ព័ត៌មាន

ឯកឧត្តម ​សៅ ​សា​រឿន ​ប្រជុំ​បូក​សរុប​ការ​ងារ​ជ្រើស​រើស​មុខ​សញ្ញាជន​ពិការ​ស្រុក​សំឡូត​ ១៩.​០៧.​២០
នាយកដ្ឋានព័ត៌មាន(៣)
9
1739 ឯកឧត្តម ​សៅ ​សា​រឿន ​ប្រជុំ​បូក​សរុប​ការ​ងារ​ជ្រើស​រើស​មុខ​សញ្ញាជន​ពិការ​ស្រុក​សំឡូត​ ១៩.​០៧.​២០

      បន្ទាប់ពី​ដំណើរការជ្រើ​សរើ​ស​មុខ​សញ្ញា​ជនពិការ អស់​រយៈពេល​៣​ថ្ងៃ​ នៅ​ទីបញ្ជាការ​ជួរ​មុខ​យោធភូមិ​ភាគ​ទី៥​ រួច​មក​ នៅ​រសៀល​ថ្ងៃ​ដដែល​ គណៈកម្មការ​អន្តរក្រសួង​ បាន​ប្រ​ជុំ​បូក​​​សរុប​ការងារ​ត្រួត​ពិនិត្យ​មុខ​​សញ្ញា​ជន​ពិការ​ ដែល​ជា​​អតីតយុទ្ធ​ជន​ចំនួន ៣៩៥ នាក់ ក្នុងស្រុកសំឡូត ​យោធភូមិភាគទី៥ ខេត្តបាត់ដំបង។ ដែលពិធីនេះបាន​ធ្វើឡើង​នៅទី​បញ្ជាកា​រជួរ​មុខយោធ​ភូមិ​ភាគ​ទី៥​ ទីស​ទី៣​ សំឡូត។​

       កិច្ចប្រជុំតំណាង​មក​ពីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងពីតំណាង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា តំណាង​នាយកដ្ឋាន​បុគ្គលិក​ ក៏បា​នលើ​កឡើងផ​​ងដែរ​ ស្តីពីចំណុចវិជ្ជមាន​ និង​អវិជ្ជមានមួយចំនួន​ ដែល​បណ្តាលមកពី​បងប្អូនជាមុ​ខសញ្ញាជាជនពិការ​ មាន​ភាព​មិន​ប្រក្រតី​ ដែល​ជំនាញមានកា​រ​ចាប់អារម្មណ៍​ទៅនឹ​ង​ប្រវត្តិរូប​ និង​សាមី​ខ្លួន​ជា​មុខ​សញ្ញាជនពិការ​ ព្រម​ទាំង​មតិ​ចូលរួលរួម​ពី​អាជ្ញាធរ​មូលដ្ឋា​ន​ ស្រុកសំឡូត ​និង​តំណាងមុខសញ្ញា​ជ​នពិការ​ ក្នុងការសំណូម​ពរ​ដ​ល់គណៈកម្មការ​ មេត្តាជួយ​សម្រួល​ និង​មានការ​យោគ​យល់​ដល់​មុខ​សញ្ញាជន​ពិការ​ តាំង​ពី​ជួប​វិបត្តិ​សង្គ្រាម​ស៊ីវិល​ នៅ​កម្ពុជា​ជា​ង៤០​ឆ្នាំ​មុន​ ដោយ​បាន​បន្សល់ទុកនៅ​ជា​ជនពិការ​ភាព​ ទាំង​ពីរ​ភេទ​ជា​ច្រើន​ និងមាន​សុខភាព​ចាស់​ទ្រុឌ​ទ្រោម​ ដែល​គ្មានអ្វីជា​ទី​ពឹង ​និងថ្លែង​​អំណ​រ​គុណ​ ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​ តាមរយៈ​ជំនាញ​ ដែល​បាន​ចុះមក​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​ចំពោះមុខ​​សញ្ញាជន​​ពិការ​ ដែល​ជា​​អតីតៈ​​យុទ្ធ​ជ​ន​ ដែល​ជាបំ​ណងប្រាថ្នា​របស់​បង​ប្អូន​បាន​ទន្ទឹង​រង់ចាំ​អស់​រយៈ​ពេលជាង​៤​ឆ្នាំ​មក​ហើយ​ ចំពោះ​សំណើរ​របស់​តំណាង​ក្រុម​ជន​ពិការ​។

 ​​ឧត្តម​សេនីយ៍​ឯក​ សៅ ​សារឿន ​អគ្គនាយក​រង​ អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​ ក្រសួង​ការ​ពារ​ជាតិ​ ជា​ប្រធាន​គណៈកម្មការ​អន្ត​រ​ក្រសួង​ 


      ក្នុងនាម​ប្រធាន​គណៈកម្មការអ​ន្តរក្រសួង ​​ឧត្តម​សេនីយ៍​ឯក​ សៅ ​សារឿន ​អគ្គនាយក​រង​ អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​ ក្រសួង​ការ​ពារ​ជាតិ​ ជា​ប្រធាន​គណៈកម្មការ​អន្ត​រ​ក្រសួង​ បាន​ផ្លែង​នូវការ​កោត​សរសើ​ និង​វាយ​តម្លៃខ្ពស់​ចំពោះ​ជំនាញ​ ដែលបានខិតខំ​សហការគ្នា​ បាន​ល្អ​ជា​មួយអា​ជ្ញាធរ​មូលដ្ឋាន​ ដើម្បី​ផល​ប្រយោជន៍ដ​ល់ជ​ន​ពិកា​រ ដោយ​​ជំនាញ​បាន​ខិតខំ​ពិនិត្យ មុខ​សញ្ញា​ប្រភេទ​ថ្នាក់​ពិការ​នា​រយៈ​៣​ថ្ងៃ​​កន្ល​ងមក​នេះ​ ពិ​តជា​កំណត់បាន​នូវ​មុខ​សញ្ញាជន​ពិការ​ យ៉ាង​សុក្រឹត​ មាន​តម្លាភាព ឆ្លើយតប​ទៅនឹង​ចំណា​រ​យល់​ព្រ​ម​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេច​តេជោ ​ហ៊ុន​ សែ​ន និង​លិខិត​រប​ស់ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​​កន្លង​មក​​​នេះ​ ប្រកបដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​។ ឯកឧត្តម បានថ្លែង​​ពី​បំណង់​​ប្រាថ្នា​​រប​ស់​ប្រមុខ​រា​ជរដ្ឋាភិបាល ​ដែល​មាន​ ​សម្តេច​​តេ​ជោ ហ៊ុន ​សែន ​ជា​ប្រមុខ ​ក្នុង​ការ​​យ​ក​​ចិត្តទុកដាក់​គិត​​គូរ​ជួយ​ឧបត្ថម្ភ​លើក​​កំពស់​ជីវ​ភាព​​យោ​ធិ​ន​​ពិការ​ ​ដើម្បីកាត់​បន្ថយនូវ​ភាព​ក្រី​ក្រ​ក្នុង​ស្រទាប់យោ​ធិន​ពិ​ការ​។​ ​ឯកឧត្តម សៅ សារឿន បានថ្លែងអំណរគុណដល់​អាជ្ញាធរមូលដ្ឋាន​ ព្រមទាំង​ជំនាញ​ក្រុម​ការ​ងារ​ទាំង​អស់​ ដែល​បានយក​ចិត្តទុក​ដាក់​ខ្ពស់ ក្នុងការ​ត្រួត​​ពិនិត្យវាយតម្លៃ​​បា​ន​ត្រឹ​ម​​​ត្រូវជាក់​លក្ខ​ ចំ​មុខសញ្ញា​ថ្នាក់ពិការ​ ដើម្បីត្រៀម​លក្ខណៈរៀបចំ​បំពេញ សំណុំលិខិតចំពោះមុខសញ្ញាជនពិការបញ្ចូលក្នុង​​ក្រប​ខណ្ឌ​ជា​​​​​​កងយោធ​​ពលខេមរ​​ភូមិន្ទ គ្រប់​​គ្រ​ង​ដោយទ​ទួល​បាន​ប្រាក់​បៀវត្សរ៍​ រួចផ្ទេរ​យោធិនទាំ​ងនោះ​ទៅ​ក្រសួង​សង្គម​កិច្ច​​អតីតៈ​យុទ្ធជន​ និង​យុវនិតិ​សម្បទា​ គ្រប់​គ្រ​ង​បន្ត​ ដោយ​​​​ដោះស្រាយ​​នូវ​របប​គោល​​នយោ​បាយ​សន្តិសុខ​​សង្គ​ម​ ប្រ​ចាំ​ខែ​ជូនលោ​ក ​លោក​ស្រី​ ដែល​ជាជនពិការ ​ដោយ​បាន​រស់នៅ​ប្រកប​​ដោយ​ជីភាព​សុខ​ដុបរមនា​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ