ព័ត៌មាន

ឯកឧត្តម​ ឥត សា​រ៉ាត់​ សមា​ជិក​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​កណ្ដាល​គណ​បក្ស​ប្រជាជន​កម្ពុជា​ ជួប​សំណេះ​សំណាល​ជា​មួយ​សមាជិក​ក្រុម​ការ​ងា​រ ប្រជា​ពល​រដ្ឋ ​ដែ​ល​ជា​ពុទ្ធ​បរិស័​ទ និង​ព្រះ​សង្ឃ​ក្នុង​សង្កាត់​ស្លរ​ក្រាម​ និង​សង្កាត់​នគរ​ភ្នំ ​ក្រុង និង​ខេត្ត​សៀម​រាប​
នាយកដ្ឋានព័ត៌មាន(៣)
9
1735

      ទៀន​ព្រះ​វស្សា​ចំនួន ​២៤​គូ ​រួម​និង​ទេយ្យទាន​ គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ធំ​ ត្រូវ​បាន​ ឯកឧត្តម​ ឥត​ សា​រ៉ាត់​ សមាជិក​អចិន្ត្រៃ​យ៍​គណៈកម្មាធិការ​កណ្ដាល​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ក្រុង​ និង​ខេត្ត​សៀម​រាប​ និង​លោក​ជំទាវ​ បុប្ផា ​ផល​ រួម​ជា​មួយ​ថ្នាក់​ដឹ​កនាំ​ ក្រុម​ការ​ងារ ​ក្នុង​មូល​ដ្ឋាន​ក្រុង ​និង​ពុទ្ធ​បរិស័​ទ ក្នុង​ក្រុង​សៀម​រាប​ ខេត្ត​សៀម​រាប​ នាំ​យក​ទៅ​វេ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​នៅ​វត្ត​ចំនួន ​១២ ​ក្នុង​សង្កាត់​នគរ​ភ្នំ​ និង​សង្កាត់​ស្ល​រក្រាម ក្រុង ​និង​ខេត្ត​សៀម​រាប​ ដែល​ក្នុ​ងមួ​យវ​ត្តៗ ទទួល​បាន​ សាដក​ ៥​កញ្ចប់​,​ ទៀន​ព្រះ​វស្សា​ ១​គូរ​, អង្ករ ​៥០​គីឡូ​ក្រាម​, ​ព្រម​ទាំង​គ្រឿង​ឧបភោគ​បរិភាគ​ និង​ បច្ច័យ​កសាង​វត្ត​ចំនួន ​៥០​ម៉ឺន​រៀល​ និង​ប្រគេន​ដល់​ចៅ​អធិការ​វត្ត​បច្ច័យ​ ១២​​ម៉ឺន​រៀល​, ប្រគេន​ព្រះ​សង្ឃ​ចូល​រួម ​៤៦​អង្គ ​ដែល​ក្នុង​មួយ​អង្គៗ​ប្រគេន​​បច្ច័យ​ ៨​ម៉ឺន​រៀល។​​

ឯកឧត្តម​ ឥត​ សា​រ៉ាត់​ សមាជិក​អចិន្ត្រៃ​យ៍​គណៈកម្មាធិការ​កណ្ដាល​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ក្រុង​ និង​ខេត្ត​សៀម​រាប​


      ជួប​សំណេះ​សំណាល​ជា​មួយ​សមាជិក​ក្រុម​ការងា​ និង​ប្រជា​ពលរដ្ឋ​ ដែល​ជា​ពុទ្ធ​បរិស័ទ​ និង​ព្រះ​សង្ឃ​នា​ពេល​នោះ ​ឯកឧត្តម ឥត សារ៉ាត់ បាន​លើក​សរសើ​រ​ចំពោះ​អាជ្ញាធរ​ដែន​ដី​​គ្រ​​ប់លំដាប់​ថ្នាក់​ ក្នុង​សង្កាត់​ស្លរ​ក្រាម ​និងសង្កាត់​នគរ​ភ្នំ​ ក្រុង ​និង​ខេត្ត​សៀម​រាប​ ដែ​​លរហូត​មក​បាន​សហការ​គ្នា​យ៉ាង​ល្អ​ជា​មួយ​ប្រជាពល​រដ្ឋ​ និង​ព្រះ​សង្ឃ ​ក្នុង​ការ​កសាង​ភូមិ​ ឃុំ ​របស់​ខ្លួន​រហូត​មាន​ការ​រីក​ចម្រើន​។​ ភាព​រី​កចំរើន​ទាំង​នេះ​ ត្រូវ​បាន​ឯកឧត្ត​មចាត់ទុក​ថា​៖​ គឺ​បាន​មក​ពី​ កត្តា​សុខស​ន្តិភាព ​និង​ស្ថិរភាព​នយោបាយ ​ក្រោម​ការ​ដឹកនាំ​ប៉ិន​ប្រសព្វ​របស់​ សម្តេច​តេ​ជោ ​នាយក​រដ្ឋមន្ត្រី ​ធ្វើ​ឱ្យ​ប្រទេសមា​ន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ​ដូច្នេះ ​សន្តិភាព​មាន​តម្លៃ​កាត់​ថ្លៃ​មិន​បាន​ ហើយ​សន្តិភាព ​គឺ​ជា​លក្ខ​ខណ្ឌ​ចាំ​បាច់​បំផុត ​ក្នុង​ការ​កសាង ​និង​ការ​អភិវឌ្ឍ​សង្គម​ជា​តិ ឱ្យ​មាន​ការ​រីក​ចម្រើន​។

      ឯកឧត្តម ឥ​ត សា​​រ៉ាត់ ​បញ្ជាក់​ទៀតថា៖ ​បច្ចុប្បន្ន​នេះ ​កម្ពុជា​យើង​ ក៍ដូចជា​ពិភព​លោក​ទាំ​ង​មូល ​បាន​ប្រឈម​នឹង​ជំងឺ​ឆ្លង​កូវីដ​១៩​ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​គ្រប់​វិស័យ ​និង​ជីវិភាព​រស់នៅ​របស់​ប្រជា​ពល​រដ្ឋ​ទូទៅ ​ហើយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​តេជោ ​ជាប្រមុខ​ដឹក​នាំ​ បាន​ដាក់​ចេញ​វិធាន​ការ​ជា​ច្រើ​ន ដើម្បី​ទប់​ស្កាត់​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩​នេះ​​។​ ឯកឧត្តម​ ​ក៏​បានធ្វើកា​រណែនាំ​ផង​ដែ​រ ដល់​ប្រជា​ពលរដ្ឋ​ ព្រះ​សង្ឃ ​ទាំង​អស់​ ឲ្យ​បន្តធ្វើ​អនាម័យ​ក្នុង​ភូមិ ​ឃុំ ​របស់​ខ្លួន​ ពិសេស​ខ្លួន​យើង​និង​គ្រួសារ​ ជា​ប្រចាំ ​ដោយ​ប្រកាន់​ភ្ជាប់​ការ​រ​ស់នៅ​ស្អាត​ ហូប​ចុក​ស្អាត​ ត្រូវ​លាង​ដៃ​ជា​មួយ​សាប៊ូ ​អាល​កុល​ ឬ​ជែល ​និង​ត្រូវ​ពាក់​ម៉ា​សឲ្យ​បាន​ជាប់​ជា​ប្រចាំ​ តាមការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​។ ឯកឧត្ត​ម ​ឥត​ សារ៉ាត់​ បាន​បញ្ជាក់​បន្ថែម​ថា​៖ វិធាន​ការ​នៃ​ការ​ធ្វើ​អនា​ម័យ​ ដើម្បី​ការ​ការ​ពារ​នេះ​ វាមិន​គ្រាន់​តែ​ការពារ​សម្រាប់​ជំងឺ​ឆ្លង​កូវីត​១៩​ ប៉ុណ្ណោះ​ទេ តែវា​ក៏អាច​ការពា​ររាង​កាយ​យើង​គ្រប់​គ្នា​ ពី​ជំងឺ​ដង្កា​ត់ផ្សេងៗ​ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែ​រ ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ