ព័ត៌មាន

ពិធី​ក្រុង​ពិលី​បើក​ការ​ដ្ឋាន​សាង​សង់​អគារ​ទី​បញ្ជាការ​ អគារ​ស្នា​ក់​នៅ ​និង​បន្ទប់​ទឹក​ របស់​បញ្ជាការ​ដ្ឋាន​​កាំ​ភ្លើង​ធំ​
នាយកដ្ឋានព័ត៌មាន(៣)
33
1747 ពិធី​ក្រុង​ពិលី​បើក​ការ​ដ្ឋាន​សាង​សង់​អគារ​ទី​បញ្ជាការ​ អគារ​ស្នា​ក់​នៅ ​និង​បន្ទប់​ទឹក​ របស់​បញ្ជាការ​ដ្ឋាន​​កាំ​ភ្លើង​ធំ​

      អគារ​ចំនួន ​០៤​ខ្នង រួមមាន៖ អគារ​បញ្ជាការ ០១ខ្នង ​អគារ​ស្នាក់​នាយ​ទាហានចំ​នួន ០​២ខ្នង អគារ​ឃ្លាំងចំនួន ​០១ខ្ខង ​និង​បន្ទប់​ទឹក​ចំនួន ​១ ​ជា​អំណោយដ៏​ថ្លៃថ្លា​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូន​បញ្ជាការដ្ឋាន​កាំភ្លើ​ងធំ កង​ទ័ព​ជើង​គោក ​តាមរយះ ឧត្តមសេ​នីយ៏​ឯក​ ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាការ​រ​ង នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​​និ​ងជា​មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ ទទួល​ការ​សាង​សង់​ដោយ​កង​កម្លាំង​ជាង​វិស្វកម្មកង​ទ័ព​ជើ​ងគោក​ ត្រូ​វ​បាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី និង​បញ្ចុះ​បឋម​សិលា​បើកការ​ដ្ឋាន​សាង​សង់​នៅ​ទីបញ្ជាការ​ស្រាល​ បញ្ជាការ​ដ្ឋាន​កាំភ្លើង​ធំ​ ស្រុក​ទឹ​ក​ផុស​ ខេត្ត​កំពង់​ឆ្នាំ​ង កាលពី​រសៀល​ថ្ងៃ​ទី​២២ ​ខែ​កក្កដា​ ឆ្នាំ២០២០​។

     ពិធី​ក្រុងពាលី បញ្ចុះបឋមសិលា​នោះ បា​​ន​ប្រារព្ធធ្វើទៅ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ដោយ​បាន​រៀបចំគ្រឿង​សក្កា​រ​បូជា និង ​សែន​ដល់ម្ចាស់​ទឹក​ម្ចាស់ដី​ ដែ​លថែ​រក្សាព្រៃ​ភ្នំ​ ក្រំ​ថ្ម​ ហើយ​ក្នុ​ងឱកាស​ក្រុងពាលី​នោះ ​ឯកឧត្តម ហ៊ុន ម៉ាណែត និងសហកា​រី​ទាំង​អស់​ ក៏បាន​ធ្វើការ​អុជ​ធូប ​និង​បួង​សួង​ ដល់​គុណ​បុណ្យ​ព្រះ​រតនះ​ត្រៃយ៏​ វត្ថុ​សាក​សិទ្ធ​ក្នុ​ងលោក​ ​ទស្ស​បូរមី​ តាម​ថែរក្សា​ភូមិ​ករ​ និង​ម្ចាស់ទឹក​  ម្ចាស់ដី សូមនាំមកនូវ​សេចក្តីសុខ​ សេចក្តីចំរើន ដល់​ដំណើរការ​សាង​សង់​អគារ​ទីបញ្ជាការ ​អគារស្នាក់នៅ និងបន្ទប់ទឹក របស់បញ្ជាការដ្ឋាន កាំភ្លើងធំថ្មី និង ប្រព្រឹត្តិទៅ​ប្រក​បដោយ​សុវត្ថិភា​ពជានិច្ច​។

      ក្នុងឱកាស​នោះដែល ​ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ពៅ សុខា ​មេ​បញ្ជាការរ​ង ​កង​ទ័ព​ជើង​គោក​ និង​ជា​មេបញ្ជាការ ​បញ្ជាការ​ដ្ឋាន​កាំភ្លើង​ធំ ​ព្រម​ទាំង​ មេ​បញ្ជាការ ​មេបញ្ជាការ​រង​ នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពលទាហាន ​ចំណុះ​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ​កង​ទ័ព​ជើង​គោក​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រា​ល​ជ្រៅ​ចំពោះ ​សម្តេច​តេជោ​ និង​សម្តេងកិត្តិ​ព្រឹទ្ធបណ្ឌិត​,  ឯកឧត្ត​ម ហ៊ុន ​ម៉ាណែត​ ដែលបានផ្តល់​អគារថ្មី ​ដល់បញ្ជាការដ្ឋានកាំភ្លើងធំ ​ដែលសំណង់​ថ្មីនេះ គឺជាប្រយោជន៏​ធំ​ធេង​សម្រាប់​កង​ទ័ព​ ក្នុងការបំពេញ​ភារកិច្ចការពារ​​បូរណភាពទឹ​កដី​ និង​ជាតិ​មាតុភូមិ​ទាំង​មូល​។

     សូមបញ្ជាក់​ថា៖​ ជានិច្ចកា​ល​ សម្តេច​តេ​ជោ ​សម្តេង​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ និង ឯកឧត្តម ហ៊ុន ម៉ាណែត តែ​តែងបាន​គិតគូរ ​យកចិត្តទុកដាក់​ខ្ពស់​ដល់​សុខ​ទុក្ខ ​ជីភាព​រស់នៅ ​សុខ​មាលភាព​ ក៏ដូចជា​តម្រូវកា​រ ​ជា​ចាំបាច់របស់​កង​ទ័​ពក្នុងកា​រ​បំពេញ​ភារកិច្ច ដោយ​បា​នផ្តល់​ និងកសាងជូន​ដល់​អង្គភាព​កង​ទ័ព​នូវ​ ​ហេដ្ឋារចនា​សម្ព័ននានា ​រួម​មាន​អគារ​បំពេញ​ការងារ​, ​ជំរំ​ជម្រ​ក​ស្នាក់នៅ​ និង​បាន​ឧបត្ថម្ភ​ បន្ថែមលើគោល​របប​ប្រ​ចាំ​ថ្ងៃ​ ដល់កងទ័ព និង គ្រួសារកងទ័ព ថែមទៀត។ អំណោយដ៏ថ្លៃថ្លារបស់​ សម្តេច​តេជោ ​ហ៊ុន ​សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ផ្តល់​ជូន​បញ្ជាការ​ដ្ឋាន​កាំភ្លើង​ធំ​ កង​ទ័​ពជើង​គោក​ នៅ​ពេល​នេះពិត​ជា​បាន​លើក​ទឹក​ចិត្តដ៏ធំធេង​ទ្វេរឡើងថែម​ទៀត ​ដល់​យោធិនគ្រប់​រូប​ ក្នុង​ការ​បំពេញ​ភារកិច្ច​បម្រើ​ជាតិ ​និង​ប្រជាជន ​ដើម្បី​រក្សា​អោយ​បាន​នូវសុខ​សន្តិភាព​ វិបុលភាព និងវឌ្ឃន៏ភាពសង្គម ព្រមទាំងបាន​ធ្វើឲ្យកង​ទ័​ពមាន​ភាព​កក់​ក្តៅ ​មាន​ស្មារតី​ ហ្នឹង​ន រឹង​មាំ​ អង់អា​ច ក្លាហាន ឈរជើង​ការពារ​បូរណភាព​ទឹកដី​បាន​រឹង​មាំ​ថែម​ទៀត ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ