ព័ត៌មាន

ពិធី​ប្រកាស​តែង​តាំង ​ផ្លាស់​ប្ដូរ​មុខ​តំ​ណែង​មេ​បញ្ជាការ​ ក្នុង​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​បាត់​ដំបង​
នាយកដ្ឋានព័ត៌មាន(៣)
37
1734 ពិធី​ប្រកាស​តែង​តាំង ​ផ្លាស់​ប្ដូរ​មុខ​តំ​ណែង​មេ​បញ្ជាការ​ ក្នុង​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​បាត់​ដំបង​

      នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ បាត់​ដំបង​ ព្រឹ​ក​ថ្ងៃ​ទី​២​០ ខែ​កក្កដា​ ឆ្នាំ​២០២០​ បាន​ប្រារព្ធ​ពិធី​ប្រកាស​តែង​តាំង​ផ្លា​ស់​ប្ដូរ​មុខ​តំណែង​ ជូន​ជូន​នាយ​ទាហាន​ ក្នុង​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​បាត់​ដំបង​ ដែល​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព ​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​ កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជាការ​កង​ទ័​ពជើងគោ​ក​។​

      ក្នុង​ឱកាស​នោះ ​ឧត្តម​សេនីយ៍ទោ​ អ៊ុ​ក ​ឃ្នួច ​មេប​ញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ខេត្ត​បាត់​ដំបង​ចាស់​  បាន​ឡើង​មាន​មតិ​ស្វាគមន៍​ ដោយ​បាន​លើក​ឡើង​ពី​សមិទ្ធ​ផល​មួយ​ចំនួន​ ដែល​អង្គភាព​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​បាត់​ដំបង​ សម្រេច​បាន​ក្នុង​រយៈ​ពេល​កន្លង​មក​ លើ​ការងារ​កសាង​អង្គភាព​ ការ​ពង្រឹង​សមត្ថ​ភាព​កង​ទ័ព​ តាម​រយៈ​ការ​ហ្វឹក​ហ្វឺន​ ផ្នែក​យុទ្ធ​វិធី ​អប់រំ​ចិត្ត​សាស្ត្រ​ ​នយោ​បាយ​សតិ​អារម្មណ៍​ ការ​កសាង​ជំរំ​ស្នាក់​នៅ ​កន្លែង​ធ្វើ​ការ​ ផ្ទះ​បាយ​សមូហ​ភាព​ និង​ការ​ជួយ​ដល់​អតីតយុ​ទ្ធ​ជន​ សំដៅ​រួម​ចំ​ណែក​លើក​កម្ពស់​ជីវភាព​រ​ស់នៅ​ របស់​អតីត​យុទ្ធ​ជន​ឲ្យ​បាន​ល្អ​ប្រសើរ​។ ឯកឧត្តម ​អ៊ុក ​ឃ្នួច​ បាន​បញ្ជាក់​ថា​៖​ ចាប់​ពី​ថ្ងៃ​បង្កើត ​កង​ឯកភាពតំ​បន់​ប្រតិបត្តិ​ការ​សឹក​រង​ខេត្ត​បាត់​ដំបង​មក​ អង្គភាព​នេះ មា​ន​មេ​បញ្ជាការ ​ចំនួន​១០​រូប​ រួច​មក​ហើយ ​ហើយ​ឧត្តម​គឺ​ជា​មេ​បញ្ជាការ​ទី​១១​ ដែល​បាន​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី​២៦​ ខែ​មករា ឆ្នាំ​២០០៥​ មក​ដល់​ពេល​បច្ចុប្បន្ននេះ​ម​មាន​​រយៈ​ពេល ​​១៦​ឆ្នាំ​ហើយ​។​

ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​ កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជាការ​កង​ទ័​ពជើងគោ​ក​

      ថ្លែង​ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត​ បាន​សំ​ដែង​នូវ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​ស្មារតី​ទទួល​ខុស​ត្រូវ​ របស់​មេប​ញ្ជាការ​ មេ​បញ្ជាការ​រង​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ របស់​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ខេត្ត​បាត់​ដំបង ​ក្នុង​ដំណើរ​ការ​កសាង ​និង​ពង្រឹង​អង្គភាព​ចាប់​តាំង​ពី​ការ​បង្កើត​ក្នុង​ឆ្នាំ​១៩៧៩​ ដោយ​ទទួល​បាន​ស្នាដៃ​ និង​សមិទ្ធផល​ជា​ច្រើន​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។ ឯកឧត្តម ​ហ៊ុន ​ម៉ា​ណែត​ ក៏​បាន​សម្ដែង​ការ​កោត​សរសើរ​ ចំពោះមេ​បញ្ជាការ​ចាស់​ ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​លើ​ការងារ​អតីត​យុទ្ធ​ជន​ ដែល​បង​ប្អូន​បាន​លះ​បង់​ ចំពោះជា​តិ​មាតុ​ភូមិ​ និង​​​ជាអ្នក​មាន​​គុណ​បំណាច់​យ៉ាង​ធំ​ធេង​ ចំ​ពោះ​ប្រទេស​ជាតិ​។ តាម​រយៈ​ពិធី​ប្រកាស​តែង​តាំង​ផ្លាស់​ប្ដូរ​មុខ​តំណែង​ ជូន​នាយ​ទាហាន​ ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំ​បង​នា​ពេល​នោះ ​ ឯកឧត្តម​​ បា​នបញ្ជា​ក់ថា​​៖ មេបញ្ជាការ​អង្គភាព​នីមួយៗ ​មិន​មែន​ជា​ម្ចាស់​អង្គភាព​នោះទេ​ ភារកិច្ច​រប​ស់មេ​បញ្ជាការ​នី​មួយ​ៗ​ គឺ​ត្រូវ​រក្សា​សមិទ្ធផល​ ដែល​មេប​ញ្ជាការ​មុន​បាន​កសាង ​និង​ត្រូវ​ខិត​ខំ​កសាង​បន្ថែម​ទៀត​ ដើម្បី​​បន្សល់​ទុក​ឱ្យ​មេប​ញ្ជាការ​បន្ទាប់​ បន្ត​បំពេញ​ភារកិច្ច ​ពី​ព្រោះ​អង្គភាព​ នៅ​តែមាន​ភារកិច្ច​ការ​ពារ​ជាតិ​​មាតុ​ភូមិ​ ការ​ពា​រ​សុខ​សន្តិភាព​ ជូន​ប្រជាពលរដ្ឋ​។​ ឯកឧត្ត​ម ហ៊ុន​ ម៉ា​ណែត​ បាន​សង្ក​ត់​ធ្ងន់​ថា៖​ ការ​តែង​តាំង​នាយ​ទាហាន​ជា​មេ​បញ្ជាការ​ បាន​ធ្វើ​ការ​វាយ​តម្លៃ​ដោយ​ផ្អែក​ទៅ​លើ​ឆន្ទៈ​ សមត្ថភាព​ប​ទពិសោធន៍​ការ​ងារ​ សុខ​ភាព​ ការ​ទទួល​ខុសត្រូវ​ភាពជា​អ្នក​ដឹក​នាំ​ ហើយ​ក៏​ផ្អែក​ទៅ​លើមូល​ដ្ឋាន​​នៃ​និរន្តរ​ភាព​ របស់​នាយ​ទាហាន​តាម​ជំនាន់​ ជា​មួយ​គ្នា​ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​គាត់​សហកា​រ​គ្នា​ ជា​ពិសេស ផ្តល់​អទិភាព​អោយ​អ្នក​នៅ​ក្នុង​អង្គភាព​ពី​ក្រោម​ឡើង​ទៅ​លើ​។ ឯកឧត្តម​ បាន​សំណូមពរ​ដល់​ មេ​បញ្ជាការ​តែង​តាំង​ថ្មី ​រួម​ទាំង​នាយ​ទាហាន​ទាំង​អស់​ ត្រូវ​រក្សា​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​អោយ​បាន​ល្អ​ និង​ជំរុញកា​រងារ​អង្គភាព​បន្ត​ទៀត។​ ឯកឧត្តម​ បាន​ផ្តាំផ្ញើ ​គ្រប់​បណ្ដា​អង្គភាព​ទាំង​អស់​ ត្រូវ​ដាក់​ចេញ​នូវ​វិធាន​ការ​សុខា​ភិបាល​ និង​បំផុស​ឲ្យ​យោធិន​ទាំង​អស់​ មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ក្នុង​កា​រថែ​រក្សា​សុខភាព​អនាម័យ​ផ្ទាល់​ខ្លួន​ ដើម្បី​ទប់​ស្កាត់​ នៃ​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩​ ក្នុង​នោះ​ធ្វើ​យ៉ាង​ណា​ រក្សា​អោយ​បាន​ស្មារតី​នឹង​ន​ ដើម្បី​ចូ​លរួម​អនុវត្ត​វិធាន​ការ​ដែល​រដ្ឋា​ភិបាល​ដាក់​ចេញ។​.

      សូមប​ញ្ជាក់​ថា៖​ នៅ​ក្នុង​សេចក្តី​សំរេច​តែង​តាំង​ផ្លាស់​ប្តូ​មុខងា​រ​ ដែល​អាន​ដោយ ​ឧត្ត​មសេនីយ៍​ត្រី​ ឈឹម ​លីន​ នាយ​ការិយា​ល័យ​ទី​១​ បាន​ប្រកាស​តែង​​តាំង ​ឧត្តម​សេនីយ៍​ត្រី​ ហូម ​ខ្វែក​ ជា​មេ​បញ្ជាការ ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​បាត់​ដំបង​ថ្មី​ ជំនួស ឧត្ត​ម​សេនីយ៍​ទោ​ អ៊ុក ​ឃ្នួច ​ដែល​ត្រូវ​ផ្លាស់​ប្តូរ​​​ទៅបំពេញ​ភារកិច្ច​ នៅអ​ង្គភាព​ថ្មី​  និងលោក​វរសេនីយ៍​ឯក​ ភើយ​ លំ​អង​ ជា​នាយ​សេនា​ធិការ ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​បាត់​ដំបង ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ