ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ជា​ការ​ដ្ឋាន​ទ័ព​ពិសេស
នាយកដ្ឋានព័ត៌មាន(៣)
89
1764 ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ជា​ការ​ដ្ឋាន​ទ័ព​ពិសេស

       កង​ពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១១ ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​អនុក្រឹត្យ​ស្តី​ពី​កែ​សម្រួល​ ទៅ​ជា​បញ្ជា​ការ​ដ្ឋាន​ទ័ព​ពិសេស ​ចំណុះ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ កម្រិត​ស្មើ​នឹង​នាយ​ក​ដ្ឋាន​ និង​ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​ បំប៉ន​ជំនាញ​​​​​បច្ចេក​ទេស​ សង្គ្រោះ​គ្រោះ​មហន្ត​រាយ​,​ វគ្គ​បណ្តុះ​បណ្តាល ​ជំនាញ​កុម្មង់​ដូ ​ជំនាន់​ទី១០​ និង​បើក​វគ្គ​ហ្វឹក​ហ្វឺន ​បំប៉ន​ជំនាញ​បើក​បរ​ ជួស​ជុល​អូប័រ​ និង​របៀប​សង្គ្រោះ ​ជំនាន់​ទី៤ ​ដែល​អាន​ដោយ ​ឧត្តម​​​សេនីយ៍ត្រី ​ឈឹម ​លីន​ នាយ​ការិយាល័យ​ទី១ ​កង​ទ័ព​ជើង​គោក ​ដែល​ពិធី​នេះ​​បាន​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​២៩ ​ខែ​កក្កដា​ ឆ្នាំ​២០២០​ ស្ថិត​ក្រោម​អធិបតី​ភាព​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​ខ.ភ.ម​ និង​ជា​មេ​បញ្ជា​ការ​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​។​

 ឧត្តមសេនីយ៍​ឯក​ ចាប ​ភក្តី ​មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក​ មេ​បញ្ជាកា​រ ​កង​ពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១​១


       ក្នុង​របាយការណ៍​ស្វាគមន៍​របស់​ ឧត្តមសេនីយ៍​ឯក​ ចាប ​ភក្តី ​មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក​ មេ​បញ្ជាកា​រ ​កង​ពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១​១ បាន​ឲ្យ​ដឹង​ថា​៖ អង្គភាព​​កង​ទ័ព​ឆត្រ​យោង​ ត្រូវ​បាន​បង្កើត​ឡើង ​នា​សម័យ​អាណា​និគម​និយម​បារាំង​ យោង​​​​តាម​ព្រះ​រាជ​ក្រឹត្យ​លេខ​៤២៦NS ​ចុះថ្ងៃ​ទី​២៨ ​ខែ​កុម្ភៈ​ ឆ្នាំ​១៩៤៨​ ជាកង​អនុសេនាធំ​កង​ទ័ព​ឆត្រ​យោង ​ហើយ​ត្រូវ​បាន​រំលាយ​ចោល​ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិប​តេយ្យ​។ រហូត​ដល់​ថ្ងៃ​ទី០៩​ ខែ​វិច្ឆិកា ​ឆ្នាំ​១៩៩៩​ បាន​បង្កើត​ឡើង​វិញជា​អង្គភាព​កង​វរសេនាធំ​ទ័ព​ពិសេស​​ឆត្រ​យោង​៩១១​ ហើយ​ក្រោយ​មក​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​កង​ពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​ រហូត​ដល់​ថ្ងៃ​នេះ​ ត្រូវ​បាន​រាជ​រដ្ឋាភិបាល ​ក្រសួងកា​រ​ពារ​ជាតិ​ អគ្គ​បញ្ជាការ​នៃ​ ខ.ភ.ម​ បញ្ជាការដ្ឋាន​កង​ទ័​ពជើង​គោក​ ប្រកាស​ប្តូរ​ពីកង​ពល​តូច​ទ័ព​ពិសេស​​ឆត្រ​យោង​៩១១​ ទៅ​ជា​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​ កម្រិត​ស្មើ​នឹង​នាយក​ដ្ឋាន​។​ ឯកឧត្តម​ ចាប​ ភក្តី​ បាន​ឲ្យ​ដឹង​ដែរ​ថា​៖ ថ្ងៃនេះ​បញ្ជាការ​ដ្ឋាន ​បាន​បើក​វគ្គហ្វឹ​ក​​ហ្វឺ​នជំនាញ​បច្ចេក​​ទេស​ សង្គ្រោះ​គ្រោះ​មហន្ត​រាយ​ មាន​សិក្ខាកាម​ចូល​រួម ​ចំនួន​១៤០​នាក់​ ហ្វឹក​ហ្វឺ​នរយៈ​ពេល​៤៥​ថ្ងៃ​។​ វគ្គ​បណ្តុះ​បណ្តាល​ ជំនាញ​កុម្មង់​ដូ ជំនាន់​ទី​១០ ​មាន​សិក្ខា​កាម​ ចំនួន​១៣០​នាក់​ ហ្វឹក​ហ្វឺន​រយៈ​ពេល​៦​ខែ ​និង​វគ្គ​បំប៉ន​ជំនាញ​បើកបរ​ ជួសជុ​ល​អូប័រ​ និង​របៀប​សង្គ្រោះ ​ជំនាន់​ទី៤​ មាន​សិក្ខាកាម​៥០​នាក់​ ហ្វឹក​ហ្វឺ​ន​រយៈ​ពេល​៣​ខែ​ផង​ដែរ​។​

​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​ខ.ភ.ម​ និង​ជា​មេ​បញ្ជា​ការ​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក


       ឧត្តម​សេនីយ៍ឯ​ក​ ហ៊ុន ​ម៉ា​ណែត​ បាន​ថ្លែង​ថា​៖ ការ​ប្រកាស​កែស​ម្រួល​កង​ពល​តូចទ័​ព​ពិសេស​ឆត្រ​យោង​៩១១​ ទៅ​ជា​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​ ចំណុះ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​នា​ពេល​នេះ ​គឺ​ជា​ឈ្មោះ​អង្គភាព​ថ្មី​ តែ​​បេសក​​កម្ម​​មិន​ថ្មី​ទេ​ ដែល​ទទួល​បាន​នូវ​ទំនុក​ទុក​ចិត្ត​ពី​រាជរដ្ឋា​ភិបាល​ ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ​ដ្ឋាន​ និង​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ ក្នុ​ង​ការ​រៀបចំ​ជា​កង​អន្តរាគមន៍ ​ដើម្បី​ការ​ពារ​ជាតិ ​បូរណ​​ភាព​ទឹក​ដី ​សុខ​សន្តិភាព​ ក៏​ដូច​ជា​ចូល​រួម​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​ជួប​គ្រោះ​មហន្តរា​យ​ផ្សេងៗ​។ ឯកឧត្តម​ បាន​សម្តែង​នូវ​ការ​កោ​ត​សរសើរ ​និង​វា​យតម្លៃ​ខ្ពស់​ចំពោះ​ថ្នា​ក់​ដឹក​នាំ​ នាយ​ទាហាន​ ពល​ទាហាន ​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស ​ដែល​កន្ល​ងមក​បាន​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការ​ពារ​ឯករាជ្យ​ អធិប​តេយ្យ ​និង​បូរណ​​ភាព​ទឹក​ដី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ក៏​ដូច​ជា​ចូល​រួម​ថែរក្សា​សន្តិសុខ​ សណ្តាប់​ធ្នា​ប់​សាធារណៈ ​និង​សម្រេច​បាន​នូវ​ស្មាដៃ​ និង​សមិទ្ធផល​ជូន​ជាតិ​មាតុភូមិ​។​ ក្នុង​នាម​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ​ដ្ឋាន​ និង​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើងគោ​ក​ ឯកឧត្តម ​ហ៊ុន ​ម៉ា​ណែត​ បាន​ផ្តាំផ្ញើរ​ដល់​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស ​បន្ត​យក​ចិត​ទុក​​ដាក់​ ដោយ​គោរព​ និង​អនុវត្ត​ម៉ឺង​មាត់​នូវ​រាល់​ប​ទ​បញ្ជា ​សេចក្តី​ណែនាំ​របស់​រាជ​រដ្ឋាភិបាល ​ក្រសួង​ការ​ពា​រជាតិ ​អគ្គ​បញ្ជាការ​ និង​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​ដោយ​ធានា​ទាំង​ស្រុង​នូវ​ការ​អនុវត្តភារ​កិច្ច​ស្នូល ​ជាក​ម្លាំង​អន្តរាគមន៍ ​ត្រៀម​ប្រយុទ្ធ​គ្រប់​ពេល​វេលា​ និង​ការ​ពារ​ទប់​ស្កាត់​អំពើ​អសន្តិសុខ ​និង​អំពើ​ភេរវកម្ម​ និង​បង្ក​ការ​គំរាម​គំហែង​ អស្ថេរ​ភា​ព​ក្នុង​សង្គម ​និង​ការ​បំពេញ​តួនាទីជា​មជ្ឈមណ្ឌល​ហ្វឹ​ក​ហ្វឺន​លើ​ជំនាញ​ទ័ព​ពិសេស​តាម​ស្តង់​ដា​ ដែល​ចូល​រួម​ចំ​ណែក​ក្នុ​ង​ការ​កសាង​ និង​បម្រើ​ឲ្យ​ស្ថាប័ន​ កង​ឯកភាព​ផ្សេង​ទៀត​នៅ​ក្នុង​ ខ.ភ.ម ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ