ព័ត៌មាន

ប្រកាស​តែង​តាំង​ ផ្លាស់​ប្តូរមុ​ខងា​រ ជូន​នាយ​ទាហាន​ ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិ៍​សាត់​
នាយកដ្ឋានព័ត៌មាន(៣)
30
1746 ប្រកាស​តែង​តាំង​ ផ្លាស់​ប្តូរមុ​ខងា​រ ជូន​នាយ​ទាហាន​ ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិ៍​សាត់​

      តំប​ន់​ប្រតិបត្តិការ​សឹក​រង​ពោធិ៍សា​ត់​ កាល​ពីថ្ងៃ​ទី២២ ​ខែ​កក្កដា​ ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ​ បាន​ប្រារព្ធពិធីប្រកា​សតែងតាំង​មុខ​តំណែង​ជូន​នាយ​ទាហាន​ ក្នុង​តំបន់​ប្រតិបត្តិការសឹក​រង​ពោធិ៍​សា​ត់ ដែល​ពិធី​នេះបា​ន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភា​ព​ ឧត្តមសេនីយ៍​ឯ​ក ហ៊ុន ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រ​ង នៃ​កង​យោធ​ពល​​ខេម​រភូមិន្ទ​ និ​ងជា​មេបញ្ជាការ​កង​ទ័ព​ជើង​គោក​។

      សន្ទរកថា​ស្វារគមន៍ ​និង​របាយការណ៏​ របស់​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​ប៉ែន​ ណា​វណ្ណ ​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិ​សាត់​ បាន​បញ្ជាក់​អោយ​ដឹង​ថា៖​ អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រ​ងពោធិ​សាត់​ បាន​បំពេញ​ភារកិច្ច​ការពា​របូរណភា​ពទឹក​ដី ​និង​បាន​សហការ​ជាមួ​យអជ្ញាធ​រដែន​ដី​មូល​ដ្ឋា​ន ការ​ពារ​សន្តិសុខ ​សុវត្ថិភាព​សង្គម​ និង​ជួយ​ប្រជាពលរដ្ឋ​ដោយ​គ្រោះ​មហន្ត​រាយ​ផ្សេងៗ​។​ អង្គភាព​ក៏បា​ន​ ខិត​ខំ​កសាង​អង្គភាពរឹងមាំលើ​គ្រប់​វិស័យ បានគ្រប់​គ្រង​កម្លាំង​ទ័​ព និង​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ​ដើម្បី​រួម​ចំណែក​ក្នុងផែន​ការ​កែរ​ទម្រង់​ ខភម ​ឆ្ពោះទៅរក​ការរីក​ចម្រើន​លើ​គ្រប់​វិស័យ​ ដោយ​អនុវត្តន៍​ទៅ​តាម​បទ​បញ្ជា​របស់​បញ្ជាការ​ដ្ឋាន​កង​ទ័​ពជើង​គោ​ក និង​យោធ​ភូមិ​ភាគ​ទី៥ ​បាន​ដាក់​ចុះ។

      នៅក្នុង​ឱកាស​នោះបន្ទាប់​ពី​ លោក ​ឧត្តមសេនី​យ៏ត្រី ​ឈឹម​ លីន​ នាយ​ការិយាល័យ​ទី១​ កង​ទ័ព​ជើង​គោក ​បាន​អាន​សេចក្តី​ប្រកាស​រប​ស់ក្រសួ​ងការ​ពារ​ជាតិ​ ស្តីពី​ការ​តែង​តាំង​ ផ្លាស់​ប្តូរមុខងារ​ ជូន​នាយ​ទាហាន ​ក្នុង ខភម ​រួច​មក​ ឧត្តមសេនីយ៍ឯ​ក ​ហ៊ុន​ ម៉ា​ណែត​ បាន​ឡើង​ប្រគល់​សេចក្តី​​ប្រកាស​រប​ស់ក្រសួង​ការ​ពារ​ជាតិ​ ជូន លោក ​វរសេនីយ៍​ទោ ​ហេង ​សូយ៉ា​ម៉ា​ត្រា​ ពី​មុន​ជា​នាយ​រង​ សេនា​ធិការ​ តំបន់​ប្រតិបត្តិការ​សឹក​រ​ងពោធិសាត់​ បច្ចុប្បន្ន​ជា ​មេ​បញ្ជាការ​រ​ង និ​ងជា​នាយ​សេនា​ធិការ ​តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិ​សា​ត់។

ឧត្តមសេនីយ៍​ឯ​ក ហ៊ុន ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រ​ង នៃ​កង​យោធ​ពល​​ខេម​រភូមិន្ទ​ និ​ងជា​មេបញ្ជាការ​កង​ទ័ព​ជើង​គោក


      ថ្លែងក្នុង​ពិធី​ប្រកាស​តែងតាំ​ង​មុខ​តំណែង​ជូន​នាយ​ទាហាន​ ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិ៍​សាត់​ នា​ឱកាស​នោះ ​ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ​ម៉ាណែត​ បាន​កោត​សរសើរ​ និ​ងវាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ ​និង​សមិទ្ធិផលជា​ច្រើន​ ដែល​នាយ​ទាហាន ​នាយ​ទាហានរ​ង ​និង​ពល​ទាហាន​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិ៍​សាត់​ បាន​ខិត​ខំ​ប្រឹង​ប្រែ​ងសម្រេច​បាន​ នៅ​ក្នុង​ការ​បំពេញ​ភារកិច្ច​ការពារ​ជាតិ​មាតុ​ភូមិ​, ការពា​របូរណភាព​ទឹក​ដី​ និង​សុខសន្តិភាព​ និង​បានកោត​សរសើ​រ ចំពោះ​ការ​លះបង់​រប​ស់យោ​ធិន ​ក៏ដូចជា​មេបញ្ជាការ​អង្គភាព​គ្រប់​ជំនាន់ ​ដែល​បា​នខិតខំ​កសា​ង និងព​ង្រឹង​អង្គភាពម​ក​ដល់​សព្វ​ថ្ងៃនេះ​ គឺជា​ការចូល​រួម​ចំណែក​មួយ​សំខាន់ ​នៅ​ក្នុងការ​ពង្រឹង​វិស័យ​ការ​ពា​រជាតិ​។

      ឯកឧត្តម ហ៊ុន ម៉ាណែត បាន​បញ្ចាក់ថា៖ ការវាយតម្លៃ​​នៅក្នុង​ការ​សម្រេច​តែង​តាំ​ង ត្រូវបាន​ធ្វើឡើងដោយ​ហ្ម​ត់ចត់​តាម​ឋានានុក្រុម​ ហើយ​អាទិភាព​ត្រូវ​ផ្តល់​ឱ្យ​នាយ​ទាហាន​ ដែល​បាន​បំពេញ​ភារកិច្ច​នៅ​ក្នុង​អង្គភាព​ផ្ទា​ល់ ហើយ​ក៏​មាន​ការណែ​នាំ​បេក្ខភាព​ និង​ការចូល​រួម​មតិ​យោបល់​របស់​ថ្នាក់​លើ​ផ្ទាល់​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ផ្ទេរភា​រកិច្ច​ទៅ​ឱ្យ​នាយ​ទាហាន​ ដែល​មាន​លក្ខណៈ​សម្បត្តិ​ និង​អាច​ដឹកនាំ​បាន​។​ ឯកឧត្តម​ បាន​សង្កត់ធ្ងន់​ថា៖​ បេក្ខភាព​មាន​ច្រើន​ ដែល​សុទ្ធ​តែ​មាន​ចំណុច​ខ្លាំង ​និង​ចំណុច​ខ្សោយ​រៀងៗ​ខ្លួន​ គ្មាន​អ្ន​កល្អ​ឥតខ្ចោះ ​ឬអាក្រក់​នោះទេ​ ​គឺ​សុទ្ធតែ​អ្ន​កមា​នស្នាដៃ ​ប៉ុន្តែការ​វាយ​តម្លៃ​ គឺ​ត្រូវផ្អែកលើ​កត្តា​សត្យា​នុម័ត​ច្រើ​ន ដូច​ជា​បទពិសោធន៍​ការងារ​, សមត្ថភាព, ការឆ្លងកាត់​ការ​ហ្វឹកហ្វឺន, សុខភាព និងអាយុ ហើយក៏មាន​ការគិត​គូរ​អំពីក​ត្តាអង្គភាព​ផង​ដែ​រ។ ឯកឧត្តម ​ហ៊ុន​ ម៉ាណែត បានថ្លែង​អំណរ​គុណ ​ដល់ ​ឯកឧត្តម អភិបាល ខេត្តពោធិ៍សាត់ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ក៏ដូចជា​សប្បុរ​ស​ជន​ទាំង​អស់​ ដែល​តែង​បានយ​កចិត្តទុកដាក់​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់កង​ទ័ព​ និង​អតីត​យុទ្ធជន​ ក្នុង​ខេត្តពោធិសាត់​កន្លង​ម​ក ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ