ព័ត៌មាន

ឧត្តម​សេនីយ៍​ឯក​ រ័ត្ន​ ស៊្រាង​ អញ្ជើញ​សម្ពោធ​ដាក់​ដំណើរ​ការ​ប្រើ​ប្រាស់​អាគារ​មូល​ដ្ឋាន​អាវុធ​ហត្ថ​ខណ្ឌ​៧​មករា​
នាយកដ្ឋានព័ត៌មាន(៣)
27
1751 ឧត្តម​សេនីយ៍​ឯក​ រ័ត្ន​ ស៊្រាង​ អញ្ជើញ​សម្ពោធ​ដាក់​ដំណើរ​ការ​ប្រើ​ប្រាស់​អាគារ​មូល​ដ្ឋាន​អាវុធ​ហត្ថ​ខណ្ឌ​៧​មករា​

      អាគារ​មូល​ដ្ឋាន​អាវុធ​ហត្ថ​ខណ្ឌ​៧​មករា​ ប្រក​បដោយ​ប្រណីត​ភាព​ ដែល​រើ​ពី​ទីតាំង​ខាង​កើត​ ពហុកីឡា​ដ្ឋាន​ជាតិ​អូឡាំ​ពិ​កទល់​មុខ​រង្វង់​មូល​វត្ត​សំ​ពៅ​មាស​ មក​កាន់​ទីតាំង​ថ្មី​កាច់​ជ្រុង​ខាង​ជើង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំ​ពិក​ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ នា​ព្រឹក​ថ្ងៃទី​២៤​ ខែ​កក្កដា​ ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ ​ក្រោម​អធីបតី​ភាព​ ឧត្តម​សេនីយ៍​ឯក​ រ័ត្ន​ ស្រ៊ាង ​មេ​បញ្ជាការ​រ​ង កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​​មេ​បញ្ជា​ការ​ កង​រាជ​អាវុធ​ហត្ថ​រា​ជ​ធានី​ភ្នំពេញ ​ដោយ​មាន​ការ​ចូល​រួម​ពី ​លោក ​លីម​ សុភា ​អភិបាល ​នៃ​គណៈ​អភិបាល​ខណ្ឌ​៧​មករា​  ព្រម​ទាំង​អភិបាល​រង​ខណ្ឌ ​មេ​បញ្ជាការ​រង​ នាយ​ទាហាន​ នា​យ​ទាហាន​រង​ ចំណុះ​ឲ្យ​បញ្ជាកា​រ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាធា​នី​ភ្នំពេញ​ជា​​ច្រើន​រូប​ទៀត​។

​       ក្នុង​ពិធី​សម្ពោធ​ ឧត្តមសេនីយ៍​ឯក​ រ័ត្ន​ ស្រ៊ាង​ បាន​បង្ហាញ​នូវ​ក្តី​សោម​នស្ស​រីក​រាយ​ និង​អបអរ​សាទរ​ចំពោះ​សមិទ្ធផល​ថ្មី​ នៃ​អាគារ​មូល​ដ្ឋាន​ អាវុធ​ហត្ថ​ខណ្ឌ​៧​មក​រា​នេះ ​ដែល​អាច​ទុក​ជា​ប្រយោជន៍​រួម​ ក្នុង​ការ​ចូល​រួម​ចំ​ណែក ​ការ​ពារ​សន្តិសុខ​ សណ្តាប់​ធ្នាប់​សង្គម​ ការ​ពារ​សុវត្ថិភា​ព​ជូន​ថ្នាក់​ដឹក​នាំ​ជាតិ​-​អន្តរជាតិ​ ប្រជា​ព​លរដ្ឋ ​និង​ភ្ញៀវ​ទេស​ច​រ ក្នុង​ភូមិ​សាស្ត្រ​របស់​ខ្លួន​។​ ដូច្នេះ​ចំពោះ​ប្រជាពល​រដ្ឋ​ទាំង​ឡាយ​ណា ​ដែល​មាន​បញ្ហា​ចង់​ទំនាក់​ទំនង ​ស្វែង​រក​ការ​អន្ត​រាគមន៍​ពី​សមត្ថ​កិច្ច ​អាវុធ​ហត្ថ​ខណ្ឌ​៧​មករា​ សូម​ទៅ​កាន់​ទី​តាំង ​ចូល​តាម​ក្លោង​ទ្វា​រ ពហុកីឡា​ដ្ឋាន​ជាតិ​ អូរឡាំ​ពិកបត់​ទៅ​ខាង​ឆ្វេង​ដៃ ​ជ្រុង​ខាង​ជើង​។​

       ឧត្តម​សេនីយ៍​ឯ​ក រ័ត្ន​ ស្រ៊ាង​ បាន​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​អាគារ​មូល​ដ្ឋាន​អាវុធ​ហត្ថ​ខណ្ឌ​៧​មករា​ថ្មី​នេះ ​មាន​បណ្តោយ ​២៥.២០​ម៉ែត្រ​ ទទឹង​១៣.​៣៦​ម៉ែត្រ ​កម្ពស់​៥​ជាន់ ​បំពាក់នូវ​សម្ភារៈ​ប្រណិត​ស្ត​ង់ដា​ទំនើប​ និង​មាន​បញ្ចូល​នូវ​រចនា​បទ​បែប​ខ្មែរ​បុរាណ ​ត្រូវ​បាន​សាង​សង់​រួច​រាល់​តាំង​ពី​ចុង​ឆ្នាំ​២០១៩​ តប​តាម​ការណែនាំ​ ចង្អុល​បង្ហាញ​របស់​ នាយ​ឧត្តម​សេនីយ៍ ​សៅ ​សុខា ​អគ្គ​មេ​បញ្ជាការ​រង​ កង​យោធ​ពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជាការ​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែល​តែង​តែ​ណែនាំ​ដល់​មេ​បញ្ជាការ​អាវុធ​ហត្ថ​គ្រប់​ថ្នាក់​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ សាង​សង់​អាគារ​ជំរុំ​ជម្រក​ បន្ទា​យស្នាក់​នៅ​ ពី​ថ្នាក់​ជាតិ​រហូត​ដល់​រា​ជ​ធានី-​ខេត្ត-​ក្រុង​-ស្រុក-​ខណ្ឌ​។​ តែ​ដោយ​មាន​បញ្ហា​ការ​ផ្ទុះឡើង ​នូវ​ជំងឺ​ឆ្លង​កូវីដ​១៩​ ទើប​អាគារ​មូល​ដ្ឋាន​នេះ ​ត្រូវ​បាន​ពន្យា​ការ​សម្ពោធ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​ហើយ​អាគារ​នេះក៏​​ត្រូវ​បាន​ចាត់​ទុក​ជា​គំរូ ​សម្រាប់​សាង​សង់​អាគារ​មូល​ដ្ឋាន​អាវុធ​ហត្ថ​ខណ្ឌ​ផ្សេងៗ​ទៀត​ ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ