ព័ត៌មាន

ពិធី​ផ្សព្វ​ផ្សាយ​អប់រំ​ចិត្ត​សាស្រ្ត​ និង​សភាព​ការណ៍​ថ្មីៗ​ជាតិ​-​អន្តរ​ជាតិ​ ឆមាស​ទី​២ ​ដល់​សាលា​ឯកទេស​បំភ័ន្ត​អក្ខរៈ ​ចំណុះ​ទី​ចាត់​ការ​បំភ័ន្ត​អក្ខារៈ ​អគ្គ​បញ្ជា​ការ​
នាយកដ្ឋានព័ត៌មាន(៣)
99
1776 ពិធី​ផ្សព្វ​ផ្សាយ​អប់រំ​ចិត្ត​សាស្រ្ត​ និង​សភាព​ការណ៍​ថ្មីៗ​ជាតិ​-​អន្តរ​ជាតិ​ ឆមាស​ទី​២ ​ដល់​សាលា​ឯកទេស​បំភ័ន្ត​អក្ខរៈ ​ចំណុះ​ទី​ចាត់​ការ​បំភ័ន្ត​អក្ខារៈ ​អគ្គ​បញ្ជា​ការ​

      ឧត្តម​សេនីយ៍​ឯក​ ខឹម​ សន​ នាយ​រង​សេនា​ធិការ​ចម្រុះ ​នាយក​ទីចាត់​ការ​ឃោសនា​ព័ត៌​មាន​ អគ្គ​បញ្ជាការ​ កាល​ពី​ថ្ងៃ​ទី​០៤​ ខែសីហា ឆ្នាំ​២០២០ពិធី​ផ្សព្វ​ផ្សាយ​អប់រំ​ចិត្ត​សាស្រ្ត​ និង​សភាព​ការណ៍​ថ្មីៗ​ជាតិ​-​អន្តរ​ជាតិ​ ឆមាស​ទី​២ ​ដល់​សាលា​ឯកទេស​បំភ័ន្ត​អក្ខរៈ ​ចំណុះ​ទី​ចាត់​ការ​បំភ័ន្ត​អក្ខារៈ ​អគ្គ​បញ្ជា​ការ​២០ បាន​ធ្វើ​បទ​ឧទេស​នាម​ ផ្សព្វ​ផ្សាយ​អប់រំ​ចិត្ត​សាស្រ្ត​ ឆមាស​ទី​២ ​ស្តី​ពី​សភាពការណ៍​ថ្មីៗ ​ជាតិ ​និង​អន្តរជាតិ ​និង​ការ​ប្រារព្ធ​ខួប៤៣​ឆ្នាំ​ ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះទៅ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល ​ពត​ ដល់​សាលា ​ឯកទេស​បំភ័ន្ត​អក្ខរៈ​ ចំណុះ​ទី​ចាត់​ការ​បំភ័ន្ត​អក្ខារៈ​ អគ្គ​បញ្ជាការ​។

      ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​នោះ ​ឯកឧត្តម​ ខឹម​ សន ​បាន​ប្រសាសន៍​ថា​៖ ទំព័រ​ប្រវត្តិ​សាស្រ្ត បាន​ចារិក​ទុក​ឱ្យ​មនុស្ស​ជាតិ​ទូទៅ ​ពិសេស​ប្រជាជន​កម្ពុជា ​បាន​ស្គាល់​ និង​ឆ្លង​កាត់​នូវ​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល​ ពត​ ដែល​ជា​របប​ឃោ​ឃៅ​ព្រៃ​ផ្សៃ ​គ្មាន​ពីរ​លើ​ពិភ​ព​លោក​។​ ផ្តើម​ចេញពី​ការ​លំបាក ​វេទនា ​និង​គ្រោះ​មហន្តរាយ​ចំពោះ​ប្រទេស​ជាតិ ​និង​ប្រជាជន​កម្ពុជា ​សម្តេច​តេជោ ​ហ៊ុន​ សែន​ និង​យុទ្ធមិត្ត​រួម​អាវុធ​ ៤​នា​ក់ទៀត ​បាន​យក​អាយុ​ជីវិ​ត ធ្វើ​ជា​ដើម​ទុន​ ស្វែង​រក​ការរំដោះ​ជាតិ​ និង​ប្រជាជន​ឱ្យ​រួច​ផុតពី​​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល​ ពត​ នា​ថ្ងៃ​០៧ ​មករា ​ឆ្នាំ​១៩៧៩​។​ ឆ្លៀត​ក្នុ​ងឱកា​ស​នោះ ​ឯកឧត្តម​ ក៏​បាន​ធ្វើការ​ថ្កោល​ទោស​ ចំពោះ​ជន​អគតិ​ទណ្ឌិត ​សម ​រង្ស៊ី ​ដែលបាន​ធ្វើ​ការ​វាយ​ប្រហារ​ និង​ប្រមាថ​ ចំពោះ​អង្គ​ព្រះ​មហាក្សត្រ​ ម្ត​ងហើ​យ​ម្តង​ទៀត​ ដោយ​មិន​ដឹង​ខ្លួន​ឯង​ មាន​ទោស​ជាប់​ខ្លួន​រាប់​មិន​អស់​នោះទេ​។​

      ក្នុង​បទ​ឧទេស​នាម​ ផ្សព្វ​ផ្សាយ​អប់រំ​ចិត្ត​សាស្រ្ត​នា​ពេល​នោះ ​ក្រៅ​ពី​លើក​ឡើងអំ​ពី​សភាព​ការណ៍​ក្នុង​ប្រទេស ​ឯកឧត្តម ​ខឹម​ សន​ ក៏​បាន​លើក​ឡើងពី​សភាព​ការ​ណ៍​អន្តរជាតិ ​ដែល​ទាក់​ទង​ទៅ​នឹង​ប​ញ្ហា​មួយ​ចំនួន​ដូច​ជា៖  សង្គ្រាម​​ដណ្តើម​ទឹក​ដី​កើត​ឡើង ​មិន​ចេះច​ប់ ​បម្រែ​បម្រួល​អាកាស​ធាតុ ​ការ​ប្រកួត​ប្រជែង​សព្វាវុ​ធ​ទំនើបៗ​ និង​សង្គ្រា​ម​ពាណិជ្ជកម្ម​រវាង​ អាមេរិក​-​ចិន​ ពិសេស​បញ្ហា​ជម្លោះ នៅ​​សមុទ្រ​ចិន​ខាង​ត្បូង ​រវាង​ចិន ​តៃវ៉ាន់ ​អាមេរិក ​និង​វៀត​ណាម​។ ​ឯកឧត្តម ​បាន​រម្លឹក​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រ​ង ទាំង​អស់​ ត្រូវ​ចង​ចាំ​ប្រសាសន៍​របស់​ សម្តេច​ពិជ័យ​សេនា​ ដែល​មា​ន៣​ចំណុច​ រួម​មាន​ អរគុណ​សន្តិភាព​!​ អរគុណ​នយោបាយ​ឈ្នះ-ឈ្នះ ​និង​ដឹង​គុណ​ស្ថានិក​​ មគ្គុទ្ទេស​ឯក​ និង​ប្រតិបត្តិករ​ នយោ​បាយ​ឈ្នះ-ឈ្នះ​ ដែលបាន​នាំ​មក​នូវ​សន្តិភាព ​និង​ឯកភាព​ជាតិ​ពេញ​លេញ​។ ឯកឧត្តម ​ខឹម​ ស​ន ក៏​បាន​សំណូម​ពរ​ ដ​ល់នាយ​ទាហាន​ទាំង​អស់​ ក៏​ត្រូវ​ចង​ចាំ​ផង​ដែរ​ចំពោះ ទីស្នាក់​ការ​កណ្តាល​គណៈបក្ស​ប្រជាជន​ចាស់​ ហៅថា​ គ​.៨៥​ ចាប់​ពី​ពេល​នេះ​ទៅ​ត្រូវ​ប្តូរ​ឈ្មោះ​ហៅ​ថា​ វិមាន ៧ ​មករា វិញ។ ចុង​បញ្ចប់​កម្មវិធី​ ឯកឧត្តម ខឹម សន ក៏​បាន​ប្រគល់​ឯកសារ​ជូន​សាលា​ឯកទេស​បំភ័ន្ត​អក្ខរៈ​ ចំណុះទី​ចាត់​ការ​បំភ័ន្ត​អក្ខារៈ ​អគ្គ​បញ្ជាការ​ផង​ដែរ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ