ព័ត៌មាន

កិច្ចប្រជុំសប្តាហ៏ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
នាយកដ្ឋានព័ត៌មាន(៣)
113
1781 កិច្ចប្រជុំសប្តាហ៏ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ

      នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានធ្វើការប្រជុំប្រចាំសប្តាហ៏របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ និងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម អគ្គនាយករង នាយទាហាន តាមបណ្តានាយកដ្ឋានចំណុះអគ្គនាយកដ្ឋានយោធសេវា ជាច្រើនរូបទៀត។

 ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ


      ក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយករង និងជាប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានយោធសេវា រួមមាន៖ នាយកដ្ឋានសោធនិវត្តន៏, នាយកដ្ឋានព័ត៌មាន, នាយកដ្ឋានអប់រំ និងនាយកដ្ឋានកិច្ចការយោធាស៊ីវិល បានលើកឡើងនូវលទ្ធផលការងារ ដែលខ្លួនអនុវត្តសំរេចបានក្នុងមួយសប្តាហ៏កន្លងមក និងបានលើកទិសដៅសំរាប់បន្តអនុវត្តនាសប្តាហ៏ខាងមុខបន្តទៀតរួចមក។ នាយឧត្តមសេនីយ៏ មាស សាវ៉ន ក៏បានថ្លែងការកោតសរសើររាល់លទ្ធផល និងស្នាដៃ តាមបណ្តានាយកដ្ឋានចំណុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចសំរេចបានជូនក្រសួងការពារជាតិ ក៏ដូចជាស្ថាប័ននានា ដែលមានការពាក់ព័ន្ធ ទៅតាមជំនាញរបស់ខ្លួននីមួយៗ។ ឯកឧត្តម ក៏បានលើកឡើងនូវពាក្យស្លោក (អរគុណសន្តិភាព) ដែលបាននាំមកឲ្យប្រទេសយើងទទួលបានការអភិឌ្ឍ និងជឿនលឿនគ្រប់វិស័យ។ ឯកឧត្តម ក៏មិនភ្លេចលើក ពីការដឹងគុណចំពោះស្ថាបនិកសន្តិភាព ដែលនាំមកជូនប្រជាពលរដ្ឋកម្ពុជាគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទេសតែមួយគត់ ដែលហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីនាំយកសន្តិភាពនេះ មកជូនជាតិ និងប្រជាជនយើង។ ក្នុងឱកាសចូលឆ្នាំថ្មី ដែលរាជរដ្ឋាភិបាលបានលើកថ្ងៃយកមកសងដល់មន្ត្រីរាជការ និយោជិក កម្មករ និងប្រជាពលរដ្ឋទូទាំងប្រទេស នាពេលខាងមុខ ឯកឧត្តម មាស សាវ៉ន ក៏បានជំរុញតាមបណ្តានាយកដ្ឋានជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តភារកិច្ចទៅតាមជំនាញរៀងៗខ្លួន ដើម្បីចូលរួមអបអរសាទរ ការឈប់សំរាករបស់នាយទាហាន, នាយទាហានរង និងពលទាហានរបស់យើងនៅទូទាំងប្រទេស។

       ក្នុងឱកាសដែលពិភពលោកសព្វថ្ងៃកំពុងរងនូវការរីករាលដាល នៃជំងឺកូវីដ១៩ ឯកឧត្តម អគ្គនាយក ក៏បានធ្វើការផ្តាំផ្ញើដល់នាយទាហាន, នាយទាហានរង ចំណុះអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ ទាំងអស់ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងឺឆ្លងដ៍កាចសាហាវនេះ ត្រូវធ្វើអនាម័យទៀងទាត់ ដូចជាពាក់ម៉ាស់ លាងដៃ និងសាប៊ូ ទឹកអាកុលជាប្រចាំ។ ឯកឧត្តម បានបញ្ជាក់ថា៖ប្រទេសយើងសព្វថ្ងៃកំពុងមានការឆ្លងថ្មី ដោយសារការនាំចូលជាបន្តបន្ទាប់ ហើយនៅលើសាលកលោក និងប្រទេសក្នុងតំបន់យើង ក៏កំពុងតែមានការឆ្លងរីករាលដាលខ្លាំងក្លានៅឡើយ។

      ចុងក្រោយនៃកិច្ចប្រជុំ ឯកឧត្តម មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ក៏បានធ្វើពិធីប្រគល់ត្រាជូនដល់ ឧត្តមសេនីយ៏ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៏យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប ទុកសំរាប់ប្រើប្រាស់របស់មជ្ឈមណ្ឌលជាផ្លូវការ ព្រោះថាចាប់ពីថ្ងៃករកើតមកមជ្ឈមណ្ឌលពុំទាន់មានត្រាសំរាប់ប្រើប្រាស់ជាផ្លូវការនៅឡើយ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ