ព័ត៌មាន

សិក្ខា​សា​លា​ស្ដី​ពី​ការ​រៀប​ចំ​តំបន់​ប្រវត្តិ​សាស្រ្ត​យោធា​
នាយកដ្ឋានព័ត៌មាន(៣)
50
1745 សិក្ខា​សា​លា​ស្ដី​ពី​ការ​រៀប​ចំ​តំបន់​ប្រវត្តិ​សាស្រ្ត​យោធា​

     ក្រុ​មការងារ​ចុះ​សិក្សា​ស្រាវ​ជ្រាវ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា ​បាន​បើក​សិក្ខា​សាលា ​ដើម្បី​ពិភាក្សា ​ស្ដីពី​ការ​រៀប​ចំតំបន់​ប្រវត្តិ​សាស្រ្ត​យោធា​នៅថ្ងៃ​ទី​២២ ​ខែក​ក្កដា ​ឆ្នាំ​២០២០​ នៅសា​ល​ប្រជុំ​របស់​អគ្គ​បញ្ជាការ​ដ្ឋាន​ នា​ទី​ក្រុង​ភ្នំពេញ ​ក្រោ​ម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិ​ និ​ង​ជាប្រធាន​គណៈកម្មការ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ ព្រ​មទាំង​មាន​ការ​ចូល​រួម​ពី​សំណាក់ ឯកឧត្តម​ អស់​លោក​ ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការ​ពារ​ជាតិ ​ថ្នា​ក់​ដឹក​នាំ​អគ្គ​មេប​ញ្ជាការ ​អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនាធិការ​ចំរុះ ​និង​បណ្ដាល​មេទ័ព​សំខាន់ៗ​ មក​ពី​គ្រប់​យោធ​ភូមិភាគ ​កង​ពលតូច ​កង​ពល​ធំ យោធា​ខេត្ត​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ចូល​រួម​យ៉ាង​ច្រើន​កុះក​រ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សា​ពិសេស​សម្ដេច​ពិជ័​យសេនា ​អគ្គ​នាយក​ អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ចការ​បរទេស​ និង​ជា​ប្រធាន​ក្រុមការងារ​ស្រាវ​ជ្រាវ​ប្រវត្តិ​សាស្ត្រយោ​ធា​ 


       ក្នុងសន្ទរកថា​ស្វាគមន៍ ​របស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សា​ពិសេស​សម្ដេច​ពិជ័​យសេនា ​អគ្គ​នាយក​ អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ចការ​បរទេស​ និង​ជា​ប្រធាន​ក្រុមការងារ​ស្រាវ​ជ្រាវ​ប្រវត្តិ​សាស្ត្រយោ​ធា​ បាន​រាយការណ៍​អំពី​លទ្ធផល​ការ​ងារ​របស់​ក្រុម​ការងារ ដែលបាន​ចុះសិក្សា​ស្រាវ​ជ្រាវ​តំបន់​ប្រវត្តិ​សាស្រ្ត​យោធា ​នា​ពេល​កន្លងមក​ ដោយ​បាន​បញ្ជាក់​អោយដឹ​ងថា៖ ​ទស្សន​ទាន​នៃ​ការ​រៀបចំ​តំបន់​ប្រវត្តិ​សាស្រ្ត​យោធា គឺ​​ចេញ​ពី​សក​ម្ម​ភាព​ការ​ងារ​ប្រវត្តិ​សាស្រ្ត​យោធា ​ហើយ​បាន​ចាប់​កំណើត​មាន​អាយុ​ទល់​និង​ពេល​នេះ ​៦​ខែ​តែ​ប៉ុណ្ណោះ ​គឺចេញពី​អង្គ​សិក្ខា​សាលា​ថ្ងៃ​ទី៧-៨​ ខែមករា​ ឆ្នាំ២០២០ នៅ​អន្លង់​វែង​។​ និយម​ន័យ​ និ​​ង​ទស្សន​ទាន​ ព្រ​ម​ទាំង​លក្ខណៈ​វិនិច្ឆ័យ​ ក្នុ​ងការ​ធ្វើ​កិច្ចការ​នេះ​បាន​មាន​ការ​ពិភាក្សា ​និង​ផ្តល់​នូវ​ចក្ខុ​វិស័យដ៏​មាន​អត្ថន័យជា​ប្រវត្តិសាស្រ្ត​ពី សម្តេច​ពិជ័យ​សេនា​ ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពា​រជាតិ​ ហើយ​បាន​ធ្វើ​ការ​ពន្យល់​ផ្សព្វ​ផ្សាយ​តាម​រយៈ​ព្រឹត្តិការ​ណ៍មួយ​ចំនួន ​និង​ក៏បា​ន​ទទួលកា​រអនុញ្ញាត​ដ៏​ខ្ពង់​ខ្ព​ស់ពី ​សម្តេច​តេជោ​ នាយក​រដ្ឋមន្រ្តី​តាម​រយៈ​កិច្ច​ដំណើរ​ការ​តាម​ជំហាន​នីមួយៗ ​ដូច​មាន​ចែង​នៅ​ក្នុង​សេចក្តី​ជូន​​ដំណឹង​របស់​ទីស្តីការ​គណៈរ​ដ្ឋមន្រ្តី​ និងអគ្គ​លេខាធិការ​ដ្ឋាន​ ក្រសួង​ការ​ពារ​ជា​តិ​ជា​បន្ត​បន្ទាប់​។​ ក្នុងរ​យៈពេល ​៦​ខែនេះ​ ក្រុម​ការងា​របាន​បំពេញ​ភារៈកិច្ច​ ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​របស់​កងយោធ​ពល​ខេមរ​ភូមិន្ទ​ ប៉ុន្តែ​ដោយ​ឆន្ទៈ ​និង​ការ​យល់​យ៉ាង​ច្បាស់​នូវ​សារៈ​សំខាន់​ និង​សារៈ​ប្រយោជន៍​ នៃ ​ប្រវត្តិ​សាស្រ្ត​យោធា ​និង​កា​ររៀប​ចំ​តំបន់​ប្រវត្តិ​សាស្រ​យោធា ​យើង​បាន​សម្រេច​ដំណើរ​ការ​នេះ​ ដែល​មាន​លទ្ធផល​ គឺ​រៀបចំ​ពិនិត្យ ​ពិភាក្សា ​ការ​ចុះ​ជាក់​ស្តែង​ទៅ​តាម​តំបន់​នីមួយៗ​ មួយ​ចំនួន​។ នាយ​ឧត្តមសេនីយ៍ ​ណឹម​ សុវត្ថិ​ បាន​បញ្ចាក់​ទៀត​ថា៖​ កិច្ចការ​នេះ​ បាន​ធ្វើសារ​ចុះ​សារ​ឡើង ​ហើយ​ក្នុង​រយៈពេល ៦​ខែ​នេះ​ ក្រុម​ការងារ​បាន​ធ្វើ​ដំណើរ ៣៥,០០០ ​គីឡូ​ម៉ែត្រ ​និង​បាន​ពិនិត្យ ​សិក្សា​ទី​តាំង​ចំនួន​ជិត​ ១០០​កន្លែ​ង ព្រម​ទាំង​តឹក​តាង​ចាស់​ថ្មី​ជា​ច្រើន​កន្លែង​។​

       អង្គ​សិក្ខា​សាលា ​ក៏បាន​ផ្ដល់​ឱកាស​ឱ្យ​ដល់​មេបញ្ជាការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ និងមេ​បញ្ជាការ​អង្គភាព​ចំណុះ​ ដែល​ពាក់​ព័ន្ធ​ មេប​ញ្ជាការ​យុទ្ធភូមិភា​គ​ទី​៤ និង​បណ្ដា​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ ចំណុះឱ្យ​យោធ​ភូមិភា​គ​ទី​៤​ យោធ​​ភូមិ​ភាគ​ទី​៥ និ​ងកង​ពល​ កង​ការ​ពារព្រំ​ដែ​ន ​ដែល​ឈរ​ជើង​តាម​បន្ទាត់​ព្រំ​ដែន​កម្ពុ​ជា ​ថៃ ​បាន​ឡើងធ្វើ​បទ​បង្ហាញ ​បញ្ជាក់​អំពីទី​តាំង​ នៃ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​ ដែល​បា​នបន្សល់​ទុក​កាល​ពី​សម័យ​សង្គ្រា​ម ​នៅ​ក្នុង​ភូមិសាស្ត្រ​ ដែល​បច្ចុប្បន្ន​អង្គភាព​របស់​ខ្លួន​ទទួល​ខុស​ត្រូវ​ ដោយ​បណ្ដា​លអង្គភាព​កង​ទ័ព​ទាំង​នោះ ​បាន​ស្នើសុំដល់​ថ្នាក់​ដឹកនាំ​ក្រសួង​ការ​ពារ​ជាតិ​ ឱ្យ​មាន​កិច្ច​អន្តរាគមន៍​ លើកិ​ច្ច​ការ​ពារ​នៅ​ដី​ទី​តាំង​ទាំង​ណោះ ​ដែល​ក្នុ​ង​ពេល​បច្ចុប្បន្ននេះ​ ​មាន​កន្លែង​ខ្លះ​ទទួល​រ​ងនូវ​ការ​រំលោភ​បំពាន​រុករាន​ យក​ដី​ធ្លី ​ក្នុង​តំបន់​ប្រវត្តិ​សាស្រ្ត​ទាំង​នោះ​។

 សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិ​ និ​ង​ជាប្រធាន​គណៈកម្មការ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ


      មាន​ប្រសាស​ន៍បូក​សរុប​អង្គ​សិក្ខា​សាលា ​សម្ដេច​ពិជ័យ​សេនា​ ទៀ​ បាញ់ ​បាន​ថ្លៃង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​កិច្ច​សហការ​ល្អ​ រវាង​ក្រុមកា​រងារ​សិក្សា​ស្រាវ​ជ្រាវ​តំបន់​ប្រវត្តិ​សាស្រ្ត​យោធា​ ជា​មួយ​បណ្ដា​មេបញ្ជាកា​រ គ្រប់​ប្រភេទទ័​ព​ គ្រ​ប់យោធ​ភូមិភា​គ​ កង​ពល​ យោធាខេ​ត្ត ​ដែល​បច្ចុប្បន្នកំ​ពុង​មាន​ភារកិច្ច​ឈរ​ជើង ​ការ​ពារ​អធិបតេយ្យ​ បូរណភាព​ទឹក​ដី​ តាម​បន្ទាត់​ព្រំដែន​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​ ជា​មួយប្រទេស​ជិ​តខាង ​។ សម្ដេ​ច​បានបញ្ជាក់ថា​៖ តាមរយៈ​នៃ​ការធ្វើ​សិក្ខា​សាលា​នៅ​ថ្ងៃនេះ​ បាន​បញ្ជាក់​ឲ្យឃើញ​ច្បា​ស់ អំពី​ការ​កសាង​តំប​ន់​ប្រវត្តិសាស្រ្ត​យោធា ​ផង ​ហើយ​ក៏​ជាការកសាង​ប្រព័ន្ធ​យុទ្ធសាស្ត្រ​ការ​ពា​រជាតិ​ ការ​ពារ​បូរណភា​ពទឹក​ដី ​កម្ពុជា​ផង​ដែរ​ និង​ក៍​ដើម្បី​ការ​ពារ​នូវ​តឹកតាង​ទាំង​ឡាយ ​ដែល​ប្រវត្តិ​សាស្ត្រ​បាន​បន្សល់​ទុក ​ឲ្យគង់​វង្ស​ស្ថិត​ស្ថេរ​។ ដូច្នេះ​ហើយ​ទើប​យើង​ធ្វើ​សិក្ខា​សាលា​នេះ​ឡើង​ ដើម្បី​ស្វែង​រ​កកិច្ច​ពិភាក្សា​រិះរក​យ៉ាង​ណា ​ដើម្បី​ឲ្យ​ប្រជាពល​រដ្ឋ​យើង​ទាំង​អស់​គ្នា​ បាន​យល់​ជ្រោត​ជ្រា​ប អំពី​តឹក​តាង​ទាំង​នោះ​ថា​ ​​វាមាន​សារៈសំ​ខាន់​យ៉ាង​ណា ​ចំពោះប្រវត្តិ​សាស្ត្រ​យោធា​ របស់​ខ្មែរ​យើង​។​ សម្ដេច​បញ្ជាក់​ថា៖ រហូត​មក​ដល់​ពេល​នេះ ​យើងបា​នកំ​ណត់​ទី​តាំង​ទាំង​នោះ ​ទើប​តែ​មួយ​ជំហាន​នៅ​ឡើយទេ​ ហើយ​យើង​នឹង​ខិតខំ​កសាង​ និង​សិក្សា​ស្រាវជ្រាវ​ស្វែង​រក​ហ្នឹង​កំណត់​ទីតាំ​ង​ដទៃដ​ទៃ​ទៀត ​ឲ្យបាន​ជាក់​លាក់​ ត្រឹ​មត្រូវ​ ពិ​តប្រាកដ​ របស់​ទីតាំង​នីមួយៗ ​ដើម្បី​យើង​រៀបចំ​ទីតាំង​ទាំង​នោះ ទៅ​​តាម​នីតិវិធី​ផ្លូវច្បាប់ ​ដើម្បី​ការពារ​គ្រ​ប់គ្រង​ប្រើប្រាស់​តំបន់​ទាំង​នោះ ​នៅ​ពេល​អនាគត់​។​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ​បញ្ជាក់​បន្ថែ​មទៀត​ថា​៖ ការ​ចុះសិក្សាស្រាវជ្រាវ​ស្វែង​រក​ការ​ពិត​ នៅ​តំបន់​ទីតាំង​ប្រវត្តិសាស្រ្ត​យោធា ​ទាំងនោះ​ធ្វើ​ទៅ​បា​ន​ដោយ​ជោគ​ជ័យ​ ទាម​ទារឲ្យបណ្ដា ​អង្គ​ភាព​កង​ទ័ព​ ត្រូវ​មាន​កិច្ច​សហការឲ្យ​បាន​ល្អ​ ជា​មួយអាជ្ញាធរ​ដែន​ដី​មូលដ្ឋាន​ និង​សមត្ថកិច្ច​ពាក់​ព័ន្ធ ​ពិសេស​ឥស្សរជន​ ដែល​ដឹង​អំពី​ប្រវត្តិទីតាំង​ ក្នុង​ការ​ផ្ដល់ព័ត៌មា​ន ដល់​ក្រុមការងារ​ចុះសិ​ក្សាស្រាវ​ជ្រា​វ​តំបន់​ប្រវត្តិសាស្រ្ត​យោធា​ ទាំង​អស់​ផ្ដល់​ជា​មតិ​យោបល់ ​គំនិត​ នៅ​ទីតាំង​ពិត​ ប្រវត្តិ​ពិ​ត ជា​ក់លា​ក់ ​ដើម្បីយើ​ងក​សាង​ទីតាំង​ទាំង​នោះ​ និង​សិក្សាចង​ក្រង​ជា​ឯកសារ​ប្រវត្តិ​សាស្រ្ត​យោធាទុ​កឱ្យអ្ន​កជំនាន់​ក្រោយ​បាន​សិក្សា​ស្វែង​យល់​។​ សម្តេច​ពិជ័យ​សេនា​ បាន​សម្ដែង​នូវក្តីសង្ឃឹម​យ៉ាងមុត​មាំថា​៖ ស្ថាប័នពាក់ព័ន្ធទាំ​ង​អស់​ និង​ផ្ដល់​កិច្ចសហការ​ក្នុង​ការ​សិក្សា​ស្រា​វជ្រា​វនៅ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​ ទាំង​នោះ​ប្រកប​ដោយ​ភាព​រលូន ​និង​ជោគ​ជ័យ​នាពេ​លអនាគត់​ខាង​មុខ​នេះ។ ក្រោយ​ពេល​បិទ​ អង្គ​សិក្ខា​សាលា​ សម្តេច​ពិជ័យ​សេនា​ បាន​ផ្ដល់​ដល់​បណ្ដា​អង្គភាព​ ដែល​ពាក់​ព័ន្ធ​មាន​ដូច​ជា​ ឧបករណ៍​បម្រើ​ឲ្យ​ការ​ងារ​សិក្សា​ស្រាវ​ជ្រា​វ មាន​ម៉ាស៊ីន​កុំព្យូទ័រ ​សម្រាប់​បម្រើ​ការ​ងារ​ ដល់​អង្គភាព​ទាំង​នោះ​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ