សេនីយ៍​ឯ​ក ណុប ​រ័ត្ន​និមល​ និង​លោក​ជំទាវ​ ជា​តំណាង ​ដង្ហែ​ទៅ​វេរ​ប្រគេន​ព្រះ​សង្ឃ វត្តក្រាំង​គម្ពីរ​ ស្ថិត​នៅ​ក្នុ​ង​ឃុំ​ស្រង់​ ស្រុក​គង​ពិសី​ ខេត្ត​កំពង់​ស្ពឺ​ នា​ព្រឹក​ថ្ងៃ​ទី​១​៣ ខែ​សី​ហា ឆ្នាំ២០២០​​ ដើម្បី​ចូល​រួម​ចំ​ណែក​កសាង​សមិទ្ធផល​នានា​ ក្នុង​ទីអារាម​នេះ​បន្ត​ទៀត​។

       ក្នុ​ងរបាយការណ៍ ​ស្តីពី​ស្ថានភាព ​និង​ការ​អភិវឌ្ឍន៍​ស្រុក​គង​ពិសី,​ លោក ​ចែម ​ភឺន​រីម​វុទ្ធី​ អភិបាល ​នៃ​គណៈ​អភិបាល​ស្រុក​គង​ពិសី​ បាន​បញ្ជាក់​ថា៖ ស្ថាន​ភាព​សន្តិសុខ ​និង​ជីវភាព​រស់នៅ​របស់​ប្រជាពល​រដ្ឋ​មាន​លក្ខណៈ​ល្អ​ប្រសើរ​។​ ក្នុង​នោះ​វិ​ស័យ​ព្រះពុទ្ធ​សាសនា​ ក៏មា​ន​ការីក​ចម្រើន​ផង​ដែរ​។ វត្តក្រាំង​គម្ពីរ ជាទីអារាម​មួយ​ ដែល​បានវត្ត​កសាង​ឡើង​ក្នុង​អំឡុងឆ្នាំ​១៨១​៣​មក​ម៉្លេះ ​ត្រូវ​ទទួល​គ្រោះរងការ​បំផ្លិច​បំផ្លាញទាំង​ស្រុង​ ក្នុង​របប​ប៉ុល​ពត ​ហើយក៏​ត្រូវ​បាន​រដ្ឋ​អំណាច និង​ប្រជាជន​ពុទ្ធបរិស័ទ រៀបចំ​កសាង​ឡើង​វិញ​ក្រោយ​ថ្ងៃ​ជ័យ​ជំនះ​ ៧មករា ឆ្នាំ​១៩៧៩​ ជា​បន្តបន្ទាប់​រហូតមកដល់ពេ​ល​នេះ ក្លាយ​ជា​ទីសក្ការៈ​គោរពបូជា​ព្រះ​ពុទ្ធ​សាសនា។​

​       ឯ.ឧ​ ណុប ​រ័ត្ន​និមល​ មាន​ប្រសាសន៍​ថា​៖ ការដង្ហែរអង្គ​ផ្កាប្រាក់​មក​វេរ​ប្រគេនដ​ល់​វត្ត​ក្រាំងគ​ម្ពីរ​នា​ពេលនេះ​ គឺ​ជា​ការផ្តួច​ផ្តើម​របស់​ នាយ​ឧត្តម​សេនីយ៍​ កិត្តិ​បណ្ឌិត​ ហ៊ីង ​ប៊ុន​ហៀង ​និង​លោក​ជំ​ទាវ ប៉ែន ​ចាន្នី ​ដើម្បី​ចូល​រួម​កសាង​សមិទ្ធផល​នានា​បន្ត​ទៀត ​ក្នុងទី​អារាម​វត្តក្រាំង​គម្ពី និងរួមចំ​ណែកទ្រ​ទ្រង់​វិស័យ​ព្រះ​ពុទ្ធ​សាសនាឲ្យ​កាន់​រីក​ចម្រើន​ឡើង។​ ឯ.ឧ ​ក៏បា​នអំពាវនាវ​ដល់​អាជ្ញាធរ​ដែន​ដី ​កង​កម្លាំង​ប្រដាប់​អាវុធ​ ព្រះ​សង្ឃ ​យុវជន ​ប្រជា​ពលរដ្ឋ ស្រុក​គង​ពិសី​ បន្ត​ចូល​រួម​ថែរក្សា​ការពារ​នូវ​សមិទ្ធផល​នានា ​ការពារ​សុខសន្តិភាព​នា​ពេល​នេះ ​និង​បន្ត​ការ​កសាង​អភិវឌ្ឍ​សង្គម​ជាតិ​កម្ពុជា​ រួម​នឹង​ការ​ការពា​រសុខភាព​ជៀសពី​ជម្ងឺ​កូវីដ​១៩​ផង​ដែរ​។​

      ក្នុង​ឱកាស​នោះ ​ឯ.ឧ ​បានវេ​រប្រគេនវត្តក្រាំ​ង​គម្ពី ​បច្ច័យ​ ៥០​លាន​រៀល ​រួមនឹ​ង​សម្ភារៈ​បរិក្ខា​រមួយ​ចំនួន​ទៀត។​ ​ជួយ​ជួស​ជុល​ផ្លូវ​ ក្រាល​ថ្ម​មិច​ ១​ខ្សែ ​ប្រវែង​២១០​០​ម៉ែត្រ ​ទទឹង​៦​ម៉ែត្រ ​ព្រម​ទាំង​បាន​នាំយ​កនូវ​អំណោយ​ដ៏ថ្លៃថ្លា​របស់​ សម្តេច​តេជោ ​និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ​ឧប​ត្ថម្ភចែ​កជូន​ដល់​មន្ត្រី​អាជ្ញាធរដែ​នដីស្រុក ឃុំ ភូមិ លោក​តាលោក​យាយ​ជី​ លោក​គ្រូអ្នក​គ្រូ ​យុវជន​ សិស្សានុសិស្ស​ ប្រជាពលរដ្ឋ និងកងកម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​ទៀត​ផង​ដែរ​ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ