ព័ត៌មាន

ពល​ទាហាន​បំពេញ​ក្រប​ខ័ណ្ឌ​ឲ្យ​ការិយាល័យ​ទី​៥​ ហ្វឹក​ហ្វឺន​បំប៉ន​លំហាត់​របៀប ​រប​ស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ស្តាប់​ការ​ផ្សព្វ​ផ្សាយ​ ច្បាប់​លក្ខន្តិកៈ ​និង​បទ​វិន័យ​ទូទៅ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​
នាយកដ្ឋានព័ត៌មាន(៣)
29
1761 ពល​ទាហាន​បំពេញ​ក្រប​ខ័ណ្ឌ​ឲ្យ​ការិយាល័យ​ទី​៥​ ហ្វឹក​ហ្វឺន​បំប៉ន​លំហាត់​របៀប ​រប​ស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ស្តាប់​ការ​ផ្សព្វ​ផ្សាយ​ ច្បាប់​លក្ខន្តិកៈ ​និង​បទ​វិន័យ​ទូទៅ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​

      កង​ទ័ព​ត្រូវ​មាន​ភាព​ម៉ឺង​ម៉ាត់ ​មាន​សណ្តាប់​ធ្នាប់​ល្អ ​មាន​វិន័យ​ និង​ទទួល​បាន​ការ​ហ្វឹក​ហាត់​។ ​នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​ ឯកឧត្តម​ ម៉ៅ ​ផល្លា​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​​លំហាត់​របៀប ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ផ្សព្វ​ផ្សាយ​ ច្បាប់​ស្តី​ពី​លក្ខន្តិ​កៈ ​បទ​វិន័​យទូ​ទៅ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ជូន​ដល់​ពល​ទាហាន​បំពេញ​ក្រប​ខ័ណ្ឌ​ឲ្យ​ការិយាល័យ​ទី៥ ​កង​ទ័​ពជើង​គោក​ នៅ​ព្រឹក​ថ្ងៃទី​២៨​ ខែ​កក្កដា​ ឆ្នាំ​២០២០នេះ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយ​សេនា​ធិការ​រង​ និង​ជា​នាយ​ការិយាល័យ​ទី​៥ ​កងទ័ព​​ជើ​ងគោ​ក


      ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយ​សេនា​ធិការ​រង​ និង​ជា​នាយ​ការិយាល័យ​ទី​៥ ​កងទ័ព​​ជើ​ងគោ​ក ​បានណែ​នាំលើ​ខ្លឹមសារ ​និង​អត្តន័យ​រួម​ ស្តី​ពី​ឯកសារ​ បទ​វិន័យ​ទូទៅ ​ច្បាប់​លក្ខន្តិកៈ នៃកង​យោធ​ពល​ខេមរ​ភូ​មិន្ធ​ និង​បាន​គូស​បញ្ចាក់​ថា៖ ​លំហាត់​របៀប​ នៃ​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​ គឺ​ជា​ក្បួន​ច្បាប់​មួយ ​សំរាប់​យោធិន ​គ្រប់​រូប​ត្រូវ​អនុវត្តន៍​ ឲ្យ​បាន​ត្រឹ​មត្រូវ​ រាល់​កាយ​វិការ​ ចាប់​ពី​បុគ្គល ​រហូត​ដល់​កង​ឯកភាព ​តូច ​ធំ​។ ​ពី​ព្រោះ​លំហាត់​របៀបនេះ​ ជា​ក្បួន​ខ្នាត​ ឬ​លក្ខខ័ណ្ឌ​នានា ​តម្រូវ​ឲ្យ​យោធិន​គ្រ​ប់រូប​ ត្រូវ​តែអ​នុវត្តន៍​ ដើម្បី​បង្ហាញ​ពី​កាយ​វិការ​ប្រា​ស្រ័យ​ទាក់​ទង​គ្នា ​ការ​គោរព​ ទទួល​បទ​បញ្ជា កា​រ​ចលនា​ និង​ការ​ប្រមូល​ផ្តុំ​ជាដើ​ម​។​ ហើយ​ក៏​ជា​ឯកសារ​មួយ​ ដែល​បាន​ចង​ក្រង​ បាន​ចែង ​និង​រៀបចំ​ឡើងដោ​យផ្អែក​ទៅ​តាម​ច្បាប់​លក្ខន្តិកៈ​ទូទៅ​ របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​អនុក្រិត្យ​ស្តី​ពី​បទ​វិន័យ​ទូទៅ រ​បស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។​ ក្នុង​ន័យ​នេះ​ ​ឯកឧត្តម​  ម៉ៅ ផល្លា ​បាន​សង្កត់​ធ្ងន់​ថា៖​ យោធិន ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ គ្រប់​រូប ​តម្រូវ​ឲ្យ​ហ្វឹ​កហាត់​ រាល់​កាយ​វិការ ​និង​ខ្លឹម​សារ​ទាំង​អស់​ នៃ​លំហាត់​របៀប​នេះ ​ដើម្បី​លើក​កម្ពស់​ សមត្ថភាព​យល់​ដឹង​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន ​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​កាន់​តែ​មាន​ភាព​ ម៉ឺង​ម៉ាត់​ សណ្តាប់​ធ្នាប់​ល្អ​ មាន ​វិន័យ​ថ្លៃថ្នូរ​ និង​ការ​ឯកភាព​គ្នា​តែ​មួយ​ ព្រម​ទាំង​លើក​ស្ទួយ​កិត្យានុភាព​ របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​យើង​មួយ​កម្រិត​ថែម​ទៀត​។​ នៅ​ក្នុង​ឱកាស​នោះ ​ឯកឧត្តម ​ម៉ៅ ​ផល្លា​ បាន​ផ្តាំផ្ញើ​ដល់​ពល​ទាហាន​ទាំង​អស់​ ត្រូវ​យក​ចិត្ត​ទុក្ខ​ដាក់​ខិត​ខំ​ក្រេប​ជញ្ជក់​ចំណេះដឹ​ង​ ពី​គ្រូ​ឧទ្ទេស​នាម​ និង​គ្រូ​បង្ហាត់​ បាន​បង្ហាត់​យក​ចិត្ត​ទុក​ដាក់​ ឧស្សាហ៍​ព្យាយាម​រៀន​សូត្រ​ គោរព​ពេល​វេលា​រៀន​សូត្រ​ មាន​វិន័យ​ មាន​សាមគ្គី​ផ្ទៃក្នុង​ល្អ​ សង្ឃឹម​ថា​ពេល​បញ្ច​ប់វគ្គទ​ទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។

      សូមបញ្ជាក់​ថា​៖ វគ្គហ្វឹកហ្វឺ​នបំប៉ន​ លំហាត់​របៀប ​របស់​ក​ងយោធ​ពល​ខេមរ​ភូមិន្ទ ​សម្រាប់​ពល​ទាហាន ​បំពេញ ​ក្រប​ខ័ណ្ឌ​ឲ្យ​ការិយាល័យ​ទី​៥​ កង​ទ័ព​ជើង​គោក​នា​ពេល​នេះ​មាន​ចំនួន ​៩០​នាក់​ ចូល​រួម​រៀន​សូត្រ​  សិក្សា​រយៈ​ពេល​ ០៣​ខែ ​ចាប់​បើក​ពី​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​  ឆ្នាំ​២០២០​​តទៅ​។ សិក្សា​ខ្លឹម​សារ​មេរៀន ​រួមមា​ន៖ ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ និង​បទ​វិន័យ​ទូទៅ ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ការ​ស្លៀកពាក់​ឯកសណ្ឋាន​កង​ទ័​ព កា​ណែនាំ​កម្ម​វិធី​សិក្សា​ ការ​ប្រើប្រាស់​អាវុធ ​និងច្បា​ប់​អាវុធ ​អប់រំ​ចិត្ត​សាស្ត្រ​ និង​យេនឌ័រ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ