ព័ត៌មាន

ក្រសួង​ការ​ពារ​ជាតិ​ ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ ស្តី​ពី​ការ​អភិវឌ្ឍន៍​ភាព​ជា​អ្នក​ដឹក​នាំ​ដល់​នាយ​ទាហាន​ជាន់​ខ្ពស់​
នាយកដ្ឋានព័ត៌មាន(៣)
37
1763 ក្រសួង​ការ​ពារ​ជាតិ​ ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ ស្តី​ពី​ការ​អភិវឌ្ឍន៍​ភាព​ជា​អ្នក​ដឹក​នាំ​ដល់​នាយ​ទាហាន​ជាន់​ខ្ពស់​

      ដើម្បី​លើក​ស្ទួយ​កម្រិតសមត្ថភាព​បន្ថែម​ ដល់ថ្នាក់​ដឹកនាំ​បណ្តា​អង្គភាព ចំណុះ​ក្រសួង​ការពារ​ជាតិ​ នៅ​ព្រឹកថ្ងៃ​ទី២​៩ ​ខែ​កក្កដា ​ឆ្នាំ​២០២០​ ​ក្រសួងកា​រ​ពារ​ជាតិ​ បាន​រៀបចំ​ផ្សព្វផ្សា​យ​ខ្លឹមសារ​ការងារ​អប់រំ​ចិត្ត​សាស្ត្រ​ ស្តី​ពី ការ​អភិវឌ្ឍន៍​ភាព​ជា​អ្នក​ដឹក​នាំ។​ ពិធី​នេះ​ប្រព្រឹត្ត​ឡើង​ក្រោម​វត្តមាន​ ឧត្តម​សេនីយ៍​ឯក​ ប៉ែន ​ផល​ពិសិដ្ឋ​ អគ្គលេខា​ធិការ​រង​ ក្រសួង​ការ​ពារ​ជាតិ​ ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួមពី​សំណាក់​ថ្នាក់​ដឹក​នាំ​ក្រសួង ​និង​សិក្ខា​កាម​ជា​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន ​ជា​ច្រើ​ន​រូប​ទៀត។

       ក្នុ​ងពិធី​ផ្សព្វ​ផ្សាយ​នោះ ​ឧត្តម​សេនីយ៍​ឯក​ ប៉ែន​ ផល​ពិសិដ្ឋ ​បាន​អគុណ​សន្តិភាព​! អរគុណ​នយោបាយ​ឈ្នះ ឈ្នះ​! ដឹង​គុណស្ថាបនិក​ អគ្គ​មគ្គុទេស​ក៏​ឯក ​និង​ប្រតិបត្តិការ​នយោបាយ​ឈ្នះ ឈ្នះ ដែលនាំ​មក​នូវ​សន្តិភាព ​និង​ឯកភាព​ពេញ​លេញ!​។ ឯកឧត្តម បានមាន​ប្រសាសន៍ថា​៖ ​ការផ្សព្វផ្សា​យ​អប់រំ​ចិត្ត​សាស្ត្រ​នេះ ​ដើម្បី​ធ្វើយ៉ាង​ឱ្យ​ថ្នា​ក់ដឹកនាំ​នៅតា​ម​នាយក​ដ្ឋាន​ចំណុះ​ក្រសួង​ការ​ពារ​ជាតិ​ កាន់​តែ​មាន​សមត្ថភាព​បន្ថែម​ទៀត ​ក្នុង​ដឹក​នាំនាំ​អង្គភាព​របស់​ខ្លួន​ឱ្យ​កាន់តែ​រីក​ចម្រើន​ សាក​សម​នឹង​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​សមត្ថភាព​ការ​ពារ​ជាតិ​។​ ឯកឧត្តម​ ប៉ែន ​ផល​ពិសិដ្ឋ ​បាន​បន្ត​ថា៖ ក្នុង​នាម​ជា​កង​ទ័ព​ ត្រូវ​តែ​មាន​សមត្ថភាព​ មាន​វិន័យ​ថ្លៃថ្នូរ ​និង​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ព​ស់ ដើម្បី​ទប់​ស្កា​ត់​នូវ​សង្រ្គាម​ចិត្ត​សាស្រ្ត និងបដិវត្តន៍​ពណ៌​ គ្រប់​ប្រភេទ​ឱ្យ​បាន​។ បន្ថែម​ពី​នេះ ​ត្រូវ​គោរព​វិន័យ ​មាន​ភក្តីភាព ​អាកប្បកិ​រិយា​ល្អ​ ក្នុង​ការងារ​។ ត្រូវ​យកចំណេះ​ដឹង​ដែល​ យោធា​ចារ្យ​ផ្តល់​អោយ ​យក​ទៅ​បម្រើនៅ​តាម​អង្គភាព​ឱ្យបាន​ល្អ​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់។ ត្រូវ​តស៊ូអ​ត់​ធ្មត់ ​ប្តូរផ្តាច់​ការពារ​សន្តិភាព ​បូរណភាព​ទឹកដី​ ឱ្យ​បាន​គង់​វង្ស​។

        ឯកឧត្តម​ បាន​បន្ថែម​ថា​៖ ក្នុងនាមជា​ថ្នា​ក់ដឹកនាំ​នៅ​តាម​បណ្តាល​អង្គភាព​នានា​ ត្រូវ​តែ​ខិត​ខំ​សិក្សាក្រេប​យក​ចំណេះដឹង​នានា​ជា​ប្រចាំ​ ដើម្បីឱ្យ​សាកសម​ជា​ថ្នាក់​ដឹក​នាំ​គម្រូ​របស់​មន្ត្រី​ក្រោម​ឱវាទ​។​ ដូច្នេះ​ការ​ងារ​បណ្តុះ​បណ្តាល​ភាព​ជា​អ្នក​ដឹ​កនាំ ​ជា​តម្រូវ​ការ​ចាំ​បាច់ ​រប​ស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ក្នុង​ការ​អភិវឌ្ឍ​ធន​ធានមនុស្ស ​ប្រកប​ដោយ​គុណភាព​សមត្ថភាព ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ចាំ​បាច់​ ក្នុងកា​រ​ចូល​រួមពង្រឹង​ខឿន​ការ​ពារ​ជាតិ​ ការ​ពារ​សន្តិភាព​ អធិប​តេយ្យ ​និង​បរណ​ភាព​ទឹក​ដី ​និង​ការ​ពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ ជូន​ប្រជាជន​រ​ស់​នៅ​ក្នុង​ភាព​សុខ​សាន្ត​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ