ព័ត៌មាន

តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល​ បើក​វគ្គ​ហ្វឹក​ហ្វឺន​ ពង្រឹង​យោធា​ឆ្នាំ​២០២០​
នាយកដ្ឋានព័ត៌មាន(៣)
32
1759 តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល​ បើក​វគ្គ​ហ្វឹក​ហ្វឺន​ ពង្រឹង​យោធា​ឆ្នាំ​២០២០

      នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល ​បាន​បើក​វគ្គ​ហ្វឹក​ហ្វឺន​ពង្រឹង​យោធា ​ឆ្នាំ​២០២​០ ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ ក្នុង​អង្គភាព​នា​ព្រឹ​ក​ថ្ងៃទី២៧ ខែ​កក្កដា​ ឆ្នាំ​២០២០​។​ លោក​ឧត្តម​សេនីយ៍​ត្រី​ នៃ​ និយម​ មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល​ បាន​ថ្លែង​ថា​៖ អនុវត្ត​តាម​ផែន​ការ​ហ្វឹ​ក​ហ្វឺន​ពង្រឹ​ង​យោធា ​ឆ្នាំ​២០២០​ របស់​កង​ទ័ព​ជើង​គោក​ និង​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ពិសេស ​និង​ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​បំប៉​ន របស់​ក្រសួង​ការ​ពារ​ជាតិ​ អង្គភាព​បាន​ចាប់​ផ្តើម​បើក​វគ្គ​ហ្វឹក​ហ្វឺន​ទៅ​តាម​ផែន​ការដែល​បាន​កំណត់​។ ​​​លោក​ឧត្ត​ម​សេនីយ៍​ត្រី​ បាន​បន្ត​ថា៖​ ក្នុ​ង​ឆ្នាំ​២០២០​នេះ ​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល​ បាន​បើក​វគ្គ​ហ្វឹក​ហ្វឺន​ពង្រឹង​យោធា​ចំនួន​១​វគ្គ​ មាន​សិក្ខាកាម​សរុប​ចំនួន ​៦០​នាក់ ​និង​គ្រូ​ចំនួន​ ១១​នាក់​ ក្នុង​នោះ​គ្រូ​បង្គោល ​ចំនួន​៦​នាក់​ គ្រូ​ជំនួយ​ចំនួន​៥នា​ក់ ដែល​មាន​រយៈពេល​ហ្វឹក​ហ្វឺន​ចំនួន​៩១​ថ្ងៃ​ ដោយ​មិន​គិត​ថ្ងៃបុណ្យ ​និង​ថ្ងៃ​ឈប់​សំរាក​។​

 លោក​ឧត្តម​សេនីយ៍​ត្រី​ នៃ​ និយម​ មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល​ 


       លោក​ឧត្តម​សេនីយ៍​ត្រី​ បាន​បន្ថែម​ថា​៖ វគ្គ​សិក្សា​ដែល​យើង​ចាប់​ផ្តើម​នា​ពេល​នេះ ​មាន​សារៈ​សំខាន់​ណាស់ ​ដែល​ក្នុង​នោះមា​នលំ​ហាត់រ​បៀប ​យុទ្ធវិធី​ បច្ចេក​ទេស​អាវុធ​ ថ្មើ​ជើង​ ឋានលេខា​ អប់រំ​ចិត្តសាស្ត្រ​ និង​បច្ចេកទេស​ប្រើ​វិទ្យុ​ទាក់​ទង​។ ដោយឡែក​ក្នុង​វគ្គ​​​នេះដែ​រ ​អង្គភាព​យើង​ក៏​បានអ​ញ្ជើញ​មន្ត្រី​ជំនាញ​ផ្នែក​ច្បាប់​ របស់​ស្ន​ងការ​នគរបាល​ខេត្ត​ និង​សាលា​ដំបូង​ខេត្ត​ ដើម្បី​មក​បង្រៀន​អំពី​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ ច្បាប់​ស្តី​ពី​ក្រម​ព្រហ្មទ័ណ្ឌ ​និង​ច្បាប់​ស្តី​ពី​ក្រម​រដ្ឋ​ប្បវេណី ​គឺសុទ្ធសឹង​ជា​មេរៀនសំ​ខាន់ៗ ​ដែល​យើង​ទាំង​អស់​គ្នា​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ និង​ព្យាយាម​ក្នុង​ការ​រៀន​សូត្រ​ ដើម្បី​បង្កើន​ចំណេះ​ដឹង​។​

ឯកឧត្តម​ នៃ ​ចារី​ អភិបាល​រង​ខេត្ត​កណ្តាល​ តំណាង​ឯកឧត្តម​ អភិបាល ​នៃគ​ណៈ​អភិបាល​ខេត្ត ​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត 


      មានមតិ​សំណេះ​សំណាល​ក្នុង​ឱកាស​នេះ ​ឯកឧត្តម​ នៃ ​ចារី​ អភិបាល​រង​ខេត្ត​កណ្តាល​ តំណាង​ឯកឧត្តម​ អភិបាល ​នៃគ​ណៈ​អភិបាល​ខេត្ត ​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត ​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ ចំពោះ​កិច្ចខិ​តខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹ​កនាំ​ បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រ​ង កណ្តាល​ ដែល​បាន​រៀប​ចំ​នូវ ​វគ្គ​ហ្វឹក​ហ្វឺន​នេះ​ឡើង ​ដែល​វគ្គសិក្សា​នេះពិ​ត​ជា​មាន​សារៈ​សំខាន់​ ព្រម​ទាំង​រួម​ចំ​ណែក​ក្នុង​ការ ​កសាង​ប្រភព​ធន​ធាន​មនុស្ស ​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដើម្បី​ពង្រឹ​ងពង្រី​កនូវ​សមត្ថភាព​ ការ​ពារ​បូរណ​ភាព​ទឹក​ដី ​និង​ការ​ពារ​ជាតិ​មាតុ​ភូមិ។​ ហើយ​វគ្គ​នេះ ​បាន​ផ្តល់​ឱ្យ ​សិក្ខា​កាម​គ្រ​ប់​រូប​ បាន​យល់​ច្បាស់​ នូវ​យុទ្ធវិធី​ និង​ជំនាញ​ច្បាស់​លាស់​ពិត​ប្រាកដ​ ព្រ​ម​ទាំង​បាន​ធ្វើ​ឱ្យ​យោធិន​តាម​ ​បណ្តា​កង​អង្គភាព​ ដែល​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ ​នៅ​តាម​ទីតាំង​ឈរ​ជើង​ នីមួយៗ ​កាន់​តែទ​ទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​បំពេញ​ភារកិច្ច​ ក្នុ​ង​បេសកម្ម​ជាក់​ស្តែង​។​ ឯកឧត្តម​ បាន​ស្នើរ​ដល់​សិក្ខាកាម​ទាំង​អស់​ ប្រឹ​ង​ប្រែ​ងយកចិត្ត​ទុក​ដាក់​ ត្រង​ត្រាប់​ស្តាប់​លោក​គ្រូ​ជា​យោធា​ចារ្យ​ មិន​ត្រូវ​អវត្ត​មា​នក្នុ​ង​ម៉ោង​រៀន​សូត្រ​ ហើយ​ការ​បើក​វគ្គ​នេះ​ គឺ​បំប៉ន​ស្មារតី​ គុណភា​ពការ​ងារ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ហើ​យក៏​ដូច​ជា​ការ​ដក​ស្រង់​បច្ចេក​ទេស​ចំណេះ​ដឹង​ពីអ្នក​ចេះច្រើ​ន មក​ពន្យល់​អ្ន​កចេះ​តិច​ ពី​អ្នក​ចេះតិ​ច ​មក​ពន្យល់​ដល់​អ្នក​មិន​ចេះ​សោះ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ