ព័ត៌មាន

នាយ​ទាហាន​វគ្គ​បំប៉ន​ជំនាញ​បច្ចេ​ក​ទេស​ជំនាន់ទី​​១​ បាន​បញ្ចប់​ដោយ​ជោគ​ជ័យ​
នាយកដ្ឋានព័ត៌មាន(៣)
143
1783 នាយ​ទាហាន​វគ្គ​បំប៉ន​ជំនាញ​បច្ចេ​ក​ទេស​ជំនាន់ទី​​១​ បាន​បញ្ចប់​ដោយ​ជោគ​ជ័យ

     វគ្គ​បំប៉ន​ជំនាញ​បច្ចេក​ទេស​ជំនា​ន់​ទី១​ ​ឆ្នាំ​២០២០ ​របស់​កង​ទ័ព​ជើង​គោក​ ដែល​បាន​ដំណើរកា​រ​បើក​វគ្គ​អស់​រយៈ​ពេល ​០៧​ថ្ងៃ ​កន្លង​មក​ ដល់​ថ្នាក់​មេ​បញ្ចាការ​រង​ ទទួល​បច្ចេក​ទេស​ និង​នាយ​ការិយាល័យ​បច្ចេក​ទេស ​បណ្តា​អង្គភាព​ ចំណុះ​កង​ទ័ព​ជើង​គោក​ ត្រូវ​បាន​ប្រារព្ធ​ពិធី​បិទ​ នៅ​ព្រឹក​ថ្ងៃទី​១២​ ខែ​សីហា ឆ្នាំ​២០២០​ នៅ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​ស្ថិ​តក្រោម​អធិបតីភាព​ ឧត្តម​សេនីយ៏​ឯក​ សួន​ ខាំ​ឡ ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​​។​

ឧត្តម​សេនីយ៍​ទោ​ សូ ​សំ​រិន​ នាយ​សេនា​ធិការ​រង​ នាយ​ការិយាល័យ​បច្ចេក​ទេស ​កង​ទ័ព​ជើង​គោក​ 


      ឧត្តម​សេនីយ៍​ទោ​ សូ ​សំ​រិន​ នាយ​សេនា​ធិការ​រង​ នាយ​ការិយាល័យ​បច្ចេក​ទេស ​កង​ទ័ព​ជើង​គោក​ បាន​ឲ្យ​ដឹង​ថា​៖​ វគ្គ​បំប៉នជំនាញ​បច្ចេក​ទេស​ជំនាន់ទី​១​ កង​ទ័ព​ជើង​គោក​ ស្តី​ពី​ការ​ការ​ងារ​គ្រប់​គ្រង​ និង​ផែន​ការ​ធានា​បច្ចេក​ទេស​ ថ្នាក់​មេ​បញ្ចាការ​រ​ង ទទួល​បច្ចេក​ទេស​ និង​នាយ​​ការិយា​ល័យ​បច្ចេក​ទេស ​ឆ្នាំ​២០២០​ មាន​សិក្ខា​កាម​ចូល​រួម​រៀន​សូត្រ​សរុប​ចំនួន ​៥០​នាក់​ មក​ពី​បណ្តា​កង​ឯក​ភាព​ចំណុះ​កង​ទ័ព​ជើង​គោក​។​ រីឯ​សិក្ខា​កាម​វគ្គ​ជំនាញ​បច្ចេក​ទេស​ជំនាន់​ទី​១​នេះ ​សុទ្ធ​សឹង​ជា​ថ្នាក់​នាយ​ទាហាន​ជាន់​ខ្ពស់​ មាន​បទ​ពិសោធន៏ ​និង​បាន​អនុវត្តន៍​ការ​ងារ​ជំនាញ​យូរ​ឆ្នាំ​នៅ​តាម​បណ្តា​អង្គភាព​នីមួយៗ​កន្លង​មក​។​ ពេល​បញ្ចប់​វគ្គ​សិក្ខា​កាម​ រៀន​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជា​ទូទៅ​។

 ឧត្តម​សេនីយ៏​ឯក​ សួន​ ខាំ​ឡ ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក


      ជំនួស​មុខ​ឲ្យ​ ឯកឧត្តម​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ឧត្តម​សេនីយ៍​ឯ​ក សួខ​ ខាំ​ឡ ​បាន​ថ្លែង​ការ​កោត​សរសើរ​ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​ ឯកឧត្តម​ អស់​លោក ​នាយ​ទាហាន​ នាយ​ទាហាន​រង​ គ្រូ​យោធា​ចារ្យ​ និង​សិក្ខា​កាម​ទាំង​អស់​ ដែល​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ​ រហូត​ធ្វើ​ឲ្យ​វគ្គ​បំប៉ន​នេះ​ទទួល​បាន​លទ្ធ​ផល​ជោគ​ជ័យ​គួរ​ជាទី​មោទនៈ​។​ ឯកឧត្តម​ សួន ​ខាំ​ឡ ​បាន​គូស​បញ្ជាក់​ ពី​លក្ខណៈ​ពិសេស ​និង​តួនាទី ​ភារកិច្ច​នៃ​ជំនាញ​នេះ​ដែល​បណ្តា​ប្រភេទ​ទ័ព​ត្រូវ​ខិត​ខំប​ង្កើន​ការ​ហ្វឹក​ហាត់​ក្នុង​ការ​ធានា​បាន​ លើ​ការងា​រគ្រប់​គ្រង​បច្ចេក​ទេស​ និង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ ហើយ​ចាំ​បាច់​ ព្រោះ​ការ​ងារ​នេះ​មាន​ការ​លំបាក​ច្រើន​ សូម្បី​តែ​ការ​សិក្សា​ក៏​ត្រូវ​ការ​រយៈ​ពេល​យូរ​ទើប​ចេះចាំ​បាន​ល្អ​។​ ឯការ​ធានា​បច្ចេក​ទេស​ក៏​ត្រូវ​ការ​ព្យាយាម ​ហើយ​អនុវត្តន៍​ជាប់​ជា​ប្រចាំ ​ទើប​រក្សា​បាន​គុណភា​ព​យូរ​អង្វែង​។​ ឯកឧត្តម​ សួន​ ​ខាំ​ឡ ​បាន​បន្ត​ទៀត​ថា៖ ថ្វី​ត្បិ​ត​​តែ​វគ្គ​នេះ​មាន​រយៈខ្លី​ពិត​មែន ​តែ​បាន​ជួយ​ពង្រឹង​ ធានា​ការ​ងារ​គ្រប់​គ្រ​ង ថែ​រក្សា​គ្រឿង​បំពាក់​ សម្ភា​រៈ​ប្រើប្រាស់​គ្រប់​ប្រភេទ​ ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខណៈ​បច្ចេក​ទេស​ ត្រឹម​ត្រូវ​ និង​សុវត្ថិភាព​ ស្រប​ទៅ​នឹង​សំណូមពរ​ សេចក្តី​ត្រូវ​ការ​ជា​យុទ្ធ​សាស្ត្រ ​ចំពោះ​មុខ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ក្នុង​ភារកិច្ច ​ការ​ពារ​ជាតិ​មាតុ​ភូមិ ​និង​ប្រជាជន​។

​      ឯកឧត្ត​ម ​សួខ​ ខាំ​ឡ ​បាន​ផ្តាំ​ផ្ញើរ​ដល់​សិក្ខា​កាម​ទាំង​អស់​ ពេល​វិល​ទៅ​អង្គភាព​ខ្លួន​វិញ​ ត្រូវ​យក​ចំណេះ​ដឹង​ដែល​ទទួល​បាន​ពីការ​សិក្សា​រៀន​សូត្រ​ ទៅ​ប្រើ​ប្រាស់​ឲ្យ​ចំ​គោល​ដៅ ​និង​មាន​ប្រសិទ្ធ​ភាព​ ត្រូវ​ស្មោះ​ត្រង់​ដាច់​ខាត ​ជាតិ ​សាសនា​ ព្រះ​មហា​ក្សត្រ​ ឈរ​លើ​មន​សិការ​ស្នេហា​ជាតិ​ គោរព​ឲ្យ​បាន​ម៉ឺង​ម៉ាត់​រាល់​តួនាទី ​និង​ភារ​កិច្ច​របស់​កង​ទ័ព​ និង​បទ​បញ្ជា​របស់​រាជ​រដ្ឋាភិបាល​ ក្រសួង​ការ​ពារ​ជាតិ​ ​អគ្គ​បញ្ជាការ​ដ្ឋាន​ និង​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ បាន​ដាក់​ចុះ ​ដើម្បី​ពង្រឹ​ងប្រៀប​ការ​ពារ​ជាតិ​ អោយ​បាន​កាន់​តែ​រឹ​ង​មាំ​។​  ត្រូ​វយក​ចិត្ត​ទុក្ខ​ដាក់​ថែ​រក្សា​ការ​ពារ​គ្រប់​គ្រង​ និង​រក្សា​ទុក្ខ​ដាក់​អាវុធ​យុទ្ធ​ភណ្ឌ​ គ្រឿង​ចក្រ​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​សុវត្ថភាព​។​ បន្ត​អនុវត្តន៏​ និង​ចូល​រួម​សហការ​ល្អ​ជា​មួយ​អជ្ញាធរ​ដែន​ដី​​គ្រប់​លំដាប់​ថ្នាក់​ និង​ចូល​រួម​ទប់​ស្កាត់​ឲ្យ​បាន​ទាន់​ពេល​វេលា​រាល់​បទ​ល្មើស​ផ្សេងៗ ​និង​ចូល​រួម​ចំ​ណែក​អនុវត្តិ​គោល​នយោបាយ​ ភូមិ​ ឃុំ ​មាន​សុវត្ថិភាព​ ​ដើម្បី​ធានា​បាន​នូវ​ភាព​សុខ​សាន្ត​ជូន​ប្រជាពល​រដ្ឋ​រស់​នៅ​។​ នៅ​ក្នុង​ឱ​កាស​នោះ ​តាម​រយៈ ឯកឧត្តម ​សួខ ​ខាំ​ឡ​, ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត ​បាន​ឧបត្ថម្ភ​ថវិកា​​ចំនួន ​៨​លាន​រៀល​ សំរាប់​វគ្គ​នេះ​ផង​ដែរ​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ