ព័ត៌មាន

ឯកឧត្តម ​អ៊ី ​ឈាន ​ប្រជុំ​ត្រួត​ពិនិត្យ​ការ​ងារ​អភិវឌ្ឍ​ន៍​ ខ.ភ.ម​
នាយកដ្ឋានព័ត៌មាន(៣)
31
1762 ឯកឧត្តម ​អ៊ី ​ឈាន ​ប្រជុំ​ត្រួត​ពិនិត្យ​ការ​ងារ​អភិវឌ្ឍ​ន៍​ ខ.ភ.ម​

       នាយក​ដ្ឋាន​អភិវឌ្ឍន៍ ក្រសួង​ការពារ​ជាតិ​ បាន​បើក​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ការងារ​អភិវឌ្ឍន៍​ ខ.ភ.ម នាព្រឹកថ្ងៃ​ទី២៩​ ខែកក្កដា ឆ្នាំ២០២០ ​ស្ថិ​តក្រោម​អធិបតីភា​ព ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ អ៊ី ​ឈាន ​ទី​ប្រឹក្សា​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី ​និង​ជារ​ដ្ឋលេខា​ធិការ​ ក្រសួង​ការ​ពារ​ជា​តិ​។ នាយក​ដ្ឋាន​អភិវឌ្ឍន៍​ ត្រូវ​បានបង្កើ​ត​ឡើង​ដោយ​អនុក្រឹត្យ​លេខ៧៥ ចុះថ្ងៃ​ទី​២៣​ ខែ​ឧសភា ឆ្នាំ២០១២ របស់រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​បានកំណត់​តួនាទី​ភារកិច្ច ​ក្នុង​ការ​ពង្រឹង​កិត្យានុភាព​របស់​ក​ងទ័ព​ និង​សុខ​មាលភាព​សហគមន៍​កង​ទ័​ព។ កិច្ច​ប្រជុំត្រួត​ពិនិត្យ​ការ​ងារ​អភិវឌ្ឍន៍ ​ខ.ភ.​ម នេះ បា​នឆ្លុះបញ្ចាំង​ឲ្យឃើញ​នូវ​ផ្នែក​មួយ ដែល​ជា​ឱកាស​សម្រា​ប់ស្ថាប័ន កង​ឯកភាព​នៃ ​ខ.ភ.ម​ ពិនិត្យ​សិក្សា​ស្វែង​យល់​នូវ​ផល​ប្រយោជន៍ ​និង​គុណ​តម្លៃ ​ក្នុង​ការ​ចូល​រួម​សហការ​គ្នាបង្កើត​ឡើង​ នូវ​គម្រោង​ទាំង​ឡាយ​ណា​ដែល​យល់​ឃើញ​ថា​ មាន​សារៈប្រយោជន៍​សម្រាប់​ការ​អភវឌ្ឍ​សហគមន៍​កង​ទ័ព​។

ឧត្តមសេនីយ៍​ឯក​ អ៊ុក​ កោសា អគ្គនាយក​រង​ អគ្គ​នាយកដ្ឋាន​ នយោបាយ​កិច្ចការ​បរទេស​ និង​ជា​នាយក ​នាយក​ដ្ឋាន​អភិវឌ្ឍន៍ 


      ឧត្តមសេនីយ៍​ឯក​ អ៊ុក​ កោសា អគ្គនាយក​រង​ អគ្គ​នាយកដ្ឋាន​ នយោបាយ​កិច្ចការ​បរទេស​ និង​ជា​នាយក ​នាយក​ដ្ឋាន​អភិវឌ្ឍន៍ បាន​មាន​ប្រសាសន៍​ថា៖ ក្នុងរយៈពេល​ប៉ុនាន​ឆ្នាំ​កន្លង​ម​កនេះ ​នាយក​ដ្ឋាន​អភិវឌ្ឍន៍ ក្រសួង​ការ​ពារ​ជាតិ​ បាន​ខិតខំ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​យ៉ាង​សកម្ម​។​ ទោះបី​មា​ន​បញ្ហា​ប្រឈម​ជា​ច្រើន​យ៉ាង​ណាក៏​ដោ​យ ​ក៏នៅ​សម្រេច​បាន​នូវ​សមិទ្ធផល​មួយ​ចំនួន​គួរ​ឲ្យកកត់សម្គាល់​ ក្នុងនោះ​រួមមា​ន​ ការងារ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ និង​ធុរៈកិច្ច ការងារកសាង​អង្គភាព​ ការ​ងារ​ផលិត​កម្ម​ និងកែ​ច្នៃ ​ការងារបណ្តុះ​បណ្តាល និង​កិច្ចសង្គម​ជា​ដើម។​ មិន​តែ​ប៉ុណ្ណោះ ក៏បានបំពេញ​តួនាទី​តំណាង​ឲ្យក្រសួង​ការ​ពារ​ជាតិ​ ក្នុងការចូល​រួម​កិច្ច​ប្រជុំអ​ន្តរក្រសួង​សំខាន់ៗ ​ដើម្បី​រៀបចំ​ធាតុចូល ដូចជា ការរៀបចំផែន​ការយុទ្ធសាស្ត្រ​អភិវឌ្ឍជាតិ ឆ្នាំ​២០១៥​ ដល់​ ២០២៣ កម្មវិធី​វិនិយោគសាធារណៈ​បី​ឆ្នាំ​រំកិល របាយការណ៍​អភវឌ្ឍជាតិ គណៈកម្មាការស្ថិតិជាតិ ​គោល​ដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចេរភា​ពរប​ស់អង្គការ​សហប្រជាជាតិ ​គណៈកម្មាធិការ​អង្គជីវៈ​ចម្រុះ បរិស្ថាន​ កសិកម្ម និង​សហគមន៍​អតីត​យុទ្ធជន​។​

 ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ អ៊ី ​ឈាន ​ទី​ប្រឹក្សា​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី ​និង​ជារ​ដ្ឋលេខា​ធិការ​ ក្រសួង​ការ​ពារ​ជា​តិ


      ថ្លែង​បូកស​រុបកិច្ចប្រជុំ នាយ​ឧត្តម​សេនីយ៍ អ៊ី ឈាន ក្នុងនាម​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ និង​ថ្នាក់ដឹក​នាំ​ ក្រសួង​ការពារ​ជាតិ​ បាន​ថ្លែងនូវ​ការ​កោត​ស​រសើរ ចំ​ពោះនា​យក​ដ្ឋា​ន​អភិវឌ្ឍន៍ ​ក្រសួង​ករពារ​ជាតិ​ ក៏​ដូច​ជាស្ថាប័ន​ កង​ឯកភាព​នានា ​នៃ ខ.ភ.ម​ ដែល​បា​នចូលរួមកិច្ច​ប្រជុំត្រួត​ពិនិត្យ​ការងារ​អភិវឌ្ឍន៍ ខ.ភ.ម ដោយ​ផ្តោត​លើការយ​កចិត្ត​ទុកដាក់​រាល់​បណ្តា​ខ្លឹមសា​រទាំង​ឡាយ ​ដែល​បាន​លើកឡើងជា​បន្ត​បន្ទាប់​ ហើយ​បាន​ចូលរួម​ចែករំណែក​នូវ​បទ​ពិសោធន៍​ថ្មី​ៗល្អៗ​ ជួយកែតម្រូវ​ក្នុ​ង​ន័យស្ថាបនា ដើម្បី​ជំរុញឲ្យ​សកម្មភាព​មួយ​នេះ ​ទទួលបាន​ជោគ​ជ័យ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ ទៅ​ថ្ងៃ​អនាគត។​ ឯកឧត្តម បា​ន​បញ្ជា​ក់​ថា៖ កន្លងមក​នេះ រាជរដ្ឋា​ភិបាល ក្រសួង​ការពារ​ជាតិ​ និង​អគ្គ​បញ្ជាការ​នៃ ​ខ.ភ.ម​ បាន​យក​ចិត្តទុក​ដាក់​ និងគិត​គូចំពោះ​សុខទុក្ខកង​ទ័ព​ និង​ជីវភាព​រស់​នៅ​របស់​យោធិន​ ខ.ភ.ម​ និង​អតីត​យុទ្ធជន ​ក្នុង​នោះបា​ន​ខិតខំ​កសាង​មជ្ឈមណ្ឌល​ថែបំប៉ន​សុខភាព​យោធិ​ន​ពិការ ​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​ដល់​គ្រួសារ​យោធិន​ជា​ច្រើន​ ពិ​សេសយោធិន​នៅ​តាម​បណ្តោយ​ព្រំដែន​ ដើម្បី​លើក​កម្ពស់​ជីវភាព​កង​ទ័ព​ឲ្យ​កាន់​ប្រសើរឡើ​ង​។​ ឯកឧត្តម រដ្ឋលេខាធិការ បាន​ផ្តល់​អនុសាន៍​ណែនាំ​ដល់​ក្រុម​ការងារ​អភិវឌ្ឍន៍​ ខ.ភ.ម​ ត្រូវ​បន្ត​ស្មារតី​ខិតខំ​ប្រឹងប្រែង​បន្ថែ​ម​ទៀត ​នៅលើ​ការ​ងារ​អភិវឌ្ឍន៍​ ខ.ភ.ម ដើម្បីឲ្យ​កង​ទ័​ពរប​ស់យើង​មាន​ជីវភាព​កាន់​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​ទៅ​ថ្ងៃ​អនាគត​ ៕