ព័ត៌មាន

ឯកឧត្តម ​មាស ​សាវ៉ន​ ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​ ចុះ​ជួយ​មូល​ដ្ឋាន​ស្រុក​វ៉ារិន​ អំពាវ​នាវ​ពល​រដ្ឋ​ ចេះ​ថែ​រក្សា​ការ​ពារ​សន្តិភាព​ ឲ្យ​បាន​គង់​វង្ស​ និង​រួម​គ្នា​ប្រយុទ្ធ​ជំងឺ​កូវីដ​១៩​
នាយកដ្ឋានព័ត៌មាន(៣)
12
1729 ឯកឧត្តម ​មាស ​សាវ៉ន​ ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​ ចុះ​ជួយ​មូល​ដ្ឋាន​ស្រុក​វ៉ារិន​ អំពាវ​នាវ​ពល​រដ្ឋ​ ចេះ​ថែ​រក្សា​ការ​ពារ​សន្តិភាព​ ឲ្យ​បាន​គង់​វង្ស​ និង​រួម​គ្នា​ប្រយុទ្ធ​ជំងឺ​កូវីដ​១៩​

      ឯកឧត្តម ​មាស​ សា​វ៉ន​ ប្រធាន​ក្រុម​ការងារ​ គណៈ​បក្ស​ប្រជាជន​កម្ពុជា​​ថ្នាក់​​កណ្តា​ល​ ​ចុះ​​ជួយ​មូល​ដ្ឋាន​ស្រុក វ៉ា​រិន​ ខេត្ត​សៀម​រាប​ បាន​អំពាវ​នាវ​អោយ​ពល​រដ្ឋ​ឲ្យ​ចេះ​ថែ​រក្សា ការពារ​សន្តិភាព​ ឲ្យបាន​គង់​វង្សព្រមទាំង​ត្រូវរួមគ្នា​បង្កា​រ​ទប់ស្កាត់​ និង​ប្រុង​ប្រយត្ន័​នៅ​ការរីក​រាល​ដាល​ នៃ​ជំងឺ​កូវីដ​១៩​។ ការ​អំពាវ​នាវ​នេះ​ក្នុង​ខណៈ ​ឯកឧត្តម ​បាន​ចុះ​ជួប​សំណេះ​សំណាល​ ជា​មួយ​សមាជិក​គណៈ​បក្ស​ប្រជាជន​កម្ពុជា​ ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប នារសៀលថ្ងៃទី​១៨​ ខែកក្កដា ឆ្នាំ២០២០ នៅស្នាក់កា​រ​គណៈបក្ស​ប្រជាជន​កម្ពុជា​ ស្រុកវ៉ារិន​។

      ក្នុ​ង​ឱកាស​នោះ ​ឯកឧត្តម មាស សាវ៉ន បានរំលឹក​ផង​ដែរថា៖​ ទឹកដីកម្ពុជា​ដ៏​កម្សត់​ ដែលធ្លាប់​បាន​ហែលឆ្លង​កាត់​សង្គ្រាម​ឈ្លានពាន ការស្ថិត​នៅក្រោម​អាណានិគម​បរទេស​ ការជ្រៀត​ជ្រែ​ក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ ការ​រង​ឥទ្ធិពល​ នៃជម្លោះ​ភូមិសាស្ត្រ​នយោបាយ រងគ្រោះដោយការ​ទម្លាក់​គ្រាប់បែក​ជាង​៣លា​ន​តោន​ រហូត​ដល់ធ្លាក់​ក្នុ​ងរបប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​ ធ្វើ​ឱ្យពលរដ្ឋ​ខ្មែរ យ៉ាងហោច​ជាង​ ២​លាន​នាក់​ បា​នស្លាប់​បាត់​បង់ជីវិត​។​ មកទល់​នឹង​បច្ចុប្បន្ន​នេះ ជាតិ​និង​ប្រជាជន​កម្ពុជា​ បានរស់នៅ​ក្នុង​សុខ​សន្តិភាព​ ​ដែល​កម្ពុជា​មាន​សព្វថ្ងៃ​នេះ ​បាន​មក​ពីការ​យក​ជីវិត​ធ្វើ​ជា​ដើម​ទុន​ របស់​ថ្នាក់ដឹក​នាំ​ នៃ​គណៈបក្សប្រជាជន​កម្ពុជា ​ចាប់​ពី​ការតស៊ូ​រំ​ដោះជាតិ និ​ង​សង្គ្រោះជីវិត​ប្រជាជន​ខ្មែរ​នៅថ្ងៃ​ទី៧ ​ខែ​មករា​ ឆ្នាំ​១៩៧៩​ រហូតដល់ការ​ចរចា​ សន្តិភាពទីក្រុង​ប៉ារីស​ និងការ​នាំយ​កនូវ​សុខសន្តិភាព​ពេញ​លេញ ឯ​កភាពជា​តិ​ ឯកភាព​ទឹក​ដី​នៅថ្ងៃ​ទី​២៩​ ខែ​ធ្នូ ​ឆ្នាំ ១៩៩៨​ ក្រោម​ការ​អនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ ​រប​ស់ សម្តេច​តេជោ ​ហ៊ុន​ សែន​។​ ប្រសិនបើគ្មាន​ការ​លះបង់​ និងមានគោល​នយោបាយ​ដ៏​ត្រឹម​ត្រូវ​ទេ​ នោះ​កម្ពុជា​នឹ​ង បន្តធ្លាក់​ក្នុង​សង្គ្រា​មស៊ីវិល ការបំផ្លិច​បំផ្លាញ និងគ្មានឱកាស​ស្តារ​ និ​ងក​សាងជា​តិ​ឱ្យ​រីក​ចម្រើន​នោះទេ​។ សន្តិភាព​ដែល​កម្ពុជា​មាន​នៅ​ពេល​នេះ ​គឺជាសន្តិភាព​ដ៏បរិសុទ្ធ ​ដែល​កើតចេញ​ពីដៃខ្មែរ​ផ្ទាល់​ ហើយ​ជា​សន្តិភាព​ដ៏​មាន​តម្លៃ​បំផុត ​សម្រាប់​ជន​ជាតិ​ខ្មែរ​។​

      ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្តម មាស សាវ៉ន បានផ្តាំផ្ញើរ ដល់ប្រជាពលរដ្ឋ​ទាំង​អស់​ ត្រូវ​តែចូល​រួម​បង្ការ និង​ទប់​ស្កាត់​ជំងឺ​កូវីដ​-១​៩ ​ឲ្យបាន​ខ្ជាប់ខ្ជួន តាមការណែ​នាំ​របស់​រាជ​រដ្ឋាភិបាល​ ក៏ដូចជា​ក្រសួងសុ​ខាភិបាល ​និង​បាន​ផ្តាំផ្ញើរ​ឲ្យប្រជាពល​រដ្ឋ​ទាំង​អស់​គ្នា ​ត្រូវបង្កើន​ការ​ផលិត​ផ្នែក​កសិកម្ម ​តាម​រយៈ​ការ​ដាំដុះ ​ការចិញ្ចឹម​សត្វ ជា​ដើម​ ចំណែក​ឯអជ្ញាធរ​ត្រូវ​តែ​ពង្រឹង​ឲ្យមាន​ប្រសិទ្ធិ​ភាព​នូវ​ ភូមិ-ឃុំ​មាន​សុវត្ថិភា​ព និង​ចូល​រួមគោរព​ច្បាប់​ចរាចរ​ណ៍​ទាំង​អស់​គ្នា។​ នៅក្នុង​ឱកាស​ជួប​សំណេះ​សំណាល​នេះ​ ឯកឧត្ត​ម បា​ននាំ​យក​ អង្ករ​ចំនួន​ ១០​តោន ​អាល់កុល ​៣ ​កាន ​អាវយឺត​ ២០០ អាវ ម៉ុង ៥០ ម៉ុង ម៉ាស់ ៣០០ ម៉ាស់ និង ឋវិកា ចំនួន ២៣០០០០០ រៀល (ពីរលាន​សាម​សិប​ម៉ឺន​រៀល)​ ប្រគល់ជូន សមាជិកគណៈ​បក្ស​ប្រជាជន​កម្ពុជា​ស្រុក​វ៉ារិន​ ដើម្បី​ចាត់​ចែង​ ប្រើ​ប្រាស់​ជា​ប្រយោជន៍​រួម​ ក្នុង​ស្រុក​វ៉ារិន​ទាំង​មូល ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ