ព័ត៌មាន

បើក​ការ​ដ្ឋាន​​សាង​សង់​ផ្លូវ​បេតុង ​ភូមិ​អូរ​អណ្ទូង​១​ ខណ្ឌ​ច្បា​រ​អំពៅ​
នាយកដ្ឋានព័ត៌មាន(៣)
12
1744 បើក​ការ​ដ្ឋាន​​សាង​សង់​ផ្លូវ​បេតុង ​ភូមិ​អូរ​អណ្ទូង​១​ ខណ្ឌ​ច្បា​រ​អំពៅ​

       ផ្លូវបេ​តុង​១ខ្សែ ​មាន​ប្រវែង​៦០០​ម៉ែត្រ ​និង​ទទឹង​១​០ម៉ែត្រ​ ដែ​លជា​អំណោយ​របស់​ លោក​ជំទាវ​ លឹម ​ម៉ា​រីណា ​​ស្ថិត​នៅក្នុង​ភូមិ​អូរអណ្ទូង​១​ សង្កាត់​ព្រែ​ក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ រាជ​ធានី​ភ្នំពេញ ​បាន​បើក​ការ​ដ្ឋាន​ដំណើរការ​សាង​សង់​ នា​ព្រឹក​ថ្ងៃទី២២ ​ខែក​ក្កដា ​ឆ្នាំ២០២០​។ 

លោក​ជំ​ទា​វ​ ឧត្តម​សេនីយ៍​ឯក​ លឹម ​ម៉ា​រីណា ​អគ្គនាយិការ​រង​ អគ្គ​យោធ​សេវា​ ក្រសួង​ការពារ​ជាតិ​ 


       លោក​ជំ​ទា​វ​ ឧត្តម​សេនីយ៍​ឯក​ លឹម ​ម៉ា​រីណា ​អគ្គនាយិការ​រង​ អគ្គ​យោធ​សេវា​ ក្រសួង​ការពារ​ជាតិ​ បាន​មាន​ប្រសាសន៍​ថា៖ តប​តាម​ការអំពាវនាវ​ របស់​លោកអ​ភិបាល​ខណ្ឌ​ច្បារ​អំពៅ ​អាជ្ញាធរ​ដែន​ដី​ ភូមិ ​សង្កាត់ព្រែក​ប្រា​ និង​ដោយ​មើលឃើញ​អំពីការ​លំបាក​របស់​បង​ប្អូន​ប្រជាពល​ ក្នុង​ការ​ធ្វើដំណើរ,​ លោក​ជំទាវ​ ក៏​បានស្ម័គ្រ​ចិត្ត​បរិច្ចាកនូវ​ធន​ធានផ្ទាល់​ខ្លួន​ ជួយសាងសង់ផ្លូវបេតុង១ខ្សែនេះ​ ដែលគ្រោងនឹងចំណាយថវិកាអស់ជាង ​៩ម៉ឺន​ដុល្លា សហរដ្ឋអាមេរិក ក្នុងគោលបំណង​ដើម្បី​ជួយ​សម្រួលដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ ក្នុងមូល​ដ្ឋាន​ ឲ្យការមានភាព​ងាយ​ស្រួល ពិសេស​ដើម្បី​ចូលរួម​ចំណែក​ ក្នុងការ​អភិវឌ្ឍ​ជាតិ​ជា​មួយ​រាជរដ្ឋាភិបាលក​ម្ពុជា​។​ លោកជំទាវ ​បាន​បញ្ជាក់​ថា​៖ ដោយសារ​ប្រទេសជាតិ​កម្ពុជា​ មានសុខសន្តិភាព ក្រោមការ​ដឹក​នាំដ៏​ឈ្លាស​វៃ​ និង​ប្រក​​ប​ដោយក​ត្តិ​បណ្ឌិត​ សម្តេច​​​តេ​ជោ ​​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​ទើប​​ប្រទេស​ជាតិ​យើងមាន​ការ​អភិវឌ្ឍរីក​ចម្រើន​លើគ្រប់​វិស័យ​ និងមា​នអ្វីៗ​រហូតដល់​សព្វថ្ងៃ ​ហើយធ្វើ​ឲ្យប្រជាពលរដ្ឋ​យើង​មាន​ជីវភាព​ធូរធារ​ និង​លទ្ធភាព​ចូល​រួម​ចំណែក​ក្នុង​ការ​កសាង ​អភិវឌ្ឍន៍​សង្គមជាតិ​ដូច​ថ្ងៃនេះផ​ង​ដែរ​។

លោក ​ចេង​ មុនីរ៉ា ​អភិបាល ​នៃគ​ណៈអភិបាល​ខណ្ឌ​ច្បា​រអំ​ពៅ


      លោក ​ចេង​ មុនីរ៉ា ​អភិបាល ​នៃគ​ណៈអភិបាល​ខណ្ឌ​ច្បា​រអំ​ពៅ ​បានស​ម្តែងកី្ត​សោមនស្ស​រីករា​យ និ​ងថ្លែងអំណរគុណ ចំ​ពោះសម្បុរសជ​ន ពិសេស​លោក​ជំទាវ​ លឹម ​ម៉ារីណា ​ដែលបាន​បរិច្ចាក​នូវធនធាន​ផ្ទាល់​ខ្លួន​យ៉ាងច្រើន​ ចូល​រួម​ចំ​ណែក​អភិវឌ្ឍ​មូលដ្ឋា​ន ជា​មួយ​នឹង​អាជ្ញាធរ​ដែន​ដី ​និង​ចូលរួម​ចំណែកជាមួយ​នឹង​រាជ រដ្ឋា​ភិបាល ​ក្នុងការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ផ្លូវ​ថ្នល់​ និងសមិទ្ធ​ផល​ផ្សេងៗ​ សម្រាប់បំរើឲ្យ​ផល​ប្រយោជន៍​សាធារណៈ​ ដែល​សមិទ្ធផល​នេះនឹ​ង​កើត​ឡើង​ និង​លេច​ចេញ​ជារូបរាង​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ ​និង​អាចធ្វើ​ចរាចរ​ណ៍បា​ន។ ទាំងនេះ​បញ្ជាក់ឲ្យឃើញពីកា​រយកចិត្ត​ទុកដា​ក់​ ពី​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ជាមួយនឹង​កិច្ចខិត​ខំប្រឹង​ប្រែង​សហកា​រ​ជាមួយ​នឹង​អ្ន​កដែល​មាន​លទ្ធភាព​ អភិវឌ្ឍន៍​ក្នុ​ងមូលដ្ឋាន​។ ​លោក​អភិបាល​ខណ្ឌ ក៏បាន​អំពាវនា​វ​ដល់​ប្រជាពលរដ្ឋ ​ទៅ​ទទួល​យក​ការ​បម្រើ​សេវា​សាធារណៈ​ដោយ​ឥត​បង់​ប្រាក់​ តាម​ច្រក​ចេញចូល​តែ​មួយ ​នៅតាម​សង្កាត់​ និង​នៅថ្នាក់​ខណ្ឌ ​ជុំវិញការ​ធ្វើ​អត្តសញ្ញា​ណប័ណ្ណ សំបុត្រ​កំណើត ​លិខិតអាពាហ៍​ពិពា​ណ៍ សៀវភៅ​គ្រួសារ​ជា​ដើម។​ ក្នុង​ឱកាស​បើកកា​រដ្ឋាន​សាង​សង់​ផ្លូវ​ថ្នល់​បេតុង​នេះ​ ក៏បា​នចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ ដែល​ជីវភាព​ខ្វះខា​ត ​ចំនួន​២០០​គ្រួសារ​ផង​ដែរ​ ដែល​ក្នុង​១​គ្រួសារៗ​ ទទួល​បាន​អង្ករ ​១០Kg ​ទឹក​ត្រី ទឹកស៊ីអ៊ីវ ស្ករស ប៊ីចេង និងថវិកា ចំនួន ២ម៉ឺនរៀល ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ