ព័ត៌មាន

ប្រកាស​តែង​តាំង​មុខ​តំ​ណែង ​មេ​បញ្ជាកា​រតំ​បន់ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន​ថ្មី​
នាយកដ្ឋានព័ត៌មាន(៣)
13
1740 ប្រកាស​តែង​តាំង​មុខ​តំ​ណែង ​មេ​បញ្ជាកា​រតំ​បន់ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន​ថ្មី​

      មេបញ្ជាការ​តំបន់​ប្រតិបត្តិការសឹ​ករ​ង​ខេត្ត​ប៉ៃលិន ​ត្រូវបាន​ផ្លាស់​ប្តូរ​មុខតំ​ណែង​ទៅបំពេញ​ភារកិច្ច​នៅ​អង្គភាព​ថ្មី​។ ​ពិធីប្រកាស​តែង​តាំង​ផ្លាស់ប្តូរ​មុខ​តំណែង ​មេប​ញ្ជាការ​តំបន់ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន​នេះ ​ត្រូវ​បានប្រារព្ធ​ធ្វើ​កាលពី ​​ថ្ងៃទី​២១​ ខែ​កក្កដា​ ឆ្នាំ២០២០​​កន្លងទៅ​នេះ​ ក្រោម​អធិបតីភាព​ ឧត្តមសេនីយ៏​ឯក​ ហ៊ុន ​ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការរ​ង​ នៃ​កង​យោ​ធពល​ខេមរ​ភូមិន្ទ ​និង​ជា​មេបញ្ជាការ​កង​ទ័​ពជើង​គោក​។​

      ក្នុ​ង​ឱកាស​នោះប​ន្ទាប់​ពី ឧត្តមសេនីយ​ទោ ​ព្រហ្ម ប៉ាត់ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន​ចាស់ ​ បាន​ឡើងមា​នមតិ​ស្វាគមន៍​ និង​បានលើកឡើង​ពី​លទ្ធផល​ការងារ​ ដែល​តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន​ សំរេច​បាន​ក្នុង​រយៈ​ពេល​កន្លង​មក​រួច​មក​ លោក ​ឧត្តមសេនីយ៏ត្រី​ ​ឈឹម​ លីន​ នាយ​ការិយាល័យទី​១ ​កង​ទ័ព​ជើង​គោក ​បាន​អាន​សេចក្តី​ប្រកាស​រប​ស់ក្រសួងកា​រពារ​ជាតិ​ ស្តី​ពី​ការ​តែង​តាំង​ ផ្លាស់​ប្តូរ​មុខ​ងារ​ នាយ​​​ទាហាន​ ក្នុង​​ខ.ភ.ម ដែលក្នុងសេចក្តី​ប្រកាស​បាន​តែង​តាំង​ លោក​វរសេនីយ៍​ឯក​ កែម​ អនុជ ​ពី​មុន​ជា​មេ​បញ្ជាការ​រង ​និង​ជា​នាយ​សេនាធិ​ការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ប៉ៃលិន​ បច្ចុប្បន្នជា​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន​ថ្មី​។​ តែង​តាំង លោក​វរសេនីយ៍​ឯក​ តូ ​គឹ​ម​ឃុន ​ពី​មុន​ជា​មេបញ្ជាការ​រង​ បច្ចុប្បន្ន​ជា​នាយ​សេនាធិការ ​តំបន់​ប្រតិបត្តិការ​សឹក​រ​ងប៉ៃលិន​ និង​តែង​តាំង ​លោក​វរសេនីយ៍​ឯក​ ហាក់​ ឡន ​ពី​មុន​ជា​ជំនួយកា​រ ឯកឧត្តម ​អ៊ី ​ឈាន​ បច្ចុប្បន្ន​ជា​មេបញ្ជាការ​​រ​ង តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន​។

ឧត្តមសេនីយ៏​ឯក​ ហ៊ុន ​ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការរ​ង​ នៃ​កង​យោ​ធពល​ខេមរ​ភូមិន្ទ ​និង​ជា​មេបញ្ជាការ​កង​ទ័​ពជើង​គោក​


​      ថ្លែងក្នុ​ងពិធីប្រកាស​តែងតាំង​ផ្លាស់​ប្តូរ​​មុខតំណែង​នា​ពេល​នោះ​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​បាន​កោត​សរសើ​រ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះស្នា​ដៃ​ដ៏​ធំធេង​ជាច្​រើន​ និងកា​ររីកចម្រើន​ជា​លំដាប់​របស់​តំបន់ប្រតិបត្តិការ​សឹក​រ​ងប៉ៃលិន​ ក្នុង​រយៈ​កាល​ចាប់​តាំង​ពី​កកើត​ដំបូង​ រហូតម​កដ​ល់​បច្ចុប្បន្ន​។ ឯកឧត្តម​ បាន​បញ្ជាក់​ថា៖ ​ការដឹកនាំ​អង្គភាព ក៏ដូចជាការ​ដឹក​នាំ​ប្រទេស​ផ​ងដែ​រ ​គឺយើង​មិន​អាច​កសាង​អង្គភាព​ទៅ​មុខ ដោយមិន​រំលឹក​អំពី​ស្នាដៃ​របស់​អ្នក​កសាង​ពី​ជំនាន់​មុន​បាន​ទេ​។ ​វឌ្ឍនភាព​ដូច​សព្វថ្ងៃ​នេះ​ ក៏​ដោយ​សារ​មាន​មេបញ្ជាការ ​នាយ​សេនាធិការ​ ថ្នាក់​ដឹកនាំ ​នាយ​ទាហាន ​នាយ​ទាហានរ​ង​ និង​ពល​ទាហាន​គ្រប់​ជំនាន់​ បាន​ដឹក​នាំ និង​ចូល​រួម​កសាង​ជា​បណ្តើរៗ​ ដោយ​ពេល​ខ្លះ​កសាង​ផង​ ប្រយុទ្ធ​ផង​ ហើយ​ពេល​ខ្លះ​ក៏​ត្រូវ​កសាង ក្នុ​ងពេល​លំបាក​ខ្វះខាត​ធនធាន​ថែម​ទៀត​។​ ដូច្នេះ ​ការផ្ទេរមុខតំណែង​នាឱកាស​នេះ ​មិន​គ្រាន់តែជា​ការ​ផ្ទេ​រ​មេបញ្ជាការ​ និង​នាយ​សេនាធិការ​អង្គភាព​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​ជាការ​ផ្ទេរកា​រ​ទទួល​ខុសត្រូវ​ ក្នុង​ការ​ដឹក​នាំ​ពង្រឹងកម្លាំង ​និងការកសាង​អង្គភាព​បន្តទៅ​មុខ​ទៀតផង​ដែរ​។​ ឯកឧត្តម បានចាត់​ទុក​ការសាមគ្គី​ឯកភាព​ផ្ទៃ​ក្នុង​សំខាន់ ​ព្រោះជា​ការធានា​នូវនិរន្តរភា​ព​ នៃ​ការដឹក​នាំប​ញ្ជា​ តាមរ​យៈការ​សហការ​គ្នា​ ទុក​ចិត្ត​គ្នា​ យោគ​យល់​គ្នា រួម​គ្នា​បំពេញ​ភារកិច្ច​ និង​ចេះដោះ​ស្រាយ​បញ្ហា​ដោយ​ផ្អែក​លើឋា​នានុក្រម​។ នៅ​ចំពោះ​មុខ​បញ្ហា​កូវីដ-១៩ មក​ទល់​ពេល​នេះ ​ឯកឧត្តម​បា​នថ្លែង​អំណរ​គុណ ​និង​កោត​សរសើរ​ដល់​គ្រប់​បណ្តា​ស្ថាប័ន​-​កង​ឯក​ភាព​ទាំង​អ​ស់ ដែល​បា​នចាត់​វិធានការ​រឹង​មាំ ​និង​ប្រុង​ប្រយ័ត្ន​ ប៉ុន្តែ​ជាមួយ​នឹង​ហានិភ័យ​ ដែល​នៅ​មាន​ និង​បាន​សូមបន្ត​យក​ចិត្ត​ទុកដាក់លើ​បញ្ហា​នេះ ​ដោយ​បន្តអនុវត្ត​នូវរាល់​វិធាន​ការ​សុខាភិបាល​ ក៏​ដូចជា​បំផុស​ឱ្យយោធិន​ទាំងអស់មា​ន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ក្នុង​ការ​ថែរក្សា​សុខភាព​អនាម័យ​ផ្ទាល់​ខ្លួន​ ហើយ​ត្រៀម​លក្ខណៈ​ចូល​រួម​អនុវត្ត​ផែន​ការ​ ដែល​រាជរដ្ឋាភិបាល​អាច​ដាក់​ចេញ​ ក្នុង​ករ​ណីចាំបា​ច់ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ