ព័ត៌មាន

ប្រកាស​តែង​តាំង​មុខ​តំណែង​ មេ​បញ្ជាការ​កង​ការ​ពារ​ព្រំ​ដែន​លេខ​ ៥០២​
នាយកដ្ឋានព័ត៌មាន(៣)
19
1741 ប្រកាស​តែង​តាំង​មុខ​តំណែង​ មេ​បញ្ជាការ​កង​ការ​ពារ​ព្រំ​ដែន​លេខ​ ៥០២​

      ពិធីប្រកាសតែង​តាំង​ផ្លាស់​ប្តូរ​មុខ​តំណែង​ជូន​នាយទា​ហាន​ កង​កា​រពារ​ព្រំដែន​លេខ​ ៥០​២ យោធភូមិ​ភាគទី​៥ ​បាន​ប្រារព្ធ​ធ្វើ​កាល​ពីថ្ងៃ​ទី២១​ ខែ​កក្កដា​ ឆ្នាំ​២០២០​កន្លងទៅ​នេះ ​ស្ថិតក្រោម​អធិបតី​ភាព​ ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាការ​រង​ នៃកងយោធព​លខេមរ​ភូមិន្ទ និង​ជា​មេបញ្ជាការ​ក​ងទ័ព​ជើង​គោក​ និង​មាន​ការ​អញ្ជើញ​​ពី​សំណាក់ឯ​កឧត្ត​ម មេ​បញ្ជាការរង​កង​ទ័ព​ជើង​គោក​ ព្រម​ទាំង​​នា​យទាហានជា​ន់​​ខ្ពស់​ ចំណុះ​​បញ្ជាការ​ដ្ឋាន​​កង​ទ័ព​ជើង​គោក​ យោធភូមិភាគ​ទី៥​ និង​នាយ​ទាហាន​ នាយ​ទាហានរង ​និង​ពល​ទាហាន​ ក្នុង​កង​ការពារ​ព្រំ​ដែន​លេខ​៥០២​ ជា​ច្រើន​រូប​ទៀត​។

      ក្នុងរបាយការ​ណ៍​ស្វាគមន៍​របស់​ លោក​វរសេនីយ៍​ឯក ​ហុក ​ប៊ុនហ៊​ត ​មេ​បញ្ជាការ​កង​ការពា​រ​ព្រំ​ដែន​លេខ​៥០២​ បាន​សម្ដែង​ការគាំទ្រយ៉ា​ងពេ​ញទំហឹង​នូវ​គំនិតផ្ដួចផ្ដើម​រប​ស់ ឯកឧត្តម មេបញ្ជាការ​កង​ទ័ព​ជើង​គោក ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មុខ​ តំណែង​តួនាទីជូ​នដល់​ នាយ​ទាហានក​ងទ័ពជើងគោក នា​ពេល​នេះគឺ​សំដៅ​លើក​កម្ពស់​ និង​ពង្រឹង​គុណភាព​ការងារ​ដឹក​នាំ​ នៅ​តាម​បណ្ដាកង​ឯកភាព​នីមួយៗ ​ដើម្បី​បុព្វហេតុការ​ពារ​ជាតិ​ មាតុ​ភូមិ​ ប្រជាពល​រដ្ឋ​ និង​ការពារ​រាជរដ្ឋាភិបាល​ស្រ​បច្បាប់​​។

      នៅក្នុង​ឱកាសនោះ​បន្ទាប់​ពី លោក ឧត្តមសេនីយ៏ត្រី ឈឹម លីន នាយការិយាល័យទី១ កងទ័​ពជើង​គោក បាន​អាន​សេចក្តី​ប្រកាសរ​បស់​ក្រសួងកា​រពារ​ជាតិ​ ស្តីពីការ​តែង​តាំង​ ផ្លាស់​ប្តូរ​មុខងារ ជូន​នាយ​​​ទា​ហាន ក្នុង​ ខភម​ រួចមក ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ាណែត ​បានឡើង​ប្រគល់​សេចក្តី​​ប្រកាស​ របស់​ក្រសួង​ការ​ពារ​ជាតិ​ ជូន លោក​វរសេនីយ៍ឯ​ក​ ហុក ​ប៊ុន​ហ៊ត​ មេ​បញ្ជាការក​ង​ការ​ពារ​ព្រំ​ដែន​លេខ​៥០២​​ចាស់ ​ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​មុខ​ដំណែង​ជានា​យ​ការិយាល័យទី​​៣​ យោធ​ភូមិភា​គទី​៥ ​និង​បាន​ប្រកាស​តែងតាំង​ លោក​វរសេនីយ៍ទោ​ សៀម​ ប៊ុន​ស៊ីម ​​​ពីមុន​ជា​មេបញ្ជាការ​រង​ កង​ការ​ពារ​ព្រំ​ដែន​លេខ​៥០​២ បច្ចុប្បន្ន​ជា​មេ​បញ្ជាការ​កង​ការពារ​ព្រំ​ដែន​លេខ ៥០២ ​យោធ​ភូមិ​ភាគ​ទី​៥​ កង​ទ័​ពជើង​គោក​។​

ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាការ​រង​ នៃកងយោធព​លខេមរ​ភូមិន្ទ និង​ជា​មេបញ្ជាការ​ក​ងទ័ព​ជើង​គោក


      ថ្លែងក្នុង​ពិធី​ប្រកាសតែ​ង​តាំង​ផ្លាស់​ប្តូរ​មុខ​តំណែង​ជូន​នាយ​ទាហាន​ កង​ការពារ​ព្រំដែន​លេខ​៥០២​ នាឱកាស​នោះ ​ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែត​  បានសំ​ដែង​នូវ​ការ​អបអរសាទរ​ និង​វាយ​តម្លៃខ្ពស់​ចំពោះ​ការ​សម្រេច ​ភារ​កិច្ច​របស់អ​ង្គភាព​ ក​ងការពារ​ព្រំ​ដែន​៥០២ ​ក្នុងរយៈពេល​កន្លង​មក​ ដែល​បង្ហាញអំពីកា​ររួបរួម​សាមគ្គី​ភាព​ផ្ទៃក្នុង​ របស់​ថ្នាក់ដឹក​នាំ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ទាំង​អស់​ ក្នុង​ការ​បំរើ​ជាតិ​មាតុ​ភូមិ​ ស្រប​តាម​ទិស​ដៅ​កំណត់​។ ឯកឧត្តម​ បាន​បញ្ជាក់​ថា៖​ ការ​សម្រេច​ក្នុង​ការ​ដំឡើង​ឋានៈ​ និង​តែង​តាំ​ងមុខ​ងារ​ ដែល​បាន​ធ្វើ​ឡើង​នាពេ​លនេះ ​គឺ​ជា​ការសម្រេច​ដោយឈ​រ​លើកា​រពិនិត្យ​ និង​វាយ​តម្លៃ​យ៉ាង​ល្អិត​ល្អន់​ របស់​ថ្នាក់​ដឹក​នាំ​ នៃក​ងយោធពល​ខេម​រ​ភូមិន្ទ​ ស្រប​នឹង​គោល​ការ​ណ៍ច្បាប់​ជា​ធរមាន​ ជា​ពិសេស​ជា​ការវាយ​តម្លៃ​អំពី ឆន្ទៈ​ សមត្ថ​ភាព​ អតីត​ភាព​ការងារ​ ចំណេះ​ដឹង​ ប​ទពិសោធន៍ ​និ​ងលក្ខណៈ​សម្បត្តិ​ជា​ច្រើន​ទៀត ​ដើម្បី​ទទួល​បាន​នូវ​នាយ​ទាហាន​ ដែល​មានទំនួល​ខុស​ត្រូវ​ខ្ពស់ ក្នុង​ការ​អនុវត្ត​កិច្ចការងារ​ចម្ប​ង​ជា​ច្រើន​។​ ឯកឧត្ត​ម បាន​បន្ត​ថា៖ ​ការ​ក្លាយខ្លួន​ជា​មេដឹកនាំ​អង្គភាព​ គឺជា​ការទទួល​បាន​នូវ​ឱកាស ក្នុង​ការបង្កើត​នូវស្នា​ដៃ​សម្រាប់​ឱ្យ​ជំនាន់​ក្រោយ​មាន​ការ​ចង​ចាំ ​និង​ជាការទទួល​បាន​នូវ​ឱកាស​ ក្នុង​ការបង្ហាញ​អំពី​សមត្ថភាព​ដឹកនាំ​ការងារ ​​ទៅដល់ថ្នាក់​ដឹក​នាំ​របស់​ខ្លួន ​ដែល​ជាប​ច្ច័យ​មួយ​យ៉ាង​ល្អ​ ក្នុង​ការអភិវឌ្ឍ​អាជីព​ការ​ងារ​បន្ត​ទៅ​ទៀត​។ ​ឯកឧត្តម ហ៊ុន ម៉ាណែត បាន​ចាត់​ទុក​ មេដឹកនាំ​អង្គភាព​ជា​អ្នក​កាន់​ចង្កូត​ដ៏​សំខាន់​ ហើយ​ទាមទារ​ជា​ចាំបាច់​នូវ​ការ​ចូល​រួម​សហការ​ អំពី​យោធិន​ទាំង​អស់​ ដើម្បី​បន្ត​និរន្តរភា​ព និង​ការ​អភិវឌ្ឍ​អង្គភាព​ទៅ​ទៀត។​ មេដឹក​នាំអ​ង្គភាព​ត្រូវយល់​ដឹ​ងឱ្យបាន​ច្បាស់អំពីអត្ថន័យ​ នៃ​ពាក្យ​អំណាច និង​ឥទ្ធិពល​។ មានអំណាចមិ​ន​ប្រាកដ​ថា​មាន​ឥទ្ធិពល​ ហើយ​អត់​អំណាច​ ក៏​មិន​មែ​នមាន​ន័យ​ថា​មិន​មាន​ឥទ្ធិពល​ដែរ​។ អំណាចគឺ​ផ្អែក​ទៅលើ​តួនាទី ​ឋានន្តរសក្តិ​ សិទ្ធិក្នុង​ការ​ចុះ​ហត្ថ​លេខា​ និង​អាចប​ង្ខំ​ជម្រុញ​ក្នុង​កាលៈទេសៈ​មួយ​ចំនួន​ ប៉ុន្តែ​ឥទ្ធិពល​ធ្វើឱ្យមនុស្ស​មាន​ការ​គោរព​ស្រលាញ់ ​មាន​បេះដូង​កក់​ក្តៅ ​មានកា​រតស៊ូជា​មួយ​គ្នា​ក្នុង​គ្រាលំបាក​។ ជាមេដឹក​នាំអ​ង្គភាព​ត្រូវក​សាង ឥទ្ធិពល​ឱ្យបាន​រឹង​មាំ​។ ឯកឧត្តម បានអំពាវនាវ ​សូម​រក្សានូវ​សាមគ្គីភាព​ និង​សតិ​អារម្មណ៍​ផ្ទៃក្នុ​ង​អង្គភាព​អោយ​បាន​ល្អ​ ហើយច​ង​ចាំ​ថា ​សន្តិភាពផ្ទៃក្នុង​ជា​កត្តា​ចំាបា​ច់​ណាស់​ ក្នុង​កា​រគ្រប់​គ្រង​សភាពកា​រណ៍​យថា​ហេតុណា​​មួយ​ ដែលអាចកើ​ត​ទ្បើង​។ ឯកឧត្តម បានសំណូមពរ ដល់មេបញ្ជាការ​អង្គភាព​គ្រប់​ជាន់​ថ្នាក់​ បន្តការប្រុង​ប្រយ័ត្ន​ ក្នុង​កា​រប្រយុទ្ធ​ប្រឆាំ​ង​ជាមួយ​ជម្ងឺកូវីដ-១៩ ដើម្បីរក្សានូវ​សុខភាព​ល្អ​របស់​យោធិន​គ្រប់​រូប ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ