ព័ត៌មាន

ឯកឧត្តម​ នាង​ ផាត​ ប្រជុំ​អន្តរ​ក្រសួង​ ស្តី​ពី​នីតិ​វិធី​ចូល​ចត​ នៃ​នាវា​ចំបាំង​សហព័ន្ធ​រុស្សី​
នាយកដ្ឋានព័ត៌មាន(៣)
168
1789 ឯកឧត្តម​ នាង​ ផាត​ ប្រជុំ​អន្តរ​ក្រសួង​ ស្តី​ពី​នីតិ​វិធី​ចូល​ចត​ នៃ​នាវា​ចំបាំង​សហព័ន្ធ​រុស្សី​

      នៅ​ព្រឹក​ថ្ងៃទី​១៣ ​ខែ​សីហា ​ឆ្នាំ​២០២០​ ក្រសួង​ការ​ពារ​ជាតិ​បាន​បើក​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​មួយ​​ ស្តី​ពី​កិច្ច​ព្រម​ព្រៀង ​រវាង​រាជ​រដ្ឋាភិបាល​ព្រះ​រាជាណាចក្រ​កម្ពុជា​ជា​មួយ​រដ្ឋាភិបាល ​នៃ​សហព័ន្ធ​រុស្សី ​ស្តី​ពី​ការ​កែរ​សំរួល​នីតិវិធី​ ចូល​ចត​ នៃ​នាវា​ចំបាំង​សហព័ន្ធ​រុស្សី​ នៅកំពង់​ផែ ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​។​

ឯកឧត្តម នាយ​ឧត្តម​សេនីយ៏​ នាង​ ផាត​ រដ្ឋ​លេខា​ធិការ​ ប្រចាំកា​រ ​ក្រសួង​ការ​ពារ​ជាតិ​ 


      កិច្ច​ប្រជុំស្តី​ពី​ការ​កែរ​សំរួល​នីតិវិ​ធី​នេះ ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ នាយ​ឧត្តម​សេនីយ៏​ នាង​ ផាត​ រដ្ឋ​លេខា​ធិការ​ ប្រចាំកា​រ ​ក្រសួង​ការ​ពារ​ជាតិ​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​តំណាង​ក្រសួង​ពាក់​ព័ន្ធ​នានា​ ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ រវាង​រាជរដ្ឋា​ភិបាល ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ជា​មួយ​រដ្ឋាភិបាល​ នៃ​សហព័ន្ធ​រុស្សី ​នា​ពេល​នេះ​។ នៅ​ក្នុង​កិច្ច​ព្រ​មព្រៀង ​ដែល​មាន​ ២០​មាត្រា ​គឺ​ត្រូវ​បាន​កិច្ច​ប្រជុំ​ធ្វើការ​កែរ​សំរួល​នូវ​ខ្លឹម​សារ​ និង​​ពាក្យ​​ពេជ្យ​មួយ​ចំនួន​ ដើម្បី​ដាក់​ជូន​ទៅ​ឲ្យ​ភាគី​ទាំង​២ ​រួម​គ្នា​អនុវត្តន៏​នៅ​ក្នុង​ឱកាស​ដែល​នាវា​បាន​មក​ចូល​ចត​នៅ​កំពង់​ផែ​ របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​នា​ពេល​ខាង​មុខ។​

      គួរ​បញ្ជាក់​ថា៖​ ការ​ចូល​ចត​នាវា​ចំបាំង​សហព័ន្ធ​រុស្សី​នេះ​ គឺ​ដើម្បី​នាំ​មក​នូវ​ការ​ពង្រឹង​ ​និង​ពង្រីក ​ចំណង​ទាក់​ទង​ កិច្ច​សហប្រតិបត្តិ​ការ​ នៃ​ការ​រឹត​ចំណង​សាមគ្គីភាព​ មិត្ត​ភាព​ រវាង​កង​ទ័ព​ទាំង​ពីរ​រុស្សី​ និង​កម្ពុជា ​ពិសេស​កង​ទ័ព​ជើង​ទឹក​ នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ។ កង​ទ័ពទាំង​២ ​សហព័ន្ធរុស្សី​ ​និង​ខ.ភ.ម ​ធ្លាប់​មាន​ប្រវត្តិ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ល្អ ​ជា​មួយ​គ្នា​តាំង​ពី​យូរ​ណាស់​មក​​ហើយ ​ចាប់​តាំង​ពី​សម័យ​សហភាព​សូវៀត​ និង​បន្ត​រហូត​មក​ដល់​សហព័ន្ធ​រុស្សី ​ហើយ​ប្រទេស​រុស្សី​ នៅ​តែ​បន្ត​ជួយ​ដល់​កង​ទ័ព​កម្ពុជា​ ដោយ​បាន​ឧបត្ថម្ភ​ទាំង​ស្មារតី​, ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​​មនុស្ស​ និង​ជា​សំភារៈ​បច្ចេក​ទេស​ ឲ្យ​ខ.ភ.ម ​ជា​រៀង​រហូត ​៕

 ​​​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ