ព័ត៌មាន

ទីចាត់​ការ​សុខា​ភិបាល ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ ​បាន​ប្រារព្ធ​ពិធី​​បូក​​សរុប​លទ្ធផល​ការ​ងារ​កង​ប្រតិបត្តិការ​កូវីដ​១៩
នាយកដ្ឋានព័ត៌មាន(៣)
99
1768 ទីចាត់​ការ​សុខា​ភិបាល ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ ​បាន​ប្រារព្ធ​ពិធី​​បូក​​សរុប​លទ្ធផល​ការ​ងារ​កង​ប្រតិបត្តិការ​កូវីដ​១៩

      នាយ​ឧត្ដម​សេនីយ៍​ ម៉ក់​ សារុន​ អគ្គ​មេបញ្ជាការ​រ​ង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ តំណាង ​ឯកឧត្តម​ អគ្គមេ​បញ្ជាការ​ នៅ​ព្រឹកថ្ងៃទី​៣១​ ខែ​កក្កដា​ ឆ្នាំ​២០២០​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការ​ងារ​កង​ប្រតិបត្តិការ​កូវីដ១៩​ របស់​ទី​ចាត់​ការ​សុខា​ភិបាល​ នៅ​សាល​ប្រជុំ​របស់​អគ្គ​បញ្ជាការ​ដ្ឋាន​។​

      ថ្លែង​ក្នុ​ងឱកាស​នោះ​ នាយ​ឧត្ដមសេនីយ៍ ​ម៉​ក់ សា​រុន ​បាន​កោត​សសើរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​ក្រុម​ការ​ងារ​ប្រតិបត្តិការ​កូវីដ​១៩​ រប​ស់​ទីចាត់​ការ​សុខា​ភិបាល​ទាំង​អស់​ ដែល​បាន​ខិត​ខំ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​កន្លង​មក​នេះ​។​ នាយ​ឧត្តមសេនីយ៍ បានធ្វើការ​រំលឹក​អំពីតំលៃ​នៃ​សន្តិភាព​ ដែល​យើង​ទាំង​អស់​គ្នា​ត្រូ​វ​ចង​ចាំពី​​គុណបំ​ណាច់​ដ៍​វិសេស​វិសាល​ ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ របស់​ស្ថាបនិក​ នយោ​បាយ​ឈ្នះឈ្នះ​គឺ​​ សម្តេច​តេជោ ​ហ៊ុន ​សែន​ និង​ប្រតិបត្តិករ​ទាំង​អស់​ ដែល​បា​នធ្វើ​ពលិកម្ម​ បូជា​សាច់​ស្រស់ ​ឈាម​ស្រស់​ក្នុង​សមរភូមិ ​ស្វែង​រ​ក​សន្តិភាព​ ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ រហូត​ដ​ល់​សព្វ​ថ្ងៃនេះ​។​ ផ្អែ​ក​តាម​វីរភាព​ដឹកនាំ​របស់​ សម្តេច​តេជោ​ ​ដែលធ្វើ​ឲ្យ​ប្រទេសជា​តិ​យើង​មាន​សុខ​សន្តិភាព​ មាន​លទ្ធិ​ប្រជា​ធិប​តេយ្យ ​មាន​កា​រគោរព​សិទ្ធិ​មនុស្ស​ និង​ការ​អភិវឌ្ឍន៍​ ដូច្នេះ​យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​ពារ​ឱ្យបាន​នូវសន្តិ​ភាព​ ទោះបី​ជា​ក្នុង​តម្លៃ​ណាក៏​ដោយ ​បើ​បាត់​សន្តិភាព ​យើងនឹង​វិល​ចូល​ទៅ​រក​ប្រវត្តិសាស្ត្រ​ដើម​វិញ​។​

      ឯកឧត្តម​ បាន​ជំរុញ​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ ត្រូ​វ​បាន​ចូល​រួម​អនុវត្តតាម​ការ​ដឹក​នាំ​របស់​រាជរដ្ឋា​ភិបាល ​និង​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​អំពី​បញ្ហា​ប្រឆាំង​ជំងឺ​ឆ្ល​ង​កូវីដ-១៩​ ដែល​យើង​ទាំង​អស់​គ្នា​កំពុង​ធ្វើ ​និង​ត្រូវ​ពុះពារ​ធ្វើ​បន្តទៀត​យ៉ាង​ប្រុង​ប្រយ័ត្ន​ជា​និច្ច ​មិន​អាច​ឱ្យ​យើង​មើល​ស្រាល​ និង​ធ្វេស​ប្រហែស​បាន​ឡើយ។​ ក្រុម​ការងា​រប្រតិបត្តិការ​ត្រូវ​បន្ត​សិក្សា​រៀន​សូត្រ ​ស្រា​វ​ជ្រា​វ​ពិធី​បង្ការ​ទប់​ស្កាត់​ឲ្យ​​ខាង​​តែ​បា​ន​ ​នូវ​​មេរោគឆ្លង​កូវីដ១៩​ កុំឲ្យ​ឆ្លង​មក​ខ្លួន​ឯង​ផង​ និង​ការ​ពារ​កង​កម្លាំង​របស់​យើងផ​ង។​

      តាម​របាយការរ​បស់​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​ញ៉ែម ​សុគន្ធី ​នាយក​ទីចាត់​ការ​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​៖ កង​ប្រតិបត្តិការ​កូវីដ-១៩ ​របស់​អគ្គ​បញ្ជាការ​ដ្ឋាន ​មាន​ចំនួន ​២១១​ក្រុម​ មាន​សមា​ជិក​សរុប​ចំនួន ​២,២៥២​នាក់​។​ កង​ប្រតិបត្តិការ​កូវីដ-១៩​ របស់​ទីចាត់​ការ​សុខា​ភិបាល​ មាន​សមាជិក​ជំនាញ​សុខាភិបាល​ចំនួន​ ១០៣​នាក់​​។​ ទីចាត់​ការ​សុខា​ភិបាល ​ក៏​បាន​រៀបចំ​ក្រុម​បាញ់​អាល់​កុល​ តាម​ច្រកទ្វា​រ​ចេញ-ចូល​អគ្គ​បញ្ជាការ​ដ្ឋាន​ ក្រុម​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ តាម​អគារ​ក្នុង​បរិវេណ​ អគ្គ​បញ្ជាការ​ដ្ឋាន​ និង​ក្រុម​បាញ់​អាល់​កុល​លាង​ដៃ ​តាម​សាលប្រជុំ​អគ្គ​បញ្ជាការ​ដ្ឋាន​ ផង​ដែរ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ