ព័ត៌មាន

ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងា​រយោធា​ប្រចាំ​ឆមាស​ទី១​ ឆ្នាំ២០២០​ និង​ដាក់​ចេញ​ទិ​សដៅ​ការ​ងារ​យោ​ធា​ប្រចាំ​ឆមាស​ទី​២​ របស់​តំបន់​ប្រតិបត្តិ​ការ​សឹក​រ​ងព្រះ​វិហារ​
នាយកដ្ឋានព័ត៌មាន(៣)
21
1758 ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងា​រយោធា​ប្រចាំ​ឆមាស​ទី១​ ឆ្នាំ២០២០​ និង​ដាក់​ចេញ​ទិ​សដៅ​ការ​ងារ​យោ​ធា​ប្រចាំ​ឆមាស​ទី​២​ របស់​តំបន់​ប្រតិបត្តិ​ការ​សឹក​រ​ងព្រះ​វិហារ​

      កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែក​ក្កដា ​ឆ្នាំ​២០២០​ តំបន់​ប្រតិបត្តិការ​សឹក​រ​ងព្រះ​វិហារ​ បាន​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងា​រយោធា​ប្រ​ចាំឆមាស​ទី១​ និង​ដាក់​ចេញ​ទិសដៅ​​កា​រ​ងារ​​យោធា​ប្រចាំ​ឆមាស​ទី​២ ​ឆ្នាំ​២០២០​ ក្រោម​អធិបតី​ភាព​ ឯកឧត្ដម ​ឧត្តម​សេនីយ៍​ទោ​ លៀង ​ឡេង ​មេប​ញ្ជាការ​រង​យោធ​ភូមិ​ភាគ​​ទី៤ ​តំណាង ​ឯកឧត្ដម ​មេប​ញ្ជាការ​យោធ​ភូមិ​ភាគ​ទី៤​ រូម​និង​ឯកឧត្ដម​ ឧត្តម​សេនីយ៍​ទោ​ ច័ន្ទ​ សុ​ភ័ក្ត្រា​ មេ​បញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ព្រះ​វិហារ​ ព្រម​ទាំង​មេ​បញ្ជាការ​រង​ នាយ ​នាយ​រង​ និង​ពល​ទាហាន​ជា​ច្រើន​រូប​ ចំណុះ​ឱ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះ​​វិហា​រ​។

ឯកឧត្ដម​ ឧត្តម​សេនីយ៍​ទោ​ ច័ន្ទ​ សុ​ភ័ក្ត្រា​ មេ​បញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ព្រះ​វិហារ


       ឯកឧត្ដម​ ច័ន្ទ​ សុភ័ក្រ្តា​ បា​នផ្តាំផ្ញើ​ដល់​មេ​បញ្ជាការ​រង​ នាយ ​នាយ​រង​ និង​ពល​ទាហាន​ទាំង​អស់​ ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រ​ងព្រះ​វិហារ​ ត្រូវ​ខិត​ខំ​បំពេញកា​រងារ​តាមផ្នែក​នីមួយៗ​ឲ្យ​បាន​ល្អ​ប្រសើរ​ ព្រម​ទាំងគោរព​ឱ្យ​បាន​ម៉ឺង​ម៉ាត់​នូវ ​ច្បាប់​ស្តី​ពី​លក្ខន្តិ​កៈ​ទូទៅ​ចំពោះ​យោធិន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ក៏​ដូច​ជា​ច្បាប់​ និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ពាក់​ព័ន្ធ​ផ្សេងៗ​ផង​ដែរ​។ ​ទទឹម​នេះ ​ត្រូវ​បន្ត​យ​ក​ចិត្ត​ទុក​ដាក់​ លើកស្ទួយជីវភាព​រស់នៅ ​និង​សុខមាល​ភាព​របស់​កងទ័ព និងត្រៀម​កម្លាំង មធ្យោ​បាយ​ និង​សម្ភារៈ​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះ​មហន្ត​រាយ នៅក្នុងភូមិសាស្ត្រ​ខ្លួន​ទទួល​ខុស​ត្រូវ​ឲ្យ​បាន​រហ័ស​បំផុត។​

ឯកឧត្ដម ​ឧត្តម​សេនីយ៍​ទោ​ លៀង ​ឡេង ​មេប​ញ្ជាការ​រង​យោធ​ភូមិ​ភាគ​​ទី៤ ​តំណាង ​ឯកឧត្ដម ​មេប​ញ្ជាការ​យោធ​ភូមិ​ភាគ​ទី៤


       មានមតិ​បូក​សរុប​កិច្ច​ប្រជុំ ​ឧត្ត​ម​សេនីយ៍​ទោ ​លៀង ​ឡេង ​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ ចំពោះ​ស្មារតី​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​ សហការ​បាន​ល្អ​ជា​មួយ​អាជ្ញាធរ​ដែន​ដី​ គ្រប់​លំដាប់​ថ្នាក់​ មន្ត្រី​រាជ​កា​រជុំវិញ​ខេត្ត​ សប្បុរស​ជន ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ធ្វើ​ឱ្យ​សម្រេច​បាន​ល្អ ​រាល់​ភារកិច្ច​លើ​ការងារ​កសាង ​គ្រប់​គ្រង​ដឹក​នាំរ​បស់​ អង្គភាព ​ទទួលបាន​លទ្ធផល​គួរ​ជា​ទីមោទនៈ​។​ ឯកឧត្ដម ​លៀង ​ឡេង ​ក៏​បាន​ក្រើន​រំលឹក​ និង​ជម្រុញឱ្យ​ដល់​មេ​បញ្ជាការ​ មេ​បញ្ជាការ​រង​ នាយ ​នាយ​រ​ង និង​ពល​ទាហាន ​ចំណុះ​យោធ​ភូមិភាគ​ទី៤​ ត្រូវ​បន្តយក​ចិត្ត​ទុក​ដាក់​បំពេញ​ភារកិច្ច ​តាម​តួនាទី​របស់​ខ្លួន ឲ្យ​បាន​ល្អប្រសើរ​បន្ថែម​ទៀត ​ទាំង​កិច្ចការពារ​ព្រំ​ដែន​ និង​ការ​ចូល​រួមចំ​ណែក​ការពារ​ថែ​រក្សា​សន្តិសុខ ​សុវត្ថិភាព​សណ្តាប់​ធ្នាប់​សាធារណៈ ​នៅ​តាម​មូលដ្ឋាន​ក្នុង​ភូមិ​សាស្រ្ត​ទទួល​ខុស​ត្រូវ ​រួម​ជា​មួយ​ការ​ត្រៀម​កម្លាំង​ចល័ត​អន្តរាគមន៍​ដោះ​ស្រាយ​គ្រោះ​មហន្តរា​យ និង​សភាព​ការណ៍​ផ្សេងៗ​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ