ព័ត៌មាន

យោធ​ភូមិ​ភាគ​ទី​៣​ ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​យោធា ​សន្តិសុខ​ខែក​ក្កដា​ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​ខែ​សីហា​ ឆ្នាំ២០២០
នាយកដ្ឋានព័ត៌មាន(៣)
26
1738 យោធ​ភូមិ​ភាគ​ទី​៣​ ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​យោធា ​សន្តិសុខ​ខែក​ក្កដា​ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​ខែ​សីហា​ ឆ្នាំ២០២០

      នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​យោធា ​សន្តិសុខ​ខែ​កក្កដា ​និង​លើក​ទិ​សដៅ​អនុវត្ត​បន្តខែ​សីហា ​ឆ្នាំ២០២០ នៅ​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី៣​ ថ្ងៃ​ទី២១​ ខែ​កក្កដា​ ឆ្នាំ២០២០​នេះ ​ឧត្តម​សេនីយ៍​ឯក​ យឿង​ សុខុន ​មេប​ញ្ជាការ​រង​ កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​យុទ្ធ​ភូមិ​ភាគ​ទី​៣​ បាន​ថ្លែង​ថា៖ ​ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹ​មត្រូវ​ និង​ឈ្លាស​វៃ​​របស់​ សម្ដេច​តេ​ជោ ​ហ៊ុន ​សែន​ បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ មាន​សុខ​សន្តិភាព ​និង​ស្ថិរភាព​នយោ​បាយ​ពេញ​លេញ​ទូទាំង​ប្រទេស​ ជា​ពិសេស​រក្សា​បាន​លំ​នឹង​សេដ្ឋ​កិច្ច ​ព្រម​ទាំង​បង្ក​លក្ខណៈ​ដល់​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​ប្រជាពល​រដ្ឋ​ មន្ត្រី​រាជ​ការ​ស៊ី​វិល​ កង​កម្លាំង​ប្រដាប់​អាវុធ​ មាន​ភាព​ល្អ​ប្រសើរ​។​

ឧត្តម​សេនីយ៍​ឯក​ យឿង​ សុខុន ​មេប​ញ្ជាការ​រង​ កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​យុទ្ធ​ភូមិ​ភាគ​ទី​៣


      ឆ្លៀត​ក្នុង​កិច្ច​ប្រជុំ​នោះ ​ឯកឧត្តម​ យឿង ​សុ​ខុន ​បាន​​ក្រើន​រំលឹក​ដល់​គ្រប់​​កង​​ឯក​ភាព​ចំណុះ​របស់​យោធ​ភូមិ​ភាគ​ទី៣ ទាំង​អស់​ ត្រូវ​បន្ត​អនុវត្ត​ភារកិច្ច​រួម​របស់​យើង​ គឺ​រួម​គ្នា​ការ​ពារ​ និង​ពង្រឹង​សុខ​សន្តិភាព​ ដែល​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មហា​សាល​ របស់​ជាតិ​យើង​ ឲ្យ​ស្ថិត​គង់​វង្ស​។​ បន្ត​បំពេញ​កិច្ចការ​ ការ​ពារ​អធិប​តេយ្យ ​បូរណ​ភាព​ទឹក​ដី​ តាម​បណ្ដោយ​ព្រំ​ដែន​អោយ​បាន​គង់​វង្ស​។​ ត្រូវ​ខិត​ខំ​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រទេស​ជិត​ខាង​ តាម​យន្ត​ការ​ដែល​មាន​ស្រាប់​កន្លង​មក​ ដើម្បី​រក្សា​សុខ​សន្តិភា​ព និង​មិត្តភាព​ កិច្ច​សហប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ ខិ​ត​ខំ​កសាង​ និង​ពង្រឹង​ខឿន​ការ​ពារ​ជាតិ​ ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​ និង​រឹ​ងមាំ​ ​ទាំង​ខឿន​ការ​ពារ​ជាតិ​ រប​ស់​ប្រជាជន​ផង​ដែរ​។​ ត្រូវ​រួម​សហការ​ជា​មួយ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ដទៃ​ទៀត​ ការ​ពារ​សន្តិ​សុខ​ផ្ទៃ​ក្នុ​ង ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​។​

      ​ឯកឧត្តម​ យឿង ​សុ​ខុន ​បាន​ជំរុញ​អោយ​បន្ត​ការ​គ្រប់​គ្រង​កម្លាំង​ ដែល​អង្គភាព​នីមួយៗ​មាន​ស្រាប់​ ដើម្បី​ត្រៀម​ចល័ត​អន្ត​រាគមន៍​ ក្នុង​ករណី​ចាំ​បាច់​ក្នុង​ភូមិ​សាស្ត្រ​របស់​ខ្លួន​ ឬ​កន្លែង​ផ្សេង​ទៀត​ ពេល​មាន​បញ្ហា​។​ គ្រ​ប់បណ្ដា​អង្គភាព​ ត្រូវ​បើក​វគ្គ​ហ្វឹក​ហ្វឺ​ន​ពង្រឹង​អង្គភាព​ និង​ជំនាញ​តាម​ផែន​ការ​របស់​ថ្នាក់​លើ​។ ​ក្រៅ​ពី​ហ្វឹក​ហ្វឺន​យោធា​គ្រប់​កង​ឯកភាព​ ត្រូវ​យក​ចិ​ត្ត​ទុកដាក់​រៀន​សូត្រ​ នយោ​បាយ​ និង​អប់រំ​ចិត្ត​សាស្ត្រ​ ដល់​កង​ទ័​ពនៅ​ក្នុង​គោល​បំណង​ ឲ្យ​កង​ទ័ព​ទាំង​អស់​គោរព​ច្បាប់​របស់​រដ្ឋ​ លក្ខន្តិកៈ ​និង​បទ​បញ្ជា ​វិន័យ​ទូទៅ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។​ ត្រូវ​បន្ត​បំផុស​ និង​អនុវត្ត​ផែន​កា​រប្រឡង​ប្រណាំង​ ឲ្យ​កាន់​តែមា​ន​ភាព​ល្អ​ប្រសើរ​ឡើង ​ដើម្បី​បុគ្គល​ និង​អង្គភាព​នីមួ​យៗ​រីក​ចម្រើន ​បន្ត​ដោះស្រាយ​ល្អ​ នូវ​គោល​នយោបាយ​ចំពោះ​យោធិន​ពលី​មរណៈ​។​ ឯកឧត្តម​ បាន​ក្រើន​រំលឹ​ក​ដ​ល់​គ្រប់​បណ្តា​អង្គភាព​ ត្រូវ​បន្ត​ចូល​រួម​ទប់​ស្កាត់​ និង​បង្ការ​ជំងឺ​ជំងឺ​កូវីដ​១៩​ ស្រ​បតាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​បាន​ដាក់​ចុះ​។​ ចំពោះកា​រកសាង​ជំរុំ ​បន្ទា​យ គ្រប់​អង្គភាព​នីមួយៗ ​ត្រូ​វមាន​កន្លែង​រស់​នៅ​ និង​កន្លែង​ធ្វើការ​បាន​ល្អ​ សមរម្យ​ និង​ពិសេស​អង្គភាព​ការ​ពារ​ព្រំ​ដែន​ វរសេនា​តូច​ អនុសេនាធំ​យោ​ធា​ស្រុក​ តាម​បណ្ដោយ​ព្រំ​ដែន​ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ