ព័ត៌មាន

អ.ហ​ ខេត្ត​កំពង់​ស្ពឺ​ បាន​បង្ក​បង្កើន​ផល​ និង​ចិញ្ចឹ​ម​សត្វ​
នាយកដ្ឋានព័ត៌មាន(៣)
143
1786 អ.ហ​ ខេត្ត​កំពង់​ស្ពឺ​ បាន​បង្ក​បង្កើន​ផល​ និង​ចិញ្ចឹ​ម​សត្វ​

      ក្រៅ​ពីកា​រងារ​ស្នូល​អង្គភាពក​ងរា​ជ​អាវុធ​ហត្ថ​ខេត្ត​កំពង់​ស្ពឺ ​បានខិ​តខំធ្វើការ​ងារ​បង្ក​បង្កើន​ផល​ ដាំ​ដុះបន្លែ​បង្ការច​ញ្ចឹ​ម​សត្វ​ ដើម្បី​ទ្រទ្រ​ង់​ជីវភាព​របស់​អង្គភាព​។ ​ការ​អនុវត្តិភារ​កិច្ច​បង្ក​​បង្កើន​ផល​ចិញ្ចឹម​សត្វ​នេះ ​គឺ​ធ្វើ​ឡើង​តាម​ការ​ណែនាំ​នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ត្រីមាស​ទី១​ របស់​កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃប្រទេស​ ដែល​ប្រព្រឹត្ដ​ទៅ​កាល​ពី​ដើម​ខែ​មេសា ​ឆ្នាំ២០២០ កន្លង​ទៅ​នេះ​ នៅ​បញ្ជាការដ្ឋា​នកង​រាជ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស​ ក្រោម​អធិបតីភាព ​នាយ​ឧត្តម​សេនីយ៍ ​សៅ ​សុខា ដែ​ល​ឯកឧត្តម​ បាន​អំពាវ​នាវ​ដល់​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​គ្រប់​អង្គភាព​ខេត្ត​ ក្រុង ត្រូវ​យក​ចិត្ដ​ទុក​ដាក់​ការ​ពារ​ ថែ​ទាំ​សុខ​ភាព​ ព្រម​ទាំង​ធ្វើ​ការផ្សព្វ​ផ្សាយ​ដល់​មន្ដ្រី​កង​រាជ​អាវុធ​ហត្ថ​ក្រោម​ឱវាទ​ ធ្វើ​យ៉ា​ងណា​ត្រូវ​ចេះថែ​រក្សា​ ការ​ពារ​ខ្លួន​ឯង​ផ្ទាល់ ​ព្រ​មទាំង​ក្រុមគ្រួសារ​ និង​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​កូវីដ​១៩​។​

       សូម​បញ្ជាក់​ថា៖​ តាម​រយៈ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ត្រី​មាស​ទី១​ របស់​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស​ នា​ពេល​កន្លង​មក​ ឯកឧត្តម មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃប្រទេស ​បាន​ដាក់​ចេញ​នូវ​បទ​បញ្ជាដល់ ​មេ​បញ្ជាការ​គ្រប់​អង្គភាព ​អោយ​មន្ដ្រីក្រោម​ឱវាទ ​ត្រូវមាន​វិន័យ​គោរព​បទ​បញ្ជា ​និង​យក​ចិត្ដ​ទុក​ដាក់លើការ​ងារ​បង្ក​បង្កើន​ផល​ និង​ចិញ្ចឹម​សត្វ ​ដោយ​ក្នុង​មួយ​នាក់​ ត្រូវ​ដាំ​ដំណាំ​ប​ន្លែបង្ការ​ អោយ​បាន ​៣០​គីឡូ​ក្រាម​ និងចិ​ញ្ចឹ​មមា​ន់ អោយ​បាន​ ១២​ក្បាល ​និង ​ត្រូវបន្ដ​ចិញ្ចឹ​ម​សត្វ​ និង​ដាំដំ​ណាំ ​បន្លែ​បង្កាផ្សេងៗ​ទៀត ​ដើម្បី​ទ្រ​ទ្រង់​ជីវភាព​រ​ស់​នៅ​អោយ​បាន​កាន់​តែ​ប្រសើរ ​ដល់​នាយ ​នាយ​រង​ និង​ព​ល​អាវុធ​ហត្ថ​ ព្រម​ទាំង​ ក្រុម​គ្រួសារ​ថែម​ទៀត​។​

       អនុវត្តិ​តាម​ការ​ណែនាំ​នេះ ​លោក​ឧត្តមសេនីយ៍ត្រី ជូ សារុន មេប​ញ្ជាការ​កង​រាជ​អាវុធហ​ត្ថ​ខេត្ត​កំពង់​ស្ពឺ​ ក៏​បាន​ជម្រុញ​ដល់​មូល​ដ្ឋាន​កង​រាជ​អាវុធហ​ត្ថ ក្រុង ស្រុក ក្នុង​ខេត្តកំពង់​ស្ពឺ​ អោយ​ចូល​រួមអនុវត្ត​ចលនា​ប្រលងប្រណាំង ​លើកា​របង្ក​បង្កើនផល និងចិញ្ចឹម​សត្វ ដើម្បីបង្កើន​នូវជីវភាព​រស់​នៅ ​ក្នុង​អំឡុង​ពេល​ ដែល​រាជរដ្ឋា​ភិបាល ​បាន​កំពង់​ចាត់​វិធាន​ការ​ទប់​ស្គាត់ និងបង្ការ​ជម្ងឺឆ្លង​កូវីដ​១៩​។ ជាក់ស្តែង អង្គភាព​កង​រាជ​អាវុធ​ហត្ថស្រុក​ឱរ៉ាល់​ ក៏​បាន​នាំគ្នា​សស្រាក់​សស្រាំង​លើ​ការងារ​បង្ក​បង្កើន​ផ​ល និង​ដាំដុះ ចញ្ចឹមសត្វ ជូនអង្គភាព ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ