ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​សៅ​ សុខា អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ប្រកាស​តែង​តាំង​មេ​បញ្ជាការ​អាវុធ​ហត្ថ​ថ្មី​ ខេត្ត​ពោធិ៍​សា​ត់
នាយកដ្ឋានព័ត៌មាន(៣)
26
1750 នាយ​ឧត្តម​សេនីយ៍ ​សៅ​ សុខា អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ប្រកាស​តែង​តាំង​មេ​បញ្ជាការ​អាវុធ​ហត្ថ​ថ្មី​ ខេត្ត​ពោធិ៍​សា​ត់

      កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​កក្កដា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ​នៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ ខេត្ត​ពោធិ៍​សាត់​បាន​ប្រារព្ធ​ពិធី​ប្រកាស​តែង​តាំង​ និង​ចូល​កាន់​តំណែង​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ថ្មី​ ខេត្ត​ពោធិ៍​សាត់​ បន្ទាប់​ពី​លោក​ ឧត្ដម​សេនីយ៍​ត្រី​ អ៊ុក​ សា​ម៉ុន ​មេ​បញ្ជាការ​ ចាស់ ​បាន​ទទួល​មណភាព​នា​ពេល​ថ្មីៗ​​ កន្លង​ទៅ​នេះ។ ​ពិធី​តែង​តាំង​នេះ​ ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ នាយ​ឧត្តម​សេនីយ៍​ សៅ ​សុខា អ​គ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ឯកឧត្តម​ ម៉ៅ ​ធ​និន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍​សាត់​ ព្រម​ទាំង​តំណាង​ស្ថាប័ន​នានា​ ជុំវិញ​ខេត្ត​ក៏​បាន​អញ្ជើញ​ចូល​រួម​ផង​ដែរ។​

  លោក​វរសេនីយ៍​ឯ​ក ហាន​ វុទ្ធី ​នាយ​ការិយា​ល័យបុ​គ្គលិក​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ 


      លោក​វរសេនីយ៍​ឯ​ក ហាន​ វុទ្ធី ​នាយ​ការិយា​ល័យបុ​គ្គលិក​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​ឡើង​អាន​សេចក្តី​ប្រកាស​រប​ស់ក្រសួង​កា​រពារ​ជាតិ​ ស្តីពី​ការ​តែង​តាំង​ផ្លាស់​ប្តូរ​មុខ​តំណែង ​លោក​វរសេនីយ៍​ឯក​ សូ ​សុវណ្ណ​ឌី ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនាធិ​​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ពោធិ៍​សាត់​ បច្ចុប្បន្ន​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ពោធិ៍​សាត់​​។ ចំ​ណែក​លោក​វរសេនី​យ៍ទោ ​ឌុច ​សម្ភស្ស ​នាយ​រង​​សេនា​ធិការ​​ដ្ឋាន​​ ត្រូវ​បាន​តែង​តាំង​ជា​នាយ​សេនា​ធិការ​ បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ពោធិ៍សាត់​។

ឯកឧត្តម​ ម៉ៅ ​ធ​និន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍​សាត់​ 


      បន្ទាប់​ពី​បាន​ទទួល​សេចក្តី​ប្រកាស​ និង​ប្រគ​ល់ត្រា​រួច​មក​ ឯកឧត្ត ម៉ៅ ធនិន អភិបាល​ខេត្ត​ពោធិ៍​សាត់​បាន​កោត​សរសើ​រ​ចំពោះ ​លោក​អតីត​មេ​បញ្ជាការ​ក​ងរាជ​អាវុធ​ហត្ថ​ខេត្ត​ពោធិ៍​សាត់​ចាស់​ និង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ពោធិ៍​សាត់​ទាំង​អស់​ ដែល​កន្លង​មក​បាន​ចូល​រួម​សហការ​ជាមួ​យ​កម្លាំង​គ្រប់​សមត្ថកិច្ច​ អាជ្ញាធរ​ដែន​ដី​ ទប់​ស្កាត់​បាន​នូវ​រាល់​បទ​ល្មើស​​ ចោរ​លួច​ ចោរ​ប្លន់​ និង​បង្ក្រា​បបាន​នៅ​សា​ជាតិ​គ្រឿង​ញៀន​ ទទួល​បាន​លទ្ធ​ល​គួរ​ឲ្យ​កត់​សម្គាល់​។​ ឯកឧត្ត ​បាន​ស្នើ​ឲ្យ​មេ​បញ្ជាការ​ថ្មី​ និង​នាយ នាយ​រង ពល​អាវុធ​ហត្ថទាំង​អស់​ បន្ត​ការ​សហការ​គ្នា​បន្ថែម​ទៀត​។​

នាយ​ឧត្តម​សេនីយ៍​ សៅ ​សុខា អ​គ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ 


      នៅ​ក្នុង​ឱកាស​នោះដែ​រ​ ​ឯកឧត្តម​ សៅ សុខា ​បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ​សប្បុរ​សជន​ទាំង​អស់​ ដែល​កន្លង​មក​តែង​តែបា​ន​ជួយ​ឧបត្ថម្ភ​ដល់​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ពោធិ៍​សាត់​។ ឯកឧត្តម​ បាន​បញ្ជាក់​ទៀត​ថា៖ មេ​បញ្ជាការ​កាន់​ថ្មី​ ត្រូវ​តែ​បន្ត​កិច្ច​ការ​ងារ​ ពី​មេប​ញ្ជាការ​ចាស់​ និង​គ្រប់​គ្រង់​ដឹក​នាំ​កង​រាជអាវុធ​ហត្ថ​ខេត្ត​ពោធិ៍​សាត់​ ធ្វើ​ការ​កំ​ណែ​ទម្រង់​ កែ​រចនា​សម្ព័ន្ធ​ចាត់​តាំង​ និង​បន្ត​ពង្រឺង​រចនា​សម្ព័ន្ធ​ក្រប​ខណ្ឌ​ចាត់​តាំង​ ឱ្យ​ស្រប​ទៅ​តាម​ជំនាញ​ឯកទេស​នីមួយៗ​ ហើយ​ត្រូវ​មាន​ការ​សាមគ្គីភាព​ផ្ទៃ​ក្នុង​ អោយ​បាន​ល្អ​ឯកភាព​ជា​ធ្លុង​មួយ​ រវា​ងមេ​បញ្ជាការ​ និង​អ្ន​ក​នៅក្រោម​ឱវាទ​។ ឯកឧត្តម ​សៅសុ​ខា ​បាន​ផ្តល់​អនុសាសន៍ ​ចំណុច​សំខាន់ៗ ​ដល់​មេ​បញ្ជាការ​ និង​នាយ​សេនា​ធិការ​តែង​តាំង​ថ្មី​ អំពី​ការ​ងារ​ដឹក​នាំ​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​គោល​ការ​បែប​ប្រជាធិប​តេយ្យ​ គឺ​សមូហភាព​ដឹ​កនាំ​ និង​បុគ្កល​ទទួល​ខុស​ត្រូវ​។​ ត្រូវ​តែ​ធ្វើ​ជា​ស្នូល​ នៃ​ការ​សាមគ្គី​ឯក​ភាព​ផ្ទៃ​ក្នុង​ នៃ​កង​រាជ​អាវុធ​ហត្ថ ​បន្ត​ការ​គ្រ​ប់គ្រង​ ដឹក​នាំ​ និង​ការ​អប់រំ​រៀន​សូត្រ​ដល់​កង​រាជ​អាវុធ​ហត្ថ​ ជា​ប្រចាំផ​ង​ដែ​រ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ