ព័ត៌មាន

ឯកឧត្ដម​ ទៀ ​វិញ ​អញ្ជើញ​ជា​អធិប​តី​ភាព​ ក្នុង​ពិធី​បិទ​ និង​បើក​វគ្គ​បណ្ដាល​ជំនាញ​នាវិក​ភាព​ពល​នាវិក​ថ្មី​ឆ្នាំ​២០២០​ និង​បំពាក់​ឋានន្តរ​សក្ដិ​ ដល់​សាលា​ទ័ព​ជើង​ទឹក​
នាយកដ្ឋានព័ត៌មាន(៣)
152
1788 ឯកឧត្ដម​ ទៀ ​វិញ ​អញ្ជើញ​ជា​អធិប​តី​ភាព​ ក្នុង​ពិធី​បិទ​ និង​បើក​វគ្គ​បណ្ដាល​ជំនាញ​នាវិក​ភាព​ពល​នាវិក​ថ្មី​ឆ្នាំ​២០២០​ និង​បំពាក់​ឋានន្តរ​សក្ដិ​ ដល់​សាលា​ទ័ព​ជើង​ទឹក

      នៅ​សាលា​ទ័ព​ជើង​ទឹក​ ដែល​ស្ថិត​នៅ​ភូមិ​ក្បាល​ហុង ​ឃុំរា​ម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះ​សីហនុ កា​លពី​​ថ្ងៃ​ទី​១២ ​ខែសីហា ​ឆ្នាំ​២០២០ ​បាន​ប្រារព្វពិធី​បិទ​វគ្គ ​បណ្ដុះបណ្ដាល​ជំនាញ​យុទ្ធវិធីជើង​ទឹក​ជំនាន់​ទី១​ វគ្គ​បណ្ដុះ​បណ្ដាលពលនាវិក​ថ្មីឆ្នាំ​២០២០​ បើក​វគ្គបណ្ដុះបណ្ដាល​បញ្ជា​ការ​សេនាធិការ ​ថ្នាក់​បឋម ​ជំនាន់ទី១១ វគ្គបណ្ដុះ​បណ្ដាល​ជំនាញ​ជំនាញ​នាវិក​ភាព​ពល​នាវិក​ថ្មី​ឆ្នាំ​២០២០ ​និង​បំពាក់ឋានន្តរ​សក្ដិ​ ដល់​ពល​នាវិក​ថ្មី​ ដែល​ពិធី​នេះបា​ន​ប្រារព្វ​ធ្វើ​ឡើង ​ក្រោម​អធិបតី​ភាព​ នាយ​ឧត្ដ​ម​នាវី ​ទៀ ​វិញ ​អគ្គ​មេ​បញ្ជាការ​រង ​នៃក​ង​យោធ​ពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​ និង​ជា​អគ្គ​លេខា​ធិការ ​នៃ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ ដែល​មាន​អង្គ​ភាព​ពាក់​ព័ន្ធ​ អជ្ញាធរ​ដែន​ដី​ចូល​រួម​សរុប​ចំនួន​៥៥៧​នាក់​។​

      ក្នុ​ង​សុន្ទរកថា​ស្វាគមន៍​របស់​ លោក​វរ​នា​វី​ទោ ​ជើង​ ឆាយ ​នាយក​សាលា​ទ័ព​ជើង​ទឹក​ បាន​លើក​ឡើង​ថា៖ វគ្គបណ្ដុះប​​ណ្ដាល​ជំនាញ​យុទ្ធ​វិ​ធីជើង​ទឹក​ជំនាន់​ទី១​ វគ្គ​បណ្ដុះ​បណ្ដាល​ពល​នាវិក​ថ្មី​ឆ្នាំ​២០២០​ បើក​វគ្គ​បណ្ដុះ​បណ្ដាលបញ្ជាការ​សេនា​ធិការ ​ថ្នាក់​បឋម​ជំនាន់​ទី១១​ វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​នាវិក​ភាព​ពល​នាវិក​ថ្មី​ឆ្នាំ​២០២០​ បាន​ទទួល​ជួយ​ឧបត្ថម្ភ​ការ​គាំទ្រ​ពី ​សម្ដេច​តេជោ ​ហ៊ុន ​សែន​ ក្រសួង​ការ​ពារ​ជាតិ​ និង​អគ្គ​បញ្ជាការ​ ខភម​។​ វគ្គ​បណ្ដុះបណ្ដាល​ដំណើរ​ការ​រៀន​សូត្រ​ ពីថ្ងៃ​ទី​១២​ ខែសី​ហា ​ដល់​ថ្ងៃទី​១១​ ខែ​កម្ភៈ ​ឆ្នាំ​២០២០ ​ដែល​មាន​សិក្ខាកាម​ចូល​រួមចំនួន ​៣០០​នាក់​ ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដា​ល​អស់​រយៈពេល​៦​ខែ ​កន្លង​មក​ ក្រោម​ការ​យក​ចិត្តទុ​ក​ដាក់​ អស់​ពីកម្លាំង​កាយ​ សិក្ខាកាម​ចំនួន ​៣០០​នាក់​ ទទួលបានវិ​ញ្ញាបនប័ត្រ បញ្ជាក់ការ​សិក្សា​ ក្នុង​នោះ​និទ្ទេស​ល្អ​៧៧​នាក់ ​និទ្ទេស​ល្អ​បង្គួ​រ ៥៨នាក់ ​និទ្ទេស​មធ្យម ​៦៨នាក់ ​សិក្ខា​កាម​ ២០នាក់ ​ទទួល​បាន​ប័ណ្ណ​សរសើរ​ ២០​នាក់​ ទទួល​បាន​លិខិត​សរសើរ​។

      ក្នុង​ឱកាស​នោះ ​បន្ទាប់​ពី​ លោកវ​រនាវី​ឯក​ ស្រី​ រិន​ នាយ​ការិយាល័យ​បុគ្គលិក​ បាន​ឡើង​អាន​នូវ ​ព្រះ​រាជក្រឹត្យ ​អនុ​ក្រឹត្យ​ រប​ស់​រាជរដ្ឋា​ភិបាល ​និង​សេចក្ដី​សម្រេច​របស់​ ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជាការ​ និង​លោក​វរនាវី​ឯក​ កែវ ​ផាន្នី ​នាយ​ការិយាល័យ​ហ្វឹក​ហ្វឺន​ ឡើង​អាន​ផែន​ការ​វគ្គ​ហ្វឹក​ហ្វឺន​ រួច​មក​ ឯកឧត្ដម​ ទៀ ​វិញ ​ក៏​បាន​ផ្ដ​ល់​កិត្តិយស ​បំពាក់​ឋានន្តរសក្ដិ ​និង​ប្រគល់​ប័ណ្ណ​សរសើរ​ លិខិត​សរសើរ​ និង​វិញ្ញាបនប័ត្រ​បញ្ជាក់​ការ​សិក្សា​ជាបន្ត​បន្ទាប់​។

       ថ្លែង​ទៅ​កាន់អ​ង្គ​ពិធី​នា​ឱកាស​នោះ ឯកឧត្ដម ​ទៀ ​វិញ ​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់ ​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ នាយ​នាវី​ នាយ​នាវី​រង​ ពលនាវិក​ ទោះបី​វគ្គ​នេះ​មាន​រយៈ​ពេល​ខ្លី ​តែ​សិក្ខាកាមបាន​យក​ចិត្ត​ទុក​ដាក់ ​ហ្វឹក​ហ្វឺន​បាន​យ៉ាង​ល្អ​ប្រសើរ​។​ ឯកឧត្ដម​ បាន​ណែនាំ​ដល់​ នាយ​នាវី​ នាយ​នាវី​រ​ង ពលនាវិក​ កង​ទ័ព​ជើង​ទឹក ​និង​មន្រ្តី​បុគ្គលិក​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ត្រូវ​មាន​ឆន្ទះ​មោះមុត​ បន្តអនុវត្ត​តាម​ការ​ ដឹកនាំ​របស់​ សម្ដេច​តេជោ ​ហ៊ុន ​សែន ​ក្នុង​បុព្វ​ហេតុ កា​រ​ពារ​ជាតិ​ មាតុ​ភូមិ ​ហើយ​ត្រូវ​ប្រឆាំង​ដាច់​ខាត​ អ្នក​នយោបា​យ ​និង​ជ​នអគតិ​មួយ​ចំនួន ​ដែល​នៅ​តែ​បន្តឃោសនា​បំផុស ​ញុះ​ញ៉ង់ ​លាប​ពណ៏​ ដើម្បី​ធ្វើ​អោយ​មាន​ការ​ ភាន់​ច្រឡំ​លើ​រាជ​រដ្ឋាភិបាល ​និង​ប៉ុន​ប៉ង​បង្ក​ចលាចល​ក្នុ​ងស​ង្គម​ និង​ជា​មួយ​ប្រទេស​ជិត​ខាង​ជា​ដើម​។​

      ឯកឧត្ដម​ ក៏បាន​ពាំ​នាំ​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​ រប​ស់​សម្ដេច​តេជោ ​និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​ ឧបត្ថម្ភ​ដល់​យោធា​ចារ្យ​ ១​៥នាក់​ ម្នាក់​ៗ​ទទួល​បាន​ថវិកា​ ៥​ម៉ឺន​រៀល គ្រូ​គ្រប់​គ្រង​វគ្គ​ ២​នាក់​ ម្នាក់​៥​ម៉ឺន​រៀល ​ឧបត្ថម្ភ​ដល់សាលា ​៥លាន​រៀល​ អង្ករ៤០បាវ ព្រមទាំងគ្រឿង​ឧបភោគប​រិភោគ ​មួយ​ចំនួន​ហើយ ​ឯកឧត្ដ​ម​ក៏បា​ន​ប្រកាស ​បើកវគ្គហ្វឹ​កហ្វឺន​បណ្ដុះ​បណ្ដាល​បញ្ជាការ​សេនាធិការ​ថ្នាក់ប​ឋម​ជំនាន់​ទី​១១ ​និង​វគ្គហ្វឹ​កហ្វឺន​បណ្ដុះ​បណ្ដាល​ជំនាញ​នាវិក​ភាព​ពល​នាវិក​ថ្មីឆ្នាំ​២០២០​ នា​ពេល​នោះ ​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ