ព័ត៌មាន

ឯកឧត្តម​ នាង​ ផាត​ ទទួល​សម្ភាសន៏​ជា​មួយ​ទូរទស្សន៏​ ស៊ី ​ស៊ី ​ធី ​វី​ ចិន​
នាយកដ្ឋានព័ត៌មាន(៣)
84
1765 ឯកឧត្តម​ នាង​ ផាត​ ទទួល​សម្ភាសន៏​ជា​មួយ​ទូរទស្សន៏​ ស៊ី ​ស៊ី ​ធី ​វី​ ចិន​

      កាល​រសៀលថ្ងៃ​ទី២៩​ ខែ​កក្កដា​ ឆ្នាំ២០២០ ក្រុម​អ្នក​យក​ព័ត៌​មាន​ទូរទស្សន៍​ នៃ​សាធារណ​រដ្ឋ​ប្រជា​មា​និត​​ចិន​​ហៅ​កាត់​ថា ​ស៊ី​ស៊ីធី​វី​ (CCTV)​ ប្រចាំ​នៅ​កម្ពុជា​ បាន​ទទួល​ការ​អនុញ្ញាត​ពី​សំណាក់ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​នាង ​ផាត​ រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ក្រសួង​ការ​ពា​រជាតិ​ ឱ្យ​ចូល​ធ្វើ​បទ​សម្ភាសន៍​ស្ដី​ពី​ កង​ទ័ព​រំដោះ​ប្រជាជន​ចិន ​ដែល​បាន​ចូល​រួម​ក្នុង​បេសកក​ម្ម​ ជា​កងក​ម្លាំង​រក្សា​សន្តិភាព​ ក្រោម​ឆ័ត្រ​នៃ​អង្គការ​សហ​ប្រជាជាតិ​ ដែល​ហៅ​កាត់​ថា ​អ៊ុន​តាក់​ (UNTAC)។

      ចំពោះ​សំណួរ​ទី១​ ដែល​ក្រុម​អ្នក​យក​ព័ត៌​មាន​ (CCTV) បាន​លើក​ឡើង​ក្នុង​ឱកាស​នោះ​ គឺ​មាន​បំណង​ចង់​ឲ្យ ​ឯកឧត្តម​ ​រដ្ឋ​លេខាធិ​ការ​ ​អា​ចចែក​រំលែក​​អំ​ពីសាច់​រឿង​ ​របស់​កង​ពល​​រក្សា​សន្តិភាព​ចិន​ ​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​ ​​​​និងសុំ​ឲ្យ​ឯកឧត្តម​ វាយ​តម្លៃ​ចំពោះ​ការងារ​របស់​កង​ពល​រក្សា​សន្តិភាព​ចិន​ នៅ​កម្ពុជា​ កាល​ពី​ខែ​មេសាឆ្នាំ១៩៩២​ ដ​ល់​ខែ​កញ្ញា​ ឆ្នាំ១៩៩៣​។

      ក្នុង​ឱកា​ស​នោះ ​ឯកឧត្តម​ រដ្ឋលេ​ខា​ធិការ​ក៏​បាន​បញ្ជាក់​ថា​៖​ បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ នៅ​ទី​​ក្រុង​ប៉ារីស​នា​ថ្ងៃ​ទី២៣​ ខែ​តុលា​ ឆ្នាំ១៩៩១​ ដែល​ត្រូវ​ចុះ​ហត្ថ​លេខា​ដោយ​ភាគី​ជម្លោះ​កម្ពុជា​ទាំង​អស់​ កង​​កម្លាំង​​​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជា​ជាតិ​ បាន​បញ្ជូន​មក​កម្ពុ​ជាក្នុង​កិច្ច​ប្រឹង​ប្រែង​ស្វែង​រក​ និង​រក្សា​​សន្តិភាព​​ជូន​ប្រជាពល​រដ្ឋ​កម្ពុជា​។ ក្នុង​នោះ​រដ្ឋាភិបាល​ចិន​ ក៏បា​នប​ញ្ជូន​កង​ទ័ព​របស់​ខ្លួន​ចំនួន​ពីរ​កង​​វរៈ​សេ​​នា​​​​តូច​ ស្មើ​នឹង ​៨០០​នាក់​ មក​ចូល​រួម​ក្នុង​បេសក​កម្ម​រក្សា​សន្តិភាព​អង្គការ​ សហ​ប្រជាជាតិ​នៅ​កម្ពុជា​ ​ចា​ប់​​​ពី​ខែមេ​សា​ ឆ្នាំ១៩៩២​ ដល់​ខែ​កញ្ញា​ ឆ្នាំ១៩៩៣​ ដែល​មាន​តួនាទី​ និង​បំពេញ​ភារ​កិច្ច​លើ​ការ​ងារ​​វិស្វកម្ម​, ដោះមីន, ដក​​​ហូត​អាវុ​ធ​, សម្រ​បសម្រួល​ការ​ងារ​រំសាយ​ទ័ព​, រៀបចំ​ទីតាំង​បោះ​ឆ្នោត​, រៀបចំ​ជុំរុំ ​សម្រាប់​​ក​ង​កម្លាំង​​អង្គ​ការ​សហប្រជា​ជាតិ​ និង​រៀបចំ​ទីលាន​សម្រាប់​ឧទ្ធម្ភា​គចក្រ​។ កង​វរៈសេនា​តូច​ទី១ បាន​បោះទី​តាំង​នៅម្ដុំ​ផ្សារ​ស្គន់​ ស្រុក​ជើង​ព្រៃ​ ខេត្ត​កំព​ង់ចា​ម ដោយ​ទទួល​ភារកិច្ច​ជួស​ជុល​ថែ​ទាំ​ផ្លូវ​ជាតិ​លេខ​៦ ចាប់​ពី​ផ្លូវ​បំបែក​ថ្នល់​កែង​រហូត​ដល់​ព្រំ​ប្រទល់​ខេត្ត​កំពង់​ធំ ​និង​ផ្លូវ​ជាតិលេខ៧​ ចាប់​ពី​ស្គន់​រហូតដ​ល់​កំពង់​ចាម​។ កង​វរៈសេនា​តូច​ទី២ ​បោះទី​តាំង​នៅ​ម្ដុំ​វល្លិ៍យាវ​ ខេត្ត​កំពង់​ធំ ​ចន្លោះ​​ខេត្ត​កំពង់​ធំ​ និង​ខេត្ត​ព្រះវិហារ​ ដោយ​ទទួល​ភារកិច្ច​ជួស​ជុល​ថែ​ទាំ​ផ្លូវ​ជាតិ​លេខ​៦​ ចាប់​ពី​ព្រំ​ប្រទល់​ ខេត្ត​កំពង់​ចាម​ និង​ខេត្ត​កំពង់​ធំ​រហូត​ដល់​ខេត្ត​សៀម​រាប​ ផ្លូវ​ជាតិ​លេខ៦២​ ចាប់​ពីខេត្ត​កំព​ង់​ធំ​រហូត​ដល់​ ខេត្ត​ព្រះ​វិហារ​។ ឯកឧត្តម ​រដ្ឋលេខា​ធិការ​ ក៏​បាន​បញ្ជាក់​ថែម​ទៀតថា​​​៖ ក្នុង​បេសក​កម្ម​នៅ​កម្ពុជា​ប្រហែល​​ជា​១​ឆ្នាំ​កន្លះ​នេះ​ កង​ទ័ព​រំដោះ​ប្រជាជន​ចិន​បាន​ពលី​ជីវិ​តចំនួន២រូប នៅ​ថ្ងៃ​ទី២១​ ខែ​ឧសភា​ ឆ្នាំ១៩៩៣​ នៅ​ក្នុង​ព្រឹត្តិការណ៍​ នៃ​កា​រ​វាយ​ប្រហារ​មួយ​ពី​សំណាក់​ទ័ព​ព្រៃ​ខ្មែរ​ក្រហម​ មក​លើមូ​ល​ដ្ឋាន​វិស្វកម្ម​របស់​កង​ទ័ព​​រំដោះ​ប្រជាជន​ចិន​ ​ដែល​មាន​ទីតាំង​នៅ​ទី​ប្រជុំ​ជន​ស្គន់​ស្រុក​ជើង​ព្រៃ ​ខេត្ត​កំពង់​ចាម​។ ដើម្បី​ជា​កិច្ច​តប​​ស្ន​ង​ ​និង​​រំលឹ​កគុណ​ណូប​ការៈ​ដ៏​ធំធេង​​នេះ​ រាជ​រដ្ឋាភិបាល​​​ក៏ដូចជា​ប្រជាជន​កម្ពុជា​ ​បាន​សម្រេច​​កសាង​​ស្តូប​​អនុស្សាវ​រីយ៍​ ដើម្បី​ជា​ការ​គោរព​ និង​ចង​ចាំ​យុទ្ធជន​ចិន​ ដែល​បាន​ពលី​ជីវិត​ទាំង​២រូប​។ ​ឯកឧត្តម ​នាង​ ផាត​ ក៏​បាន​ធ្វើការ​វាយ​តំលៃ​ខ្ព​ស់​ និង​កោត​សរសើរ​ ចំពោះ​វីរភាព​ដ៏​​អ​ង់​អាច​ក្លាហាន​​ក្នុង​បេសក​កម្ម​ ដ៏​វិសេស​វិសាល​មិន​អាច​កាត់​ថ្លៃ​​បា​ន​ របស់​កង​ទ័ព​​ប្រជាជន​ចិន​នៅ​កម្ពុ​ជា​ ​​នាពេ​លនោះ​​ ដែល​​បា​ន​​​លះ​បង់ខ្ពស់​​ក្នុង​បុព្វហេតុ​មនុស្សធម៌ ​​និង​រក្សា​សន្តិភា​ព​ក្នុង​គោល​​បំណង​ចង់​ឃើញ​ប្រទេស​​កម្ពុជា​ ទទួល​​បា​នស្ថេរភាព​សន្តិភាព​ និង​មាន​ការ​អភិវឌ្ឍ​។​

      នៅ​ក្នុង​សំណួរ​ទី២​ ដែល​ក្រុម​ទូរទស្សន៍​ (CCTV)​ បាន​លើក​ឡើងគឺ​ ចង់​ឲ្យ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​វាយ​តម្លៃ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ ក្នុ​ង​ការ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ រវាង​កង​ទ័ព​នៃ​ប្រទេស​យើង​ទាំង​ពីរ​កន្លង​មក​។

      ជាការឆ្លើយ​តប​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ រដ្ឋ​លេខាធិការ ​បាន​បញ្ជាក់​ថា៖ ​គឺ​ជាការពិត​ណាស់ ​ជំងឺ​កូវីដ១៩ គឺ​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ ​ដែល​កំពុង​រាត​ត្បាត​ជា​សកល ​ហើយ​បាន​ឆក់​យក​អាយុ​ជីវិត ​មនុស្ស​រាប់​សែន​នាក់ ​និង​​ឆ្លង​រាល​ដាល​រាប់​លាន​នា​ក់ ព្រម​ទាំង​បាន​ច្រាន​សេដ្ឋកិច្ច​ពិភព​លោក​ឲ្យ​ធ្លាក់​ ក្នុង​​វិបត្តិ​​យ៉ាង​ជ្រៅ​ដែល​មិនធ្លាប់​មាន​ពី​មុន​មក​។ ឯកឧត្តម នាង ផាត បាន​បន្ត​ទៀតថា៖​ ​ដោយ​យើង​មាន​​មិត្ត​​ដែក​ថែប​ ដូច​ជា​មហាមិត្ត​ចិន​ ក្នុង​ពាក្យ​ស្លោក​ថា​៖ «មិត្ត​ដែល​ល្អ​ គឺ​ចេះជួយ​គ្នា​ក្នុង​គ្រា​លំបាក»​។ ឯកឧត្តម​​​ក៏បាន ​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ និ​ងស្មោះ​ស្ម័គ្រ​ចំពោះ​ថ្នាក់​ដឹក​នាំ ​និង​កង​ទ័ព​​រំ​ដោះ​​ប្រជាជន​ចិន​ ដែល​បាន​យក​អស់​កម្លាំង​កាយ​ចិត្ត​ផ្ដល់​ជំនួយ​ឥត​សំណង​ជា​សម្ភារៈ ​បរិក្ខារ​ សុខា​ភិបាល​ ​និង​​បា​នបញ្ជូន​ក្រុម​​​គ្រូ​ពេទ្យ​ជំនាញ ​មក​ជួយ​បង្ហាត់​បង្រៀន​ដល់​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​កម្ពុជា ​ក្នុង​​កា​រ​ការពារ​​ទ​ប់​ស្កាត់ ​និង​​ព្យាបាល​ជំងឺ​កូវីដ​១៩​ បាន​ទាន់​ពេល​វេលា​និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ ហើយ​​ឯកឧត្តម​ក៏​បាន​ កោត​​សរសើរ​ និ​ងវាយ​តម្លៃ​ខ្ពស់​ ចំពោះ​កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង​​របស់​ថ្នាក់​ដឹក​នាំ​​ និង​​សហការី​ទាំង​​អ​ស់​ ដែល​បាន​គាំទ្រ​ ​និ​ង​​​​យ​កចិត្ត​ទុកដាក់​អស់​ពី​ចិត្ត​ពី​ថ្លើម​ ក្នុង​ការ​រៀប​ចំ​ ​និង​​ដឹក​ជញ្ជូន​​សម្ភា​រៈ​បរិក្ខារ​​ទាំ​ងអស់​ជូន​រាជរដ្ឋា​​ភិបាល​ ​និង​​ប្រជាជន​កម្ពុជា​បាន​ទាន់​ពេល​វេលា​ចំនួន៤លើក​ រួច​មក​ហើយ​។

     នៅ​ក្នុងសំ​ណួរ​ទី៣​ ជា​សំណួរ​បញ្ចប់​ក្រុម​ទូរទស្សន៍​ (CCTV) ក៏​បាន​លើក​ឡើង​ថា៖ ថ្ងៃទី០១​ ខែ​សីហា​ ខាង​មុខនេះ​​ គឺ​ជា​ទិវា​គំរ​ប់ខួ​បទី​៩៣​ឆ្នាំ​ នៃកា​រ​បង្កើត​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​។ ចំពោះ​វឌ្ឍន​ភាព​ នៃ​ទំនាក់​ទំនងរវាង​​ក​ងទ័ព​កម្ពុជា​ និង​ចិន​ ទៅ​ថ្ងៃ​អនាគត​យ៉ាង​ដូច​ម្ដេច​ខ្លះ​?​

      ឆ្លើយ​នឹង​សំណួរ​ទី៣​ ក្នុ​ង​ឱកាស​នោះ ​ឯកឧត្តម ​នាង​ ផាត​ បាន​សង្ឃឹម​​យ៉ា​ង​មុត​មាំថា​​​៖​ ស្ថិត​ក្នុង​ស្មារតី​ជា​ភាតរភាព​ដ៏​ស្មោះ​​ត្រង់​ និង​ជា​មិត្ត​ដែក​ថែប​ ដែល​មិន​អាច​បំ​បែក​បាន​​។ ​ថ្នាក់​ដឹក​នាំ​ ​នៃ​​ប្រទេស​ទាំង​ពីរ​បាន​និង​​កំពុង​ជម្រុញ​ និងប​ង្កើន​នូវ​កិច្ច​សហប្រតិបត្តិការ​​លើ​គ្រប់​វិស័យ​ ​​ជាពិសេស​ ​រវាង​​ក​ងទ័ព​ ​​នៃ​ប្រទេស​ទាំង​ពីរ​ ក្រោម​កិច្ច​សហប្រតិ​បត្តិការ​កន្លង​មក​ ដែល​ធ្វើ​ឡើង​​តាម​រយៈ​ការ​​ចុះ​​អនុស្សា​រណៈ ​MOU ​និង​​ពិធីសារ ​ជា​បន្ត​បន្ទាប់​។ ឯកឧត្តម​សង្ឃឹម​យ៉ាង​មុត​មាំ​ទៀតថា​៖​ ទំនាក់​ទំនង​​ រវាង​​កង​ទ័ព​​ទាំ​ងពី​រ​​នា​​ពេល​អនាគត ​នឹង​ត្រូវ​បាន​បន្ត​រក្សា​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ ​ដើម្បី​ជា​​សក្ខី​កម្ម​បញ្ជាក់​​ច្បាស់​​ឡើង​​បន្ថែម​​ទៀត​​ នូវ​ចំណង​ទាក់​ទង​មិត្តភាព​ដែក​ថែប​ ​និ​ង​ជា​ដៃ​គូ​សហប្រតិបត្តិការ​​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​​ជ្រោយ​ ឲ្យ​​ស្ថិត​ស្ថេរ​​​ជានិរន្ត​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ