ព័ត៌មាន

ឯកឧត្តម ​សៅ សា​​រឿន ​ចុះ​ជ្រើស​រើស​មុខ​សញ្ញា​ជន​ពិការ ​ស្រុក​វាល​វែង​ ខេត្ត​ពោធិ៍​សាត់​ ២០.០៧.២០
នាយកដ្ឋានព័ត៌មាន(៣)
12
1733 ឯកឧត្តម ​សៅ សា​​រឿន ​ចុះ​ជ្រើស​រើស​មុខ​សញ្ញា​ជន​ពិការ ​ស្រុក​វាល​វែង​ ខេត្ត​ពោធិ៍​សាត់​

      បន្ទា​ប់​ពី​ជំនាញ​ក្រុម​ការ​ងារ​អន្តរ​ក្រសួង​ ចុះ​ត្រួ​ត​ពិនិត្យ​ដល់​មុខ​​សញ្ញាជន​​ពិការ​ ដែល​ជា​​អតីត​​យុទ្ធ​​ជ​នកង​ទ័ព​​កម្ពុជា​ប្រជា​ធិប​តេយ្យ​ ក្នុង​ស្រុក​សំឡូតរួ​ចមក ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ​ទី​​២០​ ខែ​កក្កដា ​ឆ្នាំ២០២០​នេះ ​គណៈ​កម្មការ​ត្រួត​ពិនិត្យ​អន្ត​រក្រសួង​ បា​ន​បន្ត​ចុះត្រួត​ពិនិត្យ​មុខ​​សញ្ញាជ​ន​ពិការ ​ចំនួន ​៣៣៩​នាក់ ​បន្ត​ទៀត​ នៅ​ក្នុង​ស្រុក​វាល​វែង​ ទិស​យោធ​ភូមិ​ភាគ​ទី៥​ ខេត្ត​ពោធិ៍​សាត់ ​ស្ថិ​ត​ក្រោម​ការ​ដឹក​នាំ​ត្រួត​ពិនិត្យ​ពី​ ឧត្តមសេនីយ៍​ឯក ​សៅ ​សា​រឿន​ អគ្គ​នាយក​រង​ អគ្គ​​នាយក​ដ្ឋាន​យោធ​សេវា ​ក្រសួង​ការ​ពា​រជាតិ ​និង​ជា​ប្រធាន​​គណៈ​​កម្ម​ការ​​ត្រួត​ពិនិត្យ​អន្តរ​ក្រសួង ​ដែល​ពិធី​នេះ ​បាន​​ប្រារព្ធ​ធ្វើ​នៅ​ទី​​បញ្ជាការ​ជួរ​មុខ​ យោធ​ភូមិភា​គទី៥ ​ទិស​ទី​៤​ ស្ថិត​ក្នុង​ស្រុក ​វាល​វែង​ ខេត្ត​ពោធិ៍​សាត់​។

      ក្នុងមតិ​ស្វាគមន៍​របស់ ​លោក​ វង្ស ​អេង ​អភិបាល​រង​ស្រុក​វាល​វែង​ ស្តី​ពី​ស្ថានភាព​ទូទៅ​របស់​បង​ប្អូន​ប្រជាពល​រដ្ឋ​ និង​បង​ប្អូនមុខ​សញ្ញាជនពិការ​ ដែលជា​​អតីត​យុទ្ធជន​កង​ទ័ព​កម្ពុជា​ប្រជា​ធិប​តេយ្យ​ ដែល​បាន​ទន្ទឹ​ង​ចាំ​ជា​យូរ​ណាស់​មក​ហើយ​ ក្នុង​​ស្រុក​វាល​វែង ​ដែល​បាន​ធ្វើសំណើរ​សំពី​រាជរដ្ឋាភិបាល ​ព្រម​ទាំង​បាន​ថ្លែង​អំណរគុណ​ ​ចំពោះ​​ប្រមុខ​ដឹក​នាំរា​ជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​មា​ន ​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី ​តែង​តែ​គិត​គូរ​នឹង​យក​ចិត្ត​ទុក​ដាក់​ ដល់​ប្រជាពលរដ្ឋ ​ជាពិ​សេសប​ង​ប្អូនអ​តីត​ជន​ពិការ​ នៃក​ងទ័ព​កម្ពុជា​ប្រជា​ធិបតេយ្យ​ តាម​រយៈ​អនុវត្ត​នូវ​នយោ​បាយ​ឈ្នះ ឈ្នះ ​កន្លង​មក​។​ ​

      បន្ទាប់​ពី ​ឧត្តសេនីយ៍ទោ ឈាង អ៊ិត មេ​បញ្ជាកា​ររ​ងយោធ​ភូមិភា​គ​ទី​៥​ កង​ទ័ព​ជើងគោ​ក តំណាង​កម្លាំង​សមា​ហរន្ត​កម្ម​ បញ្ជាក់​ប្រវត្ត​ពី​អតីត​កាល​រួច​មក​ ឧត្តមសេនីយ៍​ឯក​ សៅ ​សា​រឿន បា​ន​បញ្ជាក់​ថា​៖ ដោយ​យោង​​លើ​សំណើរ​ របស់​តំណាង​ឲ្យ​ជន​ពិការ​ ក្នុង​ស្រុក ​ភ្នំ​ព្រឹក​ នា​រយៈ​ពេល​កន្ល​ង​ម​ក​នេះ ​ស្តីពី​សំណើរ​សុំ​បញ្ចូល​​ក្នុង​ក្របខ័ណ្ឌ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​រួច​បំពេញ​បែប​បទ​ទទួល​ស្គាល់​ជាយោ​ធិន​ពិការ​ ដើម្បី​ទទួល​ប្រាក់​បៀ​វត្យ​រ៍​ប្រចាំ​ខែ​ និង​ប្រាក់​ឧបត្ថម្ភ​គោល​នយោបាយ ​សម្រាប់​ ​ជូ​ន​លោក ​លោក​​ស្រី​ ជាជន​ពិការ​ ដែល​​​ជាអតីត​យុទ្ធ​ជន​ ចំនួន ​៣៣៩​នាក់ ក្នុង​ស្រុក​វាល​វែង​ ដូច្នេះ​ហើយ​​ទើ​ប​ក្រ​សួ​ង​ការពារ​​ជា​តិ ​បាន​បង្កើត​គណៈកម្មការ​​មួយ​ដែល​មាន​សមាស​ភាព​ ចម្រុះ​អន្តរ​ក្រសួង ​ចុះម​ក​ត្រួត​ពិនិត្យ​កំណត់​ ​ជ្រើស​រើស​មុខ​សញ្ញា​អតីត​យុទ្ធជន​ ដែលបាន​បន្សល់​ទុក្ខ​ក្នុង​សម័យ​សង្គ្រាម​ រយៈពេល​កន្លង​មក​ ឲ្យបាន​​ជា​ក់​ល័ក្ខ ​ត្រឹម​ត្រូវ​មាន​តម្លាភាព​ ដើម្បី​រៀប​ចំស្នើរ​បញ្ចូល​ក្របខ​ណ្ឌ​ ក្នុង​កងយោធ​ពលខេមរ​ភូមិន្ទ​ រួច​និង​ផ្ទេរ​ទៅ​ឲ្យ​ក្រសួង​សង្គម​​កិច្ច​ អតីតៈ​យុទ្ធជន​ និង​យុវនិតិ​សម្បទា​ គ្រប់​គ្រង​បន្ត​នៅ​ពេល​ខាង​មុខ​នេះ​។ ឯកឧត្តម​ សៅ ​សារឿ​ន ​ក៏បា​នរំ​លឹក​​ពី​ការ​យក​​ចិត្ត​ទុក​ដាក់​ពី​ ​សម្តេច​តេ​ជោ ​ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិ​ត ​និង​​ថ្នាក់​ដឹក​​នាំ​​ក្រសួង​​ការ​ពារ​​ជា​តិ ​អគ្គ​​បញ្ជា​ការតែង​​តែគិ​តគូ​រ ​និង​ដឹង​គុណ​​ជានិច្ច​​ចំពោះ​វីរៈ​ភាព​ដ៏​​អង់​​អាច​ក្លា​ហាន​​ ​របស់​បងប្អូន​​យោ​ធិន​​​ពិ​ការ និងប​ង​ប្អូនអតីតៈ​យុទ្ធជន ​​ដែល​​​​បាន​លះ​បង់​​សា​ច់​​ស្រស់​ឈាម​ស្រស់​ ដើម្បីបុព្វហេតុ​​ជាតិ​មាតុភូមិ​ ​និ​ងប្រ​ជា​​ជន​​ក្នុង​​អំឡុង​សម័យ​សង្គ្រា​ម​ស៊ី​វិល​​កន្លង​​មក​។​ ឯកឧត្តម ​សៅ ​​សារឿ​ន ក៏​បា​នស្នើរ​អោយជំ​នាញ​ក្រុម​ការ​ងារ​ ត្រូវ​យក​ចិត្ត​​ទុក​​ដាក់​ខ្ពស់​ ក្នុងកា​រ​​ពិនិត្យ​វាយ​តម្លៃ​​ឲ្យ​បាន​​ត្រឹ​ម​​​ត្រូ​វ​ ទៅតា​ម​ជំនាញ​នីមួយៗ​ ធ្វើ​យ៉ាង​ណាបំ​ពេញ​សំណុំ​លិ​ខិត​ជូន​មុខ​សញ្ញា​ឲ្យ​បាន​ត្រឹម​ត្រូវ ​យុត្តិធ៌ម​ និង​ទាន់​ពេល​វេលា​​ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ចំពោះ​ប្រមុខ​ដឹក​នាំ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ