ព័ត៌មាន

វរសនា​តូច​លេខ​៥៣៤​ កង​ពល​៥៣​ បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន ​វិន័យ​សណ្តាប់​ និង​បច្ចេក​ទេស​យុទ្ធវិធី ​
នាយកដ្ឋានព័ត៌មាន(៣)
95
1771 វរសនា​តូច​លេខ​៥៣៤​ កង​ពល​៥៣​ បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន ​វិន័យ​សណ្តាប់​ និង​បច្ចេក​ទេស​យុទ្ធវិធី ​

      នៅ​ថ្ងៃ​ទី​០៤ ​ខែសី​ហា​ ឆ្នាំ​២០២០​​ នៅ​ទី​បញ្ជាការ​វរសនា​តូច​លេខ​​៥៣៤​​ ក​ងពល​តូច​ថ្មើរ​ជើង​លេខ​៥៣ ​ចំណុះ​យោធ​ភូមិ​ភាគ​ទី៥​ ស្ថិត​នៅ​ឃុំស្ទឹង​ត្រង់​ ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​ បាន​ប្រារព្វ​ពិធី​ បើក​វគ្គ​ហ្វឹក​ហ្វឺ​ន​បំប៉ន​​ វិន័យ​​សណ្តា​ប់ធ្នាប់ ​បច្ចេក​ទេស​ យុទ្ធ​វិធី​ ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ ក្នុ​ង​វរសេនា​តូច​លេខ​៥៣៤ ​​ដែល​ពិធី​នេះ ​ប្រព្រឹត្ត​ទៅ ​ក្រោម​អធិបតីភាព​ លោក​ឧត្តម​សេនីយ៍​ត្រី​ កែវ ​សេង​លន​ មេ​បញ្ជាការ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥៣​​ និ​ងមាន​ការ​អញ្ជើញ​ចូល​រួម​ពី​ លោក​មេប​ញ្ជាការ​រង​ នាយ ​នាយរង​សេនា​ធិ​​ការ​កង​ពល​ នាយ​ការិយាល័យ ​មេ​បញ្ជាការ​វរសេនា​តូច​លេខ​៥៣១ ៥៣២ ​វរសេនា​តូច​៥៣៣ ​និង​មេ​បញ្ជាការ​កង​អនុសេនាធំ​ចំណុះ​កង​ពល​ និង​សិក្ខាកាម​ចូល​រួម​សរុប​ចំនួន ​១៨៥​នាក់​។​

      បន្ទា​ប់​ពី លោក​វរសេនីយ៍​ឯក​​ ប៉ែ​ន សាលី ​មេ​បញ្ជាការ​វរសេនា​តូច​លេខ​៥៣៤ ​បាន​អាន​មតិ​ស្វាគមន៍ ​ចំពោះ​គណៈ​អធិបតី​រួច​មក​ លោក​វរសេនីយ៍​ត្រី​ សា​មុត​ សារុ​ន​ មេប​ញ្ជាការ​រង​ វរសេ​នាតូច​លេខ​៥៣៤​ ​បាន​អាន​របាយ​ការ​ណ៍ បើក​វគ្គ​ហ្វឹ​កហ្វឺន​ ដោយ​បាន​បញ្ជាក់​អោយ​ដឹង​ថា៖​ បើក​វគ្គហ្វឹកហ្វឺន​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​នា​ពេល​នេះ ​ដើម្បី​ពង្រឹង​សមត្ថភាព ​វិន័យ​សណ្តាប់​ធ្នាប់​ ចំណេះដឹង​ថ្មីៗ ​ដែល​ជា​កម្លាំង​អន្ត​រាគម​ន៍ អោយ​បាន​យល់​ច្បាស់ ​ទាំង​ផ្នែក​យុទ្ធវិធី​ ក៏​ដូច​ផ្នែក​ជំនាញ ​ការ​គោរពវិន័យ​ សំដៅលើ​ក​កម្ពស់​ សមត្ថ​ភាព​ និង​ចំណេះដឹង​អោយ​បាន​កាន់​តែ​ប្រសើរ​ឡើង។​ វគ្គហ្វឹកហ្វឺន​នេះមា​ន​សិក្ខាកាម​ចូល​រួម​ចំនួន​ ៥៥​នាក់ ​រយៈ​ពេល​ហ្វឹ​កហ្វឺន ៤៥ថ្ងៃ លើមុខ​វិជ្ជា ចំណេះ​ដឹង​យោធា​រួម​ ​លំហា​ត់​របៀប ​ប្រជុំ​ជួរ ​យុទ្ធវិធី​អាវុធ​គ្រាប់ ​យុទ្ធ​វិធីថ្មើរ​ជើង​ កីឡា និ​ងអ​ប់រំ​ចិត្ត​សាស្ត្រ​។

 លោក​ឧត្តម​សេនីយ៍​ត្រី​ កែវ ​សេង​លន​ មេ​បញ្ជាការ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥៣​​ 


     ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​ លោក​ឧត្តម​​​សេនីយ៍​ត្រី​ កែវ​ សេ​ងល​ន​ មេ​បញ្ជាកា​កងពល​តូចថ្មើរ​ជើង​លេខ​៥៣​ បានលើក​អំពី​ភារកិច្ច ​របស់​កងយោធ​ពល​ខេមរ​ភូមិន្ទ ​ក្នុង​ពេល​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​​ មា​នការ​អភិវឌ្ឍន៍ គឺ​ចាំបា​ច់ ​ខភម​ ត្រូវ​ធ្វើកា​រហ្វឹ​ក​ហាត់​ បំប៉ន​សមត្ថភាព ​ដើម្បី​ពង្រឹង​ប្រៀប​ការ​ពារ​ជាតិ​អោយ​បាន​រឹង​មាំ​។​ ខភម ​គឺ​ត្រូវរៀន​សូត្រ ​ហ្វឹក​ហ្វឺន​ជា​និច្ច ​និង​ត្រូវ​ខិត​ខំ ពង្រឹង​កសាង ​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ​ ក្នុង​នោះមាន​ការ​ងារ​បង្ក​របង្កើនផ​ល​ ចិញ្ចឹម​សត្វ ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ដល់​កង​ទ័ព​អោយ​បាន​សម​រម្យ​។​ លោក​​ឧត្តម​សេនីយ៍​ត្រី​ កែវ ​សេង​ល​ន ក៏បាន​លើក​ឡើងពី​សភាព​ការណ៍​ជាតិ​ និ​ង​អន្តរជាតិ​ ជូនដ​ល់ ​នាយ​ទាហាន ពល​ទាហាន ​ព្រម​ទាំង​សិក្ខាកាម​ធ្វើការ​សិក្សា​ស្វែង​យល់​ ដើម្បី​អោយ​បង​ប្អូន​កង​កម្លាំង​បន្តយក​ចិត្ត​ទុក​ដាក់ខ្ពស់​ ក្នុង​កា​រចូល​រួម​ថែរក្សា ​ការពារ​សុខ ​សន្តិភាព ​អោយ​បាន​គង់​វង្ស​។ ​ឧត្តម​សេនីយ៍​ត្រី​ បាន​ផ្តាំផ្ញើ​ដល់សិក្ខា​កាម​ត្រូវ​ខិត​ខំរៀ​ន​សូត្រ ​គោរព​វិន័យ​រប​ស់វគ្គ ​​ហើ​យ​ពិសេស​កង​កម្លាំង​ទាំង​អស់​ ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿង​ញៀន ​និង​យ​កចិត្តទុក​ដាក់​ខ្ពស់​ ថែ​ទាំ​សុខ​ភាព​ ទប់​ស្កាត់ ​និង​បង្ការ​ជម្ងឺ​កូវីដ​១៩​ តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​បាន​ដាក់​ចុះ ។

      ក្នុង​ឱកាស​នោះ ​បន្ទាប់​ពី ​លោក​ព្រិន្ឬ​បាល​ឯ​ក ម៉ៅ ​ប៉ូ​លីន​ ដំណាង​កម្ម​សិក្សា​ការី បា​ន​ឡើង​ប្តេជ្ញា​ចិត្ត​ ខិត​ខំ​រៀន​សូត្រ​ ត្រង​ត្រាប់​ នូវ​មេរៀនដែល​គ្រូ​យោធា​ចារ្យ​ បង្ហាត់​បង្រៀន ​ដើម្បីយក​​ចំណេះ​ដឹង​ទៅ​​អនុវត្តន៍​អង្គភាព​រប​ស់ខ្លួន​ និង​ប្តេជ្ញា​ការពារ​ ជាតិ សាសនា ​ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ ​រួចម​ក​ជា​ចុង​ក្រោ​យ​ ឧត្តម​សេនីយ៍​ត្រី​ ​កែវ ​សេង​លន​ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ​១​លាន​រៀល ​ដល់​ពិធី​បើក​វគ្គ​ផង​ដែរ​។ ឆ្លៀង​ក្នុង​​ឱកាស​នោះ​ដែរ​ លោក​ឧត្តមនីយ៍​ត្រី​ កែវ​ សេ​ង​លន​​ មេ​បញ្ជាការ​កង​ពល​តូចថ្មើរ​ជើង​លេខ​៥៣​ និង​ព្រមទាំង​ប្រតិភូ​អមដំណើ​ ក៏​បា​នចុះត្រួត​ពិនិត្យ​មើល​ការ​កសាង​អង្គភាព​ និង​ការ​ដាំដុះ ​ចិញ្ចឹ​ម​សត្វ​ តាម​បណ្តា​អង្គភាព​ ក្នុង​ទី​បញ្ជាការ​វរសេនា​តូច​៥៣៤ ​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ