ព័ត៌មាន

ឯកឧត្តម​ ម៉ម​ សុ​ផាត ​ទស្សន​កិច្ច​នៅ​វិមាន​ឈ្នះ​ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
127
1785 ឯកឧត្តម​ ម៉ម​ សុ​ផាត ​ទស្សន​កិច្ច​នៅ​វិមាន​ឈ្នះ​ឈ្នះ​

      នា​សៀលថ្ងៃ​ទី១​២​ ខែ​សីហា ​កន្លង​ទៅ​នេះ ​បន្ទាប់​ពី​បញ្ចប់​ការ​ផ្សព្វ​ផ្សាយ​នីតិ​វិធី​ នៃ​ការ​តាក់​តែង​ច្បាប់​ និង​លិខិត​បទ​ដ្ឋាន​គតិយុត្ត ដល់មេបញ្ជាការរង នាយទាហាន​ទទួល​បន្ទុក​ផ្នែក​ច្បាប់​ ប្រមាណ​ជាង​១០​០នាក់ ​រួច​មក​ ឧត្តម​សេនីយ៍​ឯក​ ម៉ម ​សុ​ផាត ​អគ្គលេខា​ធិការ​រង ​ក្រសួង​ការពារ​ជាតិ និងជា​នាយក​ នាយក​ដ្ឋាន​នីតិកម្ម ក៏​បាន​ដឹក​នាំ​ នាយ​ទាហាន​ទទួល​បន្ទុក​ផ្នែក​ច្បាប់ នៃខ.ភ.ម ​ទាំង​អស់ ​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា ​នៅ​វិមាន​ឈ្នះ ឈ្នះ ​ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា​ រា​ជ​ធានី​ភ្នំពេញ។​​

      ឧត្តម​សេនីយ៍​ឯក​ ម៉ម​ សុផាត ​បាន​មាន​ប្រសាសន៍​ថា៖ វិមាន​ឈ្នះ​ឈ្នះ ​គឺ​ជា​តឹក​តាង​ប្រវត្តិសាស្ត្រ និងជានិមិត្ត​រូប​សន្តិភាព មួយ​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា ​និង​កង​ទ័ព​របស់​យើង​ ដែល​ត្រូវ​តែ​មាន​ និង​អាច​ខ្វះបាន ដែល​នេះ​ជា​សមិទ្ធផល​ជាក់​ស្តែង នៅក្នុងសម័យ​វិទ្យាសាស្ត្រ​ទំនើប​របស់​កម្ពុជា​ ហើយ​អ្ន​កនៅរស់​ និ​ង​យើង​ទាំងអស់​គ្នា​ គឺជាសា​ក្សីរស់​។ ​ការមានសុខស​ន្តិភាព និងភាពសុខសាន្ត ហើយយើងមាន​ឋានៈតួនាទី នៅក្នុងសង្គមសព្វថ្ងៃនេះ គឺដោយសារ​ការ​តស៊ូ​របស់​ថ្នាក់​ដឹ​កនាំ​របស់យើង បានយក​ជីវីត​ធ្វើជាដើម​ទុន​។​

      វិមាន​ឈ្នះឈ្នះ ជាទីតាំងមួយ​ដែល​បាន​សាង​សង់ឡើង ក្នុងគោលបំណង ដើម្បីរំលឹក​នៃ​ភាព​កត្តញ្ញូ នៃការកសាង​សន្តិភា​ព តាម​រយៈ​នយោបាយ​ឈ្នះៗ ​ដែល​បាន​បង្កើតឡើង​នូវសន្តិភាព​ជាតិ​ពេញ​លេញ ​និង​ឯកភាពជាតិទាំង​មូល​នៅ​ទូទាំង ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ បើយើង​ក្រលេក​ថយ​ក្រោយ​ រយៈ​ពេល​ ៤៣​ឆ្នាំមុន គឺជាថ្ងៃព្រឹត្តិ​ការណ៍​ជា​ប្រវត្តិ​សាស្ត្រ នៃដំណើរឆ្ពោះ​ទៅ​រ​ក​ការ​ផ្តួលរំលំរបប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល​ពត​ ដែល​សមមិត្ត ហ៊ុន​សែន​ រួម​នឹ​ង​កម្មា​ភិបាល​ដ៏​ទុក​ចិត្ត​ចំនួន ​៤​រូប​ទៀត ​បាន​ភៀស​ខ្លួនពី​ប្រទេស​កម្ពុ​ជា​ទៅ​កាន់​ប្រទេស​វៀត​ណាម ​នៅ​យប់​ថ្ងៃ​ទី​២០ ​ខែ​មិថុនា ​ឆ្នាំ​១៩៧៧​ ដើម្បីស្វែងរក​ជំនួយ​ឧបត្ថម្ភ​ក្នុង​ការ​រំដោះ​ជាតិ​ចេញ​ពី​របប​ប្រល័​យ​ពូជសាសន៍​ ប៉ុល​ពត​។​

      នៅវិមាន​ឈ្នះឈ្នះ ក៏មានចម្លាក់​ប្រវត្តិសាស្ត្រ​ពិត​ ដែល​បាន​ឆ្លាក់​នូវ​ដំណើរ​ឈាន​ឆ្ពោះ​ទៅកា​ន់ សង្គ្រោះ​ជាតិនេះ ​ដែល​ស្ថិត​នៅ​អាង​ទឹក​ខាង​ឆ្វេង​នៃ​តួវិមាន នៅព្រឹត្តិការណ៍​ទាំង​អស់​ក្នុង​យប់​ថ្ងៃទី២០ ខែមិថុនា ​ឆ្នាំ​១៩៧៧ បានឆ្លាក់​ជាប់​នៅទី​នេះ ដែលជាទឹកតាង​មួយ​​​ដ៏ជាក់​លាក់​ ដែល​កសាង​ឡើង​ដល់​អ្ន​ក​ដែល​ធ្លាប់​​បាន​ឆ្លង​កាត់នូវ​ព្រឹត្តិ​ការណ៍​ពិត​ប្រាកដ​ ហើយ​យក​មក​និយាយ​ឲ្យ​ប្រជាជន​ខ្មែ​រ ​ក៏ដោ​យ​ជា​កូន​ចៅជំ​នាន់​ក្រោយ​យល់​ច្បាស់​អំពី​ប្រវត្តិ​សាស្ត្រ​ខ្មែរ​។​ ក្រៅពីនោះ ក៏មានសារៈមន្ទីរ ដែលផ្ទុកនូវ​ដំណើរ​រឿង​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន​។​ ឯនៅ​ខាងស្តាំដៃ​នៃ​តួវិមាន​ឈ្នះឈ្នះ បានឆ្លាក់នូវព្រឹត្តិការណ៍​ នៃ​នយោបាយ​ឈ្នះឈ្នះ ការបញ្ច​ប់​សង្គ្រា​ម​ស៊ីវិល ​ការ​ចរចា និង​ពេល​ដែល​ថ្នាក់​ដឹ​កនាំ​នៃ​ចលនា​តស៊ូ​ទាំង​អស់​ ជួប​គ្នានៅផ្ទះរបស់​ សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្សះផ្សារជាតិ និងឯកភាពជាតិទឹកដី​ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

      យោងតាមក្រុម​ការងារ​វិមាន​ឈ្នះឈ្នះ បានឲ្យដឹងថា​៖ បច្ចុប្បន្ននេះ វិមានឈ្នះឈ្នះ បាន​និង​កំពុងបន្តឆ្លាក់នូវរូ​ប​ចម្លាក់ ដែលនៅសេស​សល់​ជុំវិញជ​ញ្ជាំងវិ​មាន ​និង​បន្តសាងសង់​សួន​សមិទ្ធផល​តេជោ ​ដែល​ក្នុង​នោះមាន​សួន ​ចំនួន​២ ​ក្នុងចំណោម​សួន​សមិទ្ធផល ចំនួន៤ ក្នុង​បរិវេណ​វិមាន​ឈ្នះឈ្នះ បានរៀប​ចំពិ​ធី​ក្រុងពាលី បញ្ចុះ​បឋម​សីលា​សាង​សង់​រួច​មក​ហើយ​ផងដែរ គឺសួនខឿន​ការ​ពារ​ជាតិ​ នៃខ​ភម​ ដែលកសាង​ដោយ​អគ្គបញ្ជាការដ្ឋាន នៃ ខ.ភ.ម និងសួន​វិស័យ​រក្សាសន្តិភាព​ និង​សកម្មភាព​មីន​ កសាង​ដោយ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ និង​មជ្ឈមណ្ឌល​សកម្មភា​ពបោស​សំអាត​មីន​កម្ពុជា​ (ហៅកាត់ថា ស៊ីម៉ាក់) ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ