ព័ត៌មាន

ឯកឧត្តម ​ហ៊ីង ​ប៊ុន​ហៀង ​តែង​តាំ​ងជា​ឧត្ដម​ប្រឹក្សា​សម្ដេច​ព្រៈ​មហា​សង្ឃ​រាជ​
នាយកដ្ឋានព័ត៌មាន(៣)
16
1731 ឯកឧត្តម ​ហ៊ីង ​ប៊ុន​ហៀង ​តែង​តាំ​ងជា​ឧត្ដម​ប្រឹក្សា​សម្ដេច​ព្រៈ​មហា​សង្ឃ​រាជ

      ឯកឧត្តម​ កិត្តិ​បណ្ឌិត​ ហ៊ីង​ ប៊ុន​ហៀង ​ត្រូវបាន​តែង​តាំ​ងជា​ឧត្ដម​ប្រឹក្សា​ សម្ដេច​ព្រៈ​មហា​សង្ឃ​រាជ ​សម្ដេច​ព្រៈ​សង្ឃ​នាយក​ និង​ស្ថាប័ន​ថេរ​សភា​ នៃ​ពុទ្ធ​សាសនា ​ព្រៈ​រាជាណាចក្រ​​កម្ពុជា​។​ នេះ​បើ​យោង​តាម​អនុក្រឹត្យ​ស្ដី​ពី​ការ​តែង​តាំង​របស់​រាជរដ្ឋា​ភិបាល ​អាន​ដោយ​ ឯកឧត្ដ​ម សេង​ សុមុនី ​រដ្ឋលេខាធិការ​ ក្រសួង​ធម្មការ​ និង​សាសនា​​ នា​រសៀលថ្ងៃ​ទី១៨​ ខែកក្កដា ឆ្នាំ២០២០​កន្លង​ម​កនេះ។​

​      ពិធីប្រកាស​អនុក្រឹត្យ​តែង​តាំង​នេះ​ ដោយមាន​ការយាង​និមន្ត​ពី​ សម្ដេ​ច​ព្រៈ​អគ្គមហា​សង្ឃ​រាជា​ធិបតី ​កិត្តិ​ឧទ្ទេសៈ​បណ្ឌិត​ ទេព​ វង្ស​ សម្ដេ​ច​ព្រៈ​មហាសង្ឃ​រាជ​ នៃ​ព្រៈ​រាជាណា​​ច​ក្រកម្ពុជា​, សម្ដេចព្រៈ​អភិសិរី​សុគន្ធា​មហា​សង្ឃ​រាជា​ធិបតី ​កិត្តិ​ឧទ្ទេសៈ​បណ្ឌិត​ បួរ គ្រី​ សម្ដេច​ព្រៈ​មហាស​ង្ឃរាជ នៃ​គណៈធម្មយុត្តិកនិ​កាយ​,​ សម្ដេច​ព្រៈ​​មហា​សុមេធា​​ធិបតី ​កិត្តិ​ឧទ្ទេស​បណ្ឌិត​ នន្ទ​ ង៉ែត ​សម្ដេ​ចព្រៈ​សង្ឃ​នាយក​ នៃ​ព្រៈ​រាជាណាចក្រ​កម្ពុជា​, សម្ដេច​​ព្រៈ​ពោ​ធិ​វ័ង្ស​ កិត្តិ​បណ្ឌិត​ អំ ​លឹម​ហេង​ សម្ដេច​សង្ឃ​នាយក​រង​ទី១​ និង​ជា​ព្រៈ​ប្រធាន​ស្ថាប័ន​ថេរ​សភា​ នៃ​ពុទ្ធ​សាសនា​ នៅ​​ព្រៈ​រាជាណាចក្រ​កម្ពុជា ​និង​ឯកឧត្ដម​ ឈិត​ សុខុន ​រដ្ឋមន្រ្តី​ក្រសួង​ធម្មការ​ និង​សាសនា​។

      ឯកឧត្ដម​ ណុប ​រ័ត្ថ​និមល​ បាន​អាន​របាយ​ការណ៍​អំពី​ស្នាដៃ​ស​​កម្មភាព​ការ​ងារ​កន្លង​មក​ របស់​ឯកឧត្តម ​កិត្តិ​បណ្ឌិត​ ហ៊ីង ​ប៊ុន​ហៀង ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូល​រួម​យ៉ាង​សកម្ម​ បំរើ​ក្នុង​វិស័យ​ព្រៈពុទ្ធ​សាសនា​ ក្នុង​ទឹក​ចិត្ត​ប្រកប​ដោយ​សទ្ធាជ្រៈថ្លា​ ​ដ៍មុតមាំ ​ដែល​ជាពុទ្ធសានិក​ដ៍​ឆ្នើម​មួយ​រូប​ បាន​ជួយ​ជ្រោម​ជ្រែង​លើក​កម្ពស់​វិស័យ​ព្រៈពុទ្ធ​សាសនា​ មាន​ការរី​កចម្រើន​គួរ​ជាទីមោទនៈ ​និង​ជ្រៈ​ថ្លា​បំផុត ​តាម​រយៈ​ការ​ចូល​រួម​កសាងសេនា​សេនៈ ​ព្រៈវិហារ​ចំនួន​១៣​ សាលា​ធម្មសភា ​កុដិ សាលាពុទ្ធិកៈ​សិក្សា​ សាលា​ឆាន់ ​ស្រៈទឹក ក្លោងទ្វារ របងតាមទីវត្តអារាម នានាទូទាំង​ប្រទេ​ស និង​បាន​ជួយទំនុកបំ​រ៉ុងដល់​សាមណៈ​សិស្ស​ ដែល​មាន​ការ​ខ្វៈខាត​ក្នុ​ងការ​សិក្សា​ ​ជាពិសេស​បាន​ចូល​រួម​ដោះ​ស្រា​យ​រាល់​អធិករណ៍​ ដែ​លបាន​កើត​ឡើងក្នុង​សង្គម​ សង្ឃ ​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​នា​ពេល​កន្ល​ងម​ក​។

      ឯកឧត្ដម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និង​សាសនា មានប្រសាសន៍​ថា​៖ ការតែងតាំង​តួនាទី​ជូន​ឯកឧត្ដ​ម ​កិត្តិ​បណ្ឌិ​ត ហ៊ីង ​ប៊ុន​ហៀង​ ដើម្បីជួយសម្រួល​ការងា​រមួយ​ចំនួន​ដូច​ជា​ ការងារ​សន្តិសុខ​ ការងារការ​ទូត​ និង​កម្លាំង ​ក្នុង​ការ​ចុះ​ជួយ​ការងារ​មនុស្ស​ធម៌​ការ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ ក្នុង​វិស័យ​ពុទ្ធចក្រ​។ ឯកឧត្ដម ហ៊ីង ប៊ុនហៀង ជាពុទ្ធសាសនូបត្ថម្ភ​ក​មួយ​រូបដ៍​កម្រ​   ជាអ្នកសម្រ​ប​សម្រួល​ការងា​រ ពុទ្ធ​សាសនាទាំង​គណៈធម្មយុត្តិ ​និង​គណៈមហា​និកា​យ ផ្អែក​តាម​បទ​ពិសោធន៍ ​ឯកឧត្ដម​ មាន​ទេព្យ​កោសល្យ ​ខ្ពស់​ ប្រក​បដោយ​ឆន្ទៈ​ជា​អ្នក​គោរព​ស្រលាញ់ប​ម្រើ ​និង​ការពារ​ជា​គុណ​ប្រយោជន៍​ដល់​វិស័យ​ពុទ្ធសាសនា​ពិតៗ ​ក្នុង​ការបំពេញ​កិច្ចការ​កន្ល​ងម​ក ​តែង​តែ​ទទួល​បាន​ជោគ​ជ័យ​ និង​ការ​គាំទ្រពីគ្រប់​មជ្ឈដ្ឋាន​ជា​ដ៍រាប​រៀង​មក​។

      សម្ដេ​ច​ព្រៈអភិសិរី​សុគន្ធា​ មហា​សង្ឃ​រាជា​ធិបតី​ កិត្តិ​ឧទ្ទេស​បណ្ឌិ​ត បួរ គ្រី និង​ សម្ដេច​ព្រៈ​អគ្គ​មហា​សង្ឃរា​ជាធិបតី​ កិត្តិ​ឧទ្ទេស​បណ្ឌិត​ ទេព​ វង្ស​ មាន​សង្ឃដីការ​បញ្ជាក់​ថា​៖ ជាមោទនៈភាព​ចំពោះវិ​ស័យ​ព្រៈពុទ្ធ​សាសនានៅ​កម្ពុជា​ ការ​ដែល​ ឯកឧត្ដម​ កិត្តិ​បណ្ឌិត​ ហ៊ីង ​ប៊ុន​ហៀង ​ទទួល​បាន​តួនាទី​ថ្ងៃ​នេះ​ មិន​មែន​ជាកា​រ​ចៃដន្យ​ទេ​គឺ​ ជាអំពើដែ​ល​ឯកឧត្ដ​មបា​នធ្វើ​កសាង​មាន​ឧប្បនិស័យ​ជា​មួយ​និង​​វិស័​យព្រៈពុទ្ធ​សាសនា​ តាំង​ពី​ជាតិ​មុន​រហូត​ដល់​បច្ចុប្បន្ន​នេះ​។​

      ឯកឧត្ដម​ កិត្តិ​បណ្ឌិត​ ហ៊ីង ​ប៊ុន​ហៀង ​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​ប្រមុខ​រាជរដ្ឋា​ភិបាល ​សម្ដេច​ព្រៈ​មហា​សង្ឃរាជ​ សម្ដេច​ព្រៈ​សង្ឃ​នាយក​ និង​ស្ថាប័ន​ថេរសភា​ នៃ​ពុទ្ធ​សាសនា​ ក៏ដូច​ជា​ក្រសួង​ធម្មការនិង​សាសនា ​ដែលបា​ន​គាំទ្រ​ និងផ្ដល់​សេចក្ដី​ទុក​ចិត្ត​មក​លើ​រូប​ឯកឧត្ដម ក្នុងការ​ចូល​រួម​បំរើ​លើក​កម្ពស់​វិស័យ​ព្រៈ​ពុទ្ធ​សាសនា​​នៅ​កម្ពុជា​ ប្តេជ្ញា​បន្តការ​ខិតខំ​ប្រឹង​ប្រែង​ជម្រុញ​លើក​ស្ទួយ​វិស័យ​ព្រៈ​ពុទ្ធ​សាសនា​ ឱ្យ​មាន​ការ​រីក​ចម្រើន​ មាន​កិត្តិយ​ស​លើ​ឆាក​អន្តរជាតិ​ ៕