ព័ត៌មាន

នាយឧត្តម​សេនីយ៏​ ឯល ​វ៉ាន់​សា​រ៉ាត​ គោរព​វិញ្ញាណក្ខ័ន្ធ​សព ស ​សា​វី​ ១៥.០៧.២០
នាយកដ្ឋានព័ត៌មាន(៣)
18
1726 នាយឧត្តម​សេនីយ៏​ ឯល ​វ៉ាន់​សា​រ៉ាត​ គោរព​វិញ្ញាណក្ខ័ន្ធ​សព ស ​សា​វី​ ១៥.០៧.២០

      ដើម្បី​ចូលរួមរំលែក​ទុក្ខជាមួយ​លោកជំទាវ ជា​ភរិយា​ក្រុម​គ្រួសារ​សព​កម្លាំង​មួក​ខៀវ​កម្ពុជា​ នាព្រឹក​ថ្ងៃ​ពុធ ​ទី ១៥​ ខែ​កក្កដា​ ឆ្នាំ​២០២០​ នាយ​ឧត្តម​សេនីយ៍​ ឯល​ វ៉ាន់​សារ៉ាត​ រដ្ឋលេខា​ធិការ​ ក្រសួង​ការពារ​ជាតិ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​​អញ្ជើញ​អុជ​ធូប​ដាក់​​កម្រ​ង​ផ្កា​ គោ​រ​ព​វិញ្ញាណក្ខន្ធ​​សព​ និង​ផ្តល់​កិត្តិយស​ជា​លើក​ចុង​ក្រោយ​បំពាក់​ឋានន្តរ​សក្តិ​ ថ្នាក់​ឧត្តមសេយ៍​ឯក​ ជូន​​សព ឧត្តមសេនីយ៍ទោ ស សាវី ជាកិច្ច​បច្ឆា​មរណៈ​។ ក្នុងឱកាស​នោះដែរ​ ឯកឧត្តម​ក៏​បាន​ឧបត្ថម្ភ​ថវិកា​គោល​នយោ​​បាយ​របស់​​ក្រសួង​​ការ​ពារ​​ជាតិ​ ចំនួន​ជាង​ ៣០​លានរៀល ដើម្បី​ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​ ឧត្តមសេនីយ៍ទោ ស សាវី សម្រាប់​រៀបចំ​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី​ ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​យើង​ និង​បែប​ពិធិការ​កង​ទ័ព​ឲ្យ​បាន​សម​រម្យ​ ផង​ដែរ​។

      ​សូមបញ្ជា​ក់​ថា​៖ សព​ឧត្តម​សេនីយ៍​ឯក​ ស ​សាវី ​​នាយក​រង​​វិទ្យាស្ថាន​ហ្វឹក​ហ្វឺន​ បណ្តុះ​បណ្តាល​កង​កម្លាំង​រក្សា​សន្តិភាព​បោស​សំអាត​មីន​ និង​កាក​សំណល់​សង្គ្រាម​ ដែល​បាន​ពលី​ជីវិត​ វេលា​ម៉ោង ​១០ៈ​០៥​នាទី​​ ព្រឹក​នា​ថ្ងៃ សុក្រ​ ទី​២៩​ ខែ​ឧសភា ​ឆ្នាំ​២០២០​ កន្លង​មក​នេះ​ ​ក្នុ​ង​​ជម្មាយុ ​៦៣​ឆ្នាំ​​ ដោយ​ជម្ងឺ​កូវីដ ១៩​(Covid-19​)​ នៅ​មន្ទីរពេទ្យ​កម្រិត​២​​ចិន​ ក្នុង​ការ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព ​របស់​អង្គការ​សហប្រជាជាតិ ​នៅ​តំបន់​ GAO​ នៅ​សា​ធា​រណរដ្ឋ​ម៉ាលី​។​ ពិធី​បុណ្យ​ទក្ខិណា​នុប្បទាន ​និង​ការ​គោរព​វិញ្ញាណ​ក្ខន្ធ​ បាន​ប្រព្រឹត្តិ​ទៅ​នៅ​​វិទ្យាស្ថាន​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​កង​កម្លាំង​រក្សា​សន្តិភាព​ បោស​សំអាតមី​ន ​និង​កាក​សំណល់​សង្គ្រាម​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​​៥​​ ក្នុ​ងស្រុក​ឧត្តង្គ​ ខេត្ត​កំពង់​ស្ពឺ​។​

      ក្នុង​នាមថ្នាក់ដឹកនាំ​ និង​កង​កម្លាំង​រក្សាសន្តិភាព​បោស​សំអាត​មីន​ និង​កាក​សំណល់​សង្គ្រាម​ នាយ​ឧត្តម​សេនីយ៍​ សែន​ សុវណ្ណនី​ អគ្គ​នាយក​ បាន​ថ្លែងអំ​ណរ​គុណ​ចំពោះ​​រាជ​រដ្ឋា​ភិបាន​ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិ​ត​ និង​  ប្រមុខ​ការ​ពារ​ជាតិ​ ព្រម​ទាំង​ស្ថាប័ន​ព្រឹទ្ធសភា ​រដ្ឋសភា ​និង​កម្លាំង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​សំដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ដោយ​ ឯកឧត្តម​បាន​សំ​ដែង​សមាន​ទុក្ខ​ជា​មួយ​លោក​ជំទាវ​ជា​ភរិយា​ នៃ​ក្រុម​គ្រួសារ​សព​យ៉ាង​ក្រៀម​ក្រម​ និង​សោក​​ស្តាយ​ជា​ទី​បំផុត ​ចំពោះការ​បាត់​បង់​នូវ​ឧត្តម​​សេនីយ៍​ ​​ស សាវី​ គឺ​ជា​ការ​បាត់​បង់​នូវ​នាយ​ទាហាន​ជាន់​ខ្ពស់​ ក្នុង​​វិទ្យាស្ថាន​ហ្វឹក​ហ្វឺន​ បណ្តុះ​បណ្តាល​កង​កម្លាំង​រក្សា​សន្តិភាព​បោសសំ​អាត​មីន​ និង​កាក​សំណល់​សង្គ្រា​មមួយ​រូប​ និង​ជា​ឧត្តម​​ស្វាមី​ ជាឪពុក ជាជីតា ប្រកប​ដោយ​ព្រហ្មវិហារធ៌ម ​និង​មាន​ភក្តី​ភាព​ជា​មួយ​យុទ្ធមិត្ត​ជា​ទីគោរព​ស្រឡាញ់​រប​ស់​យោធិន​ថ្នាក់​ក្រោម​។​ ឯកឧត្តម​អគ្គនាយក​ បាន​ថ្លែង​អំណយ​គុណ ​ដល់​ប្រមុខ​ការ​ពា​រជាតិ​ ដែល​បាន​ឧបត្ថម្ភ​ថវិកា​គោល​នយោ​បាយ​ក្រសួង​ការ​ពារ​ជាតិ ​សម្រាប់​​ពិ​ធី​បុណ្យ​​សព​​នា​ពេល​នេះ ​​​​គឺ​បានមក​ដោយ​​គំនិត​​ផ្តួច​ផ្តើម​ដ៏​​ថ្លៃថ្លា​របស់​ សម្តេច​តេជោ ​ប្រមុខ​រាជ​រដ្ឋា​ភិបាល ​​​ដែល​ជានិ​ច្ចកាល ​សម្តេច​តេជោ ​តែង​បាន​គិត​​គូរ​ខ្ពស់​ និង​​យ​កចិត្ត​ទុក​ដាក់​បំផុត​ ​ចំពោះ​​សុខ​ទុក្ខ​​ នាយទាហាន នាយ​ទា​ហានរង និងពល​ទាហាន​ ព្រមទាំង​បង​ប្អូន​អតីតយុទ្ធ​ជន​ និង​ក្រុម​គ្រួសារ​ទាំង​អស់​ទោះ​ស្ថិត​​ក្នុ​ងកា​រគ្រប់​គ្រង​ ឬ​ចូល​និវត្ត​ន៍​ហើយ​ក៏​​ដោ​យ​ ​ក៏​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ តែង​បានបី​​​បាច់​​​ថែ​រក្សា​ជានិច្ច​  ព្រម​ទាំង​បាន​​ដោះ​ស្រាយ​ជូន​នូវ​គោល​នយោ​បាយ​ជា​បន្ត​បន្ទាប់​ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ ដល់​​ញាតិ​មិត្ត​ និងក្រុម​​គ្រួសារ​នៃ​សព ​ដែល​ធ្លាប់​មាន​​គុណ​បំណាច់​យ៉ាង​ធំ​ធេង ចំពោះ​ការ​បំរើក្នុ​ងបុព្វ​ហេតុ​ជាតិ​ និង​អន្តរជាតិ ​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជា​ជាតិ​ រហូត​ដល់​ថ្ងៃ​ពលី​ជីវិត​នៅ​លើ​សមរភូមិ​ ក្រោម​ឆ័ត្រ​របស់​អង្ការ​សហ​ប្រជា​ជាតិ​នា​រយៈ​ពេល​កន្ល​ង​មក​។​ ពិសេសក​ងកម្លាំងមួក​ខៀវ​កម្ពុជា​ ដោយ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ផ្តល់​កិត្តិយស​ តាំងពីចាប់​ផ្តើម​បញ្ជូន​កង​ទ័ព​ និង​សុខទុក្ខ​កង​ទ័ព​ និង​រហូត​ដល់​ថ្ងៃ​ពលី​ជីវិ​ត​។​

      ជាក់ស្តែង​ថ្ងៃនេះ​ជា​តឹក​តាង​ដ៏​ធំ​ធេង​ មាន​តម្លៃ​មិន​អាកាត់​ថ្លៃ​បាន​ តាម​រយៈ​ ឯកឧត្តម​ ប្រាក់​ សុខុន ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ​ប្រធាន​គណៈកម្មាធិការ​ជាតិ​ បាន​នាំម​ក​ថវិការ​ដ៏​ខ្ពង់​ខ្ពស់​​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ចំនួន​ ៥​ម៉ឺន​ដុល្លា ​និង​ឧបត្ថម្ភ​ ២០​លាន​រៀល​ សម្រាប់​វិធី​បុណ្យ​សព​ផង​ដែរ​។​នៅ​ថ្ងៃ​ពលី​ជិវិត​នោះ​ដែ​រ សម្តេច​តេជោ​ ក៏បាន​ផ្ញើសារ ​ចូល​រួម​រំលែក​មរណ​ទុក្ខ​យ៉ាង​ក្រៀម​ក្រម​ និង​សោក​ស្តាយ​ជាទី​បំផុត ​ជា​មួយ​នឹង​លោក​ជំទាវ​ នៃ​ក្រុម​គ្រួសា​រ​សព​កម្លាំង​U​N​កម្ពុជា​ ដែល​បាន​បាត់​បង់​នូវ ​កូន ​ប្តី ​ឪពុក ​និង​ជាជី​តា​ជា​ទីគោរព​ស្រឡាញ់ ​របស់​ខ្លួន​ ក្នុង​បេសកកម្ម​បំរើ​បុព្វ​ហេតុ​ថែ​រក្សា​នូវ​សុខ ​សន្តិភាព ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ នៅ​សាធារណ​រដ្ឋ​ម៉ាលី ​ព្រម​ទាំង​បាន​ឧបត្ថម្ភ​ថវិកា​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ជា​បន្ត​បន្ទាប់​ផង​ដែរ​។ គ្រប់​គណៈ​ប្រតិភូជាន់​ខ្ពស់​នានា​ និង​ប្រតិភូ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ពី​ស្ថាបន័​ជាតិ ​អន្ត​រ​ជាតិ ​ក៏​បាន​អញ្ជើញ​ដាក់​​កម្រ​ង​ផ្កា​ ចូល​រួមរំលែក​ទុក្ខ​ គោ​រ​ព​​វិញ្ញាណក្ខន្ធ​​សព​ ឧត្តម​សេនីយ៍​ឯក​ ស​ សាវី​ ដោយ​បាន​​សំដែង​នូវ​សមាន​ចិត្ត​ ចូល​រួម​​រំលែក​ទុក្ខ​ជា​​មួយ​​និង​​ក្រុម​គ្រួសារ​​នៃ​សព​​យ៉ាង​ក្រៀម​ក្រម​ និង​សោក​ស្តាយ​ជា​ទីបំផុត​ចំពោះ ការ​បាត់​​ប​ង់នូវ​នាយ​ទាហាន​​មួក​ខៀវ​ជាន់​ខ្ពស់​កម្ពុជា​យើង​មួយ​រូប ​ដែល​មាន​​មន​​​សិការ ​ក្នុង​បុព្វហេតុ​បំពេញ​បេសក​កម្ម​រក្សា​សុខ​សន្តិភាព​ របស់​អង្គការ​សហ​ប្រជា​ជាតិ ​ហើយ​ក្នុង​មួយ​ជីវិត​របស់​​ឯកឧត្ត​ម​ បាន​ចូល​រួម​ចំ​ណែក​យ៉ាង​សកម្ម​ ក្នុង​ការ​កសាង​នូវ​ប្រភព​ធន​ធាន​មនុស្ស​ របស់​កង​យោធ​ពលខេមរ​ភូមិន្ទ ​ក្នុង​ការ​ពង្រឹង​​ខឿន​ការ​ពារ​​ជា​តិ សាសនា ​ព្រះ​មហា​ក្សត្រ​ និង​ការ​ពារ​រាជ​រដ្ឋាភិបាល​ ប្រកប​ដោយ​ឆន្ទៈ និង​ស្មោះ​ត្រង់​បំផុត​។ សូម​ឧទ្ទិស​ឲ្យ​ដល់​ដួង​វិញ្ញាណ​ក្ខ័ន្ធ​សព ឧត្តម​សេនីយ៍​ឯក​ ​ស សាវី ​បាន​ទៅ​សោយ​សុខ​ ក្នុង​​​ឋាន​​សុគតិ​ភព​​កុំបី​ខ្លៀង​​ឃ្លាត​ឡើយ។​

      សូម​បញ្ជាក់​ថា៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​​សព​ ឧត្តមសេ​នីយ៍ ​ស​​ ​សាវី​ ដែល​បាន​ពលី​ជីវិត​ក្នុង​តំបន់​បេសក​កម្ម​សាធារណ​រដ្ឋ​ម៉ាលី ​ជា​នាយ​ទាហាន​គាំទ្រ​ថ្នាក់​ជាតិ​ នៃ​កង​កម្លាំ​គ្រឿង​ផ្ទុះ ​ក្រោម​ការ​ជ្រោម​ជ្រែង​ពី​រដ្ឋាភិបាល​ម៉ាលី​ និង​ការិយាល័យ​ទំនាក់​ទំនង​កិច្ច​ការ​ទូទៅ​របស់​តំណាង​ប្រេសិត​ពិសេស​ អ.ស.ប​ ប្រចាំ​បេសក​កម្ម​ប្រទេស​ម៉ាលី ​សព​ឧត្តម​សេនីយ៍​ ស ​សាវី​ ត្រូវ​បាន​បញ្ចុះ​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី​៣០ ​ខែមិ​ថុនា ​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ ក្នុង​ទីលាន​បញ្ចុះ​សព​ CIMETIERE CHRETIEN DE BAMAKO-COURA នៅ​ចំ​កណ្តាល​រដ្ឋធានី ​BOMAKO ​ជា​កន្លែង​ដែល​ត្រូវ​បាន​រក្សា​ទុក​សម្រាប់​បញ្ចុះ​ នៃ​ថ្នាក់​មន្ត្រី​ជាន់​ខ្ពស់​របស់​ប្រទេ​ស​ម៉ាលី ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ