ព័ត៌មាន

ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​ស្រាវ​ជ្រាវ​ព័ត៌​មាន​ វគ្គ​បំប៉ន​ជំនាញ​ព្រំ​ដែន​គោក​ នៅ​យោធ​ភូមិ​ភាគ​ទី​៣​
នាយកដ្ឋានព័ត៌មាន(៣)
21
1742 ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​ស្រាវ​ជ្រាវ​ព័ត៌​មាន​ វគ្គ​បំប៉ន​ជំនាញ​ព្រំ​ដែន​គោក​ នៅ​យោធ​ភូមិ​ភាគ​ទី​៣​

      នៅសាលា​ពលទាហានទី​៣ យោធភូមិ​ភាគ​ទី៣​ ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២០២០ បានប្រារព្ធពិធី​បើក​វគ្គហ្វឹ​ក​ហ្វឺន​បំប៉ន​ជំនាញ​ស្រាវ​ជ្រាវ​ព័ត៌មា​ន ​វគ្គ​បំប៉នជំ​នាញព្រំ​ដែន​គោក​ និង​វគ្គ​បណ្ដុះ​បណ្ដាល​ និង​វិក្រឹត​ការ ​ប៉េ​១ ប៉េ​២ ដែល​ពិធី​បើក​វគ្គ​នេះ​បាន​ប្រព្រឹត្ត​ធ្វើ​ ក្រោម​អធិបតីភាព​ ឧត្តមសេនីយ៍ឯក យឿង សុខុន មេ​បញ្ជាការរ​ង​កង​ទ័ព​ជើង​គោក​ និងជា​មេបញ្ជាការ​យោធភូមិភាគទី៣ និង​មានការចូលរួមពី មេបញ្ជាការរងយោធភូមិភាគ អភិបាល​រង​ខេត្ត​កំពង់​ស្ពឺ​ នាយទា​ហាន​ នាយ​ទាហានរ​ង​ ពល​ទាហាន ​និង​សិក្ខា​កាម​ នៅ​សាលា​ពល​ទាហាន​ទី៣​ ជា​ច្រើន​រួប​ទៀត​។

      លោក​ឧត្តម​សេនីយ៍​ត្រី​ ទន់​ ណម​ នាយក​សាលា​ពល​ទាហាន​ទី​៣ ​បាន​អានសន្ទរកថា​ស្វាគមន៍ និង​របាយការណ៍​បើក​វគ្គ ដោយ​បាន​គូសប​ញ្ជាក់​ថា៖​ វគ្គហ្វឹកហ្វឺ​ន​បំប៉ន​ជំនាញ​ស្រាវជ្រា​វ​​ព័ត៌​មាន​ចំនួន ១​វគ្គ មាន​សិក្ខា​កាម​ចូល​រួមចំ​នួន ៥០​នាក់​ សិក្សា​រយៈពេល ២​ខែ ​វគ្គ​បំប៉ន​ជំនាញ​ការពារ​ព្រំ​ដែន​គោក​ ចំនួន​មួយ​វគ្គ​ មានសិក្ខា​កាម​ចូល​រួម​៨០​នាក់ សិក្សារយៈពេ​ល​៣ខែ​​។ ​ដោយ​ឡែកវគ្គ​បណ្ដុះបណ្ដា​ល​​នាយ​ទាហាន​រ​ង​ជាន់​ទាប​ ប៉េ​១ ប៉េ២ ​មួយវ​គ្គ​ មានសិក្ខាកាម​ចូលរួម ៦០នា​ក់ ​សិក្សារយៈពេល៦​ខែ សរុបទាំង​៣វគ្គ មានសិក្ខាកាម​ចូល​រួមសិ​ក្សារៀន​សូត្រ​ ១៩០នាក់​។ លោក​ឧត្តមសេនីយ៍​ត្រី​ ទន់ ណម បានបញ្ជាក់​អោយ​ដឹង​ថា៖ ​គោលបំណង​ នៃ​វគ្គហ្វឹកហ្វឺន បណ្ដុះបណ្ដាល សំដៅលើ​កកម្ពស់ការ​កសាង​ធនធាន​មនុស្ស​ ក្នុង​ជួរ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ឲ្យ​មានសមត្ថភាព​គ្រប់​គ្រាន់​ ក្នុង​ការ​បំពេញភា​រកិច្ច​ និងប្រយុទ្ធឆ្លើយ​តប​ទៅនឹង​សំណូមព​រភារកិច្ច​ការ​ពារ​ជាតិ​មាតុ​ភូមិ​ ក្នុង​ដំណាក់​កាល​បច្ចុប្បន្ន​ និង​ទៅ​ថ្ងៃ​អនាគត​។

ឧត្តមសេនីយ៍ឯក យឿង សុខុន មេ​បញ្ជាការរ​ង​កង​ទ័ព​ជើង​គោក​ និងជា​មេបញ្ជាការ​យោធភូមិភាគទី៣ 


      ថ្លែងក្នុងពិធី​បើក​វគ្គនា​ឱកាស​នោះ ​ឧត្តមសេនីយ៍ឯក យឿង សុខុន បានគូស​បញ្ជាក់​ពី​គោល​លបំ​ណង រួមទាំង​តួនាទីភា​រកិច្ច​ ជំនាញ​ស្រាវជ្រា​វព័ត៌​មាន​ ដែលជាជំ​នាញ​មួយ​មាន​សារៈសំខាន់ នៅ​ក្នុង​ចំណោម​ប្រភេទជំនាញ​ដ៏ទៃ​ផ្សេង​ទៀត ​បម្រើ​ឲ្យ​ការ​ទាក់​ទង​ ផ្តល់​ពត៍មាន​ ក៏ដូច​ជា​សហប្រតិបត្តិការ​ដឹក​នាំ​បញ្ជា​ ក្នុង​ពេល ​ប្រយុទ្ធ​ ត្រៀម​ប្រយុទ្ធ​ និង​រាល់​ករណី​ធ្វើ​សកម្មភាព​ផ្សេងៗទៀត។ ឧត្តមសេនីយ៍ឯក យឿង សុខុន ក៏​បានផ្តាំផ្ញើរដល់​កម្មសិក្ខា​កាម​ទាំង​អស់​ ត្រូវយក​ចិត្តទុក​ដាក់​ខិត​ខំ​រៀន​សូត្រ​ គ្រ​ប់មុខ​ជំនាញ​ ដើម្បី​បង្កើន​ចំណេះដឹ​ង អោយ​មាន​ភាព​ស្ទាត់​ជំនាញ ​ដើម្បីចេញទៅបំ​ពេញ​ភារកិច្ច​ជូន​ជាតិ​មាតុភូ​មិ អោ​យ​សំរេច​បាន​លទ្ធផល​ល្អ។​ ឯកឧត្តម យឿង សុខុន បាន​ជំរុញ​ដ​ល់​នាយ​ទាហាន​ ពល​ទាហាន​ ព្រម​ទាំង​សិក្ខាកាម​ ត្រូវ​បន្ត​ឆន្ទះ ​ការ​ពារ​រដ្ឋធម្មនុញ្ញ ​ការ​ពារ​ជាតិ​ សាសនា ​ព្រះ​មហាក្សត្រ​ ការពារ​បូរណភាព​ទឹក​ដី ​ការពា​ររាជរដ្ឋា​ភិបាល​ស្រប​ច្បាប់ ​បន្តគាំទ្រ​​ និង​ចូលរួម​អនុវត្តន៏​គោល​នយោបាយ​យុទ្ធ​សាស្ត្រ​ចតុកោណ​តំណាក់​កាល​ទី៤​ របស់​រាជរដ្ឋាភិ​បាល ដែលមាន​ សម្តេ​ចតេជោ ​ជាប្​រមុខដឹ​ក​នាំ​ និង​ត្រូវ​ប្រឆាំង​ដាច់​ខាត​ ចំពោះ​សកម្មភាព​ទាំង​ឡាយ​ណា ដែល​មាន​ចរិតញុះ​ញុង​ និង​បង្ក​អសន្តិសុខ​ ដែល​នាំឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ទាំង​ក្នុង​ពេល​បច្ចុប្វន្ន​ និង​ទៅថ្ងៃ​អនាគត​។ ត្រូវបន្តយ​ក​ចិត្តទុក​ដាក់​ចូល​រួម​ទប់​ស្កាត់​ និង​បង្ការជំងឺ​កូវីដ​១៩​ តាមការណែ​នាំ​របស់​រាជរដ្ឋា​ភិបាល ​និង​ក្រសួង​សុខាភិបាល​បាន​ដាក់​ចុះ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ