ព័ត៌មាន

ពិធី​ប្រកាស​តែង​តាំង​ផ្លាស់​ប្តូរ​មុខ​តំ​ណែង​ជូន​នាយ​ទាហាន ​កង​ពល​តូច​ថ្មេីរ​ជេីង​លេខ​៥៣​ យោធ​ភូមិ​ភាគ​ទី​៥ ​ខេត្ត​បាត់​ដំបង​
នាយកដ្ឋានព័ត៌មាន(៣)
27
1736 ពិធី​ប្រកាស​តែង​តាំង​ផ្លាស់​ប្តូរ​មុខ​តំ​ណែង​ជូន​នាយ​ទាហាន ​កង​ពល​តូច​ថ្មេីរ​ជេីង​លេខ​៥៣​ យោធ​ភូមិ​ភាគ​ទី​៥ ​ខេត្ត​បាត់​ដំបង​

      កងពល​តូច​ថ្មើរ​ជើង​លេខ​៥​៣ យោធ​ភូមិភា​គទី​៥​ កាល​ពី​រសៀលថ្ងៃ​ទី​២០​ ខែ​កក្កដា​ ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ​បាន​ប្រារព្ធ​ពិធី​ប្រកាស​តែង​តាំ​ងផ្លាស់​ប្តូរ​ មេ​បញ្ជាការ​ និង​នាយ​សេនា​ធិការ​កង​ពល​ថ្មី​ ដែល​​ពិ​ធី​ប្រកាស​ផ្លាស់​ប្តូរ​មុខ​តំ​ណែង​នេះ​ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតី​ភាព​ ឧត្តម​សេនីយ៏​ឯក​ ហ៊ុន ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជា​ការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ​និង​​មាន​​កា​រ​អញ្ជើញ​​​ពីសំណាក់​ ឯកឧត្តម​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ ព្រម​ទាំង​​នា​យទាហាន​ជាន់​​ខ្ព​ស់ ចំណុះ​​បញ្ជាការ​ដ្ឋាន​​កង​ទ័ព​ជើង​គោក ​យោធ​ភូមិភា​គទី​៥​ ដៃ​គូ​សម្ព័ន​មេត្រី​ភាព​ជា​មួយ​កង​ពល​ និង​នាយ​ទាហាន​ នាយ​ទាហាន​ និង​ពល​ទាហាន​ ក្នុង​ក​ងពល​តូច​ថ្មើរ​ជើង​លេខ​៥៣​ ​ជា​ច្រើន​រូប​ទៀត។​

      នៅ​ក្នុង​មតិ​ស្វាគមន៏​ និង​របាយ​ការណ៏​សង្ខេប​របស់ ​ឯកឧត្តម​ ឧត្តម​សេនីយ៏​ទោ ​ជា ​ភួង​ភិរម្យ​ មេ​បញ្ជាការ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥៣​ ចាស់​ បាន​លើក​ឡើងពី​សកម្ម​ភាព​ និង​សមិទ្ធ​ផល​នានា​ ពាក់​ព័ន្ធ​​​ទៅ​នឹង​​ភារ​កិច្ច​ចំពោះ​មុខ​ របស់​នាយ​ទាហាន​ នាយ​ទាហានរង ​​និង​​ព​ល​ទាហាន​ ក្នុង​កង​ព​លតូច​​ថ្មើរ​ជើង​លេខ ​៥៣​ បាន​​សម្រេច​កន្លង​មក​ ទាំង​ភារកិច្ច​ចូល​រួម​សហការ ​ការ​ពារ​សន្តិ​សុខ​ជូ​ន​ប្រជាពល​រដ្ឋ​រ​ស់នៅ ​និង​ភារកិច្ច​​ជួរ​មុខ ​ក្នុង​​កិច្ច​ការ​ពារ​អធិប​តេយ្យ ​បូរណៈ​ភាព​ទឹក​ដី​ ​​ក៏ដូច​ជា​ភូមិសា​ស្ត្រ​ទទួលខុ​ស​ត្រូវ​បាន​រឹង​មាំ​ផង​ដែរ​។​

     នៅ​ក្នុង​ឱកាស​នោះ​បន្ទា​ប់ពី​ ​ឧត្តម​សេនីយ៏​ត្រី​ ឈឹម​ លីន​ នាយ​ការិយាល័យ​ទី​១ ​កង​ទ័ព​ជើង​គោក ​បាន​អាន​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​ពារ​ជាតិ​ ស្តី​ពី​ការ​តែង​តាំង​ ផ្លាស់​ប្តូរ​មុខ​ងារ​ នាយ​​​ទាហា​ន ក្នុង​​​ខ.ភ.ម ដែល​ក្នុង​សេចក្តី​ប្រកាស​បាន​តែង​តាំង​ ឧត្តម​សេនីយ៍​ត្រី​ កែវ​ សេ​ង​លន ​ជា​​មេ​​បញ្ជា​​​​ការ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥៣​ថ្មី​ ជំនួសឯកឧត្តម​​ ​ជា ភួង​ភិរម្យ​ មេ​​បញ្ជា​កា​រ​ក​ង​ពល​​តូច​​ថ្មើរ​​ជើង​​លេខ​​៥៣ ​ចាស់ ​ដែល​ត្រូវទៅ​បំពេញ​ភារ​កិច្ច​នៅ​អង្គភាព​ថ្មី ​និង​ប្រកាស​​បា​ន​​តែង​តាំង ​លោក​​ឧត្តម​​សេនី​យ៍​​ត្រី ​ផេង​​ ធី​ ជា​នាយ​សេនា​ធិការ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥៣ រួច​មក​ ឧត្តម​សេនីយ៏ឯ​ក ហ៊ុន​ ម៉ា​ណែត ​បាន​​ប្រគល់​សេចក្តី​ប្រកាស​​តែង​តាំង​មុខ​តំណែង​ថ្មី ​ជូន​លោក ​ឧត្តម​សេនីយ៏​ត្រី​ កែវ​ សេង​លន​ និង​​ឧត្តម​សេនីយ៍​ត្រី​ ផេង​​ ធី​ និង​បាន​ប្រគល់​ត្រា​សិទ្ធ​ដើម្បី​បំពេញ​ភារកិច្ច​ចាប់​ពី​ពេល​នេះ​ត​ទៅ​​។​

ឧត្តម​សេនីយ៏​ឯក​ ហ៊ុន ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជា​ការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក


      មាន​ប្រសាសន៏​ក្នុង​ពិធី​ប្រកាសតែ​ង​តាំង​ផ្លាស់​ប្តូរ​ មេ​បញ្ជាកា​រ និង​នាយ​សេនាធិការ​កង​ពល​ថ្មី ​នៅ​​កង​ពល​តូច​ថ្មើរ​ជើង​លេខ​​៥៣​ ​នា​ឱកាស​នោះ ​ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែត​ ក៏​បាន​កោត​សរសើរ​ និង​​វា​យតំលៃ​​ខ្ព​ស់​ចំពោះ​ស្មារតី​ខិត​ខំ​ប្រឹង​ប្រែង​ របស់​មេ​បញ្ជាការ​ មេ​បញ្ជាការ​រ​ង នាយ​ទាហាន ​នាយ​ទាហានរង​ និង​ពល​ទាហាន​ ក្នុង​កង​ពល​តូចថ្មើរ​ជើង​លេ​ខ​​៥៣​ នា​ពេល​កន្លង​មក​ សម្រេច​បាន​​នូវ​​សមិទ្ធ​ផល​​​ជា​ច្រើ​ន​គួរ​ឲ្យ​កត់​សម្គាល់​ ដោយ​បាន​អនុវត្តន៏​ទៅ​តាម​បទ​បញ្ជា​ សេចក្តី​ណែ​នាំ ​របស់​បញ្ជា​កា​រ​ដ្ឋាន​​ក​ងទ័ព​​ជើ​ងគោក ​និង​យោធ​ភូមិភាគ​ទី​៥​ បាន​ដាក់​ចុះ​។ ឯកឧត្ត​មបាន​បញ្ជាក់​ថា​៖​ ការ​​ប្រកាស​ តែង​តាំង​​ផ្លាស់​ប្តូរ​មុខ​តំណែង​នេះ​ គឺ​ធ្វើ​ឡើង​ជា​ការ​សម្រេច​​ដោយ​ឈរ​លើ​​ការ​ពិនិត្យ​វាយ​​តម្លៃ​យ៉ាង​​ល្អិត​ល្អន់​ ពី​​សំណាក់​ថ្នាក់​​ដឹ​ក​នាំ​របស់ខ.ភ.ម ​ស្រប​តាម​គោល​ការណ៍​ច្បាប់​ជា​ធរមាន​ ជា​ពិសេស ​បាន​ធ្វើការ​វាយ​តំលៃ​​អំពី​ឆន្ទៈ​​សមត្ថ​ភាព​ សុខភា​ព​ ​កា​រ​ងារ​ចំណេះ​ដឹង​ បទ​ពិសោធន៍ ​សីលធម៌ ​និង​ភាព​តស៊ូ អំ​ណត់​ព្យាយាម​ ឥរិយាប​ទទទួល​ខុស​ត្រូវ ​ចំពោះសា​មី​ខ្លួន​។

      ​ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត ​បាន​សង្កត់​ធ្ងន់​ថា​៖ ​ការ​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​អង្គភាព ​ពោល​គឺ​មេប​ញ្ជាការ​ និង​នាយ​សេនា​ធិការ ​បាន​ត្រឹមត្រូវ​ ​​គឺជា​កត្តា​ធានា​​បា​ន​នូវ​សាម្គីភាព ​ឯកភាព​ផ្ទៃ​ក្នុង​ ប្រសិទ្ធ​ភាព​ការងារ​ល្អ​។ ក្នុង​ន័យ​នេះ​ឯកឧត្តម​ បាន​បញ្ចាក់​បន្ថែម​ថា៖​ ការ​​ប្រកាស​តែង​តាំង​ផ្លាស់​ប្តូរ​មុខ​ងារ​ មិ​នមែន​ជា​ការ​ផ្ទេរ​សិទ្ធ​អំណាច​នោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​ទទួល​ខុស​ត្រូវ​ ពី​​មួយ​ជំនាន់ ​ទៅ​មួយ​ជំនាន់ ​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ និរន្តរ​ភាព ​នៃ​ការ​បំពេញ​តួនាទី ​និង​ភាកិច្ច​​របស់​​ក​ងយោធ​ពល​ខេមរ​ភូមិន្ទ​។ ​ឯកឧត្តម ​ហ៊ុន​ ម៉ា​ណែត ​បាន​សំ​ដែង​នូវ​ក្តី​សង្ឍឹម​ថា៖​ មេ​បញ្ចាការ​តែង​តាំង​ថ្មី​ នាយ​សេនា​ធិការ​ថ្មី​ នឹង​បន្ត​ប្រឹង​ប្រែង​បំពេញ​ការងារ​ឲ្យ​បាន​ខ្លាំង​ក្លាបន្ថែម​ទៀត ​ដើម្បី​​សំរេច​បាន​នូវភារកិច្ចដែ​ល​ថ្នាក់​លើ​ប្រគល់​ជូន​​ និ​ង​បាន​ក្រើន​រំលឹក​ដល់​ឯកឧត្តម​ នាយ​សេនា​ធិការ​ថ្មី​ និង​សហការ​បាន​​ល្អ​​​ជា​មួយ ​ថ្នាក់​ដឹក​នាំ ​នាយ​ទាហាន ​ពល​ទាហាន​ទាំង​អស់​ របស់​កង​ពល​លេខ ​៥៣​ និង​រួម​សាមគ្គី​គ្នា​ ឯកភាពផ្ទៃ​​ក្នុង​​បានល្អ​ បន្ត​កិច្ច​ខិ​ត​ខំ​ប្រឹង​ប្រែង​បំពេញ​​កិច្ច​ការ​ឱ្យ​កាន់​តែស​កម្ម​​ ​ដើម្បី​សម្រេច​បាន​នូវ​​ស្នាដៃ​ និង​សមិទ្ធផល​​ថ្មី​ៗ​កាន់​​​តែ​​ប្រសើរ​​ឡើង​ថែម​ទៀត​ ជា​ពិសេស​ធ្វើ​យ៉ាង​ណា​ ធានា​ឲ្យ​បាន​នូវ​និរន្តភាព​​ ការ​រីក​ចម្រើន​​​រប​ស់​អង្គភាព​ បន្ត​ទៅ​មុខ​ទៀត​​ ដើម្បី​ទុកជា​មូលដ្ឋាន​សម្រាប់​អ្នក​បន្ត​វេន​​ជំនាន់​ក្រោយ​​ទៀត​ផង​ដែរ​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ