ព័ត៌មាន

ពិធី​ចង​សម្ព័ន្ធ​មេត្រី​ភាព ​រវាង​អង្គភាព​រវសេនា​តូច​ការ​ពារ​អាកាស​លេខ​៩១​ បញ្ជា​ការ​ដ្ឋាន​ការពារ​អាកាស​ កង​ទ័​ពជើង​គោក​ និង​ក្រុមហ៊ុន (China Raiway 18TH Bureau Group Cambodia) Co,Ltd​
នាយកដ្ឋានព័ត៌មាន(៣)
35
1749 ពិធី​ចង​សម្ព័ន្ធ​មេត្រី​ភាព ​រវាង​អង្គភាព​រវសេនា​តូច​ការ​ពារ​អាកាស​លេខ​៩១​ បញ្ជា​ការ​ដ្ឋាន​ការពារ​អាកាស​ កង​ទ័​ពជើង​គោក​ និង​ក្រុមហ៊ុន (China Raiway 18TH Bureau Group Cambodia) Co,Ltd​

      អនុវត្តន៍​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ ស្តី​ការ​ចង​សម្ព័ន្ធ​មេត្រីភាព រវាង​ក្រសួង​ស្ថាប័ន​ក្រុមហ៊ុនឯកជន ​ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ នៅមូលដ្ឋាន​ការ​ពារ​អាកាស ​ភូមិព្រៃទា១​ សង្កាត់​ចោម​ចៅ៣​ ខ័ណ្ឌពោធិ​សែ​ន​ជ័យ​ រាជ​ធានី​ភ្នំពេញ ព្រឹកថ្ងៃទី២៤​ ខែកក្កដា ឆ្នាំ២០២០ បានប្រារព្ធ​ពិធី​ចុះហត្ថលេខា​លើអនុស្សា​រណៈ​ចង​សម្ព័ន្ធ​មេត្រី​ភាព​ រវាងអង្គភាព​វរសេនា​តូចកា​រពារ​អាកាស​លេខ ​៩១ បញ្ជាការ​ដ្ឋាន​ការ​ពារ​អាកាស កង​ទ័ព​ជើង​គោក​ និង​ក្រុមហ៊ុន (China Raiway 18TH Bureau Group Cambodia​) Co,Ltd ក្រោម​អធិបតី​ភាព ​ឧត្តម​សេនីយ៍​ឯក​ ចាន់​ នន់​វិទ្យា​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក។

       នៅក្នុងសន្ទរកថា​ស្វាគមន៍​ និង​របាយការណ៍​ស្តី​​ពី ​ស្ថាន​ភាព​ទូទៅរ​បស់បញ្ចាការដ្ឋាន​ការពារ​អាកាស កងទ័​ព​ជើងគោក​ ឧត្តមសេនីយ៍ទោ សុខ ប៉ាន នាយសេនា​ធិការរង​ កង​ទ័ពជើងគោក និងជាមេបញ្ចាការ បញ្ជាការ​ដ្ឋា​ន​ការ​ពារ​អាកាស​បាន​ឲ្យដឹងា​ថា​៖ បញ្ជាការដ្ឋាន​ការពារ​អាកាសបា​ន ខិតខំ​កសាង​អង្គភា​ពដោយ​បានស្វែង​រក​ប្រភព​ពី​សប្បុរស​ជន​ ដៃគូរសម្ព័ន្ធមេត្រីភាព ក្នុងការកសាងរួមមាន អគារធ្វើការងារ អគារស្នាក់នៅ អគារឃ្លាំង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត និងស្វែងរកថវិការកសាងបន្ត ។ កន្លងមកបញ្ជាការដ្ឋានការពារអាកាស បានដំណើរការចងសម្ព័ន្ធមេត្រីភាពជាមួយក្រុមហ៊ុនឯកជនចំនួន ០២ រួចមកហើយ ។ ទី១ ជាមួយក្រុម​ហ៊ុន អ៊ិចសែលឡិន ស៍ឡូជីស្ទិក (Excellence Logistices ) Co. Ltd ។ ទី២ ជាមួយក្រុមហ៊ុន អូតូម៉ាតា ត្រេឌីង ខេមបូឌា ( Automata Trading Cambodia ) Co. Ltd នៅឆ្នាំ២០១៨ ក្រោមអធិបតីភាព ឧត្តមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនិងជា មេបញ្ជាការកងទ័ពជើងគោក ក្នុងនោះក្រុមហ៊ុនទាំងពីរបាន​ជួយ​កសាងអគារឃ្លាំងចំនួន ០១មួយខ្នង និងអគារស្នាក់នៅចំនួន ០១ខ្នង ។បន្ទាប់មកនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០កន្លងទៅ អង្គភាពវរសេនាតូចការពារអាកាសលេខ៩១ បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើង​គោក ក៏បានការអនុញ្ញាត្តិឲ្យចងសម្ព័ន្ធមេត្រីភាពជាមួយក្រុមហ៊ុន ក្រុមហ៊ុន ( China Railway 18TH Bureau Group Cambodia ) Co.Ltd ដែលបានធ្វើពិធីចុះហត្ថលេខានាពេលនេះ ។បច្ចុប្បន្នក្រុមហ៊ុនបាន​ជួយ​សាង​សង់​អគារទីបញ្ជាការវរសេនាតូចការពារអាកាសលេខ៩១ ចំនួន ០១ ខ្នង និងអគារទីបញ្ជាការកងអនុសេនា​ធំ ០១ខ្ខង នៅមូលដ្ឋានការពារអាកាស បានសាងសង់បានប្រមាណ ៦៥ ភាគរយ ។

      នៅក្នុងឱកាសនោះលោក លី ចុងហួរ ( Li Zhong Hua ) នាយក ក្រុមហ៊ុន ( China Railway 18Th Bureau Group Cambodia Co.Ltd ) បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅជំពោះ សម្តេច​តេ​ជោ ហ៊ុន ​សែន នាយករដ្ឋ​មន្ត្រី​  និងឧត្តម​សេនីយ៍​ឯ​ក ហ៊ុន ម៉ាណែត ដែលបាន​អនុញ្ញាត្តិឲ្យក្រុមហ៊ុនលោក​ បាន​ចងសម្ព័ន្ធ​មេត្រី​ភាព​​ ជា​មួយវរសេនាតូចការពារអាកាសលេខ៩១ បញ្ជាការដ្ឋាន​ការពារ អាកាស កងទ័ពជើងគោក ។ លោកប្រធាន​ក្រុមហ៊ុន សន្យាថា៖ នឹងខិតខំជួយកសាងហេដ្ឋារចនាសម្ព័ន្ធដល់អង្គភាពនេះជាជំហានៗ ។ បន្ទាប់មកអង្គ​ពិធី​ក៏បានប្រារព្ធពិធីចុះហត្ថលេខាលើអនុសារណៈសម្ព័ន្ធមេត្រីភាពរួមគ្នាផងដែរ ។

       អញ្ចើញមានប្រសាសន៍​នាឱកាស​នោះ ​ឯកឧត្តម ចាន់ នន់វិទ្យា ជំនួសមុខឲ្យ ឯកឧត្តម មេបញ្ជាការកង​ទ័ព​ជើង​គោ​ក បានសម្តែងការអបអរសាទរ​ចំពោះកា​រ​ផ្សំផ្គុំស្ថាប័នទាំងពីរ និងមានជំនឿលើការបន្តពង្រឹងចំណង​​សម្ព័ន្ធ​មេត្រី​ភាព​ កាន​តែ​ល្អប្រសើរជាលំដាប់ និង បន្តដោះស្រាយកង្វះខាតចំពោះអង្គភាព។ ឯកឧត្តម ចាន់ នន់វិទ្យា បានលើកតា​មពាក្យ​ស្លោក​ទាំង​អស់​គ្នា​ ដើម្បី​ការពារជាតិ ការពារជាតិ​ ដើម្បី​ទាំង​អស់​គ្នា ដែលជាពា​ក្យ​ស្លោក​ នៅ​មាន​តម្លៃជានិរន្តន៍ ព្រោះយើងមានការអភិវឌ្ឃន៍រហូតមកដល់សពថ្ងៃក៏អាស្រ័យដោយការងារ​ការ​ពារ​ជាតិ​របស់​យើង​ មានភាពរឹងមាំនិងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់។ ឯកឧត្តម ចាន់ នន់វិទ្យា បានបន្ថែ​មថា​៖ តាមរយៈចងសម្ព័ន្ធមេត្រីភាព​នា​ពេល​នេះ កាន់តែធ្វើឲ្រអង្គភា​ព​មានភាព​កក់ក្តៅ និងបានបន្ត​កសាង​ហេដ្ឋារចនាស​ម្ព័ន្ធ​របស់​អង្គភាព​ ដើម្បីពង្រឹងប្រៀប​ការ​ពារ​ជាតិ​ និងបានថ្លែង​អំណរគុណ​ដល់​លោក​ប្រធាន​ក្រុមហ៊ុន ( China Railway 18TH Bureau Group Cambodia ) Co.Ltd ទោះ​បី​ក្រុម​ហ៊ុន​នេះ​ ជាអង្គភាព​ទី៣​ នៃសម្ព័ន្ធមេត្រីភាពក្តី ក៏នាយកក្រុមហ៊ុន បានសហការីខិតខំពូនជ្រំ ដល់វរសេនា​តូច​ការពា​រអាកាសលេខ៩១ ដើម្បីរួម​ចំណែក​ពង្រឹងដល់វិស័យការពារជាតិ​កម្ពុ​ជា​ អោយបានកាន់តែ រឹងមាំ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ