ព័ត៌មាន

ពិធីប្រកាសតែងតាំងផ្លាស់មុខតំណែង មន្រ្តីអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ឆ្នាំ២០២០
នាយកដ្ឋានព័ត៌មាន(៣)
110
1772 ពិធីប្រកាសតែងតាំងផ្លាស់មុខតំណែង មន្រ្តីអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ឆ្នាំ២០២០

      នៅអគារសាលប្រជុំអគ្គលេខាធិការដ្ឋានសន្តិសុខលម្ហសមុទ្រ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ បានប្រារព្ធពិធីបំពាក់ឋានន្តរសក្ដិ និងប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារ ដល់មន្រ្តីអគ្គលេខាធិការដ្ឋាន សន្តិសុខលម្ហសមុទ្រ ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ព្រមទាំងមានការ ចូលរួមពី ឯកឧត្ដម អស់លោក អង្គភាពពាក់ព័ន្ធសរុបចំនួន៣៩នាក់។

      ក្នុងឱកាសនោះបន្ទាប់ពី ឧត្ដមនាវីត្រី សេង វាសនា អនុប្រធាននាយកដ្ឋានរដ្ឋបាល អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានឡើងអានសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ស្ដីពីការតែងតាំងផ្លាស់ប្ដូរមុខតំណែង មន្រ្តីអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្ររួចមក ឯកឧត្ដម ទៀ វិញ បានផ្ដល់កិត្តិយស ឡើងប្រគល់សេចក្ដីសម្រេច ជាបន្តបន្ទាប់ដល់មន្រ្តីអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលត្រូវបានតែងតាំងផ្លាស់ប្ដូរមុខងារថ្មី។

ឯកឧត្ដម នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ 


     ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្ដម ទៀ វិញ ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ដោយក្ដីនឹករលឹក ព្រមទាំងថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីសំណាក់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និង ឯកឧត្ដម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្ដម អស់លោក ដែលជាមន្រ្តីអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលបានខិតខំបំពេញការងារក្នុងពេលកន្លងមក។

     ឯកឧត្ដម ទៀ វិញ សង្កត់ធ្ងន់ថា៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានប្ដេជ្ញាចូលរួមអនុវត្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដោយគោរពយ៉ាងម៉ឺងម៉ាត់ នូវរាល់បទបញ្ជាទាំងឡាយរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការបានដាក់ចុះ ក្នុងនោះអគ្គលេខាធិការដ្ឋាន បានធ្វើការហ្វឹកហ្វឺនបណ្ដុះបណ្ដាល ដល់មន្ត្រី បុគ្គលិក ក្នុងអគ្គលេខាធិការដ្ឋានសន្តិសុខលម្ហសមុទ្រ ឲ្យមានការយល់ដឹងនូវជំនាញ មានសមត្ថភាពក្នុងការដឹកនាំបញ្ជា និងប្រយុទ្ធ ព្រមទាំងមានជំនាញឯកទេស លើការគ្រប់គ្រង និងថែរក្សាសម្ភារៈបរិក្ខារសឹក នាវា រថយន្ត គ្រឿងសព្វាវុធ តាមលក្ខណៈបច្ចេកទេស ដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការបានបំពាក់ឲ្យ។ ទទឹមនោះបានយកចិត្តទុកដាក់លើកិច្ចការ ការពារសន្តិសុខ សុវត្តិភាព នៅក្នុងភូមិសាស្រ្តរបស់ខ្លួន និងនៅតាមបណ្ដាលតំបន់ ដែលស្ថិតនៅជាប់ព្រំដែនទឹក ព្រមទាំងកិច្ចសហការចុះបង្រាប បទល្មើសផ្សេងៗ និងត្រៀមលក្ខណៈជួយសង្រ្គោះប្រជាពលរដ្ឋ ជួបប្រទះនិងគ្រោះមហន្តរាយផ្សេងៗថែមទៀត។ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានយកចិត្តទុកដាក់លើ កិច្ចការការពារ អធិបតេយ្យ បូរភាពទឹកដី ដែនអាកាស ដែនទឹក កោះឆ្នេរ នៃព្រះរាជាណាចក្រកម្ពុជា និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយគោរពយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់ ចំពោះជាតិសាសនា ព្រះមហាក្សត្រ ការពារឧត្ដមប្រយោជន៍ជាតិ និងប្រជាជន ព្រមទាំងខិតខំពង្រឹងនូវ សឹលធម៏សង្គម និងវិជ្ជាជីវៈ ឲ្យបានម៉ឺងម៉ាត់ជាទីបំផុត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ