ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​​ ​​ទៀ ​បាញ់​ ​អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធី​បិទ​​ និង​​បើក​​វគ្គ​​បណ្តា​ជំនាញ ​នៅ​​វិទ្យាស្ថាន​​បច្ចេក​ទេស​​យោធា​​តេ​ជោ​​ ហ៊ុន ​សែន​
នាយកដ្ឋានព័ត៌មាន(៣)
87
1748 សម្តេច​ពិជ័យ​សេនា​​ ​​ទៀ ​បាញ់​ ​អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធី​បិទ​​ និង​​បើក​​វគ្គ​​បណ្តា​ជំនាញ ​នៅ​​វិទ្យាស្ថាន​​បច្ចេក​ទេស​​យោធា​​តេ​ជោ​​ ហ៊ុន ​សែន​

      សម្តេ​ច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​កា​រពារ​ជាតិ​ បាន​​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស​យោធា ​កម្រិ​ត​​បរិញ្ញាបត្រ ជំនាន់ទី៣, ជំនាញបច្ចេក​ទេស​យោធាកម្រិ​តមធ្យម ​ជំនាន់ទី៨, ជំនាញ​គីមី​សាស្ត្រ​កម្រិត​មធ្យម ជំនាន់ទី២, ជំនាញបច្ចេក​ទេសយោធា​កម្រិត​បឋម ជំនាន់​ទី១០ ​ទី១១, ជំនាញ​សេនាធិការ​​បច្ចេកទេស ​ជំនាន់​ទី១១, ជំនាញ​បើកបរ​ជួសជុល​រថយន្ត​ ជំនាន់​ទី១៦ និង​ពិធី​បើក​វគ្គ​ជំនាញ ​បច្ចេកទេស​​យោធា​កម្រិតបរិញ្ញាបត្រ ជំនាន់ទី៦, ជំនាញបច្ចេក​ទេសយោធា​កម្រិតមធ្យម ជំនាន់ទី១២, ជំនាញគីមី​សាស្ត្រកម្រិ​ត​មធ្យម ជំនាន់ទី៣, ជំនាញនាយ​ទាហាន​សេនាធិការ​​បច្ចេកទេស ជំនាន់ទី១២ និង​ជំនាញបើកបរជួសជុល រថយន្តជំនាន់​ទី១៧ ​នា​ព្រឹក​ថ្ងៃទី២៤​ ខែ​កក្កដា​ ឆ្នាំ​២០២០ នៅវិទ្យាស្ថាន​បច្ចេក​ទេស​យោធា​តេជោ ​ហ៊ុន​ សែន​ (ទន្លេកាទីល ខេត្តកំពង់ស្ពឺ)។

      ឧត្តម​សេនីយ៍ឯ​ក ​សូ សូ​​ច័ន្ទ ​នាយក​វិទ្យាស្ថាន​បច្ចេកទេស​យោធា​តេជោ ​ហ៊ុន សែន ​បាន​ឲ្យ​ដឹង​ថា៖ ផ្អែកតាម​តម្រូវការ​ចំពោះ​មុខរបស់​ ខភម លើវិស័យ​បច្ចេកទេស ក្នុងកិច្ច​​ការ​ពារ​​ជា​តិ វិទ្យាស្ថា​ន​បច្ចេកទេសយោធា​តេជោ​ ហ៊ុន​សែន​ គឺ​ជាស្ថាប័ន​មួយ​មាន​​ភារកិច្ច​ស្រាវជ្រា​វ​នូ​វ​បច្ចេកវិទ្យា​យោធា​ទំនើបៗ និងអនុវត្តន៍​ផ្ទាល់​នូវការហ្វឹក​ហ្វឺ​ន​បណ្តុះ​បណ្តាល និងវិក្រឹតការ​លើ​​មុ​ខជំ​នាញ​បច្ចេក​ទេស​យោធា​ កម្រិត​បឋម មធ្យម ឧត្តម ដើម្បីអភិវឌ្ឍន៍​ធន​ធា​នមនុស្ស​​ បច្ចេក​ទេស​​ទៅ​តាម​តម្រូវ​ការរ​បស់ ខ.ភ.ម ឆ្លើយតបទៅ​នឹង​កាតព្វកិច្ច​ការ​ពារ​ជាតិ អធិបតេយ្យ​​បូរណភាព​ទឹក​ដី ​និង​សន្តិភាព​ជាតិ​ ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និងទៅ​អនាគត។​ កន្លងមក​នេះវិទ្យាស្ថាន​បានដំណើរការ​បើក​ និងបិទវគ្គហ្វឹកហ្វឺន​ជំ​នាញបច្ចេកទេស​យោធាបន្ត​បន្ទាប់ មានចំនួន ​៥៦វគ្គ មានសិក្ខាកាមចំ​នួន ៣.៥៧៩នាក់ និងបានបញ្ជូន​អ្នក​បច្ចេក​ទេស​​គ្រប់​កម្រិត ទៅបំពេញការងារ​បច្ចេកទេសតាម បណ្តា​ក​ងឯកភាព​នានាក្​នុង ខ.ភ.ម រួចមក​ហើយ​។ ឯកឧត្តម សូ សូច័ន្ទ បាន​បញ្ជាក់​ថា​៖ វត្តសិក្សា​ដែលត្រូវប្រារព្ធ​ពិធី​បិទ​នាថ្ងៃ​នៅ​មាន​ ០៧​វគ្គ​ សរុបចំនួន ៣៩០នាក់ គឺវគ្គបណ្តុះ​បណ្តាល​ ជំនាញ​បច្ចេក​ទេស​យោធាកម្រិត​​បរិញ្ញាបត្រ ជំ​នាន់​ទី៣ មានចំនួន ៣០នាក់ ដោយទទួល​បាន​និទ្ទេស​លើ​ជំនាញ​សព្វាវុធ ល្អបង្គួរ១៥% និង​ផ្នែកកាំភ្លើង​ផ្លោង​ផ្ទៃដី​ ល្អបង្គួរ២៥%, វគ្គបច្ចេកទេ​សយោ​ធា ​កម្រិត​មធ្យម ជំនាន់ទី៨ ចំនួន៣០នាក់ ទទួលបាន​និទ្ទេស​លើជំ​នាញ​សព្វាវុធ ល្អបង្គួរ១៥% និងផ្នែក​ជំនាញ​​រថយន្ត​ម៉ាស៊ីន ល្អបង្គួរ២០%, វគ្គគឺមីសាស្ត្រកម្រិតមធ្យម ជំនាន់ទី២ ចំនួន៣០នាក់ ទទួលបាន​និទ្ទេសល្អបង្គួរ២០%, វគ្គជំនាញបច្ចេកទេសយោធាកម្រិតបឋម ជំនាន់ទី១០ ទទួលបាន​និទ្ទេស​ជំនាញសព្វាវុធ ល្អបង្គួរ២០% និងជំនាញរថយន្តម៉ាស៊ីន ល្អបង្គួរ២៥%, វគ្គជំនាញបច្ចេកទេស​យោធា​កម្រិតបឋម ជំនាន់ទី១១ ទទួលបាននិទ្ទេសល្អបង្គួរ២៥%, វគ្គនាយទាហាន​សេនាធិកា​រ​បច្ចេកទេស ជំនាន់ទី១១ ចំនួន៦០នាក់ ទទួលបាននិទ្ទេស ល្អបង្គួរ០៥% និងបើកបរជួសជុល​រថយន្ត ជំនាន់ទី១៦ ចំនួន ៦០នាក់ ទទួលបាននិទ្ទេសល្អ១០% ល្អបង្គួរ៨០% និងមធ្យម១០%។ រីឯវគ្គសិក្សា​ដែល​ត្រូវ​បើកប​ន្តទៀត​មាន​ចំនួន ០​៥វគ្គ ក្នុងនោះរួមមាន៖ វគ្គបណ្តុះ​បណ្តាល​​ជំនាញ​​​​បច្ចេក​ទេស​យោធាកម្រិត​បរិញ្ញាបត្រ ​ជំនាន់ទី៦ ចំនួន៣០នាក់, ជំនាញបច្ចេកទេស​យោធាកម្រិតមធ្យម ជំនាន់ទី១២ ចំនួន​៣០​នាក់​, ជំនាញគីមីសាស្ត្រកម្រិតមធ្យម ជំនាន់ទី៣ ចំនួន៣០នាក់, នាយទាហានសេនាធិការបច្ចេកទេស ជំនាន់​ទី​១២​ ចំនួន៦០នាក់ និងវគ្គ​បណ្តុះបណ្តាល បើកបរជួសជុលរថយន្ត ជំនាន់ទី១៧ ចំនួន៦០នាក់។ ទន្ទឹម​នេះ ​មាន​សិក្ខា​កាម​ចំនួន ២០៨នាក់ ត្រូវបានតម្លើងឋានន្តរសក្តិមួយថ្នាក់, ចំនួន ២៧នាក់ ទទួលបានប័ណ្ណសរសើរ និងចំនួន ៤៣នាក់ ទទួលបានលិខិតសរសើរ។

សម្តេ​ច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​កា​រពារ​ជាតិ​ 


      ថ្លែងក្នុងពិធីបិទនិងបើកវគ្គ វិទ្យាស្ថានបច្ចេកទេសយោធាតាជោ ឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន​ អរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិក មគ្គុទេស៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិ​ពេញលេញ​នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ សម្តេចពិជ័យសេនា បានអបអរសាទរ និងកោតសរសើរ​នូវសមិទ្ធផល និងស្នាដៃការងារដែលសម្រេចបានក្នុងរយៈពេលកន្លងមក របស់នាយទាហាន យោធា​ចារ្យ​ នៃវិទ្យាស្ថានបច្ចេកទេសយោធាសម្តេចតេជោ ហ៊ុនសែន ដែលបានយកចិត្ត​ទុក​ដាក់​ពុះពារបំពេញភារកិច្ចរបស់​ខ្លួន មានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តប្រកបដោយ​ជោគជ័យនូវនយោបាយការពារជាតិ និងការ​កែទម្រង់យ៉ាងស៊ីជំរៅរបស់ ខ.ភ.ម ដែលបាន​ដាក់ចេញលើវិស័យហ្វឹកហ្វឺននិងបណ្តុះបណ្តាល។ សម្តេចពិជ័យ​សេ​នា បានបញ្ជាក់ថា ក្រសួងការពារជាតិ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងអភិវឌ្ឍធនធានមនុស្សដល់យោធិនគ្រប់​រូប ឲ្យមាន​សមត្ថភាព ជំនាញបច្ចេកទេសលើគ្រប់វិស័យ ទាំងចំណេះដឹង ចំណេះធ្វើ ឲ្យស្រប​តាម​បច្ចេកវិទ្យាវិវត្តន៍រីក​ចម្រើនថ្មីៗនាពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈការបណ្តុះបណ្តាល ហ្វឹកហ្វឺននាយទាហាន នាយទាហាន​រង សិក្ខាកាមនៅក្នុង និងក្រៅប្រទេស និងរៀបចំ​លំហាត់​ហ្វឹហ្វឺនរួមគ្នាជាមួយប្រទេសជាមិត្ត សំដៅពង្រឹង​វិន័យកងទ័ព កាយសម្បទារ អប់រំដល់​នាយទាហានវ័យក្មេង ឲ្យមានវិជ្ជាជីវៈ សីលធម៌ គុណធម៌ និងឆន្ទៈស្នេហា​ជាតិខ្ពស់ សម្រាប់​បន្តវេននាពេលអនាគត។ ក្រសួងការពារជាតិ នៅតែចាត់ទុកថា ការងារបណ្តុះបណ្តាល ហ្វឹកហ្វឺន គឺជាអាតិភាព​សំខាន់​បំផុត សម្រាប់លើកកម្ពស់សមត្ថភាពធ​ន​ធាន​មនុស្ស​ សម្រាប់វិស័យការពារជាតិ ​ការពារ​រដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី និង​ចូលរួមយ៉ាង​សកម្ម​ជា​មួយ​ក្រសួង ស្ថាប័នមានសមត្ថកិច្ច ក្នុងកិច្ចការពារសុខ សន្តិភាព សន្តិសុខ​សណ្តាប់ធ្នាប់ និងលើក​មុខ​មាត់​ កិត្យានុភាពជា​តិ​ នៅលើឆាកអន្តរជាតិ តាមរយៈការ​បញ្ជូន​កង​កម្លាំង​ទៅបំ​ពេញបេសកកម្មរក្សាសន្តិភាព​ពិភពលោក​ ក្រោមឆត្រ​របស់​អង្គការ​សហប្រជាជាតិ។ បច្ចុប្បន្នការ​រីកចម្រើន​បច្ចេក​វិទ្យាយោធា បាន​ជំរុញ​ល្បឿន និងជម្រៅ​ស្វ័យប្រវត្តិកម្ម​យ៉ាង​​លឿន​ ​គួរឲ្យកក់សម្គាល់។ កត្តាទាំងនោះ ទើបរាជរដ្ឋាភិបាល នៅតែ​ចាត់​ទុកវិ​ស័យទាំងបួន មនុស្ស ផ្លូវ ទឹក ភ្លើង ជាអាទិភាព ដោយតម្កល់មនុស្សជា​អាទិភាព​នៅលើគេ។ ប្រការ​ទាំងនេះ ការងារបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ននាយទាហាន យោធាចារ្យសិក្ខាកាមនាពេលនេះ គឺជាតម្រូវការចាំបាច់របស់ ខ.ភ.ម ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព ជាការឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​នាយ​ទាហាន​បន្ត​វេន ​ដែលជាកត្តា​គន្លឹះ​សម្រាប់ខឿន​ការ​ពារ​ជាតិ​ ការពារ​សន្តិភាព ឯករាជ្យ អធិបតេយ្យ និបូរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធរណៈ និងសុវត្ថិភាពសង្គម ដើម្បីបង្ក​លក្ខណៈ​ឲ្យ​​ប្រជាជន​រស់នៅ​ ដោយសុខសាន្ត និងសុវត្ថិភាព ទាំងក្នុងពេលចំពោះមុខ និងសម្រាប់អនាគត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ