ព័ត៌មាន

ពិធី​ជួប​សំណេះ​សំណាល​អតីត​យុវជន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កង​ទ័ព​ ថ្ងៃ​ទី​២៥ ​ខែ​កញ្ញា ​ឆ្នាំ​១៩៨៦​
នាយកដ្ឋានព័ត៌មាន(៣)
15
1728 ពិធី​ជួប​សំណេះ​សំណាល​អតីត​យុវជន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កង​ទ័ព​ ថ្ងៃ​ទី​២៥ ​ខែ​កញ្ញា ​ឆ្នាំ​១៩៨៦​

      ក្រុម​អតីត​យុវជន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កងទ័ព​ថ្ងៃទី២៥​ ខែ​កញ្ញា ​ឆ្នាំ​១៩៨៦ បាន​ជួប​ប្រជុំ​គ្នា​ នា​ព្រឹក​ថ្ងៃ​ទី១​៨ ​ខែ​កក្កដា​ ឆ្នាំ​២០២០​កន្ល​ង​មក​នេះ​ ដើម្បី​ពិភាក្សា​ការងារ​ និងស្តាប់​របាយការណ៍​ ដែល​ក្រុម​យុទ្ធ​មិត្ត​បាន​ចូ​លរួមក្នុង​ការ​ជួយ​ទ្រទ្រង់​មិត្តជួយ​មិត្ត​ និងការចូល​រួមជួយសំ​រាល​ដល់​ទុក្ខ​លំបាក​ របស់​ប្រជាជន​នៅ​តាម​មូល​ដ្ឋាន​  ដែល​បាន​ទទួល​ខុស​ត្រូវ និងរាជ​រដ្ឋាភិបាល​ ព្រមទាំង​ថវិការ​ដែល​ក្រុម​បាន​ចំណាយ​ និង​សន្សំ​នា​ពេល​កន្លង​មក​នេះ​។

      ឧត្តមសេនីយ៍​ឯក​ ដោក​ សុផា ​សាកល​វិទ្យា​ធិការ​រង​ នៃ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ នាយក​ មហា​វិទ្យាល័យ​វិទ្យា​សាស្ត្រ​សង្គម​ និង​ភាសា ​និង​ជា​តំណាង​ក្រុម​អតីត​យុវជន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​ ថ្ងៃ​ទី​២៥​ ខែ​កញ្ញា ​ឆ្នាំ​១៩៨៦​ បាន​ឲ្យ​ដឹង​ថា​៖ ការជួប​ជុំគ្នានា​ឱកា​ស​នេះ ​គឺ​ដើម្បី​បង្ហាញ​អំពី​ទំនាក់​ទំន​ងសាមគ្គីភាព​ចំពោះ​អតីត​យុវជន​ ដែល​នៅ​រស់​រាន​មាន​ជីវីត​ និង​បន្ត​រំលឹក​នូវ​អនុស្សាវរី​យ៍​ ដែល​ធ្លាប់​កំសត់​កម្រ​ ពួត​ដៃ​គ្នា​ ទាំង​ក្នុង​ពេល​ហ្វឹក​ហ្វឺន​ នៅ​ក្នុង​សាលា​ហ្វឹក​ហ្វឺន​ និង​ក្នុង​អង្គភាព​ជួរ​មុខ​ជា​មួយ​រៀម​ច្បង​ ក្នុង​កិច្ចការ​ការ​ពា​រប្រទេស​ជាតិ​ អធិប​តេយ្យ​ភាព​បូរណ​ភាព​ទឹក​ដី​ ប្រជាជន​ និង​រាជរដ្ឋា​ភិបាល​នា​ពេល​កន្លង​មក​ រហូត​មក​ដល់​បច្ចុប្បន្ន​ អស់​រយៈ​ពេល ​៣៤​ឆ្នាំ​កន្ល​ង​មក​ហើយ​។​

     ឯកឧត្តម ​ដោក​ សុផា ​បាន​បញ្ជាក់​ថា​៖ ក្រុមអតីត​យុវជន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កង​ទ័​ព ថ្ងៃ​ទី​២៥​ ខែ​កញ្ញា ​ឆ្នាំ​១៩៨៦​ បាន​បន្ត​ថា​៖ ក្រុម​នេះ ​ជាអ​តីត​យុវជន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កង​ទ័ព​ នា​ថ្ងៃទី​២៥​ ខែក​ញ្ញា ​ឆ្នាំ​១៩៨៦ ​ចូល​បាន​​សាលា​បំប៉ន​បំពេញ​វិជ្ជា​វប្បធម៌​យោធា ​(ង.​៥០​ ដី​ឥដ្ឋ​) ​នា​សម័យ​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា ​ហើយ​បាន​លះប​ង់នូវ​សាច់​ស្រស់​ឈាម​ស្រស់​ ឆ្លង​កាត់​ឧបសគ្គ​គ្រប់​បែប​យ៉ាង​ និង​បទ​ពិសោធន៍​ការ​ងារ​ជាង​ ៣​០​ឆ្នាំ ​ក្នុង​អង្គភាព​ នៃ​ខ.ភ.ម ​កង​កម្លាំង​នគរបាល​ជាតិ ​មន្ត្រី​រាជ​ការ​ស៊ីវិល ​និង​ជីវករ​ផ្សេងៗ ​ដែល​បច្ចុប្បន្ន​យុវជន​ទាំង​អស់​នោះ ​មួយ​ចំនួន​បាន​ប្រែ​ក្លាយ​ទៅ​ជា​បុគ្គល​ ដែល​មាន​សមត្ថភាព​ មាន​ស្នាដៃ​ក្នុង​ការ​បម្រើ​ជា​មាតុ​ភូមិ ​និង​ត្រូវ​បាន​ប្រគល់​ភារកិច្ច ​តែង​តាំង​ពី​សំណាក់​រាជ​រដ្ឋាភិបាល​នូវ​ឋានៈ ​តួនាទី​ជា​អ្នកដឹកនាំ​ ក្នុង​ស្ថាប័ន​ផ្សេង​ៗ​ ទៅ​តា​មឯកទេស​រៀងៗ​ខ្លួន ​និង​មួយ​ចំនួន​ទៀត ​ក៏បា​ន​ពលី​ជីវិ​ត​ក្នុង​សមរភូមិ​ ពិការ​ភាព​ និង​ខ្លះ​ទៀត​បាន​បាត់​បង់​ជីវិត​ដោយ​មូល​ហេតុ​ផ្សេងៗ​ផង​ដែរ​​។​

     គួរ​បញ្ជាក់​ដែ​រ​ថា៖ ក្រុម​អតីត​យុវជន​ស្ម័គ្រ​ចិត្ត​ ចូ​លបម្រើ​កង​ទ័ព​ថ្ងៃ​ទី​២៥ ​ខែ​កញ្ញា​ ឆ្នាំ​១៩៨៦​ បាន​ខិត​ខំ​គៀង​គរ​​មូល​និធិក​ ពី​សមាជិក​របស់​ខ្លួន ​និង​សប្បុរជន​នានា​ ចូល​រួម​ធ្វើ​ចលនា​សម្បុរ​សធម៌ ​មិត្ត​ជួយ​មិត្ត ​និង​កិច្ចការ​សង្គម​ជា​ច្រើន​តាម​លទ្ធភាព​រប​ស់​ខ្លួន ​ដល់​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ក្រីក្រ​ លំបាក​ខ្វះ​ខាត​នានា​ ជា​ពិសេស​ ក្នុង​ពេល​រីករា​ល​ដាល​ នៃ​ជម្ងឺ​កូវីដ​១៩​ នៅ​លើ​សកល​លោក ​និ​ង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ​ក្រុម​អតីត​យុវជន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កង​ទ័ព​ថ្ងៃទី​២​៥ ខែ​កញ្ញា​ ឆ្នាំ១៩៨៦ ក៏​បាន​ចូល​រួម​ចំណែក​នូវ​ថវិកា​ចំនួន​ ៥​ពាន់​ដុល្លា​សហរដ្ឋ​អាមេរិក​ ដល់​កា​រប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​កូវីដ​១៩​នៅ​កម្ពុ​ជា តាម​រយៈ​សមាគម​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ សម្តេច​តេជោ​ ​ហ៊ុន​ សែន ​ហៅកា​ត់​ថា​ធី​ដា​ (TYDA)​ ផង​ដែរ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ